បរទេស៖ យោងទៅតាមប្រភពព័ត៌មានពី The Straits Times បានរាយការណ៍ថា ក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើនបានកាត់បន្ថយចំនួនការងារ និងបុគ្គលិករាប់ពាន់នៅឆ្នាំនេះ ដើម្បីទប់ទល់ពីការធ្លាក់ចុះសេដ្ឋកិច្ចនៃសេដ្ធកិច្ចពិភពលោក។

Meta ឬ Facebook បានកាត់បន្ថយការងារចំនួន ១១ ,០០០ ឬ ១៣ ភាគរយនៃកម្លាំងពលកម្មទូទាំងពិភពលោកជាសរុបរបស់ក្រុមហ៊ុននេះ និង ជាការកាត់បន្ថយដ៏ធំ ដែលមិនធ្លាប់មានពីមុនមកនៅក្នុងប្រវត្តិសាស្រ្តក្នុងរយៈពេល១៨ ឆ្នាំរបស់ក្រុមហ៊ុននេះ។ ស្ទើរតែពាក់កណ្តាលនៃការងារដែលរងផលប៉ះពាល់ទាំងអស់ គឺជាតួនាទីបច្ចេកវិទ្យា និងមុខតំណែងដែលរងផលប៉ះពាល់ដែលនៅសល់ គឺនៅខាងផ្នែកអាជីវកម្ម និងការជ្រើសរើសបុគ្គលិក។ ប្រាក់ចំណូលបានធ្លាក់ចុះ ៤ ភាគរយនៅក្នុងត្រីមាសទី ៣ នៃឆ្នាំ២០២២ ខណៈពេលដែលការចំណាយបានកើនឡើង ១៩ ភាគរយ ឬ ២២,២ ពាន់លានដុល្លារអាមេរិក។ ប្រាក់ចំណូលប្រតិបត្តិការសម្រាប់ត្រីមាសទី ៣ បានធ្លាក់ចុះ ៤៦ ភាគរយ បើធៀបនឹងឆ្នាំមុន។

Twitter បានកាត់បន្ថយការងារជាង ៣ ៧០០ ការងារ។ បន្ទាប់ពីការទិញប្រព័ន្ធផ្សព្វផ្សាយសង្គម Twitter ក្នុងចំនួនទឹកប្រាក់ ៤៤ ពាន់លានដុល្លារកាលពីខែតុលាកន្លងទៅនេះ មហាសេដ្ឋី Elon Musk បានរាយការណ៍ផងដែរថា ពាក់កណ្តាលនៃកម្លាំងការងាររបស់ក្រុមហ៊ុន ឬ ប្រហែល ៣ ៧០០ នាក់ត្រូវបានកាត់បន្ថយ ដើម្បីកាត់បន្ថយការចំណាយ ដោយសារលោកបានខាតបង់ច្រើនជាង ៤ លានដុល្លារក្នុងមួយថ្ងៃ។ លោក Elon Musk បានបន្ថែមផងដែរថាគាត់ចង់ផ្តោតលើផលិតផលស្នូលដូចជា វិស្វកម្មសូហ្វវែរ ប្រតិបត្តិការម៉ាស៊ីន និងការរចនាវិញ។
យោងទៅតាម Aljazeera បានរាយការណ៍ថា Amazon គ្រោងនឹងកាត់បន្ថយបុគ្គលិកប្រហែល ១០ ០០០ នាក់នៅខាងការងារសាជីវកម្ម និងបច្ចេកវិទ្យានៅសប្តាហ៍នេះ ហើយនឹងផ្តោតលើខាងការងារឧបករណ៍អេឡិចត្រូនិកវិញ។ ចំណែកឯផ្នែកខាងប្រតិបត្តិការបានខាតបង់ច្រើនជាង ៥ ពាន់លានដុល្លារ ដែលនាំឲ្យមានការកាត់បន្ថយបុគ្គលិកតំណាងប្រហែល ៣ ភាគរយ ដោយសារសម្ពាធពីសេដ្ឋកិច្ចពិភពលោកដែលកំពុងធ្លាក់ចុះ។
កំណើនសេដ្ឋកិច្ចមានការកើនឡើងយឹត ការកើនឡើងថ្លៃពលកម្ម និងការដឹកជញ្ជូនបានធ្វើឱ្យក្រុមហ៊ុនជួលយ៉ាងច្រើនក្នុងអំឡុងពេលរាតត្បាតកូវីដ-១៩ ដោយសារតម្រូវការសម្រាប់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកបានកើនឡើង។ ឥឡូវនេះ ជាមួយនឹងតម្រូវការរបស់អ្នកប្រើប្រាស់កំពុងទទួលរងផលប៉ះពាល់ពីការកើនឡើងតម្លៃ និងការចំណាយលើការខ្ចីប្រាក់ ទើបធ្វើឲ្យក្រុមហ៊ុនជាច្រើនកំពុងពិចារណាកាត់បន្ថយការងារ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
លោក Putin ធ្វើទស្សនកិច្ចលើកដំបូងបង្អស់ទៅកាន់ប្រជុំកោះ Kuril តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានធ្វើទស្សនកិច្ចជាលើកដំបូងបង្អស់របស់លោកទៅកាន់ប្រជុំកោះ Kuril ក្នុងអំឡុងពេលធ្វើដំណើរទស្សនកិច្ចការងារនៅតំបន់ស៊ីបេរី និងចុងបូព៌ា

អាម៉េរិកបង្ខំក្រុមហ៊ុនអាវុធធំៗ ដាក់ផែនការបង្កើនផលិតកម្មក្នុងរយៈពេល ២១ ថ្ងៃ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ក្រសួងការពារជាតិអាម៉េរិក បានទុកពេលត្រឹម ២១ ថ្ងៃ ឱ្យក្រុមហ៊ុនផលិតអាវុធធំៗ ដាក់ជូនផែនការលម្អិតសម្រាប់ពន្លឿនការផលិតសព្វាវុធសំខាន់ៗ ខណៈស្តុកមីស៊ីលរបស់អាម៉េរិកបានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីការប្រើប្រាស់សព្វាវុធក្នុងប្រតិបត្តិការយោធានៅមជ្ឈិមបូព៌ានាពេលថ្មីៗនេះ

គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ




វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content