ភ្នំពេញ ៖ ជាការចូលរួមកាត់បន្ថយថ្លៃដើមនៃការផលិតលើផលិតផលកសិកម្មឱ្យនៅទាបបំផុត ក្រសួង និងស្ថាប័នចំនួន៤ រួមមានក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ប្រធានអាជ្ញាធរអគ្គិសនី កម្ពុជា និង អគ្គិសនីកម្ពុជា ( EDC ) បានរួមគ្នាក្នុងការរកដំណោះស្រាយជូនកសិករធ្វើយ៉ាងណាឱ្យការផលិតរបស់កសិករមានតម្លៃទាប ដោយក្នុងនោះបញ្ហាថាមពលគឺជាកត្តាប្រឈមមួយសម្រាប់ការចំណាយ។

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងនៅក្នុងវេទិកាមួយជាមួយតំណាងប្រជាកសិករបានឱ្យដឹងថា វិស័យកសិកម្មត្រូវការប្រើប្រាស់ថាមពលដើម្បីដំណើរការខ្សែច្រវ៉ាក់ផលិតកម្មផងដែរ ជាក់ស្ដែងការចិញ្ចឹមសត្វជាដើមគឺត្រូវការដាក់ម៉ាស៊ីនត្រជាក់ឱ្យសត្វដើម្បីឱ្យវាមានសុខភាពល្អលូតលាស់បានលឿន។ ការដាក់ម៉ាស៊ីនត្រជាក់ ការបំភ្លឺភ្លើងនៅតាមកសិដ្ឋាននៃគឺសុទ្ធសឹងតែប្រើប្រាស់ថាមពល និងការចំណាយ។ ក្រៅពីនោះដែរ ការចិញ្ចឹមត្រីក៏ដូចគ្នា គឺត្រូវមានការបូមទឹកចេញចូល ក៏ត្រូវការថាមពលអគ្គិសនីដែរ ។

ឯកឧត្តមបានបន្តថា ៖
“តាមពិតទៅ រាជរដ្ឋាភិបាលបានគិតគូរពីបញ្ហានេះយូរមកហើយ ហើយក៏បានដាក់ចេញនូវគោលការណ៍មួយចំនួនរួចហើយដែរ ដូចជាការប្រើប្រាស់ភ្លើងចន្លោះពីម៉ោង៩យប់ ដល់ម៉ោង៧ព្រឹក គិតថ្លៃត្រឹមតែ ៤៨០រៀលប៉ុណ្ណោះក្នុងមួយគីឡូវ៉ាត់ម៉ោង ។ ដូច្នេះវាក៏ជាការកាត់បន្ថយនូវថ្លៃដើមរបស់កសិករបានមួយកម្រិតផងដែរ ។ យើងក៏ព្យាយាមធ្វើយ៉ាងណាឱ្យការផលិតរបស់កសិករកាន់តែមានថ្លៃដើមទាបទទួលបានការចំណេញច្រើនជាងមុន”

ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ក៏បានមានប្រសាសន៍ផងដែរថា កាលពីឆ្នាំ២០១៨ កម្ពុជារកប្រភពថាមពលសម្រាប់ផ្គត់ផ្គង់បានតែ ២ ៦៥៩មេហ្កាវ៉ាត់ប៉ុណ្ណោះ ហើយដល់ឆ្នាំ២០២២នេះ កម្ពុជាមានថាមពលរបស់រដ្ឋ ៤ ២៤៦ មេហ្កាវ៉ាត់ ដែលមានកំណើនប្រមាណ៦០ភាគរយធៀបនឹងឆ្នាំ២០១៨ ។ ម្យ៉ាងទៀតការតបណ្ដាញតង់ស្យុងរបស់ជាតិក៏បានសម្រេចគ្រប់រាជធានីខេត្តទាំង២៥ហើយដែរ និងកំពុងជំរុញការតភ្ជាប់បណ្ដាញបញ្ជូនរងទៅកាន់គ្រប់ភូមិទូទាំងប្រទេស ។
ឯកឧត្តមបន្តថា ៖
“បច្ចុប្បន្ននេះ នៅសល់តែជាង ២៤០ភូមិទៀតប៉ុណ្ណោះនឹងគ្រប់ភូមិទូទាំងប្រទេសហើយ ហើយភូមិដែលនៅសេសសល់ គឺដោយសារតែជាតំបន់លិចទឹកនៅរដូវវស្សា និងតំបន់លើទឹកដែលពិបាកក្នុងការតបណ្ដាញបញ្ជូនទៅដល់ ។ តែយ៉ាងណាក្រុមការងារក៏បានរៀបចំដាក់ប្រព័ន្ធថាមពលសូឡាជូនពួកគាត់ប្រើប្រាស់ផងដែរ “
ឯកឧត្តម កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា ( EDC) ក៏បានថ្លែងថា ក្នុងអំឡុងពេលវិបត្តិថាមពលដែលកើតដោយសារតែសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន កម្ពុជាមិនបានដំឡើងថ្លៃថាមពលពីប្រជាពលរដ្ឋទេ តែថែមទាំងឧបត្ថម្ភធន់ដល់ប្រជាពលរដ្ឋមួយចំនួនផងដែរ ។ បច្ចុប្បន្ននេះ ការផលិតថាមពលមានតម្លៃ ១ ០០០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង តែការលក់ថាមពលទៅកាន់ប្រជាពលរដ្ឋវិញគឺក្រោម ១ ០០០រៀល ដែលមានន័យថា កំពុងលក់ខាតដើម្បីសម្រួលដល់ជីវភាពពលរដ្ឋ ។ នៅក្នុងឱកាសនេះផងដែរ តំណាងវិស័យឯកជនដែលប្រកបអាជីវកម្មពាក់ព័ន្ធនឹងផលិតកម្មក្នុងវិស័យកសិកម្មក៏បានដាក់ជាសំណើរ និងសុំឱ្យរាជរដ្ឋាភិបាល ជួយសម្រួលបន្ថែមដល់តម្លៃថាមពល និងរយៈពេលអនុគ្រោះបានច្រើនម៉ោងបន្តិច ពីព្រោះម៉ោង៩យប់ដល់៧ព្រឹក ជាពេលវេលាមួយដែលពិបាកក្នុងការប្រើប្រាស់ភ្លើង ហើយពេលខ្លះកសិករត្រូវការប្រើប្រាស់ភ្លើងតែពេលថ្ងៃប៉ុណ្ណោះ ដូចជាផ្នែករោងម៉ាស៊ីនគិនស្រូវជាដើម៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រសួងរៀបចំដែនដី កំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវសមរភូមិទៅតាមផែនទីឯកភាពការងាររបស់ខ្លួន ដើម្បីបន្តមរតកសុខសន្តិភាព
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 27/10/2026
ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវសមរភូមិទៅតាមផែនទីឯកភាពការងាររបស់ខ្លួន ដើម្បីបន្តមរតកសុខសន្តិភាពក្នុងក្របខណ្ឌក្រសួង និងធ្វើឱ្យមរតកនេះចាក់គ្រឹះក្នុងសង្គមកម្ពុជា ដោយបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជន ស្របទៅតាមការវិវត្តនៃរចនាសម្ព័ន្ធសេដ្ឋកិច្ច និងសង្គម។ សូមគូសបញ្ជាក់ថា សមរភូមិទាំង៧ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមមាន៖ ១. ការរៀបចំផ្ទះសំបែងឱ្យរៀបរយ៖

ហៃណាន ជំរុញការបង្កាត់ពូជស្រូវឆ្លាតវៃ ដោយប្រើបច្ចេកវិទ្យាហ្សែន និងស្វ័យប្រវត្តិកម្ម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 27/10/2026
បច្ចេកវិទ្យាតម្រៀបហ្សែនកម្រិតខ្ពស់ ការវិភាគម៉ូលេគុលក្នុងជាលិកា និងប្រព័ន្ធស្វ័យប្រវត្តិកម្មក្នុងមន្ទីរពិសោធន៍ កំពុងដើរតួនាទីសំខាន់ក្នុងការជំរុញការស្រាវជ្រាវស្រូវ និងការបង្កាត់ពូជឆ្លាតវៃនៅទីក្រុងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សានយ៉ា ខេត្តហៃណាន ដោយមានការគាំទ្រពីឧបករណ៍បច្ចេកវិទ្យារបស់ក្រុមហ៊ុន MGI Tech

អាម៉េរិកបារម្ភ ចិនបង្កើត «កងនាវាស្រមោល» បង្កប់តាមនាវាស៊ីវិលខ្នាតធំ សម្រាប់ផែនការលុកលុយកោះតៃវ៉ាន់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 27/10/2026
របាយការណ៍សម្ងាត់របស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ការពារជាតិអាម៉េរិក និងរូបភាពផ្កាយរណបដែលត្រូវបានបង្ហាញនាពេលថ្មីៗនេះ បានបង្កើនការព្រួយបារម្ភអំពីការពង្រីកកងនាវាស៊ីវិលរបស់ចិន និងលទ្ធភាពដែលនាវាទាំងនេះអាចត្រូវបានប្រើប្រាស់សម្រាប់ប្រតិបត្តិការយោធា ក្នុងករណីមានជម្លោះជុំវិញកោះតៃវ៉ាន់

ហៃណាន ពង្រីកមូលដ្ឋានអប់រំអន្តរជាតិ ខណៈតំបន់លីងសួយ លីអា ទាក់ទាញគ្រូ និងនិស្សិតជាង ១ ម៉ឺននាក់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 27/10/2026
តំបន់សាកល្បងនវានុវត្តន៍ការអប់រំអន្តរជាតិ លីងសួយ លីអា (Lingshui Li’an International Education Innovation Pilot Zone) នៅខេត្តហៃណាន ប្រទេសចិន បានទាក់ទាញលោកគ្រូ អ្នកគ្រូ និងនិស្សិតសរុបជាង ១ ម៉ឺននាក់ ខណៈតំបន់នេះកំពុងពង្រីកកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យល្បីៗចំនួន ៣០ ទាំងក្នុង និងក្រៅប្រទេស ដើម្បីគាំទ្រដល់ការអភិវឌ្ឍកំពង់ផែពាណិជ្ជកម្មសេរីហៃណាន





វិថីហិរញ្ញវត្ថុ

























































Account
Security
Favourite Content