យុវសហគ្រិនចំនួន ៣ ០០០នាក់ ពីសាកលវិទ្យាល័យជាង៥០ បង្ហាញសមត្ថភាពក្នុងព្រឹត្តិការណ៍បញ្ចប់កម្មវិធីប្រកួត សហគ្រិនមហាវិទ្យាល័យថា្នក់ជាតិ

យុវសហគ្រិនចំនួន ៣ ០០០នាក់ ពីសាកលវិទ្យាល័យជាង៥០ ទូទាំងប្រទេសបង្ហាញសមត្ថភាព យ៉ាងលេចធ្លោ ក្នុងព្រឹត្តិការណ៍បញ្ចប់កម្មវិធីប្រកួត សហគ្រិនមហាវិទ្យាល័យថា្នក់ជាតិ រដូវកាលទី៣ ដែលរៀបចំដោយសហគ្រិនខ្មែរ

ភ្នំពេញ ៖ កម្មវិធីប្រកួតសហគ្រិនមហាវិទ្យាល័យថ្នាក់ជាតិ រដូវកាលទី ៣ ពោរពេញដោយថាមពលខ្លាំងជាងមុន ដែលមានក្រុមនិស្សិតសហគ្រិន ជាង ៥០ក្រុម មកពីទូទាំងប្រទេស ដោយបានប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញអស់រយៈពេល៣ថ្ងៃ តាមរយៈការបង្ហាញគំរូអាជីវកម្ម ទទួលការណែនាំ និងចែករំលែកគំនិតគ្នាទៅវិញទៅមក។ កម្មវិធីដឹកនាំដោយសហគ្រិនខ្មែរនេះ បានប្រមូលផ្តុំយុវនវានុវត្តជនដែលមានសមត្ថភាព និងមានឆន្ទៈខ្ពស់ក្នុងការប្រែក្លាយគំនិតអាជីវកម្មទៅជាធុរកិច្ចថ្មីជាក់ស្តែង។

ដោយមានពាក្យស្លោក “ពីគំនិតទៅកាន់ទីផ្សារ”  កម្មវិធីប្រកួតប្រជែងនេះជាវគ្គចុងក្រោយនៃកម្មវិធីសហគ្រិនមហាវិទ្យាល័យ ដែលគ្រប់គ្នាទន្ទឹងរង់ចាំបំផុត ពោលគឺជាការផ្តួចផ្តើមថ្នាក់ជាតិដែលមាននិស្សិតចូលរួមជាង ៣ ០០០នាក់ មកពី​គ្រឹះស្ថានឧត្តមសិក្សាចំនួនជាង ៥០។ កម្មវិធីថ្នាក់ជាតិនេះ បានផ្តល់រង្វាន់ដោយផ្ទាល់ទៅកាន់ក្រុមនិស្សិតសហគ្រិន ដើម្បីធ្វើផលិតផលគម្រូ។ សម្រាប់យុវជនដែលបានចូលរួមកម្មវិធីនេះមិនមែនគ្រាន់តែជាការប្រកួតប្រជែងឡើយ ប៉ុន្តែវាជាវេទិកាដែលផ្តល់ឱកាសឱ្យពួកគេបង្ហាញខ្លួនឲ្យសាធរណៈជនដឹងឃើញ និងត្រូវទទួលបានការយកចិត្តទុកដាក់ជាអ្នកដឹកនាំនាពេលអនាគត ក្នុងទិដ្ឋភាពនៃប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ដែលកំពុងរីកចម្រើនផងដែរ។

ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្តិសហគ្រិនខ្មែរ បានមានប្រសាសន៍ថា «យុវជនមានសមត្ថភាពជាច្រើនបានចូលរួមក្នុងកម្មវិធី ដែលបង្កើតជាឱកាសក្នុងការផ្ដល់វិញ្ញាសាយុទ្ធសាស្ត្រជាតិ ដើម្បីយុវជនទាំងនោះមានលទ្ធភាពចូលរួមផ្ដល់ជាដំណោះស្រាយ។ ក្នុងកម្មវិធីនេះ យុវជនជាច្រើនបានទទួលបទពិសោធន៍ បញ្ចេញសមត្ថភាព និងសក្តានុពលផ្ទាល់ខ្លួនក្នុងដំណើរសហគ្រិនភាព។»

៣ ថ្ងៃនៃភាពច្នៃប្រឌិត សេចក្តីក្លាហាន និងការបង្កើតទំនាក់ទំនង

តាមរយៈកម្មវិធីនេះ ក្រុមនិស្សិតសហគ្រិនបានបង្ហាញគំរូអាជីវកម្មដំណាក់កាលដំបូង ដោយដោះស្រាយបញ្ហាប្រឈមជាច្រើនក្នុងវិស័យមួយចំនួន រួមមាន កសិកម្ម បច្ចេកវិទ្យាព័ត៌មានវិទ្យា ការកែច្នៃអាហារ/កសិកម្ម និងចីរភាព។ ក្រុមនីមួយៗ មានពេលត្រឹមតែ ៥ នាទីប៉ុណ្ណោះក្នុងការបង្ហាញគំរូអាជីវកម្ម បន្ទាប់មកធ្វើការឆ្លើយសំណួរលំបាកៗរបស់គណៈកម្ម​ការដែលជាស្ថាបនិកធុរកិច្ចថ្មី។

ឆ្លងកាត់រយៈពេល ២ថ្ងៃ ក្នុងការបង្ហាញគំរូអាជីវកម្មដ៏ស្វិតស្វាញ និស្សិតសហគ្រិនចំនួន ១០ក្រុម ដែលមានភាពលេចធ្លោជាងគេ បានឡើងដល់វគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី៣ ដែលពួកគេបានបន្តកែលម្អការ ធ្វើបទបង្ហាញ ដោយមានជំនួយពីគ្រូណែនាំ និងបានប្រកួតគំរូអាជីវកម្មផ្តាច់ព្រ័ត្រតែម្តង។

លើសពីការប្រកួតប្រជែង កម្មវិធីប្រកួតប្រជែងថ្នាក់ជាតិនេះ ក៏បានផ្តល់ផងដែរនូវសិក្ខាសាលា ការណែនាំ និងការតាំងពិព័រណ៍បង្ហាញផលិតផលគម្រូរបស់ក្រុមសហគ្រិន និស្សិតទាំងជាង ៥០ សាកលវិទ្យាល័យ អ្នកទស្សនារាប់រយនាក់។ ក្រុមឈ្នះ ៨ ក្រុមចុងក្រោយ ដែលមានពិន្ទុខ្ពស់ជាងគេ ត្រូវបានអញ្ជើញចូលរួមការប្រកាសជ័យលាភីចំណាត់ថ្នាក់ក្នុងកម្មវិធីពានរង្វាន់សហគ្រិនខ្មែរ (KE Award Night) ដែលជាវេទិកាអបអរសាទរសហគ្រិនភាពថ្នាក់ជាតិ រួមបញ្ចូលពីកម្រិត វិទ្យាល័យ សាកលវិទ្យាល័យ ធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យម ដែលប្រារព្វឡើងជារៀងរាល់ឆ្នាំ។

ការជំរុញគាំទ្រពីរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍមូលធនមនុស្ស

បេសកកម្មរបស់សហគ្រិនខ្មែរ គឺផ្តោតលើសពីការផ្តល់រង្វាន់។ ការផ្តួចផ្តើមកម្មវិធីសហគ្រិនមហាវិទ្យាល័យ គឺជាយុទ្ធសាស្រ្តដ៏ទូលំទូលាយ ដោយមានការគាំទ្រពីរាជរដ្ឋាភិបាល ក្នុងការកសាងសេដ្ឋកិច្ចឱ្យមានភាពរឹងមាំ និងប្រកបដោយបរិយាប័ន្ន ដែលស្របតាមយុទ្ធសាស្ត្របញ្ចកោណ។

ជាមួយនឹងអ្នកចូលរួមជាង ៣០០ នាក់ កម្មវិធីប្រកួតប្រជែង​សហគ្រិនមហាវិទ្យាល័យថ្នាក់ជាតិ បានក្លាយជាវេទិកាដ៏មានឥទ្ធិពលសម្រាប់និស្សិតក្នុងការសាកល្បងគំនិត រៀនពីអ្នកជំនាញ និងបង្កើតទំនាក់ទំនងជាមួយប្រព័ន្ធអេកូស៊ី នវានុវត្តន៍យ៉ាងទូលំទូលាយ។ នៅរដូវកាលនេះ សហគ្រិនខ្មែរ បានបន្តកិច្ចខិតខំក្នុងការបំប្លែងសក្កានុពលរបស់និស្សិតសហគ្រិនពី “គំនិតទៅកាន់ទីផ្សារ”។ ជាមួយនឹងការគាំទ្រជាបន្តបន្ទាប់ពីសំណាក់រាជរដ្ឋាភិបាល កម្មវិធីនេះកំពុងជួយឲ្យយុវជនកម្ពុជា មិនត្រឹមតែរៀបចំសម្រាប់អនាគតប៉ុណ្ណោះទេ តែពួកគេបង្កើតអនាគត។

ទំនាក់ទំនងព័ត៌មានគម្រោងសហគ្រិនមហាវិទ្យាល័យ

សហគ្រិនខ្មែរ

លោក ពក បញ្ញាពេជ្រ មន្ត្រីឯកទេសជាន់ខ្ពស់អភិវឌ្ឍកម្មវិធីសហគ្រិនភាព 📧 contact@khmerenterprise.info


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងឆមាសទី១ ឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ២៧៦ ក្នុងទំហំទុនសរុបប្រមាណ ៤,៧ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

Leave a Reply

Your email address will not be published.Required fields are marked *