ភ្នំពេញ ៖ «សៀវភៅមគ្គទេសក៍ស្ដីពីគ្រឿងទេសនៅកម្ពុជា» ត្រូវបានដាក់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការដោយក្រសួងបរិស្ថាន កាលពីថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២២ម្សិលមិញ។ នៅក្នុងខ្លឹមសារសៀវភៅមួយក្បាលនេះ មាននូវការរៀបរាប់សម្រាយអំពីគ្រឿងទេសសំខាន់ៗចំនួន ៤៣មុខ ដែលត្រូវបានប្រជាជនកម្ពុជាប្រើប្រាស់នៅក្នុងការចម្អិនមុខម្ហូប និងជាឱសថព្យាបាលជំងឺផ្សេងៗ។

គ្រឿងទេសទាំងនោះផងដែរ កំពុងទទួលបានការជំរុញពីក្រសួងក្នុងគោលបំណងបញ្ជ្រាបជាចំណេះដឹង បន្តការអភិរក្សរុក្ខជាតិគ្រឿងទេសទាំងនោះ លើកកម្ពស់កិច្ចគាំពាបរិស្ថាន អភិរក្សធនធានជីវចម្រុះ និងការថែរក្សាប្រព័ន្ធអេកូឡូស៊ី ជាពិសេសលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនក្នុងសហគមន៍មូលដ្ឋាន។

គ្រឿងទេសទាំង ៤៣ មុខនោះរួមមាន ៖ កន្ទួត កន្ទ្រោក ក្រកោ ឬក្រកោស្បាត ក្រវាញ ក្រសាំងស៊ីផ្លែ ក្រូចឆ្មារខ្មែរ ក្រឆ្មារបារាំង ក្រូចភ្លាឬក្រូចល្វីង ក្រូចសើច ខ្ជាយ ខ្ញី ខ្ទឹមក្រហម ខ្ទឹមបារាំង ខ្ទឹមស ខ្ទឹមសន្លឹក ឬខ្លឹមសណ្ដែក ជម្ពូជ្រលក់ ជីរក្រសាំងទំហំ ជីរថ្ពាល់ត្រី ជីរនាងវង ជីរប្រហើរ ជីរម្រះព្រៅ ជីររណារឬជីរបារាំង ជីរវ៉ាន់ស៊ុយ ជីរអង្កាម ដីប្លី ឬម្រេចវែង តើយ ទ្រលឹងទឹង ទ្រមូង ពង្រ ម្ទេសខ្មាំង ម្ទេសដៃនាង ម្ទេសផ្លោក ម្ទេសស ម្រេច ម្អមក្ដាម ម្អមស្រែ រមៀត រំដេង រំដេងព្រៃ សណ្ដាន់ទេស ឬម្ជូរបារាំង ឬស្លឹកជូរ ស្លឹកគ្រៃ អម្ពិល។

ក្រៅពីនោះ ក៏មាននូវការចុះអនុស្សរណៈនៃកិច្ចសហប្រតិបត្តការរវាងក្រសួងបរិស្ថាន និងសួនរុក្ខឧទ្យាន KEW នៃចក្រភពអង់គ្លេស ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការ បង្កើត និងដំណើរការនៃការអភិរក្សជីវៈចម្រុះក្រៅដែនធម្មជាតិនៅកម្ពុជា។ អនុស្សរណៈនៃកិច្ចសហប្រតិបត្តការរវាងក្រសួងបរិស្ថាន និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធស្តីពីកិច្ចសហការរៀបចំ និងប្រតិបត្តិការរបស់មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន។
គួររំលឹកផងដែរថា ការសម្ពោធដាក់ឱ្យប្រើប្រាស់សៀវភៅមគ្គទេសស្ដីពីគ្រឿងទេសនេះ បានរៀបចំឡើងនៅអគារខេមរានី សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័ន ស្ថានទូត អង្គការដៃគូ វិស័យឯកជន អ្នកជំនាញជាតិ និងអន្តរជាតិ សិស្ស និស្សិត និងអ្នកពាក់ព័ន្ធ។ សៀវភៅមគ្គទេសក៍ស្តីពីគ្រឿងទេសនៅប្រទេសកម្ពុជានេះផងដែរ បានចែកជូនដល់សាធារណជនបណ្ដាញសារព័ត៌មាន តំណាងស្ថាប័ន និងសិស្សនិស្សិតដែលអញ្ជើញចូលរួមក្នុងវេទិកាកេសរកូលជាតិលើកទី២ និងទស្សនាពិព័រណ៍កេសរកូលនេះដោយសេរី នៅអគារខេមរានី សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
លោក Putin ធ្វើទស្សនកិច្ចលើកដំបូងបង្អស់ទៅកាន់ប្រជុំកោះ Kuril តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានធ្វើទស្សនកិច្ចជាលើកដំបូងបង្អស់របស់លោកទៅកាន់ប្រជុំកោះ Kuril ក្នុងអំឡុងពេលធ្វើដំណើរទស្សនកិច្ចការងារនៅតំបន់ស៊ីបេរី និងចុងបូព៌ា

អាម៉េរិកបង្ខំក្រុមហ៊ុនអាវុធធំៗ ដាក់ផែនការបង្កើនផលិតកម្មក្នុងរយៈពេល ២១ ថ្ងៃ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ក្រសួងការពារជាតិអាម៉េរិក បានទុកពេលត្រឹម ២១ ថ្ងៃ ឱ្យក្រុមហ៊ុនផលិតអាវុធធំៗ ដាក់ជូនផែនការលម្អិតសម្រាប់ពន្លឿនការផលិតសព្វាវុធសំខាន់ៗ ខណៈស្តុកមីស៊ីលរបស់អាម៉េរិកបានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីការប្រើប្រាស់សព្វាវុធក្នុងប្រតិបត្តិការយោធានៅមជ្ឈិមបូព៌ានាពេលថ្មីៗនេះ




វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content