តម្លៃប្រេងឡើងថ្លៃ ២ ភាគរយ ខណៈដែលសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនកាន់តែតានតឹង

បរទេស៖ យោងតាម​ប្រភពពី Oil Price បានឲ្យដឹងថា តម្លៃប្រេងបានឡើងជាង ២ ភាគរយ ខណៈដែលភាពតានតឹងភូមិសាស្ត្រនយោបាយនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនកាន់តែក្តៅគគុក។ ទន្ទឹមនឹងនេះ តម្លៃប្រេងឆៅម៉ាក Brent បានឡើងថ្លៃ ២,០៣ ភាគរយ ឬ ៧៤,២៩ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងម៉ាក West Texas Intermediate (WTI) បានឡើងថ្លៃ ២,០៧ ភាគរយ ឬ ៧០,១៧ ដុល្លារក្នុងមួយបារ៉ែល។

ថ្មីៗនេះ ពាណិជ្ជករប្រេងកំពុងកំណត់តម្លៃជាថ្មីម្តងទៀត ដោយសារមានការរំខានដល់ការផ្គត់ផ្គង់បន្ទាប់ពីរុស្ស៊ីបានបាញ់មីស៊ីលវាយប្រហារមកលើអ៊ុយក្រែនជាការសងសឹកដែលអ៊ុយក្រែនបាញ់មីស៊ីផលិតដោយសហរដ្ឋអាមេរិក និងអង់គ្លេសចូលមកលើទឹកដីរបស់ខ្លួន។ អ្នកវិភាគព្រមានថា ការវាយប្រហាររបស់អ៊ុយក្រែនអាចប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់រុស្ស៊ី ឬ បង្កឱ្យរុស្ស៊ីសងសឹកដោយរឹតបន្តឹងការផលិត ឬការនាំចេញប្រេង។

គូរឲ្យបញ្ជាក់ដែរថា រុស្ស៊ីគឺជាប្រទេសនាំចេញប្រេងឆៅធំជាងគេទី២​ របស់ពិភពលោក ដែលធ្វើឲ្យពាណិជ្ជករប្រេងកំពុងព្រួយបារម្ភពីការគំរាមកំហែងដល់ផលិតកម្ម។ មិនត្រឹមតែប៉ុណ្ណោះ OPEC+ ដែលមានរុស្ស៊ីជាសមាជិកកំពុងពិចារណាលើការពន្យារពេលការដំឡើងទិន្នផលប្រេង ដើម្បីគាំទ្របន្ថែមទៀតលើតម្លៃប្រេងឆៅ។ ជាលទ្ធផល តម្លៃប្រេងនឹងឡើងថ្លៃបន្ថែមទៀត។

កាលពីសប្តាហ៍មុន ស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិកបានកើនឡើងចំនួន ៥៤៥ ០០០ បារ៉ែល ខណៈដែលស្តុកប្រេងសាំងក៏បានកើនឡើងផងដែរ។ នេះបង្ហាញពីភាពទន់ខ្សោយនៃតម្រូវការប្រេង។ ជាមួយគ្នានេះ ស្របពេលដែលតម្លៃប្រេងបន្តប្រែប្រួល ពាណិជ្ជករប្រេងកំពុងព្រួយបារម្ភពីភាពតានតឹងនៃភូមិសាស្ត្រ ដែលបង្កឲ្យការផ្គត់ផ្គង់ប្រេងកាន់តែតានតឹងផងដែរ។ លើសពីនេះ ទីផ្សារប្រេងអាចប្រឈមមុខនឹងបញ្ហាផ្គត់ផ្គង់ដ៏ច្រើននៅឆ្នាំ២០២០៥ ដោយអ្នកវិនិយោគកំពុងមើលការសម្រេចចិត្តពីអង្គការ OPEC+ លើផែនការផលិតកម្មរបស់ពួកគេ។


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

អាល្លឺម៉ង់បើកបង្ហាញដ្រូន “Cobra 600” មានសមត្ថភាពប្រយុទ្ធខ្ពស់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

ក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ Diehl Defence និង Polaris បានសហការគ្នាប្រកាសបើកបង្ហាញគម្រោងថ្មីចុងក្រោយបង្អស់របស់ពួកគេ នោះគឺដ្រូន Cobra 600

អាម៉េរិក បាត់បង់យន្តហោះយោធាទំនើបៗ និងថ្លៃបំផុត ៤២ គ្រឿង មានតម្លៃ ២៩ ពាន់លានដុល្លារ ក្នុងសង្គ្រាម អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

អាម៉េរិក បានបាត់បង់ និងខូចខាតយន្តហោះចម្បាំងទំនើបៗ និងមានតម្លៃថ្លៃចំនួន ៤២គ្រឿង ដែលមានតម្លសសរុបប្រហែល ២៩ ពាន់លានដុល្លារ នៅក្នុងភ្លើងសង្គ្រាមប្រឆាំងអ៊ីរ៉ង់

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង