ចិនរកឃើញរណ្តៅទុនបម្រុងមាសមានតម្លៃជាង ៨០ ពាន់លានដុល្លារក្នុងខេត្តហ៊ូណាន

បរទេស៖ យោងតាមប្រភពពីសារព័ត៌មាន Xinhua បានរាយការណ៍ថា ចិនបានរកឃើញរណ្តៅទុនបម្រុងមាសមានតម្លៃរហូតដល់ ៦០០ ពាន់លានយ័ន (៨២,៩ ពាន់លានដុល្លារ) នៅភាគកណ្តាលនៃខេត្តហ៊ូណាន។

បណ្ឌិត្យសភាភូគព្ភសាស្ត្រហ៊ូណានបានរកឃើញបណ្តាញសរសៃរ៉ែមាសជាង ៤០ កន្លែងក្នុងជម្រៅជាង ២ ០០០ ម៉ែត្រ ជាមួយនឹងធនធានមាសសរុបចំនួន ៣០០,២ តោន​នៅក្នុងតំបន់រុករកស្នូលក្នុងស្រុក Pingjiang ខេត្តហ៊ូណាន។ លើសពីនេះ មាសនេះមានគុណភាព​អតិបរមា​ ១៣៨ ក្រាម​ក្នុង​មួយ​តោន​ ដែល​មាន​តម្លៃ​ខ្ពស់​ធៀប​នឹង​រ៉ែ​មាស​ផ្សេង​ទៀត​ជុំវិញ​ពិភពលោក។ ពួកគេព្យាករ​ណ៍ថា​ ទុនបម្រុងមាស​អាចមានចំនួនជាង ១ ០០០​ តោន​នៅ​ជម្រៅ​ជាង​ ៣ ០០០​ ម៉ែត្រ​។

គួរឲ្យបញ្ជាក់ដែរថា សរសៃមាសមានលក្ខណៈជាសរសៃបណ្តាញភាគច្រើនកប់នៅក្នុងថ្ម ដែលកើតឡើងពីការហូរនៃសារធាតុក្តៅ និងធាតុរលាយចូលគ្នាតាមស្នាមប្រេះនៅក្នុងសំបកផែនដី ដែលភាគច្រើនកើតមានក្នុងកំឡុងពេលរញ្ជួយដី។ សរសៃមាសអាចត្រូវបានរកឃើញនៅក្នុងប្រភេទថ្មជាច្រើន រួមមាន ថ្មភ្នំភ្លើង ថ្មដីល្បាប់ និង metamorphic ហើយវាគឺជាធនធានរ៉ែដែលមានតម្លៃថ្លៃផងដែរ។

ទិន្នន័យពីក្រុមប្រឹក្សាមាសពិភពលោកបានបង្ហាញថា ចិន គឺជាប្រទេសផលិតមាសដ៏ធំបំផុតរបស់ពិភពលោក និងមានចំណែកប្រហែល ១០ ភាគរយនៃទិន្នផលមាសសរុបពិភពលោកកាលពីឆ្នាំ២០២៣។ ការប្រើប្រាស់មាសរបស់ចិនមានចំនួន ៧៤១ តោននៅក្នុងត្រីមាសទី១ នៃឆ្នាំ២០២៤ ខណៈដែលទិន្នផលមាសមានចំនួន ២៦៨ តោន ដែលមានន័យថា ការប្រើប្រាស់មានចំនួនច្រើនជាងការផលិត។ ដូច្នោះហើយ ចិនត្រូវតែពឹងផ្អែកលើការនាំចូលមាសពីបរទេសដើម្បីបំពេញតម្រូវការក្នុងស្រុក។ មិនត្រឹមតែប៉ុណ្ណោះ ការរកឃើញរណ្តៅទុនបម្រុងមាសថ្មីមិនអាចដោះស្រាយបញ្ហាទាំងស្រុងនោះទេ ប៉ុន្តែក៏អាចបន្ធូរបន្ថយបានខ្លះដែរ។

ផ្អែកលើចំនួនប្រើប្រាស់បច្ចុប្បន្ន ទុនបម្រុងមាសទាំងមូលអាចផ្គត់ផ្គង់តម្រូវការរបស់ប្រទេសក្នុងរយៈពេលប្រហែល ១,៤ ឆ្នាំប៉ុណ្ណោះ។ ជាទូទៅ ទុនបម្រុងមាសសំដៅលើលទ្ធភាពដែលអាចទាញយក ឬជីកមាសបានទៅតាមបរិមាណនៃធនធាន។ នៅក្នុងឆ្នាំ២០២៤ នេះ តម្លៃ​មាស​បាន​ឡើង​ថ្លៃដោយ​សារ​ហានិភ័យនៃ​ភាព​តានតឹង​ភូមិសាស្ត្រ​នយោបាយ​ទូទាំង​ពិភពលោក ដែលជំរុញតម្រូវការមាសកើនឡើង ដោយសារវាគឺទ្រព្យសម្បត្តិមានសុវត្ថិភាពក្នុងកំឡុងពេលសេដ្ឋកិច្ចមានភាពមិនប្រាកប្រជា៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក

Leave a Reply

Your email address will not be published.Required fields are marked *