ប្រតិភូរដ្ឋាភិបាល និងពាណិជ្ជករឡាវ មកទស្សនកិច្ចសិក្សាស្វែងយល់ប្រព័ន្ធសុខាភិបាលឌីជីថលនៅកម្ពុជា

ភ្នំពេញ ៖ មន្ទីរពេទ្យកុមារជាតិ ដែលជាមន្ទីរពេទ្យបង្អែកជាតិដ៏ធំបំផុត និងជាមន្ទីរសេវាថែទាំសុខភាពកុមារឌីជីថលដំបូងគេក្នុងប្រទេសកម្ពុជា រួមជាមួយនឹងក្រុមហ៊ុន ពេទ្យយើង ហ៊ែលថេក ឯ.ក (ហៅ ពេទ្យយើង) ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាសុខាភិបាលឌីជីថលឈានមុខគេរបស់កម្ពុជា កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ បានទទួលគណៈប្រតិភូមន្ត្រីរដ្ឋាភិបាល និងប្រតិភូធុរកិច្ចជនឡាវ មកធ្វើទស្សនកិច្ចសិក្សាស្វែងអំពីសេវាសុខាភិបាលឌីជីថលនៅកម្ពុជា។

ការចុះមកទស្សនសិក្សារបស់ប្រតិភូឡាវនូវប្រព័ន្ធសុខាភិបាលឌីជីថលនៅកម្ពុជានេះ ស្របពេលដែលឡាវបានចុះកិច្ចព្រមព្រៀងលើអនុស្សរណៈយោគយល់គ្នាជាមួយក្រុមហ៊ុនបច្ចេកវិទ្យាសុខាភិបាលឌីជីថល ពេទ្យយើង កាលពីខែតុលា ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ។

ចំពោះដំណើរទស្សនកិច្ចនេះផងដែរ លោកសាស្ត្រាចារ្យ ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ បានថ្លែងឲ្យដឹងថា ការចុះមកទស្សនកិច្ចរបស់ប្រតិភូរដ្ឋាភិបាលឡាវ គឺជាការស្វែងយល់ដ៏ល្អ ព្រោះថាប្រទេសទាំងពីរមានបែបផែនការនៃការងារមិនសូវខុសគ្នាប៉ុន្មាននោះទេនៅលើវិស័យសុខាភិបាល។

លោកបានបន្ដថា៖

«ការប្រើប្រាស់ប្រព័ន្ធឌីជីថល វាជាបរិបទថ្មីដើម្បីដើរឱ្យទាន់ពិភពលោក។ ជាក់ស្ដែងបច្ចេកវិទ្យាសុខាភិបាលឌីជីថល ពេទ្យយើង គឺមានគុណប្រយោជន៍ខ្ពស់ក្នុងបង្កើតភាពងាយស្រួលដល់គ្រូពេទ្យ ក៏ដូចជាអ្នកជំងឺ ទាំងចងក្រងឯកសារ និងដឹងពីប្រវត្ដិរបស់អ្នកជំងឺដោយមិនបាច់ចំណាយពេលក្នុងការសួរនាំច្រើន និងឯកសារជាក្រដាសនោះទេ ដែលជាផ្នែកមួយបម្រើសេវាថែទាំសុខភាដល់ប្រជាពលរដ្ឋកាន់តែប្រសើរ និងមានទំនុកចិត្ដខ្ពស់។ សម្រាប់អ្នកជំងឺកាន់តែងាយស្រួល គឺទទួលបានសាររំលឹកត្រូវត្រឡប់មកជួបវេជ្ជបណ្ឌិតវិញ ទទួលបានវេជ្ជបញ្ជាឌីជីថល និងការជូនដំណឹងអំពីការលេបថ្នាំតាមវេជ្ជបញ្ជារបស់ពួកគាត់ តាមកាលវិភាគបានណែនាំ។ ជាងនេះទៅទៀត អ្នកជំងឺទទួលបានអត្ថបទគន្លឹះថែទាំជឿទុកចិត្តប្រចាំថ្ងៃពីប្រភពច្បាស់លាស់ និងវេជ្ជបណ្ឌិតជំនាញ»។

លោកសាស្ដ្រាចារ្យបានបន្ដឱ្យដឹងថា មន្ទីរពេទ្យកុមារជាតិទាំងមូល បានប្រតិបត្តិការបែបឌីជីថលពេញលេញចាប់តាំងពីឆ្នាំ២០​២​២​។ អ្នកជំងឺដែលមកទទួលសេវាព្យាបាលនៅមន្ទីរពេទ្យឥឡូវនេះ គឺទទួលបានកំណត់ត្រាឌីជីថលពីមន្ទីរពេទ្យ ហើយអាចរក្សាទុកបែបឌីជីថលលើស្មាតហ្វូនរបស់អ្នកជំងឺផងដែរ។

លោកស្រី ប៉ុង លីមសាន ស្ថាបនិក និងប្រធាននាយកប្រតិបត្តិពេទ្យយើង បានមានប្រសាសន៍ឱ្យដឹងថា៖ ក្រុមហ៊ុនបច្ចេកវិទ្យា ពេទ្យយើង បង្កើតឡើងដោយស្នាដៃកូនខ្មែរតាំងពីឆ្នាំ២០១៥ បច្ចុប្បន្នបានចាប់ដៃគូជាមួយពេទ្យរដ្ឋ និងឯកជន និងបានពង្រីកទីផ្សារនៅបណ្តាប្រទេសសមាជិកអាស៊ាន និងបានបោះជំហានទៅបើកការិយាល័យកណ្តាលថ្មីនៅសហរដ្ឋអាមេរិក ដើម្បីពង្រីកសេវាកម្មបច្ចេកវិទ្យាសុខាភិបាលរបស់ខ្លួនទៅទីផ្សារនៅអាមេរិក ក៏ដូចជាពិភពលោកផងដែរ ដើម្បីចូលរួមចំណែកដល់ការកែលម្អប្រព័ន្ធថែទាំសុខភាពបែបឌីជីថល និងលើកម្ពស់ការថែទាំសុខភាពកាន់តែប្រសើរ ហើយបង្ករបរិយាកាសទទួលសេវាសុខាភិបាលកាន់តែងស្រួល តាមជម្រើសថ្មី ជម្រើសឌីជីថលតាមអែប ពេទ្យយើង e-Health ID ។

លោកស្រីបានបញ្ជាក់ថា៖

«ប្រព័ន្ធសុខាភិបាលឌីជីថល គឺជាបង្កើននូវគុណភាពបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋយើងឱ្យកាន់តែប្រសើរ ដែលជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សុខុមាលប្រជាជន និងគុណភាពជីវភាព ពិសេសកសាងធនធានមនុស្សប្រកបដោយសុខភាពល្អ។មកទល់នឹងបច្ចប្បន្ននេះ ក្រុមហ៊ុនបច្ចេកវិទ្យា ពេទ្យយើង បានចាប់ដៃគូនៅតាមមន្ទីរពេទ្យរដ្ឋ និងឯកជនទូទាំងប្រទេសកម្ពុជា ហើយសម្រាប់បណ្ដាប្រទេសល្បីៗនៅពិភពលោក ចំនួន៥ ប្រទេសហើយ រួមមាន៖ អាមេរិក សិង្ហបុរី ថៃ ឡាវ និងវៀតណាម»។

លោកស្រី ប៉ុង លីមសាន បានឱ្យដឹងថា ៖ ក្រុមហ៊ុនបច្ចេកវិទ្យាសុខាភិបាល ពេទ្យយើង ហែលថេក ឯ.ក. ត្រូវបានផ្តួចផ្តើមបង្កើតឡើងជាក្រុមហ៊ុន Startup កម្ពុជាផ្តល់ដំណោះស្រាយក្នុងវិស័យសុខាភិបាល និងកសាងប្រព័ន្ធសុខាភិបាលឌីជីថលតាំងពីឆ្នាំ២០១៥។ ពេទ្យយើង ក៍ជាក្រុមហ៊ុនជ័យលាភី ដែលបានទទួលពាន់រង្វាន់ថ្នាក់ជាតិ និងអន្តរជាតិបន្តបន្ទាប់ជច្រើន។

ប្រព័ន្ធបច្ចេកវិទ្យាសុខាភិបាលឌីជីថល ពេទ្យយើង ត្រូវបានដាក់ឱ្យប្រើប្រាស់ និងចូលរួមផ្លាស់ប្តូរប្រតិបត្តិការរបស់មន្ទីពេទ្យរដ្ឋ និងឯកជនរាប់រយក្នុងប្រទេសកម្ពុជា នៅបណ្តាប្រទេសអាស៊ីអាគ្នេយ៍ និងសហរដ្ឋអាមេរិក ជាដើមចាប់តាំងពីឆ្នាំ២០១៥។ ពេទ្យយើងបាននិងកំពុងជួយជាវិជ្ជាមានដល់ការថែទាំសុខភាព និងជីវិតរបស់មនុស្សជាង៥លាននាក់ តាមរយៈដំណោះស្រាយថែទាំសុខភាពឌីជិថលទំនើបរបស់ខ្លួន ហើយអ្នកជំងឺរាប់លាននាក់មានទិន្នន័យវេជ្ជសាស្ត្រឌីជីថលរបស់ពួកគេពីការទៅទទួលសេវានៅមន្ទីរពេទ្យ និងគ្លីនិកដៃគូ ហើយលទ្ធផលថែទាំសុខភាពកាន់តែប្រសើរឡើងជាមុន ដែលពួកគេមិនធ្លាប់ទទួលបានដោយរលូន និងមានសុវត្ថិភាព។ ជាមួយនឹងដំណោះស្រាយបច្ចេកវិទ្យាសុខាភិបាលចុងក្រោយបង្អស់របស់ក្រុមហ៊ុន ពេទ្យយើង អ្នកជំងឺអាចភ្ជាប់ទំនាក់ទំនងជាមួយវេជ្ជបណ្ឌិតដែលជឿទុកចិត្តនិងមានជំនាញតាមរយៈកម្មវិធីអែបដ៏មានសុវត្ថិភាពរបស់យើងគឺ Pethyoeung e-Health ID App ។ Pethyoeung e-Health App កំពុងតែក្លាយទៅជាកម្មវិធីបណ្តុំសេវាសុខាភិបាល និងការថែទាំសុខភាពបែបឌីជីថតែមួយនាពេលអនាគតសម្រាប់មនុស្សគ្រប់គ្នាសម្រាប់សុខភាពប្រសើរជាងមុន និងស្រួលជាងមុន។

ក្នុងទិសដៅពង្រីកទីផ្សារអន្តរជាតិ នៅខែតុលា ឆ្នាំ ២០២៤ ក្រុមហ៊ុនពេទ្យយើងបានចុះកិច្ចព្រមព្រាងបង្កើតជាដៃគូយុទ្ធសាស្ត្រជាមួយសមភាគីនៅឡាវគឺ ក្រុមហ៊ុនបណ្តុះបណ្តាល និងទីលើផ្នែកប្រឹក្សាបច្ចេកវិទ្យា Enterprise and Development Consultants Co., Ltd. (ហៅថា EDC Lao)។ កិច្ចសហការនេះមានគោលបំណងនាំយកដំណោះស្រាយបច្ចេកវិទ្យាសុខាភិបាលឌីជីថល និងថែទាំសុខភាពរបស់ពេទ្យយើងទៅកាន់ទីផ្សារសុខាភិបាលប្រទេសឡាវ ក្នុងទិសដៅកសាងប្រព័ន្ធសុខាភិបាលឌីជីថលនៅបឡាវទាំងស្ថាប័នសុខាភិបាល សាធារណៈ និងឯកជន ដើម្បីជាជម្រើសសេវាសុខាភិបាលថ្មី និងសេវាថែទាំទំនើបសម្រាប់ពលរដ្ឋឡាវ ក្នុងសម័យបច្ចេកវិទ្យា និងអេអាយ។ លទ្ធផលវិជ្ជមានពីភាពជាដៃគូនេះ ក្រុមហ៊ុន EDC Pethyoeung Laos ទទួលបានការគាំទ្រ និងបានចាប់ផ្តើមមានគ្លីនិកដៃគូអនុវត្តនូវប្រព័ន្ធសុខាភិបាលឌីជីថល ពេទ្យយើង ដើម្បីផ្លាស់ប្តូរមកកាន់សេវាថែទាំសុខភាពតាមប្រព័ន្ធឌីជីថល ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវលទ្ធផលថែទាំសុខភាពសម្រាប់ប្រជាជនឡាវតាមរយៈបណ្តាញមន្ទីរពេទ្យនិងគ្លីនិករបស់យើងក្នុងប្រទេសឡាវ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្មវិធី “មគ្គទេសក៍សហគ្រិនខ្មែរ វគ្គកែច្នៃចំណីអាហារ” រដូវកាលទី៣​ រកឃើញក្រុមនិស្សិតជ័យលាភីនវានុវត្តន៍ផលិតផលអាហារ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 01/05/2026

កម្មវិធីប្រកួតប្រជែង និងប្រគល់ពានរង្វាន់ “មគ្គទេសក៍ សហគ្រិនខ្មែរ វគ្គកែច្នៃចំណីអាហារ” រដូវកាលទី៣ បានបិទបញ្ចប់ដោយជោគជ័យនៅសាកលវិទ្យាល័យជាតិបាត់ដំបង

ការចុះបញ្ជី «ក្តាមថ្មកោះកុង»ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ជួយបង្កើនគុណតម្លៃ ប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរបស់ប្រជាសហគមន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/04/2026

ការចុះបញ្ជី «ក្តាមថ្មកោះកុង»ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ជួយបង្កើនគុណតម្លៃ ប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរបស់ប្រជាសហគមន៍

ឆ្នាំ២០៥០ ប្រាក់ចំណូល​ប្រចាំឆ្នាំសម្រាប់ប្រជាជនកម្ពុជាម្នាក់ ជាមធ្យម​ រំពឹង​កើនឡើងរហូតដល់​ ១៤ ០០០ដុល្លារ​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/04/2026

នៅឆ្នាំ២០៥០ កម្ពុជារំពឹងក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់ ជាមួយនឹងផែនការ​បង្កើន​ចំនួនប្រជាជន​ឱ្យបានដល់ ​២០លាន ទៅ ២០,២លាននាក់ និង​ប្រាក់ចំណូល​ជាតិសម្រាប់​មនុស្ស​ម្នាក់រំពឹងថា​នឹងកើនឡើងដល់ ១៤ ០០០ដុល្លារអាម៉េរិក

ក្រុមហ៊ុនបារាំង Total Energies ប្រកាសបិទដំណើរការរបស់ខ្លួននៅមជ្ឈិមបូព៌ាជាបណ្តោះអាសន្ន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 30/04/2026

ក្រុមហ៊ុនរកស៊ីលើវិស័យថាមពលរបស់បារាំងដ៏ល្បីឈ្មោះទាំងនៅកម្ពុជា និងនៅលើពិភពលោក Total Energies បានប្រកាសជាផ្លូវការថា ខ្លួនបានសម្រេចផ្អាកដំណើរប្រតិបត្តិការជាបណ្តោះអាសន្ននៅក្នុងតំបន់មជ្ឈិមបូព៌ា

ក្រសួងបរិស្ថាន គាំទ្រការវិនិយោគបៃតងរបស់រោងចក្រផលិតក្រណាត់ចិន និងលើកទឹកចិត្តឱ្យមកវិនិយោគនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/04/2026

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត​ រដ្ឋមន្ត្រីក្រសួងបរិស្ថាន​បានគាំទ្រការវិនិយោគបៃតងរបស់រោងចក្រផលិតក្រណាត់ប្រទេសចិន និងលើកទឹកចិត្តឱ្យក្រុមហ៊ុនមកវិនិយោគនៅកម្ពុជា

តម្លៃប្រេងបន្តឡើងថ្លៃខ្ពស់បំផុតមិនធ្លាប់មាន ក្រោយអាម៉េរិកគំរាមបិទផ្លូវទឹករបស់ប្រទេសអ៊ីរ៉ង់ក្នុងរយៈពេលវែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/04/2026

តម្លៃប្រេងបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេលជាង ៤ ឆ្នាំកន្លងទៅនេះ បន្ទាប់ពីប្រធានាធិបតីអាម៉េរិកគំរាមឡោមព័ទ្ធបិទផ្លូវទឹកប្រឆាំងនឹងប្រទេសអ៊ីរ៉ង់អាចឈានដល់រយៈពេលជាច្រើនខែ

វិស័យឧស្សហកម្មវាយនភណ្ឌនៅកម្ពុជា រក្សាបានភាពធន់ ខណៈការបញ្ជាទិញបន្តមានកំណើន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/04/2026

វិស័យឧស្សាហកម្មវាយនភណ្ឌកាត់ដេររបស់កម្ពុជា រក្សាបាននូវភាពធន់ ស្របពេលដែលរោងចក្រមានចំនួនកាន់តែច្រើន និងការបញ្ជាទិញទៅកាន់ទីផ្សារអន្តរជាតិកើនឡើងជាបន្តបន្ទាន់ នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ

វិបត្តិ​នៅមជ្ឈិមបូព៌ាកំពុងរង​ការ​រំខានវិស័យ​ទេសចរណ៍​កម្ពុជា ​ប៉ុន្តែមិនធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/04/2026

វិស័យទេសចរណ៍របស់កម្ពុជា កំពុងទទួលរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារវិបត្តិមជ្ឈឹមបូព៌ា ដោយមានការរំខានដល់ផ្លូវអាកាស និងថ្លៃដើមកើនឡើង ដែលបង្ខំឱ្យប្រតិបត្តិករទេសចរ ត្រូវគិតគូពីយុទ្ធសាស្ត្រឡើងវិញ

រុស្ស៊ី ប្រកាសសងសឹកទៅលើការសម្រេចចិត្តរបស់អឺរ៉ុបដែលដាក់ទណ្ឌកម្មទី២០​ ប្រឆាំងទីក្រុងមូស្គូ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 29/04/2026

សហភាពអឺរ៉ុប នៅតែបន្តដាក់សម្ពាធទៅលើប្រទេសរុស្ស៊ី ជាមួយនឹងការបង្កើនវិធានការរឹតបន្តឹងដោយឯកតោភាគី ខណៈដែល​ទណ្ឌកម្មទី ២០ ត្រូវបានក្រុមប្រឹក្សា​សហភាព​អឺរ៉ុប​អនុម័តរួចរាល់ហើយ​កាលពីថ្ងៃ​ទី ២៣ ខែ​មេសា ឆ្នាំ២០២៦កន្លងទៅនេះ

AMRO ៖ កម្ពុជា រក្សាបានភាពធន់ផ្នែកសេដ្ឋកិច្ច និងមានមូលដ្ឋានសេដ្ឋកិច្ចរឹងមាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/04/2026

ស្ថាប័នជំនាញអន្តរជាតិបានលើកឡើងថា កម្ពុជា នៅតែអាចរក្សាបានភាពធន់ផ្នែកសេដ្ឋកិច្ចបើទោះជាស្ថិតនៅក្នុងបរិការណ៍ដែលសកលលោកកំពុងជួបប្រទះបញ្ហាប្រឈមមួយចំនួនដូចជា ជម្លោះភូមិសាស្រ្តនយោបាយ និងការឡើងថ្លៃតម្លៃថាមពលក៏ដោយ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)
Leave a Reply

Your email address will not be published. Required fields are marked *