ភ្នំពេញ ៖ កម្ពុជា និងទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិកម្ពុជាជប៉ុន (JICA) បាននឹងកំពុងសហការគ្នាលើកិច្ចការកសាងស្ថានីយ៍វាស់វែងអចិន្ត្រៃយ៍ដោយផ្កាយរណប CORS ដែលស្ថានីយ៍នេះមានអត្ថប្រយោជន៍ជាច្រើនដល់កម្ពុជា ដូចជាជួយឱ្យការវាស់វែងកាន់តែសុក្រឹត្យ និងពន្លឿនការចុះបញ្ជីដីទូទាំងប្រទេសជាដើម។

ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា ក្នុងជំនួបជាមួយលោកស្រី Kamei Haruko ប្រធានJICAនៅកម្ពុជា ថាគោលបំណងនៃជំនួបនាពេលនេះគឺដើម្បីស្វាគមន៍ក្រុមបេសកកម្មរបស់JICA ដែលមកទស្សនៈកិច្ចការកសាងស្ថានីយ៍វាស់វែងអចិន្ត្រៃយ៍ដោយផ្កាយរណបCORS។ ស្ថានីយ៍នេះមានអត្ថប្រយោជន៍ដូចជាធ្វើឱ្យការវាស់វែងកាន់តែសុក្រឹត្យ ជួយពន្លឿនការចុះបញ្ជីដីទូទាំងប្រទេស ងាយស្រួលកំណត់ទីតាំងច្បាស់លាស់លើការដោះស្រាយវិវាទដីធ្លី ពន្លឿនការងារវាស់វែងគ្រប់ការងារសាងសង់ ធារាសាស្រ្ត សំណង់អគារនិងសំណង់ស៊ីវិលផ្សេងទៀត ប្រើប្រាស់សម្រាប់បញ្ជាគ្រឿងចក្រដូចជា ការកៀរដីធ្វើផ្លូវការពង្រាបដីធ្វើកសិកម្មឲ្យបានរាបស្មើ និងប្រើប្រាស់សម្រាប់ត្រួតពិនិត្យការទ្រេតនៃអគារខ្ពស់ៗ មុននឹងឈានដល់ការដួលរលំ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានថ្លែងបន្តថា ម្យ៉ាងទៀតគោលបំណងនៃជំនួបនេះក៏ដើម្បីពិភាក្សាអំពីលទ្ធភាពនៃគម្រោងជំនួយឥតសំណង ស្ដីពីការបង្កើតប្រព័ន្ធបណ្ដាញវាស់វែងដីធ្លីដោយឧបករណ៍GNSS (កំណត់ទីតាំងសកលតាមប្រព័ន្ធផ្កាយរណប) តាមរយៈការបង្កើតបណ្ដាញ CORS ទូទាំងប្រទេស។

ជាការឆ្លើយតបលោកស្រី Kamei Haruko ប្រធានJICAនៅកម្ពុជា ទាក់ទិននឹងការកសាងស្ថានីយ៍វាស់វែងអចិន្ត្រៃយ៍ដោយផ្កាយរណបCORS លោកស្រីបញ្ជាក់ថា JICA នឹងរៀបចំការងារផ្សេងៗ ទាក់ទិននឹងស្ថានីយ៍នេះដោយពិនិត្យមើលលទ្ធភាពថានឹងអាចរៀបចំផ្ដល់ជំនួយបានច្រើនជាងនេះទៀត ពីព្រោះJICAសង្កេតឃើញថា មន្ត្រីសុរិយោដីរបស់ក្រសួង គឺបានខិតខំប្រឹងប្រែងធ្វើការជាមួយស្ថានីយ៍វាស់វែងអចិន្ត្រៃយ៍ដោយផ្កាយរណប CORS នេះមានភាពទទួលខុសត្រូវខ្ពស់ និងទទួលបានជោគជ័យឆាប់រហ័សលើកិច្ចការនេះ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាម៉េរិក ជប៉ុន និងរុស្ស៊ី ប្រជែងគ្នាវិនិយោគលើវិស័យប្រេង និងឧស្ម័នរបស់វៀតណាម ដែលស្ថិតនៅសមុទ្រចិនខាងត្បូង
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 13/10/2026
ក្រុមហ៊ុនថាមពលជប៉ុន អាម៉េរិក និងរុស្ស៊ី កំពុងប្រជែងគ្នាយ៉ាងសកម្មដើម្បីទទួលបានកិច្ចសន្យា និងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម ក្នុងការទទួលបានសិទ្ធិចូលទៅកាន់តំបន់ក្រៅឆ្នេរសមុទ្រដែលមានផលចំណេញខ្ពស់





វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content