គម្រោង​ព្រែកជីហ្វូណនតេជោ នឹង​ចាប់ផ្ដើម​ជីកជាផ្លូវ​ការនៅខែវិច្ឆិកាខាងមុខនេះ ខណៈគ្រឿង​ចក្រ​បានត្រៀម​រួចរាល់​

ភ្នំពេញ ៖ បើមិនមានការ​ប្រែប្រួលអ្វីនោះទេ គម្រោង​ព្រែកជីក​ហ្វូណនតេជោ នឹង​ចាប់ផ្ដើមជីក​ ឬសាងសង់​ជាផ្លូវការ​នៅខែវិច្ឆិកា ឆ្នាំ២០២៥ខាងមុខនេះ។ នេះបើតាម​ការ​បញ្ជាក់ពីឯកឧត្តម​ ផន រឹម អ្នកនាំពាក្យ​ក្រសួង​សាធា​រណ​ការ​ និង​ដឹកជញ្ជូន​នៅព្រឹកថ្ងៃទី​១០ ខែមិថុនា ឆ្នាំ២០២៥ ខណៈគ្រឿង​ចក្រ​​ក៏បានត្រៀម​រួចរាល់ ដោយដឹកយកទៅដាក់តាមគោលដៅនីមួយៗរួចរាល់ ហើយក្រុមការងារក៏កំពុង​ពន្លឿន​ក្នុងការ​កំណត់​និយាមកា និង​បោះបង្គោល​ព្រំដី​តាមបណ្ដោយព្រែកជីក​ ។

ឯកឧត្តម​ ផន រឹម​ បាន​បញ្ជាក់ថា ​មកទល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥នេះ ដំណើរការចុះពិនិត្យទីតាំង ប្រមូ​លទិន្នន័យ ផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីព្រែកជីកហ្វូណនតេជោ បានដំណើរកា​រដោយរលូន​តា​មការគ្រោងទុក។

ឯកឧត្តមក៏បានលើកឡើង​ពីបញ្ហាប្រឈមមួយចំនួន​ ក្នុងនោះរួមមាន ផ្លូវឆ្ងាយពិបាកធ្វើដំណើរចូល ដោយ​ត្រូ​វ​ឆ្លង​កា​ត់វាលស្រែ ចុះបឹង កាត់ប្រឡាយ កាត់ព្រៃក្រាស់ កាត់បន្លារ ភ្លៀងផ្គរ និងស្ថានភាពរអិល​​ខ្លាំ​ង​ជា​​ដើ​ម​។ បច្ចុប្បន្ន​នេះ បេសកកម្មចុះកំណត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រា​ប់កំណាត់ទី២ ក្នុងភូមិសាស្រ្តខេត្តតាកែវនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥ ក្រុមការ​ងារប​ច្ចេក​ទេ​ស​អន្ត​​រ​ក្រសួ​​ង​ស​ម្រេ​ចបាន៤៧ចំណុច ក្នុងភូមិសាស្រ្តខេត្តតាកែវ។

ឯកឧត្តម​បញ្ជាក់ថា គិតត្រឹមបំណាច់ខែឧសភា ឆ្នាំ២០២៥ ក្រុមការងារបច្ចេកទេសបានចុះពិនិត្យទីតាំងប្រមូល​ទិន្នន័យ ផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដី តាមបណ្តោ​យព្រែក​ជី​ក​ហ្វូ​ណ​នតេ​ជោ​​បញ្ចប់​កា​រ​ងា​រ​ស​ម្រាប់​កំ​ណាត់ទី២ ក្នុងភូមិសាស្ត្រខេត្តកណ្តាលទាំងស្រុងហើយ។

ឯកឧត្តម​បានបញ្ជាក់​បន្ថែមថា ៖

«បើគ្មានការប្រែប្រួលទេ គម្រោងព្រែកជីកហ្វូណនតេជោ គ្រោងចាប់ផ្ដើមសាង​ស​ង់ជា​​ផ្លូ​វការនៅខែវិច្ឆិកា ឆ្នាំ២០២៥ខាងមុខ។ ដោយឡែក សម្រាប់ចំ​​នួ​ន​គ្រឿ​ង​ចក្រ​ដែ​ល​ត្រូវប្រើ​ប្រា​ស់ក្នុ​ង​កា​រសាងសង់ អាស្រ័យលើពេលវេលា ស្ថានភាព និ​​ង​ទី​តាំង​ដែ​ល​​ជ្រើស​រើ​ស​​សម្រា​ប់​បើកការសា​ង​ស​ង់​ជា​ផ្លូ​វការ។ ជារួមក្រុមហ៊ុនសាងសង់បានត្រៀមគ្រឿងចក្ររួចរាល់ រង់​​ចាំ​តែ​កា​រ​អនុ​វ​ត្ត​នីតិ​​វិ​ធី​ចាំ​បា​ច់ (ការ​ដោះស្រា​យ​ផល​ប៉ះ​ពាល់ ការបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ -ល-)ទើបកា​រសា​​ងស​ង់​ចា​ប់​ផ្តើ​ម​បា​ន»។​

​តាមរយៈគម្រោងព្រែកជីក​ហ្វូណ​នតេជោ នឹងធ្វើឱ្យកម្ពុជា​មានផ្លូវដឹកជញ្ជូនថ្មីមួយទៀត​តាមផ្លូវទឹក ដែលអាច​តភ្ជាប់ពីផ្លូវទឹក​សាបទៅផ្លូវ​សមុទ្រ ហើយក៏អាច​តភ្ជាប់ទៅកាន់កំពង់​ផែ​ទឹកជ្រៅ​របស់កម្ពុជា និង​បន្តទៅ​កាន់​កំពង់ផែ​អន្តរជាតិ​ជាច្រើនក្នុង​តំបន់​ និង​នៅលើ​ពិភពលោក ។ ​គម្រោងនេះដែរ ក៏នឹង​ជំរុញ​សក្ដានុពល​​ ការ​វិនិយោគ​ដល់​ខេត្តកែប និងខេត្តកំពត បន្ថែម​មួយកម្រិតទៀត ពីព្រោះថា​ក្រៅពីការ​សាងសង់ព្រែកជីក​នេះហើយ ក៏មានការសាងសង់​នូវ​មជ្ឈមណ្ឌល​ភស្តុភារ និងកំពង់ផែ​នៅក្នុង​ខេត្ត​កែប ។ ដូច្នេះ​វា​នឹង​ធ្វើឱ្យខេត្តកាន់តែមានសក្ដានុពល​ ទាក់ទាញ​ការ​វិនិយោគជាតិ​ និងអន្តរជាតិ ជំរុញសក្ដាពលវិស័យ​ទេសចរ​ក្នុង​ខេត្ត​ជាប់​សមុទ្រ​ទាំង​នេះ បានមួយកម្រិត​ទៀត​ផងដែរ ។

គួរបញញជាក់ដែរថា ប្រមុខរាជរដ្ឋាភិបាល​កម្ពុជា បានប្ដេជ្ញា​ថា គម្រោងនេះ ត្រូវតែសាងសង់ឱ្យ​បាន​ចេញជា​លទ្ធផល​ ព្រោះវាជា​គម្រោងសម្រាប់ប្រវត្តិ​សាស្ត្រ និងជា​គម្រោង​មួយផ្ដល់​អត្ថប្រយោជន៍​ដ៏មហាសាល​ដល់​សេដ្ឋកិច្ច​កម្ពុជា និងអ្នកជំនាន់ក្រោយៗ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក

ធនាគារ​ពិភពលោក​បន្ត​ជួយ​កម្ពុជា​ឱ្យ​សម្រេចបាន​គោលដៅ​ផ្គត់ផ្គង់​ទឹក​ស្អាត​ដល់​ពលរដ្ឋ​គ្រប់​គ្នា​ត្រឹម​ឆ្នាំ ​២០៣០​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ឯកឧត្តម​ ហែម​ វណ្ណឌី ​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ ​និង​ន​វានុវត្តន៍​ និង​លោក​ ​Guangzhe​ ​Chen​ ​អនុ​ប្រធាន​ទទួលបន្ទុក​ផ្នែក​ ​Planet​ ​នៃ​ធនាគារ​ពិភពលោក​ ​(​World​ ​Bank​) ​បាន​ពិភាក្សា​គ្នា​កាលពី​ថ្ងៃទី​០៨​ ​ខែកក្កដា ​ឆ្នាំ​២០២៦​ ​អំពី​វឌ្ឍនភាព​នៃ​កំណែទម្រង់​វិស័យ​ទឹក​ស្អាត ​ការ​ពង្រឹង​អភិបាលកិច្ច​ ​និង​ការ​ពន្លឿន​ការ​អនុវត្ត​គម្រោង​នានា

ក្រុមហ៊ុន សហគ្រាសបារាំងប្រមាណ ២០០ ឈរជើងយ៉ាងរឹងមាំនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រុមហ៊ុន សហគ្រាសបារាំងប្រមាណ ២០០ ក្រុមហ៊ុន បាននិងកំពុងឈរជើងយ៉ាងរឹងមាំនៅកម្ពុជា ខណៈវត្តមានរបស់ឯកឧត្តម នីកូឡា ហ្វ័ររីស្យេ (Nicolas Forissier) អំឡុងពេលទស្សនកិច្ចនៅកម្ពុជា រយៈពេល ២ ថ្ងៃ ត្រូវបានរំពឹងថានឹងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងបារាំង និងកម្ពុជា បន្ថែម

Leave a Reply

Your email address will not be published.Required fields are marked *