កម្ពុជា​ អនុម័ត​គម្រោង​វិនិយោគ​វិស័យ​ថាមពលអគ្គិសនី​ថ្មី​ចំនួន ៧​គម្រោង មានទំហំ​ទឹកប្រាក់​ជិ​ត ១,២ពាន់លានដុល្លារ​

ភ្នំពេញ ៖ វិស័យថាមពល​អគ្គិសនី​នៅក្នុងប្រទេស​កម្ពុជា​ត្រូវបាន​វិនិយោគ ​និងអភិវឌ្ឍ​ន៍​ជា​បន្ត​បន្ទាប់​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំចុងក្រោយនេះ ដែលបានធ្វើឱ្យកម្ពុជាប្រែ​ក្លាយពីប្រទេស​ពឹង​លើ​ការ​នាំចូលថាមពល​ទាំង​ស្រុងមក​ជា​ប្រទេស​ដែលអាច​ផ្គត់ផ្គង់​ខ្លួនឯងបានពេញលេញ​ ហើយឈានទៅ​ដល់ការ​លក់ចេញ​ទៅក្រៅប្រទេស​ទៀតផង ។​​ យ៉ាង​ណាក្ដី​ ការ​អភិវឌ្ឍ​វិស័យថាមពល​នៅកម្ពុជានៅតែប​ន្ត​ ដោយ​ក្នុងរយៈពេល​៦ខែដើមឆ្នាំ២០២៥​នេះ កម្ពុជា​បាន​អនុម័ត​គម្រោង​ក្នុងវិស័យ​ថាមពល​ចំនួន ៧គម្រោង​ដែល​មានអានុភាពសរុប ៧០០មេហ្គាវ៉ាត់ ក្នុងទំហំទុនសរុបប្រមាណ ១,២ពាន់លានដុល្លារ​។

យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដែលចេញផ្សាយសម្រាប់​ឆមាសទី​១ ឆ្នាំ២០២៥​ បាន​ឱ្យ​ដឹង គម្រោង​វិនិយោគ​ថាមពល​ដែល​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​បានអនុម័ត​ក្នុង​ឆមាសទី​១ ឆ្នាំនេះ មាន​គម្រោ​ង​​វិនិយោគ​វារីអគ្គិសនីចំនួន​១គម្រោង មានអានុភាព​១៥០​មេហ្គាវ៉ាត់ មានទុន​វិនិយោគ​​៤៤២​លាន​ដុល្លា​រ​អា​ម៉េ​រិក គម្រោង​វិនិយោគថាពល​អគ្គិសនី​ដើរ​ដោយពន្លឺព្រះអាទិត្យ​ចំនួន៤​គម្រោង មានអានុភាព ៤៥០​មេហ្គាវ៉ាត់ និង​​មានទុនវិនិយោគ​ចំនួន២០៩​លានដុល្លារអាម៉េរិក ។

គម្រោង​វិនិយោគ​ក្នុងវិស័យ​ថាមពល​អគ្គិសនីមួយទៀត​ដែល​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​អនុម័ត​ជា​គម្រោ​​ងមិ​​ន​ធ្លាប់​មាននៅកម្ពុជា គឺគម្រោង​វិនិយោគ​ស្ថានីយ៍​ផលិត​អគ្គិសនីដើរ​ដោយថាមពល​ខ្យល់​ដែលមានចំនួន​២​គម្រោង មានអនុភាព​៣០០មេហ្គាវ៉ាត់ ស្ថិតនៅ​ខេត្ត​មណ្ឌលគិរី​ និងមានទុនវិនិយោគ​ចំនួន ៤៣០​លានដុល្លារ​អា​ម៉េរិក ។

សូមរម្លឹកថា ទាក់ទង​នឹង​វិស័យ​ថាមពលអគ្គិសនីនេះដែរ កម្ពុជា​មានឯករាជ្យ​ភាព​ដោយ​ខ្លួន​ឯង​​បើទោះ​បី​ជា​មិ​ន​មានការ​នាំចូលពីប្រទេស​ជិត​ខាង​ ក៏កម្ពុជាអាច​មានសមត្ថភាពក្នុងការ​ផ្គត់ផ្គង់ដោយខ្លួន​ឯង​ដែរ ជាក់ស្ដែង​បន្ទាប់ពី​មាន​បញ្ហា​ព្រំដែនជាមួយភាគីថៃ ភាគីថៃ​បាន​គំរាម​ផ្ដាច់​ការផ្គត់ផ្គង់​ភ្លើង​មក​កម្ពុជា​ តែកម្ពុជា​ក៏​បាន​ផ្ដាច់​​​ឈប់ទិញភ្លើងពី​ប្រទេស​មុន​ ។ ភ្លាម​ៗក្រោយកម្ពុជា​ប្រកាស​ឈប់ទិញភ្លើងពី​ថៃ​ អាជ្ញាធរ​អគ្គិសនី​កម្ពុជា​បានបញ្ជូន​ភ្លើ​ងទៅកាន់​តំបន់ដែលធ្លាប់ប្រើ​ភ្លើងពី​ក្រៅប្រទេស​ដើម្បីផ្គត់ផ្គង់ទីនោះ ហើយ​កម្ពុជានៅតែ​អាច​​មានផ្គត់ផ្គង់ដោយខ្លួនឯង​បានគ្រប់គ្រាន់​ផងដែរ ។

សម្ដេច​អគ្គមហាសេនា​បតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​នៃកម្ពុជាបាន​ផ្ដល់ជាយោបល់​ដល់រាជរដ្ឋាភិបាល​កម្ពុជាថា ​ចាប់ពីពេលនេះទៅថ្ងៃអនាគត មិនគួរទិញ​ភ្លើងអគ្គិសនី​ពីប្រទេស​ថៃ​នោះទេ ពីព្រោះរាល់ដង​ឱ្យតែមានបញ្ហា​ពាក់ព័ន្ធនឹងព្រំដែន ថៃតែងតែគំរាម​ផ្ដាច់ភ្លើង​ ផ្ដាច់ប្រេង​ឥន្ធនៈ ដូច្នេះ​ បើសិនជាកកម្ពុជា​នៅតែបន្តពឹង​លើទំនិញទាំង២នេះ នៅថ្ងៃ​ខាងមុខ​ថៃនឹងគំរាម​កម្ពុជា​ទៀត ។

គួរបញ្ជាក់ថា ទាក់ទិន​នឹង​ការ​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​ ក្នុង​រយៈពេល៦ខែ​ដើមឆ្នាំ២០២៥​នេះ កម្ពុជា បានអនុម័តគម្រោង​វិនិយោគសរុប​ចំនួន ៣៧៣​គម្រោង ដែលមានទឹកប្រាក់​វិនិយោគសរុប​ចំនួន​៥,៨ពាន់លានដុល្លារអាម៉េរិក បើធៀប​នឹង​រយៈ​ពេលដូចគ្នា​ក្នុងឆ្នាំ២០២៤​កន្លងទៅ មានការកើនឡើង​ប្រមាណ ៣៧​ភាគរយ​ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក

Leave a Reply

Your email address will not be published.Required fields are marked *