រដ្ឋមន្ត្រីកសិកម្ម អំពាវនាវដល់សិប្បករស្វាយចន្ទីពង្រឹងសមត្ថភាពឱ្យលើសពីកម្រិតសិប្បកម្ម

ភ្នំពេញ ៖ កម្មវិធីប្រឡងប្រជែង «អ្នកកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើម ឆ្នាំ២០២៤» ជុំទី១ បានត្រូវប្រារព្ធធ្វើឡើងនៅព្រឹក ថ្ងៃទី០៩ និង១០ ខែឧសភា ឆ្នាំ២០២៤ នៅខេត្តសៀមរាប។ចំណែកជុំទី២ នឹងធ្វើឡើងនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ ២០២៤ នៅរាជធានីភ្នំពេញ។

អញ្ជើញជាអធិបតីក្នុងកម្មវិធីប្រឡងប្រជែងនេះ ឯកឧត្តម ឌិត ទីណា  រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា នេះជាលើកទី១ ដែលក្រសួងកសិកម្មរៀបចំឱ្យមានការប្រឡងប្រជែងសិប្បករកែច្នៃគ្រាប់ស្វាយចន្ទី ក្នុងគោលដៅគាំទ្រឱ្យការផលិត កែច្នៃកាន់តែមានគុណភាព និងរីកចម្រើនក្នុងទីផ្សារ។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា៖

« តម្លៃគ្រាប់ស្វាយចន្ទី មានការប្រែប្រួលអាស្រ័យគុណភាព និងបរិមាណនៃការផ្គត់ផ្គង់។ ដូច្នេះ អ្វីដែលត្រូវធ្វើ គឺពិនិត្យកែលម្អខ្សែច្រវាក់ផលិតកម្ម ដើម្បីទទួលបានតម្លៃបន្ថែមខ្ពស់ និងរក្សាស្ថិរភាពតម្លៃទីផ្សារ»។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តដល់សិប្បករកែច្នៃស្វាយចន្ទី ឱ្យរៀបចំផែនការកែច្នៃគ្រាប់ស្វាយចន្ទីឱ្យបានច្បាស់លាស់ មានកិច្ចសន្យាទីផ្សារ ដើម្បីទទួលបានទំនុកចិត្ត ការគាំទ្របន្ថែមពីដៃគូសហការ ក៏ដូចជាការផ្តល់កម្ចី ដើម្បីពង្រីកអាជីវកម្មជាដើម។ ទន្ទឹមនឹងនេះដែរ សិប្បករត្រូវពិនិត្យលទ្ធភាពក្នុងការប្រមូលទិញគ្រាប់ស្វាយចន្ទី មកសម្ងួត និងស្តុកទុក ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ពេញមួយឆ្នាំ ក៏ដូចជាតម្លៃទីផ្សារល្អផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី បានកត់សម្គាល់ថា៖របៀបកែច្នៃបច្ចុប្បន្ន គឺស្ថិតក្នុងកម្រិតសិប្បកម្មនៅឡើយ ដូច្នេះត្រូវពង្រឹងសមត្ថភាព ដើម្បីឈានដល់ការចូលរួមប្រឡងប្រជែងជាមួយប្រទេសនានាពេលអនាគតពិសេសអាចមានលទ្ធភាពកែច្នៃគ្រាប់ស្វាយចន្ទីទ្រង់ទ្រាយធំ។

នាយកដ្ឋានកសិ-ឧស្សាហកម្ម បានបញ្ជាក់ថា៖ កម្មវិធីប្រឡងប្រជែងអ្នកកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើម ឆ្នាំ២០២៤ ធ្វើឡើងក្នុងគោលបំណង ផ្សព្វផ្សាយ ស្វែងរកសហគ្រាសកែច្នៃផលិតផលគ្រាប់ស្វាយចន្ទីឆ្នើមបំផុត និងធ្វើការជំរុញ លើកកម្ពស់ការអភិវឌ្ឍវិស័យស្វាយចន្ទី តាមរយៈយន្តការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា បច្ចេកទេសកែច្នៃគ្រាប់ស្វាយចន្ទី ការវិភាគសេដ្ឋកិច្ច ការប្រកួតប្រជែងទីផ្សារ និងការបន្ថែមរសជាតិលើផលិតផលគ្រាប់ស្វាយចន្ទី។ ការប្រឡងប្រជែង នេះមានសិប្បករចូលរួមចំនួន ២០រូប ហើយដំណើរការនៃការជ្រើសរើសគឺមាន៣ជុំ ដើម្បីសំរាំងអ្នកកែច្នៃឆ្នើមចំនួន៣រូបចុងក្រោយ។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានយល់ឃើញថា៖ កម្មវិធីនេះមានសារៈសំខាន់ក្នុងការលើកទឹកចិត្តដល់សហគ្រាសកែច្នៃក្នុងស្រុក ជាការដាស់តឿនដល់វិនិយោគគិនក្នុងស្រុកដែលមិនសូវចាប់អារម្មណ៍លើការកែច្នៃចន្ទី ហើយសហគ្រាសដែលចង់ចូលរួមគួរតែត្រៀមខ្លួនជាពិសេសគឺសុត្ថិភាពចំណីអាហារនិងសិល្បៈលក់លើទីផ្សារ។

លោក អួន ស៊ីឡុត បានប្រាប់ថា ការកែច្នៃគ្រាប់ស្វាយចន្ទីក្នុងស្រុកបច្ចុប្បន្នបានត្រឹមតែ១០% ខណៈ ៩០% នៃវត្ថុធាតុដើម ត្រូវបាននាំចេញទៅក្រៅ ហើយកម្មវីធីប្រកួតនេះ ជាការលើកកម្ពស់ផ្នែកកែច្នៃនិងទាក់ទាញវិនិយោគឱ្យសម្លឹងមើលការកែច្នៃក្នុងស្រុក។ ប្រសិនបើមានការកែច្នៃក្នុងស្រុក នឹងជួយផ្ដល់តម្លៃបន្ថែមដល់កសិករ ដោយមិនមានការក្រឡុកតម្លៃដូចសព្វថ្ងៃ។

លោកបន្ថែមថា៖ បច្ចុប្បន្នកម្ពុជាមានសហគ្រាសកែច្នៃគ្រាប់ស្វាយចន្ទីធុនតូចនិងមធ្យមចំនួន ៤៨សហគ្រាស ខណៈកម្ពុជា ត្រូវការខ្នាតមធ្យមជិត៣០ទៀត៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា​មាន​ផ្ទៃ​​ដី​ដាំដូង​ជាង​ ២ ម៉ឺន​ហិកតា​ ​តែ​ការ​ផ្គត់ផ្គង់​ដូង​ខ្ចី​នៅ​មិន​ទាន់​ឆ្លើយតប​ទីផ្សារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

កម្ពុជា​មាន​ផ្ទៃដី​ដាំដូង​សរុប​ ២០​,​១៦៩ ហិកតា ​និង​ទទួល​បាន​ទិន្នផល​ប្រចាំ​ឆ្នាំ​ជាង​ ​៣៥០​,​០០០​តោន​ ​ប៉ុន្តែ​ការ​ផ្គត់ផ្គង់​ដូង​ខ្ចី​ទៅកាន់​សិប្បកម្ម​កែច្នៃ​ក្នុង​ស្រុក​នៅ​មិន​ទាន់​គ្រប់គ្រាន់ ​ស្រប​ពេល​តម្រូវការ​ផលិតផល​ដូង​កែច្នៃ​កំពុង​កើនឡើង​

MPT​C និង La ​French​Tech Phnom Penh  ​ពិភាក្សា​អំពី​ FrancoTech ​និង​ ​អនាគត​នៃ​ប្រព័ន្ធ​អេកូឡូស៊ី​បច្ចេកវិទ្យា​និងន​វានុវត្តន៍​របស់​កម្ពុជា​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 30/09/2026

La French ​Tech Phnom Penh ​បាន​ជួប​ពិភាក្សា​ជាមួយ​ ​ឯកឧត្តម ​បណ្ឌិត​ ​ជា វ៉ាន់​ដេត ​រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ ​និង​ទូរគមនាគមន៍​ ​និង​មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​ ​(​MPT​C​) ​ដើម្បី​ពិភាក្សា​អំពី​ការ​រៀបចំ​ព្រឹត្តិការណ៍​ ​FrancoTech ​ធ្វើ​បទបង្ហាញ​អំពី​ French ​Tech ​Forum ​Asia Phnom Penh ​និង​ស្វែងរក​គំនិត​ផ្តួចផ្តើម​ដែល​អាច​ធ្វើ​ទៅ​បាន​ ​ដើម្បី​ពង្រឹង​ប្រព័ន្ធ​អេកូឡូស៊ី​បច្ចេកវិទ្យា​ ​និងន​វានុវត្តន៍​របស់​កម្ពុជា​បន្ថែម​ទៀត

ទីផ្សារត្រី-សាច់សត្វចិញ្ចឹម មានស្ថិរភាពតម្លៃក្នុងរដូវកាន់បិណ្ឌ ខណៈអ្នកចិញ្ចឹមប្រឈមការផ្គត់ផ្គង់លើសតម្រូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/09/2026

ភ្នំពេញ៖ ទីផ្សារសាច់សត្វចិញ្ចឹម ដូចជា ជ្រូក មាន់ ទា និងត្រី នៅក្នុងរាជធានីភ្នំពេញ ក៏ដូចជានៅតាមបណ្តាខេត្ត ក្រុងនានា ក្នុងរដូវកាលពិធីបុណ្យកាន់បិណ្ឌឆ្នាំ២០២៦នេះ បានបង្ហាញពីស្ថិរភាពតម្លៃ និងមានការផ្គត់ផ្គង់យ៉ាងគ្រប់គ្រាន់ដែលឆ្លើយតបនឹងតម្រូវការប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ទោះជាយ៉ាងណា តម្រូវការទិញម្ហូបអាហារនាពេលបច្ចុប្បន្ន មានការកើនឡើងបន្តិចបន្តួចបើប្រៀបធៀបទៅនឹងថ្ងៃធម្មតា ប៉ុន្តែបញ្ហាតម្លៃមុខទំនិញនៅលើទីផ្សារមិនមានការស្ទុះឡើងខ្លាំងនោះទេ ដែលផ្តល់ផលវិជ្ជមានដល់អ្នកបរិភោគ ខណៈក្រុមអ្នកចិញ្ចឹមសត្វក្នុងស្រុកបានបង្ហាញពីក្ដីបារម្ភទៅនឹងកំណើនផ្គត់ផ្គង់អាចលើសតម្រូវការជាក់ស្ដែង។ យោងតាមទិន្នន័យអង្កេតតម្លៃតាមទីផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញរបស់ធនាគារអភិវឌ្ឍន៍ជនបទ

អាកាសចរណ៍ស៊ីវិល អះអាងថា ព្រលានយន្តហោះតេជោ នឹងមិនជួបហានិភ័យទឹកជំនន់ឡើយ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត

• 30/09/2026

ភ្នំពេញ ៖ នៅពេលដែលប្រទេសជិតខាងដូចជាប្រទេសថៃកំពុងជួបប្រទះនឹងបញ្ហាទឹកជំនន់ដែលប៉ះពាល់ដល់វិស័យទេសចរណ៍ និងការហោះហើរ សម្រាប់កម្ពុជាបានប្រកាសថា ប្រសិនបើជាមានភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នា ដូចនៅប្រទេសថៃ ក៏អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងមិនមានការផ្អាកជើងហោះហើរនោះទេ។ អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា បានអះអាងថា ​រូបភាពបែបនេះនឹងមិនអាចកើតមានឡើងដូចគ្នានោះទេ ពីព្រោះការរចនាប្លង់​វិស្វកម្ម និងការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានរួមបញ្ចូលដំណោះស្រាយវិស្វកម្មជលសាស្ត្រកម្រិតខ្ពស់ (ឈានមុខគេ) ក្នុងការធានាបាននូវភាពធន់នៃដំណើរការ ប្រឆាំងនឹងកម្រិតទឹកជំនន់ធំបំផុតក្នុងប្រវត្តិសាស្ត្ររួចជា ស្រេច(ដែលបានគណនាសម្រាប់វដ្តនៃការកើតឡើងវិញដដែលៗ ពី​១០០ ទៅ ២០០ ឆ្នាំម្តង)។ អ្នកជំនាញអាកាសចរណ៍រូបនេះបានបញ្ជាក់ទៀតថា អាកាសយានដ្ឋានអន្តរជាតិតេជោ មានប្រព័ន្ធប្រឡាយរំដោះទឹក

តំបន់​សេដ្ឋកិច្ច​ពិសេស​មួយ​នៅ​ស្វាយរៀង​ ​ទាក់ទាញ​ទុន​វិនិយោគ​ ​១​,​៥ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 30/09/2026

​តំបន់​សេដ្ឋកិច្ច​ពិសេស​ ឈីលូ ​ជាន ​ពុចាយ ​ក្នុង​ខេត្ត​ស្វាយរៀង​ ​ដែល​ត្រូវ​បាន​បង្កើតឡើង​ក្នុង​ឆ្នាំ​២០១៧​ ​ជាមួយ​ទុន​វិនិយោគ​ដំបូង​ប្រមាណ​ ៥១​លាន​ដុល្លារ​អាម៉េរិក​ ​បាន​ទាក់ទាញ​ទុន​វិនិយោគ​សរុប​ប្រមាណ ​១​,​៥ ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​គិត​មក​ដល់​បច្ចុប្បន្ន

បដិវត្តថ្មីនៃ AI ៖ លោក Trump និងមេដឹកនាំបច្ចេកវិទ្យាធំៗ ចុះហត្ថលេខា ដើម្បីបន្ថយល្បឿនអភិវឌ្ឍ AI មុនពេលគ្រប់គ្រងលែងបាន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 30/09/2026

បរទេស ៖ មេដឹកនាំក្រុមហ៊ុនបង្កើត និងអភិវឌ្ឍន៍ប្រព័ន្ធខួរក្បាលសិប្បនិម្មិត ឬ AI កំពូលៗ ទាំង៦ នៅអាមេរិក បានរួមគ្នាចុះហត្ថលេខាលើការប្តេជ្ញាចិត្តមួយនៅសេតវិមានកាលពីថ្ងៃអង្គារសប្ដាហ៍នេះ ដើម្បីដាក់ចេញនូវវិធានការគ្រប់គ្រងឲ្យបានម៉ឺងម៉ាត់ក្នុងគោលបំណងធានាថា បច្ចេកវិទ្យារបស់ពួកគេមិនដើរខុសផ្លូវ ឬលែងស្តាប់តាមការបញ្ជានៅពេលខាងមុខនោះឡើយ។ យោងតាមការចេញផ្សាយរបស់កាសែត RT បានបញ្ជាក់ថា ឯកសារចុះហត្ថលេខានេះមានឈ្មោះថា កិច្ចព្រមព្រៀងសេតវិមាន ស្តីពីបញ្ញាវ៉ៃឆ្លាត (

ធនាគារ អភិវឌ្ឍន៍ ​អាស៊ី ផ្ដល់ការគាំទ្រជា​​ថវិកា​ ៦០ម៉ឺនដុល្លារ​ ដល់​ក្រុមហ៊ុនកសិពាណិជ្ជកម្មចំនួនពីរនៅកម្ពុជា​ដឹកនាំដោយស្ត្រី

ជំនួញ, ព្រឹត្តិការណ៍

• 30/09/2026

ភ្នំពេញ ៖ ធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ការវិនិយោគមូលធនថ្មីចំនួន ៦០ម៉ឺនដុល្លារ ដល់ក្រុមហ៊ុនកសិពាណិជ្ជកម្មចំនួនពីរ​​​ដែល​ដឹកនាំដោយស្ត្រីនៅកម្ពុជា ដើម្បីជំ​រុ​ញ​ឱ​កាស​​កំ​ណើន​ថ្មី​ ​និងរួម​ចំណែកដល់ការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងនិរន្តរភាពរបស់ប្រទេស។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៦​នេះ បានឱ្យដឹងថា ការវិនិយោគនេះធ្វើឡើងតាមរយៈគម្រោង ADB Frontier ដែលជាគម្រោងគាំទ្រដល់សហគ្រាសធុនតូច

ក្រសួង​ដែនដី​ដោះស្រាយបញ្ចប់ វិវាទដីធ្លី ​ចំនួន ​៣ ទីតាំង ​ក្នុង​ខេត្ត​ព្រះសីហនុ ដោយ​ជោគជ័យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 30/09/2026

ភ្នំពេញ ៖ វិវាទដីធ្លី​ចំនួន​៣ទីតាំង​ស្ថិតនៅក្នុងខេត្តព្រះសីហនុ ត្រូវបានប្រកាស​ពីការ​​ដោះស្រាយបញ្ចប់​ដោយជោគជ័យ​ ដោយមានការចូលរួមពី​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គណៈកម្មការ​សុរិយោដី​ថ្នាក់ជាតិ និងអាជ្ញាធរ​ជាតិ​ដោះស្រាយទំនាស់ដីធ្លី ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងដែនដី​ នគរូបនីយកម្ម​ និងសំណង់​ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ បានឱ្យដឹងថា ករណីវិវាទដីធ្លីចំនួន​៣ទីតាំងនេះ ជាទំនាស់​រវាងឈ្មោះ​ រតនៈ

ចិន​ព្រមាន​សង​សឹក​អឺរ៉ុប ​បើ​ហ៊ាន​ចេញ​វិធានការ​រឹតត្បិត​លើ​អាជីវកម្ម​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/09/2026

​ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​ព្រមាន​ថា​ ​ប្រទេស​ចិន​នឹង​តប​តវិញ​យ៉ាង​ម៉ឺងម៉ាត់ ប្រសិនបើ​សហ​ភាព​អឺរ៉ុប ​(​EU​)​ ​ចេញ​វិធានការ​រឹតត្បិត​លើ​អាជីវកម្ម ​ឬ​ផលិតផល​របស់​ចិន​ ​ខណៈ​ជំនួប​ថ្នាក់​ខ្ពស់​រវាង​ភាគី​ទាំង​ពីរ​គ្រោង​នឹង​ធ្វើឡើង​នៅ​ទីក្រុង​ប៉េកាំង​នា​សប្តាហ៍​ក្រោយ​

ការផ្គត់ផ្គង់​ខុនដូតម្លៃសមរម្យ ​មានកំណើន​ខ្ពស់ក្នុងរយៈពេល ​៣ឆ្នាំចុងក្រោយ​នេះ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 29/09/2026

ភ្នំពេញ ៖ ​ក្នុងរយៈពេល ៣ឆ្នាំ ចុងក្រោយនេះ ការ​ផ្គត់ផ្គង់​ខុនដូ ដែលមានតម្លៃ​សមរម្យ​នៅលើទីផ្សារ​កម្ពុជា មានកំណើនខ្ពស់​គួរឱ្យ​កត់សម្គាល់ ជាពិសេស ក្នុងរាជធានីភ្នំពេញ ខណៈការ​ផ្គត់ផ្គង់​ខុនដូដែលមានតម្លៃមធ្យម និង​តម្លៃខ្ពស់​បង្ហាញពីនិន្នាការថយចុះ ។ បើតាមរបាយការណ៍របស់​ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ​អន្តរជាតិ APS  បានឱ្យដឹងថា​ ក្នុងរយៈពេល​ ៣ឆ្នាំចុងក្រោយនេះ ការផ្គត់​ផ្គង់​ខុនដូតម្លៃសមរម្យនៅលើទីផ្សាររាជធានីភ្នំពេញ ​មានចំនួន​រហូតដល់ជាង