កម្ពុជា – ហុងកុង ជំរុញការវិនិយោគ និងធុរកិច្ចរួមគ្នា

ភ្នំពេញ ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញជាហត្ថលេខីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ចំនួន ២ រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយតំបន់រដ្ឋបាលពិសេសហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន និងក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម John Lee ប្រធានប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុង (HKSAR)។

អនុស្សរណៈនៃការយោគយល់គ្នា (MoU) ចំនួន២នេះរួមមាន៖ អនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការរវាងវិនិយោគហុងកុងនៃតំបន់រដ្ឋបាលពិសេសហុងកុងនៃសាធារណៈរដ្ឋប្រជាមានិតចិន និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ហើយមួយទៀតគឺអនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ក្នុងឱកាសនៃជំនួបខាងលើនេះ ឯកឧត្តម John KC LEE ប្រធានប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុង (HKSAR) បានគោរពជម្រាបជូនសម្តេចធិបតីនាយករដ្ឋមន្រ្តី អំពីគោលបំណងនៃដំណើរទស្សនកិច្ច គឺដើម្បីពង្រឹង និងពង្រីកចំណងទំនាក់ទំនងរវាងតំបន់រដ្ឋបាលពិសេសហុងកុង និងកម្ពុជា ជាពិសេសក្នុងវិស័យធុរកិច្ច វិនិយោគ និងការតភ្ជាប់រវាងប្រជាជន​​ និងប្រជាជន។ តំណាងក្រុមហ៊ុនហុងកុងធំៗ ក៏បានចូលរួមក្នុងដំណើរទស្សនកិច្ចនាពេលនេះជាមួយឯកឧត្តម។ ឯកឧត្តម John KC LEE បានអរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានគាំទ្រវិនិយោគិន និង ធុរជនហុងកុង នាពេលកន្លងមក។

សម្ដេចធិបតី បានសម្ដែងនូវក្ដីសោមនស្សរីករាយចំពោះការសម្រេចបាននូវការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងទីភ្នាក់ងារមួយចំនួនរបស់តំបន់រដ្ឋបាលពិសេសហុងកុង ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ការណ៍នេះនឹងបង្កើតបន្ថែមទៀតនូវយន្តការជំរុញវិនិយោគ និងធុរកិច្ច និងរួមចំណែកដល់ការពង្រឹងទំនាក់ទំនងដ៏រឹងមាំ រវាងកម្ពុជា-ចិន។

ក្នុងពេលជាមួយគ្នានេះដែរ សម្ដេចធិបតី និងឯកឧត្តម John KC LEE ក៏បានពិភាក្សាអំពីការបន្តជំរុញការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងតំបន់រដ្ឋបាលពិសេសហុងកុងលើវិស័យសក្តានុពលជាច្រើន មានជាអាទិ៍ ៖ ពាណិជ្ជកម្ម និងវិនិយោគ,  ហិរញ្ញវត្ថុ និងធនាគារ, បច្ចេកវិទ្យា និងសេដ្ឋកិច្ចឌីជីថល, ទេសចរណ៍, ការអប់រំ  និងការតភ្ជាប់ប្រជាជន និងប្រជាជន រួមទាំងការពិនិត្យលទ្ធភាពបង្កើតចំនួនជើងហោះហើរត្រង់ពីហុងកុង មកខេត្តសៀមរាបរបស់កម្ពុជា។ មុននឹងបញ្ចប់  សម្តេចធិបតី បានគូសបញ្ជាក់ពីគោលនយោបាយ និងយន្តការនានារបស់រាជរដ្ឋាភិបាល ក្នុងការបង្កើត និង​បង្កើនបរិយាកាសអំណោយផល និងការលើកទឹកចិត្តដល់ការវិនិយោគនៅកម្ពុជា៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មន្ត្រីជាន់ខ្ពស់​កម្ពុជា​​បង្ហាញគោល​ការណ៍គ្រឹះចំនួន​ ៣ ដល់​វិនិយោ​គិន​ចិន សម្រាប់​បង្កើត​បរិយាកាស​វិនិយោគនៅកម្ពុជា ​ប្រកប​ដោយ​ចីរភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/09/2026

ភ្នំពេញ ៖ ឯក​ឧត្តម ឧបនាយក​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុល អនុប្រធាន​ទី១ ក្រុមប្រឹក្សាអភិវឌ្ឍ​ន៍កម្ពុជា ​បានបង្ហាញ​គោលការណ៍គ្រឹះចំនួន​៣ ដល់​វិនិយោគិន​ចិន និងវិនិយោគិនអន្តរជាតិផ្សេងទៀត​ សម្រាប់​បង្កើតបរិយាកាស​វិនិយោគ​ប្រកបដោយចីរភាពនៅកម្ពុជា។​ ការ​បង្ហាញ​នូវគោលការណ៍គ្រឹះរបស់មន្ត្រី​ជាន់ខ្ពស់ និងមានប្រជាប្រិយភាពរូបនេះ ​បានធ្វើឡើង​នៅក្នុងអំឡុងពេល​លោកអញ្ជើញចូលរួមវេទិកា​កូលាំងយូ ២០២៦ នាទីក្រុង​សៀមិន ប្រទេស​ចិន នៅដើមសប្ដាហ៍នេះ​។ បើតាមឯកឧត្តម​

សមាជិក CREFA បញ្ចេញឥណទានបៃតងប្រមាណ ៣៩ លានដុល្លារ ក្នុងឆមាសទី១ ឆ្នាំ២០២៦

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/09/2026

គ្រឹះស្ថានហិរញ្ញវត្ថុដែលជាសមាជិកនៃគម្រោង Climate Resilience For All (CREFA) បានបញ្ចេញឥណទានបៃតងសរុបប្រមាណ ៣៩ លានដុល្លារ ក្នុងឆមាសទី១ ឆ្នាំ២០២៦ ដោយផ្តល់ផលជះដល់អតិថិជន និងគ្រួសាររបស់ពួកគេប្រមាណ ៣ ម៉ឺននាក់នៅទូទាំងប្រទេស

ចិន​ប្រមូល​ទិញ​មាស​ជាង​​ ២០ តោន​ក្នុង​ខែ​សីហា ​ជា​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ ៣ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/09/2026

ធនាគារ​កណ្តាល​ចិន​បានប្រមូល​ទិញ​មាស​បន្ថែម​ចំនួន​ ​២០​,​២ តោន ​ចូល​ក្នុង​ទុន​បម្រុង​របស់​ខ្លួន​កាលពី​ខែ​សីហា ​ដែល​ជា​កម្រិត​ទិញ​ប្រចាំ​ខែ​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ ៣ ​ឆ្នាំ

ប្លុក​ ​BRI​CS ​ជំរុញ​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ទូទាត់​ឆ្លង​ដែន ​គោល​ដៅ​កាត់ផ្តាច់​ពី​ដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/09/2026

ប្លុក​ ​BRI​CS ​កំពុង​បន្ត​ស្វែងរក​ការ​អភិវឌ្ឍ​បណ្ដាញ​ហិរញ្ញវត្ថុ​ទាំង​សាច់​ប្រាក់​ ​និង​ឌីជីថល​ដែល​អាច​តភ្ជាប់​គ្នា​ ​ដើម្បី​សម្រួល​ពាណិជ្ជកម្ម ​និង​កាត់បន្ថយ​ការ​ពឹងផ្អែក​លើ​ប្រាក់​ដុល្លារ​អាម៉េរិក​

កម្ពុជា​រក​ចំណូល​បាន​ជាង ​​១០០ លាន​ដុល្លារ ពី​ការ​នាំចេញ​អង្ករ​ទៅ​ទីផ្សារ​ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/09/2026

កម្ពុជា​បាន​នាំចេញ​អង្ករ​ចំនួន​ ១៧៧​,​៧០០​ តោន​ទៅកាន់​ប្រទេស​ចិន ​ក្នុង​រយៈពេល​ ៨ ​ខែ​ដំបូង​នៃ​ឆ្នាំ​២០២៦ ​កើនឡើង​ ៥២​.​៧ ​ភាគរយ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០២៥ ​និង​រក​ចំណូល​បាន​ប្រមាណ​ ​១០៥​ ​លាន​ដុល្លារ​

ចិន ប្រកាសចាត់វិធានការប្រឆាំងការបង្ខូចតម្លៃលើសារធាតុផលិតឈីបមួយប្រភេទនាំចូលពីជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/09/2026

ចិនប្រកាសចាត់វិធានការប្រឆាំងការលក់បង្ខូចតម្លៃលើការនាំចូលសារធាតុគីមីមួយប្រភេទពីប្រទេសជប៉ុន ដែលប្រើប្រាស់ក្នុងការផលិតបន្ទះឈីប

កម្ពុជា​ អនុម័ត​គម្រោង​វិនិយោគបង្កើត​តំបន់សេដ្ឋកិច្ចពិសេសចំនួន៧ ​មានទុនសរុប​ជាង​ ៨៣០លានដុល្លារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/09/2026

ភ្នំពេញ ៖ គិត​ចាប់ពីខែមករា ដល់ដំណាច់ខែកក្កដា​ ឆ្នាំ២០២៦កន្លងទៅនេះ យ៉ាងហោចណាស់​មានគម្រោងវិនិយោគ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន៧ ត្រូវ​បានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ចេញវិញ្ញា​បន​បត្រ​ចុះបញ្ជីវិនិយោគជាផ្លូវការ ដោយមានដើមទុនវិនិយោគសរុបប្រមាណជាង​ ៨៣៧លានដុល្លារអាម៉េរិក ។ នេះបើយោងតាមរបាយការណ៍របស់​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។​ យោងតាម​របាយការណ៍បានបង្ហាញថា តំបន់​សេដ្ឋកិច្ចពិសេស​ទាំង​៧​ ដែលបានអនុម័តចុះ​បញ្ជី​វិនិយោគ​ជាផ្លូវ​ការនេះមានទីតាំងនៅ​រាជធានីភ្នំពេញ​ចំនួន ២តំបន់ នៅខេត្តកំពង់ស្ពឺ ចំនួន ៣តំបន់ និង​នៅ​ខេត្តកំពត​ចំនួន

អុីស្រាអែល ទិញរោងចក្រផលិតរថយន្តដ៏ល្បីរបស់អាល្លឺម៉ង់​​ ប្ដូរទៅផលិតជាអាវុធទំនើបវិញ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/09/2026

បរទេស ៖ ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីឈ្មោះរបស់អាល្លឺម៉ង់ Volkswagen បានព្រមព្រៀងលក់រោងចក្រដ៏ចំណាស់របស់ខ្លួនដែលស្ថិតនៅក្រុង Osnabrück ទៅឱ្យក្រុមហ៊ុនវិនិយោគអុីស្រាអែល Aurelius Capital និងក្រុមហ៊ុនរដ្ឋ Lower Saxony របស់អាល្លឺម៉ង់។ យោងតាមការចេញផ្សាយរបស់កាសែតរុស្ស៊ី RT បានឲ្យដឹងថា រោងចក្រនេះនឹងត្រូវផ្លាស់ប្តូរពីការផលិតរថយន្តទៅជាទីតាំងផលិតឧបករណ៍យោធាវិញ ដោយមានក្រុមហ៊ុនការពារជាតិរបស់រដ្ឋអុីស្រាអែល ឈ្មោះ Rafael

ចូលរួមដោយសេរី ! វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ នឹងវិលត្រឡប់មកវិញនាចុងសប្ដាហ៍នេះហើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/09/2026

ក្រសួងពាណិជ្ជកម្ម បានបន្តរៀបចំ វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ (3rd Digital trade Forum – 3d DTF) ក្រោមមូលបទ «ជំរុញពាណិជ្ជកម្មឌីជីថលកម្ពុជាឆ្ពោះទៅឆ្នាំ២០៣០» ដែលនឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ អគារ G-L នាថ្ងៃទី ១១-១២-១៣

ក្រចេះ ដាក់ចេញផែនការទេសចរណ៍ ២០២៦-២០៣០ ឆ្ពោះទៅជាខេត្តគំរូនៅភូមិភាគឦសាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/09/2026

ខេត្ត​ក្រចេះ​បាន​ដាក់​ឱ្យ​អនុវត្ត​ផែនការ​អភិវឌ្ឍន៍​ទេសចរណ៍​ឆ្នាំ​ ​២០២៦​-​២០៣០ ​ដោយ​កំណត់​ទិសដៅ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ឱ្យ​កាន់តែ​មាន​គុណភាព​ ទាក់ទាញ ​និង​ប្រកួតប្រជែង​ ​ស្រប​ពេល​ខេត្ត​មាន​គោលដៅ​ក្លាយជា​ខេត្ត​គំរូ​ដែល​មាន​ភាព​ទាក់ទាញ​នៅក្នុង​តំបន់​ភូមិភាគ​ឦសាន


Leave a Reply

Your email address will not be published.Required fields are marked *