បរទេស៖ ក្រុមហ៊ុនរថយន្តអគ្គិសនីរបស់ចិន BYD ទំនងអាចនឹងនាំមុខក្រុមហ៊ុនអាម៉េរិក Tesla ក្នុងនាមជាអ្នកលក់រថយន្តអគ្គិសនី (EVs) ដ៏ធំបំផុតរបស់ពិភពលោកប្រចាំឆ្នាំ២០២៥ នេះបើយោងតាមការាយការណ៍ពី BBC។

កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ BYD បានបង្ហាញថា ការលក់រថយន្តអគ្គិសនីរបស់ខ្លួនបានកើនឡើង ២៨% ឬ ២,២៥ លានគ្រឿងក្នុងឆ្នាំ ២០២៥ បើធៀបនឹងឆ្នាំ ២០២៤ ខណៈដែល Tesla គ្រោងនឹងបង្ហាញការលក់សរុបរបស់ខ្លួនសម្រាប់ឆ្នាំ ២០២៥ នៅថ្ងៃចុងសប្ដាហ៍នេះ។
អ្នកវិភាគជាច្រើនប៉ាន់ប្រមាណថា ក្រុមហ៊ុនអាម៉េរិកមួយនេះ លក់រថយន្តបានប្រហែល ១,៦៥ លានគ្រឿងប៉ុណ្ណោះ ក្នុងគ្រាដែលមានភាពប្រឈមមុខជាច្រើន ទាំងមុខងារថ្មីនៃរថយន្តដែលផ្តល់ជូនអតិថិជន ទាំងការចូលរួមសកម្មភាពនរយោបាយរបស់ Elon Mush ខណៈដែលមានការប្រកួតប្រជែងកាន់តែខ្លាំងពីក្រុមហ៊ុនចិនកាន់តែខ្លាំង។ បន្ថែមពីនេះ ក្រុមហ៊ុនេះទទួលបានការរិះគន់អំពីភាពយឺតយ៉ាវក្នុងការចេញផ្សាយម៉ូដែលថ្មីៗ និងតម្លៃសមរម្យជាងមុន។
យ៉ាងណាមិញ ការលក់របស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះក្នុងរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៥ បន្ទាប់ពីមានប្រតិកម្មប្រឆាំងនឹងការចូលរួមសកម្មភាពនយោបាយរបស់លោក Elon Musk នៅក្នុងរដ្ឋបាលរបស់ប្រធានាធិបតីអាម៉េរិក Donald Trump ។ លើសពីនេះ Tesla បានយកចិត្តទុកដាក់លើប្រព័ន្ធផ្សព្វផ្សាយសង្គម X ក្រុមហ៊ុន រ៉ុក្កែត SpaceX និងក្រុមហ៊ុន Boring Company ដលធ្វើឲ្យវិនិយោគិនមួយចំនួនព្រួយបារម្ភថា លោក Musk មិនផ្តោតលើក្រុមហ៊ុន Tesla ឱ្យបានគ្រប់គ្រាន់នោះទេ។

យ៉ាងណាក៏ដោយ បើទោះបីជាមានការពង្រីកខ្លួនយ៉ាងឆាប់រហ័សរបស់ BYD ក៏ដោយ ប៉ុន្តែកំណើននៃការលក់នៅឆ្នាំ២០២៥ មានភាពយឺតយ៉ាវបំផុតក្នុងរយៈពេល ៥ ឆ្នាំ ដោយសារការប្រកួតប្រជែងផ្នែករថយន្តអគ្គិសនីមានកាន់តែខ្លាំងនៅក្នុងប្រទេសចិន ដូចជា XPeng និង Nio ។ បើទោះជាបែបនេះក្ដី BYD នៅតែជាក្រុមហ៊ុនថាមពល EV ដ៏ល្អមួយរបស់សកល ដោយសារតម្លៃរបស់វាមានភាពសមរម្យ និងការពង្រីកខ្លួនបានយ៉ាងឆាប់រហ័សនៅតំបន់អាម៉េរិកឡាទីន អាស៊ីអាគ្នេយ៍ និងផ្នែកខ្លះនៃទ្វីបអឺរ៉ុប។ BYD ធ្លាប់បានលើកឡើងថា ក្រៅពីប្រទេសចិន ចក្រភពអង់គ្លេស គឺជាទីផ្សារដ៏ធំបំផុតរបស់ខ្លួន ដោយការលក់បានកើនឡើង ៨៨០% នៅឆ្នាំ២០២៥ ដោយសារមានតម្រូវការខ្លាំងសម្រាប់រថយន្តកូនកាត់ Seal U sport utility (SUV) របស់ខ្លួន៕




វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content