បរទេស ៖ រដ្ឋាភិបាលក្រុងប៉េកាំង ដែលអាម៉េរិកតែងតែចាត់ទុកថាជាការគំរាមកំហែង និងគូប្រជែងផ្នែកយោធាយុទ្ធសាស្ត្រជាច្រើនឆ្នាំមកហើយនោះ នៅក្នុងឆ្នាំ២០២៦នេះ មន្ទីរប៉ង់តាហ្គោន បានប្រកាសលុបចេញពីបញ្ជីអាទិភាពក្នុងនាមជាដៃកូប្រកួតប្រជែង។
ចេញផ្សាយដោយកាសែត NBC News កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះបានបញ្ជាក់ថា ឯកសារយុទ្ធសាស្ត្រដ៏សំខាន់មួយត្រូវបានមន្ទីរប៉ង់តាហ្គោនបង្ហាញជាសាធារណៈដោយលើកឡើងថា ប្រទេសចិន លែងជាគោលដៅដែលខ្លួនផ្តោតការយកចិត្តទុកដាក់បំផុតនោះទៀតហើយ និងបានលុបចេញពីបញ្ជីគូប្រកួតប្រជែងអាទិភាពរបស់អាម៉េរិកទៀតផង។ ប៉ុន្តែអ្វីដែលជាគោលដៅចម្បង និងជាដៃគូប្រជែងរបស់រដ្ឋាភិបាលអាម៉េរិកនាពេលនេះ គឺកិច្ចការងារអភិវឌ្ឍ និងប្រជែងផ្ទៃក្នុងរបស់ខ្លួន ក៏ដូចជាបណ្តាប្រទេសមួយចំនួនទៀតនៅភាគខាងលិច (Western Hemisphere) ជំនួសឲ្យប្រទេសចិន។

នៅក្នុងផែនការយុទ្ធសាស្ត្រការពារជាតិឆ្នាំ២០២៦ (2026 National Defense Strategy) អាម៉េរិក នឹងងាកមករកការពង្រឹងបន្ថែមទៀតនៅក្នុងកិច្ចធានាឱ្យបានចំពោះបញ្ហាព្រំដែន និងការប្រឆាំងទៅនឹងគ្រឿងញៀន ជាពិសេស ការសម្រេចចូលទៅកាន់កាប់តំបន់ចាស់ដែលខ្លួនធ្លាប់បានបោះបង់ចោលនៅអឌ្ឍគោលខាងលិច ការផ្តល់សិទ្ធិអំណាចពេញលេញទៅឱ្យលោកប្រធានាធិបតី Donald Trump ដើម្បីធានាដល់ការប្រើប្រាស់យោធា និងពាណិជ្ជកម្ម ដែលធ្វើយ៉ាងណាឱ្យអាម៉េរិកមានឥទ្ធិពលខ្លាំងឡើងវិញចាប់ពីតំបន់អាក់ទិកទៅដល់អាម៉េរិកខាងត្បូង ហើយអាចបំពេញមហិច្ឆិតាគ្រប់គ្រងលើកោះ Greenlan ឈូងសមុទ្រអាម៉េរិក និងព្រែកជីកប៉ាណាម៉ា។
យ៉ាងណាក្តី អាទិភាពសំខាន់ទី២ សម្រាប់មន្ទីរបញ្ចកោណក៏នឹងស្ថិតនៅតែជាប្រទេសចិន នៅឡើយទេ។អាមេរិកធ្លាប់បានចាត់ទុកថាចិនគឺជាដៃគូប្រកួតប្រជែងយុទ្ធសាស្ត្រដ៏សំខាន់បំផុតទីមួយដោយសារតែបញ្ហានៃការទាមទារទឹកដីរបស់ទីក្រុងប៉េកាំងនៅសមុទ្រចិនខាងត្បូងបញ្ហាកោះតៃវ៉ាន់ព្រមទាំងសកម្មភាពឈ្លានពាននិងបង្កើនឥទ្ធិពលរបស់ខ្លួនចំពោះសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក។
យ៉ាងណាក្តី សហរដ្ឋអាម៉េរិក នៅតែបន្តការរារាំង និងមិនអនុញ្ញាតឱ្យប្រទេសមហាយក្សប្រចាំអាស៊ីមួយនេះអាចសម្រេចបានតាមផែនការចម្បងរបស់រដ្ឋាភិបាលក្រុងប៉េកាំងនោះទេ ខណៈដែលខ្លួនបានចាត់បញ្ចូលប្រទេសចិននៅក្នុងបញ្ជីអាទិភាពទី២ ដោយសារការបន្តទាមទារសិទ្ធិអំណាចគ្រប់គ្រងលើសមុទ្រចិនភាគខាងត្បូង និងបញ្ហាកោះតៃវ៉ាន់ ជាដើម៕




វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content