បណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ៖ វត្តមានរបស់កម្ពុជានៅវេទិកាសេដ្ឋកិច្ចពិភពលោក ជាការត្រួសត្រាយផ្លូវ និងផ្សារភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម


ភ្នំពេញ៖ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៦ នៃវេទិកាសេដ្ឋកិច្ចពិភពលោក និងកិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុងដាវ៉ូស ក្លូសសួរ សហព័ន្ធស្វីស ពីថ្ងៃទី​១៩ ​ដល់២៣ ខែមករា ឆ្នាំ២០២៦។

ក្រោយពីវិលត្រឡប់មកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ កាលពីរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា បានធ្វើសន្និសីទ​សារព័ត៌មាន​ស្ដីពីលទ្ធផលនៃការចូលរួមនៅក្នុងកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោក និងកិច្ចប្រជុំពាក់ព័ន្ធ។

ឯកឧត្តមបណ្ឌិតសាស្ត្រាចារ្យ បានគូសបញ្ជាក់ថា៖

« ជំនួបរបស់គណៈប្រតិភូកម្ពុជា ជាមួយថ្នាក់ដឹកនាំរដ្ឋាភិបាល ពាណិជ្ជកម្ម និងក្រុមហ៊ុនលំដាប់ពិភពលោកនានា នៅវេទិកាសេដ្ឋកិច្ចពិភព​លោក​នេះ មានសារៈសំខាន់ណាស់ ជាការត្រួសត្រាយផ្លូវ និងជាការដាំគ្រាប់ពូជ ផ្សារភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មរបស់កម្ពុជានាពេលបច្ចុប្បន្ន និងអនាគត»។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងប្រាប់បណ្តាញអ្នកសារព័ត៌មាននៅអាកាសយាដ្ឋានអន្តរជាតិតេជោថា៖ កិច្ចប្រជុំប្រចាំឆ្នាំនេះត្រូវបានរៀបចំឡើងក្រោមមូលបទ «ស្មារតីនៃកិច្ចសន្ទនា» និង​មានការអញ្ជើញចូលរួម ពីសំណាក់ឥស្សរជនប្រមាណជាង ៣០០០រូប មកពីបណ្តាប្រទេសជាង ១៣០ ដែលក្នុងនោះមានថ្នាក់ដឹកនាំនយោបាយជាន់ខ្ពស់ប្រមាណជាង ៤០០រូប (រួមមានប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលប្រមាណជាង ៧០រូប) ព្រមទាំងនាយកប្រតិបត្តិក្រុមហ៊ុនអន្តរជាតិ និងអ្នកច្នៃប្រឌិតផ្នែកបច្ចេកវិទ្យាប្រមាណ ៨៥០រូប។ កិច្ចពិភាក្សាបានផ្តោតលើសន្ទុះយ៉ាងលឿននៃការច្នៃប្រឌិតផ្នែកបច្ចេកវិទ្យា ការផ្លាស់ប្តូរសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយសកល ការពង្រីកវិសាលភាពទីផ្សារក្នុងបណ្តាប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើន ការអភិវឌ្ឍជំនាញកម្លាំងពលកម្ម ព្រមទាំងការជំរុញកំណើនប្រកបដោយចីរភាព និងបរិយាបន្ន។ ក្នុងអំឡុងពេលកិច្ចប្រជុំប្រចាំឆ្នាំនេះឯកឧត្តមបណ្ឌិតសភាចារ្យ បានអញ្ជើញចូលរួមយ៉ាង​សកម្មក្នុងកិច្ចពិភាក្សាជាន់ខ្ពស់ ក៏ដូចជាជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំក្នុងជួររដ្ឋាភិបាល អង្គការអន្តរជាតិ និង វិស័យឯកជន ដោយ​ផ្តោតលើផ្នែកពាណិជ្ជកម្ម ការវិនិយោគ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព ដើម្បីគាំទ្រដល់ការធ្វើសមាហរណកម្មរបស់កម្ពុជាទៅក្នុងសេដ្ឋកិច្ចសកល។

ឯកឧត្តមបណ្ឌិតសាស្ត្រាចារ្យបានបន្តថា៖ នៅថ្ងៃទី២០ ខែមករា ឯកឧត្តមបានចូលរួមក្នុងកិច្ចពិភាក្សាយុទ្ធសាស្ត្រកម្រិតខ្ពស់ស្តីពី «មាគ៌ាថ្មីសម្រាប់កំណើន និងផលិតភាពក្នុងសមាគមន៍អាស៊ាន» ដោយមានការចូលរួមពីអ្នកបង្កើតគោលនយោបាយជាន់ខ្ពស់ និងថ្នាក់ដឹកនាំអន្តរជាតិផ្សេងទៀត។ នៅក្នុងកិច្ចពិភាក្សានេះ ក៏មានការចូលរួមថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជារួមមានឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធាន​ទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ព្រមទាំងថ្នាក់ដឹកនាំស្ថាប័នអន្តរជាតិធំៗរួមមាន លោក Masato Kanda ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) លោក Mathias Cormann អគ្គលេខាធិការនៃអង្គការសម្រាប់ការសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ (OECD) និងលោក Daren Tang អគ្គនាយកនៃអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO)។ កិច្ចពិភាក្សានេះ ត្រូវបានសម្របសម្រួលដោយ លោកសាស្ត្រាចារ្យ Ricardo Hausmann ស្ថាបនិក និងជាប្រធានមន្ទីរពិសោធន៍កំណើន (Growth Lab) នៃសាកលវិទ្យាល័យ Havard ព្រមទាំងមានការចូលរួមផ្តល់ មតិយោបល់ពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រុមហ៊ុន PETRONAS និងក្រុមហ៊ុន Mitsubishi Heavy Industries ផងដែរ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានលើកឡើងពីយុទ្ធសាស្ត្រជាតិរបស់កម្ពុជា ក្នុងការចាប់យកមាគ៌ាថ្មី សម្រាប់កំណើន និងការបង្កើនផលិតភាព ដោយសង្កត់ធ្ងន់ជាពិសេសលើការពង្រឹងសន្តិសុខថាមពល ដើម្បីធ្វើជាគ្រឹះ សម្រាប់បង្កើនភាពប្រកួតប្រជែងក្នុងវិស័យឧស្សាហកម្ម ជំរុញពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកដែលជាក្បាល ម៉ាស៊ីនជម្រុញពាណិជ្ជកម្មឌីជីថល និងការបង្កើនផលិតភាពនៃសហគ្រាសធុនតូចនិងមធ្យម ព្រមទាំងការលើកកម្ពស់ ការអភិវឌ្ឍ និងការប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងការគាំទ្រខ្សែច្រវាក់តម្លៃតំបន់ ក៏ដូចជាការធ្វើបរិវិវត្តកម្មសេដ្ឋកិច្ចក្នុង រយៈពេលវែង។

បន្ទាប់ពីវគ្គពិភាក្សានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏ត្រូវបានអញ្ជើញចូលរួមថ្លែងក្នុងកិច្ចពិភាក្សាពហុភាគីជាន់ខ្ពស់ស្តីពី «គោលនយោបាយឧស្សាហកម្ម៖ តើនឹងមានអ្វីកើតឡើងបន្ទាប់ពីបញ្ហាពន្ធគយ?» ដែលបានពិនិត្យលើនិន្នាការថ្មីៗនៃគោលនយោបាយឧស្សាហកម្ម ភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់ ដោយសង្កត់ធ្ងន់លើឧបករណ៍គោល នយោបាយសំខាន់ៗ ដូចជាពន្ធគយ វិធានការវិនិយោគ ការផ្តល់ឧបត្ថម្ភធន ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និង ការគាំទ្រកម្លាំងពលកម្ម ជាមួយនឹងការយកចិត្តទុកដាក់ជាពិសេសលើបច្ចេកវិទ្យាបៃតង បច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត (AI)។ វគ្គពិភាក្សាជាន់ខ្ពស់នេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម Nicolas Forissier រដ្ឋមន្ត្រីប្រតិភូទទួល បន្ទុកពាណិជ្ជកម្មក្រៅប្រទេសនិងភាពទាក់ទាញនៃប្រទេសបារាំង ឯកឧត្តម Amon Murwira រដ្ឋមន្ត្រីក្រសួងការ បរទេស និងពាណិជ្ជកម្មអន្តរជាតិ នៃប្រទេសហ្ស៊ីមបាវ៉េ ឯកឧត្តម Thani bin Ahmed Al Zeyoudi រដ្ឋមន្ត្រីក្រសួង ពាណិជ្ជ​កម្មក្រៅប្រទេស នៃប្រទេសអារ៉ាប់រួម ឯកឧត្តម Mohamed Saeed រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ច និង ពាណិជ្ជកម្មនៃប្រទេសម៉ាល់ឌីវ និងឯកឧត្តម Peter Burke រដ្ឋមន្ត្រីក្រសួង​សហគ្រាស ទេស​ចរណ៍ និងការងារនៃ ប្រទេសអៀរឡង់។

នៅក្នុងកិច្ចពិភាក្សានេះ ក៏មានការចូលរួមថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជា រួមមាន ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ព្រមទាំងថ្នាក់ដឹកនាំស្ថាប័នអន្តរជាតិធំៗរួមមាន លោក Masato Kanda ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) លោក Mathias Cormann អគ្គលេខាធិការនៃអង្គការ សម្រាប់ការសហប្រតិបត្តិការសេដ្ឋកិច្ចនិងការអភិវឌ្ឍ (OECD) និង លោក Daren Tang អគ្គនាយកនៃអង្គការកម្មសិទ្ធិ បញ្ញាពិភពលោក (WIPO)។ កិច្ចពិភាក្សានេះ ត្រូវបានសម្របសម្រួលដោយ លោកសាស្ត្រាចារ្យ Ricardo Hausmann ស្ថាបនិក និងជាប្រធានមន្ទីរពិសោធន៍កំណើន (Growth Lab) នៃសាកលវិទ្យាល័យ Havard ព្រមទាំងមានការចូលរួមផ្តល់ មតិយោបល់ពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រុមហ៊ុន PETRONAS និងក្រុមហ៊ុន Mitsubishi Heavy Industries ផងដែរ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានលើកឡើងពីយុទ្ធសាស្ត្រជាតិរបស់កម្ពុជា ក្នុងការចាប់យកមាគ៌ាថ្មីសម្រាប់កំណើន និងការបង្កើនផលិតភាព ដោយសង្កត់ធ្ងន់ជាពិសេសលើការពង្រឹងសន្តិសុខថាមពល ដើម្បីធ្វើជាគ្រឹះ សម្រាប់បង្កើនភាពប្រកួតប្រជែងក្នុងវិស័យឧស្សាហកម្ម ជំរុញពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកដែលជាក្បាល ម៉ាស៊ីនជម្រុញពាណិជ្ជកម្មឌីជីថល និងការបង្កើនផលិតភាពនៃសហគ្រាសធុនតូចនិងមធ្យម ព្រមទាំងការលើកកម្ពស់ ការអភិវឌ្ឍ និងការប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងការគាំទ្រខ្សែច្រវាក់តម្លៃតំបន់ ក៏ដូចជាការធ្វើបរិវិវត្តកម្មសេដ្ឋកិច្ចក្នុង រយៈពេលវែង។

បន្ទាប់ពីវគ្គពិភាក្សានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏ត្រូវបានអញ្ជើញចូលរួមថ្លែងក្នុងកិច្ចពិភាក្សាពហុ ភាគីជាន់ខ្ពស់ស្តីពី «គោលនយោបាយឧស្សាហកម្ម៖ តើនឹងមានអ្វីកើតឡើង បន្ទាប់ពីបញ្ហាពន្ធគយ?» ដែលបានពិនិត្យ លើនិន្នាការថ្មីៗនៃគោលនយោបាយឧស្សាហកម្ម ភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់ ដោយសង្កត់ធ្ងន់លើឧបករណ៍គោល នយោបាយសំខាន់ៗ ដូចជាពន្ធគយ វិធានការវិនិយោគ ការផ្តល់ឧបត្ថម្ភធន ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការគាំទ្រ កម្លាំងពលកម្ម ជាមួយនឹងការយកចិត្តទុកដាក់ជាពិសេសលើបច្ចេកវិទ្យាបៃតង បច្ចេកវិទ្យា​ឌីជីថល និងបញ្ញាសិប្បនិម្មិត (AI)។ វគ្គពិភាក្សាជាន់ខ្ពស់នេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម Nicolas Forissier រដ្ឋមន្ត្រីប្រតិភូទទួល បន្ទុកពាណិជ្ជកម្មក្រៅប្រទេសនិងភាពទាក់ទាញនៃប្រទេសបារាំង ឯកឧត្តម Amon Murwira រដ្ឋមន្ត្រីក្រសួងការ បរទេស និងពាណិជ្ជកម្មអន្តរជាតិ នៃប្រទេសហ្ស៊ីមបាវ៉េ ឯកឧត្តម Thani bin Ahmed Al Zeyoudi រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្មក្រៅប្រទេស នៃប្រទេសអារ៉ាប់រួម ឯកឧត្តម Mohamed Saeed រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ច និង ពាណិជ្ជកម្មនៃប្រទេសម៉ាល់ឌីវ និងឯកឧត្តម Peter Burke រដ្ឋមន្ត្រីក្រសួងសហគ្រាស ទេសចរណ៍ និងការងារនៃប្រទេសអៀរឡង់។

នៅថ្ងៃទី២១ ខែមករា ឯកឧត្តមបណ្ឌិតសភាចារ្យ បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុងកិច្ច ពិភាក្សាស្តីពី «បណ្តាញអគ្គិសនីអាស៊ាន»។ កិច្ចពិភាក្សានេះបានផ្តោតសំខាន់លើគម្រោងបណ្តាញអគ្គិសនីអាស៊ាន ដែលជាឆ្អឹងខ្នងដ៏សំខាន់ក្នុងការធ្វើសមាហរណកម្មតំបន់អាស៊ីអាគ្នេយ៍ ដោយផ្សារភ្ជាប់នូវសសរស្តម្ភបី ពោលគឺ ចីរភាព សន្តិសុខថាមពល និងតម្លៃសមរម្យ។ វគ្គពិភាក្សានេះ មានការអញ្ជើញចូលរួមពីសំណាក់ លោក Masato Kanda ឯកឧត្តម Lê Anh Tuấn លោក Feisal Zahir នាយកគ្រប់គ្រង Khazanah Nasional នៃប្រទេសម៉ាឡេស៊ី លោក សាស្ត្រាចារ្យ Jan Rosenow សាស្ត្រាចារ្យផ្នែកគោលនយោបាយថាមពលនិងអាកាសធាតុនៃសាកលវិទ្យាល័យ Oxford និង លោក Joo-Ok Lee ប្រធានរបៀបវារៈតំបន់អាស៊ីប៉ាស៊ីហ្វិកនៃវេទិកាសេដ្ឋកិច្ចពិភពលោក។

ក្នុងអំឡុងពេលកិច្ចប្រជុំប្រចាំឆ្នាំនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ និងថ្នាក់ដឹកនាំពិភពលោកផ្សេងទៀត បានអញ្ជើញចូលរួមក្នុងវគ្គថ្លែងបទឧទ្ទេសនាមពិសេសចំនួន៣ ដែលថ្លែងដោយ ឯកឧត្តម Donald Trump ប្រធានាធិបតី សហរដ្ឋអាមេរិក ឯកឧត្តម Mark Camey នាយករដ្ឋមន្ត្រីនៃប្រទេសកាណាដា និង ឯកឧត្តម Emmanuel Macron ប្រធានាធិបតីនៃប្រទេស​បារាំង។

ឆ្លៀតក្នុងឱកាសនៃកិច្ចប្រជុំប្រចាំឆ្នាំនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានអញ្ជើញជួបពិភាក្សាការងារ ទ្វេភាគីជាមួយឥស្សរជនសំខាន់ៗរួមមាន ឯកឧត្តម Maninder Sidhu រដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិនៃប្រទេសកាណាដា ដើម្បីស្វែងរកការគាំទ្រដល់បេក្ខភាពរបស់កម្ពុជា ក្នុងការចូលជាសមាជិកនៃកិច្ចព្រមព្រៀងទូលំទូលាយនិងរីកចម្រើន សម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CP-TPP) និង ឯកឧត្តម Nicolas Forissier ដើម្បីពិភាក្សាអំពីការត្រៀមរៀបចំធ្វើ ជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ក្នុងឆ្នាំ២០២៦នេះ។ លើសពីនេះ ឯកឧត្តមបណ្ឌិត​សភាចារ្យ ក៏បាន អញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម Thani bin Ahmed Al Zeyoudi រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បរទេស នៃសហព័ន្ធអារ៉ាប់រួម ឯកឧត្តម Oleksii Sobolev រដ្ឋមន្ត្រីសេដ្ឋកិច្ច បរិស្ថាន និងកសិកម្ម នៃប្រទេសអ៊ុយក្រែន លោក Enrico Moretti Polegato អនុប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Geox Group ព្រមទាំង លោកស្រី Aparna Bharadwaj នាយកគ្រប់គ្រង និងជាដៃគូជាន់ខ្ពស់នៃក្រុមហ៊ុនផ្តល់ប្រឹក្សា Boston Consulting Group ផងដែរ។

ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានជួបជាមួយ លោកជំទាវបណ្ឌិត Ngozi Okonjo-Iweala អគ្គនាយិកានៃអង្គការពាណិជ្ជកម្មពិភពលោក លោកជំទាវ Rebeca Grynspan អគ្គលេខាធិការនៃសន្និសីទអង្គការ សហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ ឯកឧត្តម Kevin Rudd ឯកអគ្គរាជទូត និងជាអតីតនាយករដ្ឋមន្ត្រី ប្រទេសអូស្ត្រាលី ឯកឧត្តម Gavin Newsom អភិបាលរដ្ឋកាលីហ្វ័រញ៉ា ឯកឧត្តម Paul Chan លេខាធិការក្រសួងហិរញ្ញវត្ថុនៃតំបន់រដ្ឋបាលពិសេសហុងកុង ឯកឧត្តម Yeo Han-Kooរដ្ឋមន្ត្រីពាណិជ្ជកម្មនៃក្រសួងពាណិជ្ជ​កម្ម ឧស្សាហកម្ម និង ធនធាននៃប្រទេសកូរ៉េខាងត្បូង និង លោកស្រី Mirjana Spoljaric Egger ប្រធានគណៈកម្មាធិការអន្តរជាតិនៃ កាកបាទក្រហមផងដែរ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល៩ ខែ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោង ជាមួយទឹកប្រាក់សរុប​ជិត ​៦ពាន់​លានដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោងជាមួយទឹកប្រាក់វិនិយោគសរុប​ជិត​៦ពាន់​លានដុល្លារ​អាម៉េរិក​..

ចិន គាំទ្រយ៉ាងពេញទំហឹងចំពោះបំណងរបស់ម៉ាឡេស៊ី ចូលជាសមាជិក​ BRICS ពេញសិទ្ធិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកឡើងថា ‘ទោះបីជាប្រធានាធិបតីលោក Xi Jinping សម្តែងការគាំទ្ររួចហើយក្ដី ប៉ុន្តែការពិភាក្សានៅថ្ងៃនេះបានបញ្ជាក់ជាថ្មីថា ចិនគាំទ្រម៉ាឡេស៊ីយ៉ាងខ្លាំងក្លាចំពោះការចូលជាសមាជិកពេញសិទ្ធិរបស់ BRICS’

កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។  កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

​អាម៉េរិក​ស្នើ​ប្រគល់​ទ្រព្យ​បង្កក​ទាំង​អស់​ឱ្យ​រុស្ស៊ី​វិញ ជា​ថ្នូរ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​សហរដ្ឋ​អាម៉េរិក​បាន​ស្នើ​ឱ្យ​មាន​ការ​ដោះបម្រាម​បង្កក​លើ​ទ្រព្យសម្បត្តិ​រុស្ស៊ី​តម្លៃ​រាប់​ពាន់​លាន​អឺរ៉ូ​ ដែល​កំពុង​រក្សាទុក​ក្នុង​សហ​ភាព​អឺរ៉ុប ​ក្នុង​គោលបំណង​ជំរុញ​កិច្ចព្រមព្រៀង​សន្តិភាព​សម្រាប់​ជម្លោះ​អ៊ុយក្រែន

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ​បន្តិច ​ខណៈ​ទីផ្សារ​រង់ចាំ​មើល​ជំហាន​បន្ធូរ​ទណ្ឌកម្ម​របស់​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​បន្តិច​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ​ខណៈ​វិនិយោគិន​កំពុង​តាមដាន​ហានិភ័យ​នៃ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា ​និង​លទ្ធភាព​ដែល​រដ្ឋបាល​អាម៉េរិក​អាច​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កប៉ាល់​ស្រមោល ​ដើម្បី​សម្រួល​ការ​ដឹកជញ្ជូន​ប្រេង​តាម​ផ្លូវ​សមុទ្រ​

អ្នក​ជំនាញ​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​វិស័យ​ស្វាយចន្ទី ​ទប់​ទល់​បាតុភូត​អែលនីញ៉ូ ​និង​បង្កើន​តម្លៃ​បន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

អ្នក​ជំនាញ​សេដ្ឋកិច្ច​ ​និង​វិស័យ​ស្វាយចន្ទី ​បាន​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​ភាព​ធន់​នៃ​វិស័យ​កសិកម្ម ​និង​បង្កើន​ការ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ក្នុង​ស្រុក​ ​ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​ពី​បាតុភូត​អែលនីញ៉ូ ​(​El ​Niño​)​ ​ដែល​អាច​បង្ក​គ្រោះ​រាំងស្ងួត ​និង​រលក​កម្ដៅ​ខ្លាំង ​ចាប់​ពី​សប្ដាហ៍​ទី​៣ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​រហូតដល់​ខែ​កុម្ភៈ ​ឆ្នាំ​២០២៧

លោក​ Trump ​ទំនង​ពិចារណា​បណ្ដេញ​រដ្ឋមន្ត្រី​សង្គ្រាម ​ដើម្បី​គេច​ពី​ការ​ទទួលខុសត្រូវ​លើ​សង្គ្រាម​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​ទំនង​ជា​កំពុង​ពិចារណា​លើ​លទ្ធភាព​បណ្តេញ​រដ្ឋមន្ត្រី​ក្រសួង​សង្គ្រាម​ ​លោក​ Pete ​Hegseth ​ចេញ​ពី​តំណែង​ ​បន្ទាប់ពី​ការ​បោះឆ្នោត​សភា​ពាក់​កណ្តាល​អាណត្តិ​ខាង​មុខ​នេះ​ ​ដើម្បី​ជួយ​ដក​ខ្លួន​ចេញ​ពី​ការ​ទទួលខុសត្រូវ​ចំពោះ​សង្គ្រាម​ជាមួយ​ប្រទេស​អ៊ីរ៉ង់

តំបន់​ជុំវិញព្រលានយន្តហោះតេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេស វិស័យលំនៅឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/10/2026

តំបន់​ជុំវិញព្រលានយន្តហោះអន្តរជាតិ​តេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេសលើ​លំនៅឋាន

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន


Leave a Reply

Your email address will not be published.Required fields are marked *