យុវជន គួរចេះធ្វើផែនការហិរញ្ញវត្ថុឱ្យបានកាន់តែឆាប់កាន់តែល្អ

ភ្នំពេញ ៖ ការចាយវាយប្រចាំថ្ងៃ ជារឿងចាំបាច់សម្រាប់យុវជនគ្រប់រូប ប៉ុន្តែយុវជនមិនត្រូវចាយវាយខ្ជះខ្ជាយ ទិញសម្ភារៈប្រើប្រាស់មិនមានតម្រូវការចាំបាច់នោះទេ ពោលគឺត្រូវចាយវាយដោយសន្សំសំចៃ ហើយចេះប្រើទម្លាប់ ក៍ដូចជាធ្វើផែនការហិរញ្ញវត្ថុផ្ទាល់ខ្លួន ដើម្បីក៏សាងគ្រឹះសេដ្ឋកិច្ចរឹងមាំសម្រាប់អនាគតរបស់ខ្លួន។

លោក សុខ ចាន់ នាយកបរិយាបន្នហិរញ្ញវត្ថុ និងទំនាក់ទំនងសាធារណៈនៃសមា​គមធនាគារនៅកម្ពុជាបានពន្យល់ថា យុវជនគួរចាប់ផ្តើមគិតគូរអំពីការធ្វើផែនការហិរញ្ញវត្ថុឱ្យកាន់តែឆាប់កាន់តែល្អ។ ការរៀបចំផែនការហិរញ្ញវត្ថុ គឺជាមធ្យោបាយដែលអាចឱ្យយុវជនសម្រេចបាននូវគោលដៅក្នុងជីវិតរបស់ពួកគេ ដោយផ្តើមចេញពីការចេះគ្រប់គ្រងចំណូល និងចំណាយរបស់ពួកគេបានល្អ និងមានប្រសិទ្ធភាព។

ទាក់ទងនឹងវិធីសាស្រ្តសន្សំ លោកបានពន្យល់ថា ផែនការសន្សំមានច្រើនរបៀបខុសៗគ្នា ប៉ុន្តែយុវជនគប្បីជ្រើសរើសយកវិធីសាស្រ្ត ៥០%-៣០%-២០% បានន័យថា តម្រូវការចំាបាច់គឺ ៥០% ដោយផ្តោតលើថ្លៃជួលផ្ទះ ទឹកភ្លើង គ្រឿងទេស ថ្លៃសាលា កម្ចីធនាគារ ​ថ្នាំពេទ្យ ជាដើម, ដោយឡែកចំណង់ ឬការចង់បានគឺ៣០% សម្រាប់ការញុំាអាហារខាងក្រៅ ដំណើរកម្សាន្ត ជប់លៀង ជាដើម និង២០%ទៀត សម្រាប់ការសន្សំ ដោយផ្តោតលើការសន្សំសម្រាប់រឿងអាសន្ន ចូលនិវត្តន៍ និងវិនិយោគជាដើម។

លោកបញ្ជាក់ថា ៖

«ចូរកុំទិញរបស់របរដែលមិនមាននៅក្នុងបញ្ជីដែលយើងត្រូវការ ធ្វើដូចនេះ យើងអាចចៀសឆ្ងាយពីការទិញសម្ភារៈដែលមិនចាំបាច់ ឬទិញរបស់របរដែលលើសពីចំណូលប្រចាំខែរបស់យើង។ នៅពេលយើងចង់បានរបស់របរអ្វីមួយ ត្រូវសួរខ្លួនឯងថា តើយើងពិតជាត្រូវការវាទេ? តើយើងមានសមត្ថភាពអាចទិញវាទេ? តើវាជាជម្រើសល្អបំផុតទេ? ហើយបើគិតឃើញថា វាលើសផែនការចំណាយប្រចាំខែ ហើយមិនមានតម្រូវការចាំសម្រាប់ការប្រើប្រាស់ ចូរកុំទិញវា បើនៅតែសន្សំចិត្តទិញរបស់នោះ គឺជាកំហុសនៃការចាត់ចែងហិរញ្ញវត្ថុជាមិនខាន»។

និយាយ​អំពីកំហុស​នៃការចាត់ចែងហិរញ្ញវត្ថុ ភាគច្រើនដូចជា ទី១.ការខ្វះការរៀបចំហិរញ្ញវត្ថុ, ទី២.ការចំណាយច្រើននៅពេលមានឱកាសរកចំណូល, ទី៣.ការទិញរបស់របរថ្លៃៗជាងចំណូលដែលខ្លួនរកបាន, ទី៤.តែងតែបង្ហាញពីភាពស៊ីវីល័យទៅកាន់អ្នកដទៃ, ទី ៥.ទិញផ្ទះថ្លៃជាងអ្វីដែលខ្លួនរកបាន , ទី៦.គ្មានបំណងក្លាយជាអ្នកមានចំណេះដឹងហិរញ្ញវត្ថុ។

លោក សុខ ចាន់ បានបន្តទៀតថា ៖

«បើយើងចេះសន្សំ វានឹងផ្តល់គុណសម្បត្តិច្រើន ដូចជា ទី១.ប្រាក់សន្សំជួយយើងឱ្យចៀសផុតពីបញ្ហាហិរញ្ញវត្ថុ និងគ្រាអាសន្នដែលកើតឡើងជាយថាហេតុដូចជា ថ្លៃថ្នាំពេទ្យនៅពេលមានជំងឺ និងបាត់បង់ការងារជាដើម។ ទី២.ប្រសិនជាយុវជនអាចគ្រប់គ្រងការសន្សំបានល្អ ពួកគេអាចមានលទ្ធភាពធ្វើដំណើរកម្សាន្ត ទិញផ្ទះ និងមានប្រាក់ចូលនិវត្តន៍ដោយងាយស្រួល»។

ជាចុងក្រោយលោកបានបញ្ជាក់ឱ្យដឹងផងដែរថា មិនថាការសន្សំត្រូវបានអនុវត្តតាមវិធីដាក់លុយក្នុងកូនជ្រូក ការសន្សំជាមួយធនាគារ ឬការទិញធានារ៉ាប់រងមានអាយុកាលនោះទេ គឺសុទ្ធតែផ្តល់នូវផលល្អត្រឡប់មកវិញ ប៉ុន្តែដើម្បីប្រាកដមានទំនុកចិត្ត និងសុវត្ថិភាព លោកបានលើកទឹកចិត្តឱ្យសន្សំជាមួយគ្រឹះស្ថានធនាគារណាមួយក៏បាន ដែលអាចជៀសឆ្ងាយពីហានិភ័យ៕  វិន ឈុនហ៊ាត



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការដាក់ចេញយុទ្ធសាស្ត្រជាតិ អភិវឌ្ឍន៍វិស័យ MSMEs ២០២៦-២០៣០ ជាកាតាលីករពង្រឹងចរន្តសេដ្ឋកិច្ចឱ្យមានភាពធន់

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ ក្នុងបរិបទដែលសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) កំពុងរួមចំណែកដល់ទៅ ៦៣% នៃផលិតផលក្នុងស្រុកសរុប និងបង្កើតការងារជាង ៧០% យុទ្ធសាស្ត្រជាតិ ស្ដីពី «ការអភិវឌ្ឍន៍ សហគ្រាសធុនមីក្រូ តូច និងមធ្យម ២០២៦-២០៣០» ត្រូវបានគេមើលឃើញថា ជាគន្លឹះក្នុងការបង្វិលកង់សេដ្ឋកិច្ចឱ្យអាជីវកម្មមានចរន្ត

ខេត្តហៃណាន ផ្សារភ្ជាប់ការអភិរក្សព្រៃត្រូពិចទៅនឹងវិស័យទេសចរណ៍ និងការអភិវឌ្ឍបៃតង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ខេត្តហៃណានកំពុងផ្សាភ្ជាប់ការអភិរក្សព្រៃត្រូពិចទៅនឹងការអភិវឌ្ឍទេសចរណ៍ និងការលើកកម្ពស់ជីវភាពប្រជាជន តាមរយៈគម្រោងអភិវឌ្ឍន៍រួមគ្នារវាងឧទ្យានជាតិ និងទីក្រុងនៅតំបន់អ៊ូជីសានរួមមានផែនការសាងសង់សារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិ និងផ្លូវឡើងទៅកំពូលភ្នំ

គម្រោង​វិនិយោគ​ចំនួន​២ មានតម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

គម្រោង​វិនិយោគ​ចំនួន​២តម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល.....

អ្នកការទូតអាមេរិក ៖ វិនិយោគិនបច្ចុប្បន្នកំពុងវាយតម្លៃពីហានិភ័យខ្ពស់ខុសពីការពិតក្នុងករណីផ្ទុះសង្គ្រាមនៅកោះតៃវ៉ាន់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/10/2026

បរទេស ៖ យោងតាមមន្ត្រីការទូតជាន់ខ្ពស់អាមេរិកម្នាក់បានឱ្យដឹងថា វិនិយោគិនបច្ចុប្បន្នកំពុងវាយតម្លៃពីការគំរាមកំហែងនៃលទ្ធភាពដែលអាចផ្ទុះឡើងនូវជម្លោះយោធានៅទល់មុខច្រកសមុទ្រតៃវ៉ាន់ក្នុងកម្រិតខ្ពស់ខុសពីការពិត ខណៈដែលទាំងទីក្រុងវ៉ាស៊ីនតោន និងប៉េកាំង សុទ្ធតែមិនចង់ឱ្យកើតមានជម្លោះដោយយោធានោះទេ។ ចេញផ្សាយដោយកាសែត RT បានបញ្ជាក់ថា លោក Michael DeSombre ជំនួយការរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានថ្លែងថា ទីផ្សារសកលលោកកំពុងវាយតម្លៃពីហានិភ័យនៃការផ្ទុះអាវុធលើបញ្ហាកោះតៃវ៉ាន់ហួសពីការពិត។ មហាអំណាចទាំងពីរមានសមត្ថភាពក្នុងការទប់ស្កាត់ជម្លោះ បើទោះបីជាកោះស្វយ័តមួយនេះនៅតែជាចំណុចក្ដៅគគុកនៃភាពតានតឹងក៏ដោយ។ ទីក្រុងប៉េកាំង

កម្ពុជា ដាក់ឱ្យ​អនុវត្ដយុទ្ធសាស្ដ្រជាតិ អភិវឌ្ឍ MSMEs ជាមួយ​យន្ដការអង្គភាពដំបូលរួមតែមួយ ងាយស្រួលចុះបញ្ជីអាជីវកម្ម

ជំនួញ, ព្រឹត្តិការណ៍

• 22/10/2026

រាជធានីភ្នំពេញ៖ យុទ្ធសាស្ដ្រជាតិ ស្ដីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និង​មធ្យម ឆ្នាំ​២០២៦-២០៣០​ ​បាន​ប្រកាស​ដាក់ឱ្យអនុវត្ដ​ជាផ្លូវការហើយ​នៅ​ព្រឹក​ថ្ងៃ​ទី២២ ខែតុលា ឆ្នាំ​២០២៦ នេះ ក្រោម​អធិបតីភាពរបស់​សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា។ សម្ដេច​ធិបតី ហ៊ុន ម៉ាណែត បាន​ផ្ដល់​អនុសាសន៍បន្ថែម​ចំនួន​ ២

សេដ្ឋកិច្ចឌីជីថលអាស៊ីអាគ្នេយ៍ ត្រូវបានព្យាករណ៍ថា អាចកើនឡើងដល់ ៣៦៨ ពាន់លានដុល្លារក្នុងឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

សេដ្ឋកិច្ចឌីជីថលអាស៊ីអាគ្នេយ៍ត្រូវបានរំពឹងថានឹងឈានដល់ ៣៦៨ ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០២៦ នេះ ពោលគឺកើនឡើង ១៧ ភាគរយពីចំនួន ៣១៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៥ ដែលត្រូវបានជំរុញដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)

អាម៉េរិក ជាទីផ្សារនាំចេញ, ចិនជាប្រភពផ្គត់ផ្គង់៖ វិភាគភាពផ្ទុយគ្នានៃជញ្ជីងពាណិជ្ជកម្មកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

ភ្នំពេញ៖ ទិន្នន័យផ្លូវការពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សម្រាប់រយៈពេល ៩ ខែដំបូងនៃឆ្នាំ២០២៦ នេះ បានបង្ហាញពីភាពផ្ទុយគ្នាយ៉ាងខ្លាំងនៃទម្រង់ពាណិជ្ជកម្មរបស់កម្ពុជា ជាមួយមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំងពីរ គឺសហរដ្ឋអាម៉េរិក និងប្រទេសចិន។ ផ្អែកតាមទិន្នន័យខាងលើ ទំហំពាណិជ្ជកម្មរវាង កម្ពុជា និងអាមេរិក សម្រេចបាន ១២.៤ ពាន់លានដុល្លារ (កើនឡើង ៣០.៣%)។

ប្រធានាធិបតី ស៊េប៊ី ចោទ អឺរ៉ុប ថា កំពុងអនុវត្តផែនការជ្រៀតជ្រែកលទ្ធផលបោះឆ្នោតនៅសភាជាតិរបស់ខ្លួន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/10/2026

បរទេស ៖ ប្រធានាធិបតីស្តីទី ស៊ែប៊ី លោកស្រី Ana Brnabic បានចោទប្រកាន់ទៅលើក្រុមប្រតិភូសភារបស់អឺរ៉ុបថា កំពុងព្យាយាមជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លួន តាមរយៈការបញ្ជូនក្រុមសង្កេតការណ៍ដែលមាននិន្នាការនយោបាយនៅមុនពេលការបោះឆ្នោតសភាដែលជិតមកដល់នៅចុងសប្តាហ៍នេះ។ នៅក្នុងអត្ថបទដកស្រង់ចេញពីកាសែតរុស្សី RT បានឲ្យដឹងថា លិខិតមួយច្បាប់ដែលផ្ញើជូនប្រធានសភាអឺរ៉ុប គឺលោកស្រី Roberta Metsola លោកស្រីប្រធានាធិបតី Brnabic បានអះអាងថា


Leave a Reply

Your email address will not be published.Required fields are marked *