វៀតណាម ជាទីផ្សារទេសចរណ៍ធំជាងគេប្រចាំឆ្នាំ២០២៥ របស់កម្ពុជា មានជាង ១លាន ២សែននាក់

ភ្នំពេញ៖ ក្នុងចំណោមទីផ្សារទេសចរណ៍សំខាន់ៗទាំង១០របស់កម្ពុជាប្រចាំឆ្នាំ២០២៥ គឺប្រទេសវៀតណាម ដោយទេសចរវៀតណាម បានមកទស្សនាកម្ពុជា មានចំនួនរហូតដល់ ១ ២២២ ១០១ នាក់ ស្មើនឹង ២១,៩%នៃចំនួនសរុប ថយចុះ ៨,៨% ធៀបនឹងឆ្នាំ២០២៤ ដែលមានចំនួន ១ ៣៤០ ៥៨៧។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារវិស័យទេសចរណ៍ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។

នៅពីក្រោយទេសចរវៀតណាម, ចិន បានឈរនៅលំដាប់លេខ២ ដែលមានទេសចរ ១ ២០១ ៦៨១ នាក់ស្មើនឹង ២១,៦%នៃចំនួនសរុប និងកើនឡើង ៤១,៥% ធៀបនឹងឆ្នាំ២០២៤ ដែលមាន៨៤៨ ៩៥២ នាក់។ ទេសចរថៃឈរលំដាប់លេខ៣ ដែលមានទេសចរ ១ ០២២ ៧៤៣ នាក់ ធៀបនឹងឆ្នាំ២០២៤ ថយចុះ៥២,៤ភាគរយ ដែលមាន២ ១៤៦ ៦៧៤ នាក់។ អាម៉េរិកឈរលំដាប់លេខ៤ មានចំនួន ២០៦ ៧៩១នាក់ ថយចុះ៣,៦% ធៀបនឹងឆ្នាំ២០២៤ ដែលមាន២១៤ ៥២៦ នាក់។ ចំណែក កូរ៉េ លំដាប់លេខ៥ មានទេសចរ ១៥២ ៥៩៨ នាក់ ស្មើនឹង២,៧%នៃចំនួនទេសចរសរុប ធៀបនឹងឆ្នាំ២០២៤ ថយចុះ២០,៦%  ដែលមាន ១៩២ ៣០៥នាក់។ ឥណ្ឌូណេស៊ី ឈរលំដាប់ទី៦ ដែលមានទេសចរ១៤៩ ៨៤០ នាក់ ធៀបនឹងឆ្នាំ២០២៤ (១៦៦ ៧៩៥នាក់)ថយចុះ១០,២%។ ប្រទេសបារាំង លំដាប់ទី៧ មានទេសចរ ១៣៦ ២០១ នាក់ ធៀបនឹងឆ្នាំ២០២៤ (១៣១ ៧២៨នាក់)កើនឡើង ៣,៤%។ ប្រទេសឡាវ លំដាប់ទី៨ មានទេសចរ ១៣១ ៤៧២ នាក់ ធៀបនឹងឆ្នាំ២០២៤(៣៣៤ ៤៤៨ នាក់)ថយចុះ ៦០,៧%។ អង់គ្លេសឈរចំណាត់ថ្នាក់ទី៩ មានទេសចរ១២៧ ១៤១ នាក់ ធៀបនឹងឆ្នាំ២០២៤( ១១៥ ១៤៨នាក់)កើនឡើង ១០,៤% ។ រីឯប្រទេសជប៉ុន ជាទីផ្សារទេសចរណ៍ធំទី១០របស់កម្ពុជា ដោយមាន ទេសចរ១០៥ ៩៨៩ នាក់ស្មើនឹង ១,៩% នៃចំនួនសរុបនិងថយចុះ ៦,០% ធៀបនឹងឆ្នាំ២០២៤ ដែលមាន១១២ ២១៨នាក់ ។

របាយការណ៍ក្រសួងទេសចរណ៍បានឱ្យដឹងទៀតថា៖ ទេសចរមកពីតំបន់អាស៊ីប៉ាស៊ីហ្វិក  មានចំនួន ៤ ៥៨២ ៨៤១ នាក់ ស្មើនឹង ៨២,៣% នៃចំនួនសរុប ថយចុះ ២០,០% ក្នុងនោះតំបន់អាស៊ាន ២ ៧៧៣ ០៦០ នាក់ ស្មើនឹង ៤៩,៣% នៃចំនួនសរុប ថយចុះ ៣៤,៥%,តំបន់អឺរ៉ុប ៦៨៤ ៣៨៦ នាក់ ស្មើនឹង ១២,៣% នៃចំនួនសរុប កើនឡើង ៣,២%,តំបន់អាម៉េរិក ២៨៤ ២២៣ នាក់ ស្មើនឹង ៥,១% នៃចំនួនសរុប ថយចុះ ១,៩%។

គួរឱ្យដឹងផងដែរ នៅឆ្នាំ២០២៥ ទេសចរជាតិបានធ្វើដំណើរកម្សាន្តទូទាំងប្រទេសប្រមាណ ២៥ ១៦១ ៤៣០ នាក់ កើនឡើង ១១,៧% ហើយទេសចរបរទេសមានប្រមាណ ៣ ៧៤២ ៧៨៩ នាក់ ថយចុះ ៦,១% ធៀបនឹង ឆ្នាំ២០២៤ ។ ក្នុងនោះ តំបន់ភ្នំពេញ ទទួលបានទេសចរជាតិ ៩ ៩៨៤ ១៦២ នាក់ កើនឡើង ៩,៩% និងទេសចរបរទេស ១ ៨៨៥ ៧៥៦ នាក់ ថយចុះ ១៦,៩% ធៀបនឹងឆ្នាំ២០២៤។ ចំណែកសៀមរាបអង្គរ ទទួលបានទេសចរជាតិ ៣ ២៤៧ ៤៥៥ នាក់ កើនឡើង ៤៧,៥% និងទេសចរ បរទេស ៩៥៥ ១៣១ នាក់ ថយចុះ ៦,៧% ធៀបនឹងឆ្នាំ២០២៤។ ចំពោះតំបន់ឆ្នេរសមុទ្រ ទទួលបានទេសចរជាតិ ៩ ៤១៦ ៣០០ នាក់ កើនឡើង ៧,០% និង ទេសចរបរទេស ៦៣១ ៤៥៧ នាក់ កើនឡើង ៣៥,០% ធៀបនឹងឆ្នាំ២០២៤។

លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា(PATA) បានលើកឡើងថា ការរក្សាបានតួលេខទេសចរដូចបានបង្ហាញជូនខាងលើនេះ គឺជាការណ៍ល្អ ព្រោះជម្លោះពិភពលោក  បញ្ហាភូមិសាស្ត្រនយោបាយអន្តរជាតិ ការគំរាមកំហែងផ្សេងៗ បាន និងកំពុងកើតឡើង ធ្វើឱ្យប៉ះពាល់ដល់កម្ពុជា ជាពិសេសការឈ្លានពានរបស់យោធាថៃមកលើកម្ពុជាជាមូលហេតុធំនៃការធ្លាក់ចុះសេដ្ឋកិច្ច និងទេសចរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប៊ុល​ហ្គារី ​នឹង​អនុវត្ត​គម្រោង​ទំនើបកម្ម​យោធា​សំខាន់​ចំនួន ​៩ ​តាមរយៈ​មូលនិធិ​អឺរ៉ុប​ ​SAFE​ ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/07/2026

រដ្ឋាភិបាល​ទីក្រុង​សូហ្វៀ នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ដើម្បី​ប្រើប្រាស់​មូលនិធិ​របស់​អឺរ៉ុបដែល​ការ​អនុម័ត​នេះ​នឹង​ផ្តល់​ហិរញ្ញប្បទាន​ដល់​គម្រោង​សំខាន់​ៗ​ចំនួន​ ​៩​ ​សម្រាប់​ការ​ធ្វើ​ទំនើបកម្ម​នៃ​កងកម្លាំង​យោធា​របស់​ប្រទេស​ប៊ុលហ្ការី​

ក្រសួងរ៉ែ និងថាមពល ផ្តល់សិទ្ធិវិនិយោគធ្វើអាជីវកម្មរ៉ែមាសថ្មីដល់ក្រុមហ៊ុន APEX POWER នៅមណ្ឌលគិរី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

​ក្រសួងរ៉ែ និងថាមពល បានផ្តល់សិទ្ធិវិនិយោគដល់ក្រុមហ៊ុន APEX POWER CO., LTD ដើម្បីធ្វើអាជីវកម្មរ៉ែមាស ដោយមានរយៈពេលអាជ្ញាបណ្ណ៥ឆ្នាំ លើផ្ទៃដី១.៩៥៧ ហិកតា ស្ថិតនៅតំបន់មេសំ ឃុំចុងផ្លាស់ ស្រុក​​កែវសីមា ខេត្តមណ្ឌលគិរី

កម្ពុជា​-​ចិន​ ​ចុះហត្ថលេខា​ជា​ផ្លូវការ​ ​បើក​ផ្លូវ​នាំចេញ​ផ្លែ​ខ្នុរ​ស្រស់​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

ប្រទេស​កម្ពុជា​ ​និង​ចិន ​បាន​ចុះហត្ថលេខា​ជា​ផ្លូវការ​លើ​ពិធីសារ​ភូត​គាម​អនាម័យ​ ​ដើម្បី​បើក​ផ្លូវ​ឱ្យ​មាន​ការ​នាំចេញ​ផ្លែ​ខ្នុរ​ស្រស់ ​ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន

អ្នកជំនាញ​អចលន​ទ្រព្យ​៖​ ​យុវជន​ ​Gen Z​ នឹងក្លាយជា​សក្ដានុពល​ដ៏​ធំ​សម្រាប់​ទីផ្សារ​ខុនដូ​នៅ​កម្ពុជា​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 16/07/2026

​ការ​អភិវឌ្ឍ​ខុនដូ​នៅក្នុង​ប្រទេស​កម្ពុជា​មាន​កំណើន​គួរឱ្យ​កត់សម្គាល់​ក្នុង​រយៈពេល​ជាង​ ​១​ ទសវត្សរ៍​កន្លងមក​នេះ​ ​ដោយ​វិនិយោគិន​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​បាន​សម្រុក​អភិវឌ្ឍ ​ដើម្បី​ផ្គត់ផ្គង់​នៅលើ​ទីផ្សារ​ ប៉ុន្តែ​សម្រាប់​អតិថិជន​ដែល​មាន​តម្រូវការ​ខុនដូ​នៅ​កម្ពុជា​ ​ភាគ​ច្រើន​ជា​អតិថិជន​បរទេស ​ខណៈ​អតិថិជន​ក្នុង​ស្រុក​មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ​

ពលរដ្ឋ​អាម៉េរិក​កាន់តែ​ច្រើន​លែង​មាន​ជំនឿចិត្ត​លើ​ប្រទេស​អាម៉េរិក​ខ្លួនឯង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/07/2026

អាម៉េរិក​កំពុង​គ្របដណ្តប់​ដោយ​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​ពីសំណាក់​សាធារណជន​ដែលជា​ជនជាតិ​អាម៉េរិក​ខ្លួនឯង​ចំពោះ​បញ្ហា​ជាច្រើន​ដូចជា​លទ្ធិ​ប្រជាធិបតេយ្យ​ ស្ថិរភាព​សេដ្ឋកិច្ច​ និង​ឯកភាព​ជាតិ​

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ បន្តគាំទ្រវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 16/07/2026

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានរួមចំណែកពង្រីកលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា

កំណើន​សេដ្ឋកិច្ច​ចិន ​សម្រេចបាន​អត្រា​ទាប​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ ​​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

កំណើន​សេដ្ឋកិច្ច​ចិន​នៅក្នុង​ត្រីមាស​ទី​ពីរ​សម្រេចបាន​ត្រឹម​ ​៤,៣​ ​ភាគរយ​ប៉ុណ្ណោះ​ ​ដែល​ជា​អត្រា​ទាប​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ ​និង​ក្រោម​គោលដៅ​របស់​រដ្ឋាភិបាល​បាន​កំណត់​ចន្លោះ​ពី​ ​៤,៥​ ​ភាគរយ​ដល់​ ​៥​ ​ភាគរយ

ស្វែងយល់ពី RPL ៖ អត្ថប្រយោជន៍នៃការធ្វើតេស្ដ និងឱកាសការងារសម្រាប់អតីតពលករខ្មែរមកពីប្រទេសថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តា​លវិជ្ជា​ជីវៈ បានរៀប​ចំការវាយ​តម្លៃ​ទទួល​ស្គាល់​ជំនា​ញ​ពី​មុន(RPL) ដោយ​ឥត​គិត​ថ្លៃ​លើ ៨មុខ​ជំនាញ​ក្នុង​វិស័យ​សំណង់​ចាប់តាំងពីខែមេសា ឆ្នាំ២០២៦

កំណើនការនាំចេញរបស់ចិនហក់ឡើងខ្លាំង ដោយសារតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ការនាំចេញរបស់ចិននៅក្នុងខែមិថុនា កើនឡើងក្នុងល្បឿនលឿនរហូតដល់ ២៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលជំរុញដោយសារការផ្ទុះឡើងនៃតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)

ជម្លោះ​អាម៉េរិក​-​អ៊ីរ៉ង់​ឡើង​កម្ដៅ​កាន់តែ​ខ្លាំង​ រុញ​ឱ្យ​តម្លៃ​ប្រេង​ឆៅ​ហក់ឡើងដល់ជាង​ ​៨០​ ​ដុល្លារ​/​មួយ​បារ៉ែល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

តម្លៃ​ប្រេង​ឆៅ​បន្ត​ឡើង​ថ្លៃ​ជាង​ ​៨០​ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល​នៅ​ថ្ងៃពុធ​នេះ​ បន្ទាប់ពី​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​ដាក់ពង្រាយ​កងទ័ព​ជើងទឹក​ដើម្បី​បិទ​ខ្ទប់​កំពង់ផែ​ទាំងអស់​របស់​អ៊ីរ៉ង់​ឡើង​ ​

Leave a Reply

Your email address will not be published.Required fields are marked *