ដៃគូពាណិជ្ជកម្មសំខាន់ៗនៅអាស៊ីកំពុងប្រឈមនឹងភាពមិនច្បាស់លាស់ពីអត្រាន្ធគយថ្មី ១៥% របស់អាម៉េរិក

បរទេស៖ ដៃគូពាណិជ្ជកម្មសំខាន់ៗរបស់អាម៉េរិកនៅអាស៊ីកំពុងប្រឈមនឹងភាពមិនច្បាស់លាស់នៃគោលនយោបាយពន្ធគយ បន្ទាប់ពីតុលាការកំពូលរបស់អាម៉េរិកបានសម្រេចថា ពន្ធគយដែលប្រកាសដោយប្រធានាធិបតី Donald Trump គឺខុសច្បាប់ ដែលនឹងត្រូវសើរើឡើងវិញ នេះបើយោងតាមការរាយការណ៍ពី BBC។

បន្ទាប់ពីសេចក្តីសម្រេចពីតុលាការកំពូលអាម៉េរិកកាលពីថ្ងៃសុក្រ សប្ដាហ៍កន្លងទៅនេះ ប្រធានាធិបតី Trump នឹងដាក់ពន្ធសកលក្នុងអត្រាថ្មី ១៥% លើទំនិញនាំចូល។ កាលពីថ្ងៃចន្ទ ដើមសប្ដាហ៍នេះ គយអាម៉េរិកបានអះអាងថានឹងបញ្ឈប់ការប្រមូលពន្ធដែលភ្ជាប់ទៅនឹងគោលនយោបាយពាណិជ្ជកម្មហត្ថលេខីដោយលោក Trump។ នេះ​ជា​ការ​វាយ​ប្រហារ​ដ៏​ធំ​មួយ​ចំពោះ​រដ្ឋាភិបាល​អាស៊ីគិតចាប់ពី​​ឥណ្ឌា​រហូត​ឥណ្ឌូណេស៊ី ដែល​បាន​ចំណាយ​ពេល​ជាច្រើន​ខែ​ដើម្បី​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ទីក្រុង​វ៉ាស៊ីនតោន ជាមួយនឹងកិច្ចសន្យាវិនិយោគរាប់ពាន់លានដុល្លារនៅអាម៉េរិក។ ប្រទេសសេដ្ឋកិច្ចតូចៗភាគច្រើននៅអាស៊ីត្រូវមានការប្រុងប្រយ័ត្នដើម្បីមិនធ្វើឱ្យលោក Trump ខកចិត្ត ជាពិសេសរបៀបដែលពួកគេត្រូវមានទំនាក់ទំនងខ្លាំងជាមួយរដ្ឋបាលរបស់លោក។ យ៉ាងណាក៏ដោយ បើទោះបីជាអត្រាពន្ធថ្មីនេះហាក់ដូចជាទទួលបានជ័យជំនះសម្រាប់បណ្តាប្រទេសអាស៊ីជាច្រើនដែលពីដំបូងឡើយរងផលប៉ះពាល់ពីពន្ធខ្ពស់នោះក្ដី ប៉ុន្តែភាពមិនប្រាកដប្រជាសំខាន់ៗនៅតែមាន។

លោក Adam Samdin មកពីក្រុមហ៊ុន Oxford Economics បានលើកឡើងថា បើទោះជាប្រទេសនានាជ្រើសរើសការចរចាដើម្បីទទួលបានពន្ធទាបក៏ដោយ ប៉ុន្តែនៅចុងបញ្ចប់នោះ រដ្ឋបាលអាម៉េរិកនៅតែអនុវត្តពន្ធក្នុងអត្រាខ្ពស់។ កិច្ចព្រមព្រៀងពាណិជ្ជកម្មដែលបានចុះហត្ថលេខាជាមួយអាម៉េរិកក្នុងរយៈប៉ុន្មានខែថ្មីៗនេះ មិនមានកិច្ចព្រមព្រៀងច្បាស់លាស់ស្របទៅនឹងច្បាប់នៃកតិកាសញ្ញាប្រពៃណីនោះទេ ដែលត្រូវធ្វើការផ្លាស់ប្តូរបន្ថែមទៀត។

កាលពីថ្ងៃអាទិត្យ តំណាងពាណិជ្ជកម្មអាម៉េរិក លោក Jamieson Greer សង្ឃឹមថា ការផ្លាស់ប្តូរនេះនឹងប៉ះពាល់ដល់កិច្ចពិភាក្សារបស់ទីក្រុងវ៉ាស៊ីនតោនជាមួយប្រទេសចិន និងមេដឹកនាំលោក Xi Jinping នោះទេ។ គោលបំណងនៃកិច្ចប្រជុំនេះជាមួយប្រធានាធិបតី Xi មិនមែនដើម្បីប្រយុទ្ធគ្នាអំពីពាណិជ្ជកម្មនោះទេ​ ប៉ុន្តែដើម្បីរក្សាស្ថិរភាពធ្វើឱ្យមានប្រាកដថា ចិននៅរក្សាជំហររបស់ខ្លួនក្នុងការទិញផលិតផលកសិកម្មអាម៉េរិក យន្តហោះ Boeings និងទំនិញផ្សេងទៀត។ មិនត្រឹមតែប៉ុណ្ណោះ អាម៉េរិកកំពុងពិភាក្សាជាមួយប្រទេសដែលបានធ្លាប់បានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយរដ្ឋបាល Trump។

យ៉ាងណាមិញ រដ្ឋាភិបាលទូទាំងតំបន់អាស៊ីកំពុងវាយតម្លៃលើការប្រកាសចុងក្រោយបង្អស់នៃពន្ធរបស់អាម៉េរិក។ ជាមួយគ្នានេះ ស្របពេលដែលប្រទេសចិនត្រៀមស្វាគមន៍ដំណើរទស្សនកិច្ចរបស់លោក Trump នៅដើមខែមេសាខាងមុខនេះ ពួកគេកំពុងវាយតម្លៃយ៉ាងទូលំទូលាយអំពីខ្លឹមសារ និងផលប៉ះពាល់នៃសេចក្តីសម្រេចនេះ។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បានលើកឡើងថា ចិនតែងតែប្រឆាំងលើទម្រង់នៃការដំឡើងពន្ធឯកតោភាគី ហើយបានសង្កត់ធ្ងន់ម្តងហើយម្តងទៀតថា គ្មានអ្នកឈ្នះនៅក្នុងសង្គ្រាមពាណិជ្ជកម្មទេ ខណៈដែលការគាំពារនិយមមិនអាចទៅដល់ណាឆ្ងាយនោះទេ។​​ ទន្ទឹមនឹងនេះ អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុនក៏បានលើកឡើងដែរថា ទីក្រុងតូក្យូ នឹងត្រួតពិនិត្យដោយប្រុងប្រយ័ត្ននូវខ្លឹមសារនៃសេចក្តីសម្រេចនេះ និងឆ្លើយតបដោយសមរម្យ។

លោក Itsunori Onodera នាយកប្រតិបត្តិនៃគណបក្សប្រជាធិបតេយ្យសេរីរបស់នាយករដ្ឋមន្ត្រី Sanae Takaichi ជប៉ុន បានលើកឡើងពីក្ដីព្រួយបារម្ភថា អត្រាពន្ធថ្មីនេះនឹងធ្វើឲ្យប្រទេសផ្សេងៗព្យាយាម​ចៀស​ឆ្ងាយ​ពី​អាម៉េរិក​។ បន្ថែមពីនេះ រដ្ឋមន្ត្រីឧស្សាហកម្មកូរ៉េខាងត្បូង លោក Kim Jung-kwan បានលើកឡើងថា ភាពមិនច្បាស់លាស់កំពុងកើតឡើងលើការសងប្រាក់វិញ ដែលបានបង់រួចហើយពាក់ព័ន្ធនឹងកិច្ចចរចាពន្ធពីលើកមុនៗ។ ដោយឡែក កាលពីថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅនេះ កោះតៃវ៉ាន់បានលើកឡើងថា បើទោះបីជាផលប៉ះពាល់លើកោះមានកម្រិតក៏ដោយ ប៉ុន្តែរដ្ឋាភិបាលនឹងតាមដានយ៉ាងដិតដល់នូវការអភិវឌ្ឍន៍ និងរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយអាម៉េរិក។

សិង្ហបុរី ដែលទទួលរងនូវការដំឡើងអត្រាពន្ធគយពី ១០% ទៅអត្រាថ្មី ១៥% កំពុងតាមដានស្ថានការណ៍ និងជួបជាមួយមន្ត្រីអាម៉េរិកក្នុងពេលឆាប់ៗនេះ ដើម្បីបញ្ជាក់ពីរបៀបពន្ធថ្មីដែលត្រូវអនុវត្ត។ ក្រសួងពាណិជ្ជកម្មរបស់សិង្ហបុរី បានបង្ហាញពីភាពជឿជាក់ថា ទំនិញមួយចំនួន ដូចជាឱសថ គ្រឿងអេឡិចត្រូនិក និងថាមពល នឹងមិនទទួលឥទ្ធិពលពីវិធានការថ្មីនេះទេ។

សូមបញ្ជាក់ថា អស់រយៈពេលជាច្រើនឆ្នាំមកហើយ បណ្តាប្រទេសនៅអាស៊ីភាគច្រើនបានកសាងសេដ្ឋកិច្ចរបស់ពួកគេដោយផ្អែកលើការនាំចេញទៅកាន់អាម៉េរិក ប៉ុន្តែត្រូវបានរងការវាយប្រហារដោយពន្ធគយរបស់លោក Trump កាលពីខែមេសា ឆ្នាំ២០២៥។ ជាក់ស្តែង ឥណ្ឌូណេស៊ី និងសហរដ្ឋអាម៉េរិក ទើបតែបញ្ចប់កិច្ចព្រមព្រៀងមួយកាលពីសប្តាហ៍មុន ដើម្បីទទួលបានការបន្ទាបពន្ធពីអត្រា ៣២% មកត្រឹម ១៩% ជាថ្នូរនឹងការអនុគ្រោះដល់ការចូលនៃទំនិញអាម៉េរិកទៅកាន់ទីផ្សាររបស់ខ្លួនក្នុងអត្រាពន្ធសូន្យ។

លោកស្រី Sandra Alday មកពីសាកលវិទ្យាល័យ Sydney បានវិភាគថា អត្រាពន្ធថ្មីនេះទំនងជានឹងប៉ះពាល់ដល់សេដ្ឋកិច្ចអាស៊ីជាងគេ ដោយសារភាគច្រើនពឹងផ្អែកលើការនាំចេញទៅកាន់អាម៉េរិក។ មិនត្រឹមតែប៉ុណ្ណោះ អត្រា​ពន្ធគយ ១៥% ត្រូវបានអនុវត្តជាសកលនឹងធ្វើឲ្យផលប៉ះពាល់គឺកាន់តែស្មុគស្មាញ ជាពិសេសប្រទេសមួយចំនួនទៀត ដូចជា ចក្រភពអង់គ្លេស និងអូស្ត្រាលី ដែលយល់ព្រមលើកិច្ចព្រមព្រៀងពន្ធ ១០% ជាមួយនឹងអាម៉េរិក។​ ជាលទ្ធផល ផលិតផលបរទេសនៅអាម៉េរិកនឹងមានតម្លៃថ្លៃជាងមុន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ហ្វីលីពីន -កម្ពុជា​ រួមដៃគ្នាលើកកម្ពស់វិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/07/2026

ពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍ ព្រមទាំងផ្លាស់ប្តូរទស្សនៈលើការធ្វើជាប្រធានអាស៊ានរបស់សាធារណរដ្ឋហ្វីលីពីនក្នុងឆ្នាំ២០២៦

មន្ទីរសុរិយោដីខេត្តស្ទឹងត្រែង​ ជូនដំណឹងពីការ​ចែក​វិញ្ញា​បន​បត្រ​សម្គាល់​ម្ចាស់អចលនវត្ថុ​ដល់ពលរដ្ឋក្នុងស្រុកបុរីអូរ​ស្វាយសែនជ័យ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/07/2026

មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តស្ទឹងត្រែង​ ប្រកាសប្រគល់វិញ្ញា​បន​បត្រជូនម្ចាស់កម្មសិទ្ធិដីធ្លីនៅស្រុកបុរីអូរស្វាយ​សែនជ័យ នៅថ្ងៃទី១៥ ខែកក្កដា​ ឆ្នាំ២០២៦

អាម៉េរិក​បង្វិល​សង​ប្រាក់​ ​៨១​ ​ពាន់​លាន​ដុល្លារ​ ក្រោយ​តុលាការ​កំពូល​សម្រេច​ថា​ ​ពន្ធ​បដិការ​របស់​ ត្រាំ ​ខុស​ច្បាប់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/07/2026

រដ្ឋាភិបាល​អាម៉េរិក​សង​ប្រាក់​ពន្ធ​គយ​ ​៨១​ ​ពាន់​លាន​ដុល្លារ​ត្រឡប់​ទៅវិញ​ បន្ទាប់ពី​តុលាការ​កំពូល​សម្រេច​ថា​ ​ការ​ប្រមូល​ពន្ធ​គយ​បដិការ ​ដែល​ដាក់ចេញ​ដោយ​លោកប្រធានាធិបតី​ ​Donald​ ​Trump​ ​(​ដូណាល់ ​ត្រាំ​) ​ទាំងនោះ​ ​គឺ​ខុស​ច្បាប់

ក្រុមប្រឹក្សាស្តង់ដារជាតិ អនុម័តស្តង់ដារកម្ពុជាចំនួន ៤៥ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងផ្នែកឧស្សាហកម្ម និងការធ្វើពាណិជ្ជកម្មអន្តរជាតិ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/07/2026

ក្រុមប្រឹក្សាស្តង់ដារជាតិ អនុម័តស្តង់ដារកម្ពុជាចំនួន ៤៥ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងនៃឧស្សាហកម្ម និងការធ្វើពាណិជ្ជកម្មអន្តរជាតិ

ប៊ុល​ហ្ការី​-​អាល្លឺម៉ង់​ ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​បញ្ញា​សិប្បនិម្មិត​ ​និង​មនុស្ស​យន្ត​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/07/2026

លោក​នាយក​រដ្ឋមន្ត្រី​ប៊ុលហ្ការី​  ​លោក​ ​Rumen​ ​Radev​ ​នៅសប្តាហ៍​នេះ​ ​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​តំណាង​វិទ្យាស្ថាន​ស្រាវជ្រាវ​ និង​គ្រឹះស្ថាន​បោះពុម្ព​ផ្សាយ​ធំ​ៗ​របស់​ប្រទេស​អាល្លឺម៉ង់​ ​នៅ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី​ ​ដើម្បី​ពិភាក្សា​អំពី​ការ​បន្ត​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេ​ភាគី​លើ​វិស័យ​ឧស្សាហកម្ម​បច្ចេកវិទ្យា​ជាន់​ខ្ពស់​ ន​វានុវត្តន៍​ និង​ការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ

ជប៉ុន ផ្តល់ឥណទានសម្បទាន ១១៩លានដុល្លារដល់កម្ពុជា សម្រាប់គម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មី កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/07/2026

ជប៉ុន ផ្តល់ឥណទានសម្បទាន ១១៩លានដុល្លារដល់កម្ពុជា សម្រាប់គម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មី កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ

កសិករ ​សេល ​រក្សា​ ​អាច​រក​ចំណូល​បាន​ដល់​ ​៣០០០​ ​ដុល្លារ​/​មួយ​ខែ ​ពីរបរ​ចិញ្ចឹម​កង្កែប

ជំនួញ, ព្រឹត្តិការណ៍

• 14/07/2026

ការ​ការ​ចិញ្ចឹម​កង្កែប​លក្ខណៈ​គ្រួសារ​ ​គឺជា​មុខរបរ​មួយ​ជួយ​លើកកម្ពស់​ជីវភាព​បាន​យ៉ាង​ល្អ ​ដោយសារ​កង្កែប​មាន​តម្រូវការ​ទីផ្សារ​ខ្ពស់​ ជាក់ស្តែង​ កសិករ​ចិញ្ចឹមកង្កែបមួយ​រូប​ ​នៅ​ស្រុក​សង្កែ ​ខេត្ត​បាត់ដំបង​ ​កំពុង​ទទួលបាន​ជោគជ័យ​យ៉ាង​ខ្លាំង​។

ឥណ្ឌូណេស៊ី​ជា​ប្រទេស​ដំបូង​គេ​លើ​ពិភពលោក​ ​ប្រើប្រាស់​ម៉ាស៊ូត​ផ្ទុក​កម្រិត​ល្បាយ​ឥន្ធនៈ​ពី​ដូង​ប្រេង​ដល់​ ​៥០​ ​ភាគរយ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/07/2026

ឥណ្ឌូណេស៊ី​ក្លាយជា​ប្រទេស​ដំបូង​គេ​បង្អស់​នៅលើ​ពិភពលោក​ ​ប្រើប្រាស់​ប្រេងឥន្ធនៈ​ម៉ាស៊ូត​ដែល​មាន​ផ្ទុក​កម្រិត​ល្បាយ​ជីវឥន្ធនៈ​ខ្ពស់​ពី​ដូង​ប្រេង​ ​(​ប្រេង​ដូង​ឆៅ​) ​រហូត​ទៅដល់​ ​៥០​ ​ភាគរយ​

ធនាគារ ជីប ម៉ុង ធនាគារខ្មែរ ឈ្នះពានរង្វាន់ដ៏មានកិត្យានុភាពពីអន្តរជាតិធំៗចំនួន ២ សម្រាប់ឆ្នាំ២០២៦ ពីស្ថាប័ន Global Banking & Finance Review

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 14/07/2026

ធនាគារ ជីប ម៉ុង ធនាគារខ្មែរ ឈ្នះពានរង្វាន់ដ៏មានកិត្យានុភាពពីអន្តរជាតិធំៗចំនួន ២ សម្រាប់ឆ្នាំ២០២៦ ពីស្ថាប័ន Global Banking & Finance Review

មុខរបរចិញ្ចឹមក្តាមថ្ម កំពុងជួយឱ្យប្រជាសហគមន៍នេសាទជាប់មាត់សមុទ្រមានជីវភាពកាន់តែប្រសើរ

Top News, ជំនួញ, ព្រឹត្តិការណ៍

• 13/07/2026

ក្រៅពីរបរនេសាទតាមបែបប្រពៃណី ប្រជាសហគមន៍នេសាទជ្រលងក្នុងខេត្តព្រះសីហនុ បានចាប់យករបរចិញ្ចឹមក្តាមថ្មបន្ថែមមួយទៀត ដើម្បីបង្កើនចំណូលគ្រួសារ

Leave a Reply

Your email address will not be published.Required fields are marked *