ភ្នំពេញ ៖ មុខរបរធ្វើនំប៉័ងតួគីនាពេលបច្ចុប្បន្នបានក្លាយជាអាជីវកម្មខ្នាតតូច និងមានប្រជាប្រិយភាព ដោយសារតែចំណូលដែលទទួលបានពីមុខរបរដ៏សាមញ្ញមួយនេះអាចរកចំណូលប្រចាំថ្ងៃបាន និងជួយកែប្រែកម្រិតជីវភាពបានយ៉ាងល្អប្រសើរ។ នំប្រភេទនេះគេអាចបរិភោគជាអាហារសម្រន់ពេលព្រឹកក៏បាន ពេលរសៀលគ្រាន់កំដរមាត់ក៏បាន។
នៅក្បែររបងវិទ្យាល័យផ្សារដើមថ្កូវ មានរទេះលក់ដូរហូរហែ ក្នុងនោះក៏មានអាជីរករម្នាក់គឺអ្នកស្រី ប៉ែន ស្រីពៅ ប្រកបរបរជាអ្នកលក់នំតួគីដែលជាប្រភេទនំកំពុងទទួលបានការចាប់អារម្មណ៍ទទួលទានពីសំណាក់មនុស្សជាច្រើន។
ឈរនៅក្បែររទេះនំដែលមានឈ្មោះថា ហេង មាន អ្នកស្រី ប៉ែន ស្រីពៅ បានមានប្រសាសន៍ថា ៖«ខ្ញុំលក់នំនេះយូរហើយ ខ្ទង់៧ ទៅ ៨ឆ្នាំហើយ ឯម៉ូយក៏មានច្រើនដែរ។ ម៉ូយនីមួយៗខ្ញុំសុទ្ធតែចាំថាដាក់អ្វីខ្លះ មិនដាក់អ្វីខ្លះ»។
អាជីវករចាស់វស្សារូបនេះរៀបរាប់ទៀតថា កាលដើមឡើយគាត់ធ្វើស្រែ តែបានផលមកស្ទើរមិនអាចផ្គត់ផ្គង់ការហូបចុកប្រចាំថ្ងៃបានផង ហើយពិបាកក្នុងការផ្គត់ផ្គង់ការរៀនសូត្ររបស់កូនទៀត ដូច្នេះអ្នកស្រីរួមជាមួយប្អូនបង្កើតក៏បានសម្រេចចិត្តចេញទៅធ្វើការជាកម្មកររោងចក្រសាច់មាន់នៅឯប្រទេសថៃ។ ការធ្វើជាកម្មករគេមិនដែលស្រួលនោះទេ ទាំងហត់ ទាំងក្ដៅ ហើយបានប្រាក់ខែប្រមាណ 5,000បាត ដែលស្មើនឹងប្រមាណជាជាង 160ដុល្លាប៉ុណ្ណោះក្នុងមួយខែ។ វាជាការងារដែលផ្ទុយពីបច្ចុប្បន្ន ដែលអាចរកកម្រៃបានគ្រាន់បើ នៅក្នុងស្រុក ហើយអាចត្រឡប់ទៅផ្ទះតាមដែលចិត្តចង់។ អ្នកស្រីបានប្រាប់ទៀតថា ៖«ដំបូងខ្ញុំទៅធ្វើការនៅថៃ តែពុកខ្ញុំបានហៅមកវិញ គាត់ថាមិនបាច់ទៅឆ្ងាយទេ មកធ្វើការនៅខ្មែរវិញមកកូន ហើយខ្ញុំក៏បានចាប់ផ្ដើមប្រកបមុខរបរនេះបន្ទាប់ពីរៀនបន្តពីប្អូនដែលរស់នៅស្រុកថៃ»។
ការរៀនជំនាញធ្វើនំនេះត្រូវចំណាយប្រមាណ 1,000ដុល្លារទៅលើថ្លៃរូបមន្តគ្រឿងផ្សំ ចំណែកឯសម្ភារផ្សេងៗដូចជារទេះ ម៉ាស៊ីនកម្ដៅនំ ម៉ាស៊ីនកម្ដៅសាច់តួគី ដែលសរុបរួមប្រើដើមទុនប្រមាណ 3,000ដុល្លារ។ តែដល់ពេលបច្ចុប្បន្ន តម្លៃនៃការរៀនមិនថ្លៃដល់តម្លៃខាងលើនោះទេ ព្រោះគ្រឿងផ្សំមិនពិបាករកដូចកាលពីប៉ុន្មានឆ្នាំមុននោះទេ ពោលគឺការរៀនរូបមន្តចំណាយត្រឹមប្រមាណ 500ដុល្លារ ហើយសម្ភារផ្សេងៗគឺអាស្រ័យលើយើងជាអ្នកទិញប៉ុណ្ណោះ។
អ្នកស្រី ស្រីពៅ បានបញ្ជាក់ថា ការលក់នំនេះមិនសូវជាពិបាកប៉ុន្មាននោះទេ ដោយគេត្រូវរៀបចំធ្វើសាច់តួគី ចិតបន្លែ ដូចជា ស្ពៃក្ដោប ត្រសក់ ប៉េងប៉ោះ និងខ្ទឹមបារាំង នៅផ្ទះទុករួចជាស្រេច។ លុះទៅដល់កន្លែងលក់ នៅពេលមានគេមកទិញ យើងគ្រាន់តែយកស្បែកនំតួគីដាក់ក្នុងចង្ក្រានកម្ដៅមួយល្មមស្រួយល្អ ហើយចាប់សាច់ បន្លែ ហើយបន្ថែមទឹកប៉េងប៉ោះ ទឹកម្ទេស និងម៉ាយ៉ានេស ហើយខ្ចប់ក្រដាសឱ្យភ្ញៀវជាការស្រេច ប៉ុន្តែត្រូវការរើសទីតាំងសម្រាប់លក់ដែលជាកត្តាសំខាន់ ព្រោះបើរើសចំកន្លែងត្រូវគឺសម្បូរមនុស្សឆ្លងកាត់ នោះការរកស៊ីនេះពិតជាបានល្អមិនខាន។
ក្នុងមួយថ្ងៃអ្នកស្រីអាចលក់អស់ជាមធ្យម 100នំ ដោយក្នុងនំមួយមានតម្លៃ 3,500រៀល តែបើអតិថិជនចង់ថែមពងទាចៀន នោះនំមួយមានតម្លៃ 4,000រៀល ហើយទូទាត់ផាត់ថ្លៃដើមនៃគ្រឿងផ្សំដូចជាសាច់ បន្លែ សំបកនំចេញ គឺអាចចំណេញប្រហែលជាពាក់កណ្ដាលនៃតម្លៃនំយ៉ាងណាមិញ ម្ចាស់អាជីវកម្មខ្នាតតូចរូបនេះបានបញ្ជាក់ថា ដោយសារមុខរបរលក់នំប៉័ងតួគីនេះបានជួយកែប្រែកម្រិតជីវភាពគ្រួសារបានធូរស្រាលជាងមុនច្រើន ហើយអាចផ្គត់ផ្គង់ដល់កូនសិក្សាបានគ្រប់គ្រាន់ ហើយអ្វីដែលកាន់តែពិសេស គឺអាចរស់នៅជួបជុំជាមួយក្រុមគ្រួសារ អាចបន្តចំណេះ ជំនាញនេះដល់បងប្អូន សាច់ញាតិដែលចង់រៀនបន្តបាន ហើយមិនចាំបាច់ធ្វើចំណាកស្រុកទៅស៊ីឈ្នួលធ្វើជាកម្មករនៅប្រទេសគេនោះទេ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 12/04/2026
នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពីគណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ
៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤
ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/04/2026
ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។




វិថីហិរញ្ញវត្ថុ



















Account
Security
Favourite Content