Doi Kham ក្រុមហ៊ុនធុរកិច្ចបរិយាបន្នថៃផ្តោតសំខាន់ជួយគាំទ្រជីវភាពក្រុមកុលសម្ព័ន្ធភ្នំ

បរទេស ៖ ក្រុមហ៊ុនអាជីវកម្មផលិតកាហ្វេដ៏ល្បីមួយរបស់ប្រទេសថៃដែលមានឈ្មោះថា Doi Kham គឺជាក្រុមហ៊ុនដែលមានប្រវត្តិជាច្រើនទសវត្សរ៍មកហើយ ពោលគឺចាប់តាំងតែពីឆ្នាំ១៩៦៤នៅពេលដែលអតីតស្តេចថៃ King Bhumibol Adulyadej បានយាងទៅទស្សនកិច្ចនៅខេត្តឈៀងម៉ៃ។

ដោយទតឃើញនូវភាពលំបាកនៃក្រុមពលរដ្ឋនៅតាមជនបទ ជាពិសេសតំបន់ភ្នំដែលស្ថិតនៅភាគខាងជើងនៃប្រទេសដែលសំបូរភាគច្រើនដោយជនជាតិភាគតិចនោះ ព្រះអង្គក៏បានចេញបញ្ជាឲ្យមានការរៀបចំអាជីវកម្មថ្មីបញ្ចូលទៅកាន់តំបន់នោះជំនួសឲ្យការងារដាំអាភៀនរបស់ក្រុមពលរដ្ឋក្រីក្រទាំងនោះ។

ពាក្យថា Doi Kham ដែលបានមកពីពាក្យ Doi បូកនឹង Kam ហើយក្នុងនោះ Doi ជាភាសាថៃគឺកូនភ្នំតូចៗចំណែកឯពាក្យថា Khamគឺមានន័យថា ជាដុំមាស។ បច្ចុប្បន្នក្រុមហ៊ុន Doi Kam កំពុងតែដំណើរកទៅលើការផលិតភេសជ្ជៈជាច្រើនផ្សេងទៀតក្រៅតែពីកាហ្វេដែលមានទាំងទឹកផ្លែឈើព្រមទាំងដំណាប់ផ្លែឈើគ្រប់ប្រភេទផង។

ចំពោះកិច្ចការងារសង្គម ច្បាស់ណាស់ Doi Kham បានជួយគាំទ្រដល់ក្រុមពលរដ្ឋកុលសម្ព័ន្ធជាច្រើនរយពាន់គ្រួសារតាមរយៈការទទួលទិញគ្រាប់កាហ្វេដែលមានគុណភាពខ្ពស់ដោយផ្ទាល់ពីសហគមន៍ទាំងនេះ ហើយផ្តល់ទៅវិញជាមួយនឹងនូវតម្លៃដ៏សមរម្យ និងការបណ្តុះបណ្តាលស្តីពីការអនុវត្តកសិកម្មប្រកបដោយនិរន្តរភាព។ បន្ទាប់មក Doi Kham ធ្វើដំណើរការ និងទីផ្សារកាហ្វេ ដោយធានានូវអត្ថប្រយោជន៍សេដ្ឋកិច្ចទៅដល់សហគមន៍កុលសម្ព័ន្ធវិញ។

ក្រៅពីនោះគម្រោង Royal Project Foundation នៃក្រុមហ៊ុន Doi Kham ដែលពេលនេះកំពុងប្រតិបត្តិការនូវស្ថានីយស្រាវជ្រាវចំនួន៤កន្លែង និងមជ្ឈមណ្ឌលអភិវឌ្ឍដល់ទៅ៣៥កន្លែងនៅទូទាំងតំបន់ជាមួយនឹងក្រុមអ្នកភូមិជនជាតិភាគតិច និងជនជាតិថៃសរុប ១៤១០៩គ្រួសារ ឬស្មើនឹង ៨៥០០០នាក់ដែលសុទ្ធសឹងជាពលរដ្ឋមានជីវភាពក្រីក្រ។

ក្រៅពីជួយផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ពលរដ្ឋក្រីក្រនៅតំបន់ភាគខាងជើងប្រទេសហើយនោះ Doi Kham ក៏បានផ្តល់ការងារពេញម៉ោងដលពលរដ្ឋថៃជាច្រើនរយនាក់ផងដែរដើម្បីធានាឲ្យបាននូវប្រាក់ចំណេញដែលមានចន្លោះពី ២ទៅ ២,៥ពាន់លានបាតជារៀងរាល់ឆ្នាំ។

គួរឲ្យដឹងដែរថា ធុរកិច្ចបរិយាប័ន្ន គឺជាអាជីវកម្មឈរលើគោលការណ៍ធុរកិច្ច សំដៅទៅលើអង្គភាពទាំងឡាយណាដែលបង្កើតដំណោះស្រាយជាប្រព័ន្ធ មានភាពច្នៃប្រតិដ្ឋ និងមានទ្រង់ទ្រាយធំ ដែលឆ្លើយតបទៅនឹងបញ្ហាប្រឈមពាក់ព័ន្ធរបស់ប្រជាជនក្រីក្រ និងប្រជាជនមានចំណូលទាប (BoP និង B40)។ បន្ទាត់អាជីវកម្មបរិយាប័ន្ន ត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់ប្រាក់ចំណូលខ្ពស់គួរសម និងបង្កើននូវស្តង់ដារជីវភាពរស់នៅប្រសើរជាងមុនដល់ក្រុមមនុស្សដែលមានចំណូលទាបនៅបាតពីរ៉ាមីត ៤០% និងក្រុមមនុស្សដែលងាយរងគ្រោះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាជីវកម្មដាំដើមអម្ពិល បេះត្រួយលក់ អាចមានតម្លៃប្រមាណ ១៨០០០រៀល ទៅ ២០ ០០០ រៀល ក្នុងមួយគីឡូក្រាម

ជំនួញ, ព្រឹត្តិការណ៍

• 23/07/2024

មិនធម្មតា ទីផ្សារត្រួយអម្ពិលគេអាចលក់បានក្នុងចន្លោះពី ១៨០០០ - ២០០០០រៀលក្នុងមួយគីឡូក្រាម

យល់ដឹងពីគំនិតអាជីវកម្មមួយចំនួននៅក្រៅប្រទេសដែលមានភាពរឹងម៉ាំទៅនឹងវិបត្តិសេដ្ឋកិច្ច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 23/07/2024

នៅក្នុងអំឡុងពេលវិបត្តិសកល មានក្រុមហ៊ុនខ្លះខាតបង់ធ្លាក់ចំណូល និងខ្លះទៀតឈានទៅដល់បិទទ្វារក៏មាន ប៉ុន្តែមានអាជីវកម្មខ្លះនៅតែអាចដំណើរការល្អ និងទាញបានប្រាក់ចំណេញ

វិវាទដីធ្លីជិត ១ម៉ឺន ៤ពាន់ ករណីបានត្រូវដោះស្រាយ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 23/07/2024

ពីឆ្នាំ២០២៣គិតមកដល់ពេលបច្ចុប្បន្ន ក្រសួងដែនដីបានដោះស្រាយវិវាទដីធ្លីសម្រេចជាង១៣០០០ករណី ស្មើនឹងជិត៩០​ភាគ​រយនៃជម្លោះ

ក្រសួងដែនដី រៀបចំកិច្ច​ប្រជុំជាមួយ​វិស័យ​ឯកជន​ក្នុងវិស័យ​សំណង់ និង​អច​លនទ្រព្យ​ ដើម្បី​រកបញ្ហា​ និ​ងដំណោះស្រាយ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 23/07/2024

ក្នុងគោលដៅជំរុញការ​អភិវឌ្ឍ​វិស័យ​សំណង់ ​និងអចលនទ្រព្យ ក្នុងប្រទេស​កម្ពុជា​បន្ថែម ក្រសួង​រៀបចំដែន ​និងវិស័យឯកជន ​បានជួ​បពិភាក្សារកដំណោះស្រាយរួមគ្នា

ផលិតផលជលផល កំពុងត្រូវបានយកចិត្តទុកដាក់លើខ្សែច្រវាក់ផលិតកម្មនៃការផលិត និងជំរុញការនាំចេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2024

គម្រោងអភិវឌ្ឍន៍ក្រោយប្រមូលផល(CAPFISH-Capture) នៃវិស័យជលផលកំពុងជំរុញខ្សែច្រវាក់ផលិតកម្មឱ្យកាន់តែទូលាយដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណេត កត់សម្គាល់ពីការនាំចេញផលិតផលកសិកម្មសំខាន់ៗរបស់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2024

សម្តេចធិបតី ហ៊ុន ម៉ាណេត កត់សម្គាល់ពីការនាំចេញផលិតផលកសិកម្មសំខាន់ៗរបស់កម្ពុជា ខណៈឯកអគ្គរដ្ឋទូតចិនថ្មី កោតសរសើរពីរសជាតិស្វាយចន្ទីខ្មែរ

ប្រព័ន្ធធនាគារនៅកម្ពុជាបន្តរក្សាបានភាពធន់ និងរឹងមាំ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 23/07/2024

ប្រព័ន្ធធនាគារនៅកម្ពុជាបន្តរក្សាបានភាពធន់ និងភាពរឹងមាំ ខណៈសេដ្ឋកិច្ចពិភពលោកនៅមិនទាន់ប្រាកដប្រជា

ក្រុមហ៊ុនឧស្សាហកម្មវាយនភ័ណ្ឌចិន៤០ក្រុមហ៊ុន មកស្វែងយល់កាលានុវត្តភាពវិនិយោគនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2024

ក្រុមហ៊ុនឧស្សាហកម្មវាយនភ័ណ្ឌចិនចំនួន៤០ក្រុមហ៊ុន បានមកស្វែងយល់ពីបរិយាកាស និង កាលានុវត្តភាពវិនិយោគនៅកម្ពុជា

ថៃអនុញ្ញាតឲ្យជនបរទេសមកពី ៩៣ ប្រទេសអាចស្នាក់នៅក្នុងប្រទេសបានរយៈពេល ៦០ ថ្ងៃដោយមិនចាំបាច់មានទិដ្ឋាការ ឬ Visa

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2024

ថៃអនុញ្ញាតឲ្យជនបរទេសមកពី ៩៣ ប្រទេសអាចស្នាក់នៅក្នុងប្រទេសបានរយៈពេល ៦០ ថ្ងៃដោយមិនចាំបាច់មានទិដ្ឋាការ ដើម្បីទាក់ទាញទេសចរ

ការរៀបចំយន្តការតាមដាន និងវាយតម្លៃការអនុវត្ដយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី១ ជាដំណាក់កាលសំខាន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2024

ការរៀបចំយន្តការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្ដយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាល ទី១ គឺជាដំណាក់កាលសំខាន់នៃគោលនយោបាយរាជរដ្ឋាភិបាល