ចំណេះដឹង ៖ សម្រាប់វិធីសាស្ត្រដើម្បីជំរុញការលក់អចលនវត្ថុត្រូវបានគេធ្វើឡើងផ្សេងៗពីគ្នាជាច្រើន ហើយក្នុងនោះលទ្ធផលដែលទទួលបានមកវិញក៏មានភាពខុសគ្នាដែរ ដោយវិធីសាស្ត្រទាំងនោះរួមមានដូចជាការដាក់ស្លាកលក់ ការពឹងផ្អែកទៅលើភ្នាក់ងារ ការផ្សព្វផ្សាយដោយខិតប័ណ្ណ ឬការដាក់លក់នៅតាមបណ្តាញទំនាក់ទំនងសង្គមជាដើម។
អាចនិយាយបានថា សម្រាប់អ្នកដែលចង់ជំរុញការលក់អចលនវត្ថុឱ្យបានលឿនឆាប់រហ័ស ភាគច្រើនជាអ្នកដែលមានត្រូវការហិរញ្ញវត្ថុជាចាំបាច់ដើម្បីដោះស្រាយ ឬបង្វិលសាច់ប្រាក់ទៅលើមុខអាជីវកម្មណាមួយយ៉ាងប្រាកដ ជាពិសេសនៅក្នុងស្ថានភាពដែលកំពុងប្រឈមនឹងវិបត្តិជំងឺកូវីដនាពេលបច្ចុប្បន្ន ខណៈដែលមានមនុស្សជាច្រើនកំពុងជាប់បំណុលធនាគារ។
អ្នកជំនាញនៅក្នុងទីផ្សារអចលនទ្រព្យបានបញ្ជាក់ថា នៅពេលឈានដល់ដំណាក់កាលចុងរបស់អ្នកជំនួញ ដើម្បីអាចបង្វិលហិរញ្ញវត្ថុដោះស្រាយស្ថានការតាមតឹង ក្រៅពីកម្ចីពីធនាគារ គឺមានតែការប្រកាសលក់ទ្រព្យសម្បតិ្តមួយចំនួនដូចជារថយន្ត ឬលក់ផ្ទះជាដើម ដោយការដាក់ស្លាក។ វិធីសាស្ត្រនេះអាចទទួលបានផលដែរ ប៉ុន្តែអត្រាតិចបំផុត ព្រោះបច្ចុប្បន្នមានវិធីសាស្ត្រផ្សេងៗជាច្រើនទៀតដែលអាចមានប្រសិទ្ធភាពខ្ពស់។ លោកអ្នកអាចសាកល្បងបានជាមួយវិធីសាស្ត្រដូចខាងក្រោមនេះ ៖
1.ធ្វើវីដេអូ និងរូបភាពពណ៌នាលក្ខណៈពិសេសនៃផ្ទះ ៖
មនុស្សភាគច្រើនដាក់លក់ផ្ទះដោយគ្រាន់តែភ្ជាប់រូបថតផ្ទះត្រឹមតែ1-2សន្លឹកប៉ុណ្ណោះ។ ការធ្វើបែបនេះ បើទោះជាមានអ្នកចង់ទិញក៏ពិបាកនឹងដឹងពីព័ត៌មានលម្អិតរបស់ផ្ទះដែរ ឬទាល់តែទូរស័ព្ទសាកសួរព័ត៌មានបន្ថែម។ ស្ថិតនៅក្នុងសម័យកាលនេះ ការលក់ផ្ទះដោយគ្រាន់តែពឹងអាស្រ័យទៅលើរូបភាពមួយសន្លឹង និងការសរសេរដាក់«ផ្ទះលក់» លែងមានប្រសិទ្ធភាពទៀតហើយ ជាពិសេសក្នុងសម័យកូវីដនេះតែម្ដង។ អ្នកគួរចេះប្រើបច្ចេកវិទ្យាក្នុងការផ្សព្វផ្សាយ ដូចជាថតរូបភាពផ្ទះឱ្យច្រើន ថតជាវីដេអូខ្លីបង្ហាញពីលក្ខណៈពិសេសរបស់ផ្ទះ រួមជាមួយនឹងការអត្ថាធិប្បាយដោយផ្ទាល់ដើម្បីជាការផ្តល់បន្ថែមនូវព័ត៌មានចាំបាច់ទៅដល់អតិថិជនគោលដៅរបស់អ្នក។
2.ត្រៀមឯកសារដែលចាំបាច់ឲ្យបានរួចរាល់៖
កូវីដមិនត្រឹមតែបង្កនូវផលលំបាកសម្រាប់សេដ្ឋកិច្ចសាកល និងសេដ្ឋកិច្ចគ្រួសាររបស់អ្នកនោះទេ សូម្បីតែការជួបជុំគ្នាក៏ត្រូវបានធ្វើឡើងដោយមានកំណត់ផងដែរ។ ការជួបជុំគ្នាច្រើនដងខាតពេលវេលា និងប្រឈមមុខទៅហានីភ័យ ដូច្នេះ ការត្រៀមឯកសារឱ្យបានរួចរាល់គឺជារឿងល្អបំផុត ព្រោះថានៅពេលដែលអ្នកអាចកំណត់បាននូវអតិថិជនរួចហើយនោះ ការពិនិត្យមើលឯកសារពាក់ព័ន្ធក៏ជារឿងចាំបាច់។
3.យកចិត្តទុកដាក់បន្ថែមក្នុងអំឡុងពេលមានអតិថិជនចង់មើលផ្ទះរបស់អ្នក៖
អតិថិជនដែលមកសុំមើលផ្ទះរបស់អ្នកពួកគេជាអ្នកដែលបានទទួលព័ត៌មានស្ទើរតែ 100 ភាគរយទៅហើយតាមរយៈវិដេអូលម្អិតខាងលើ ដូចនេះភាគរយនៃការលក់គឺស្ទើរតែសម្រេចទៅហើយ។ ដូច្នេះអ្វីជារឿងដែលអ្នកត្រូវធ្វើបន្ទាប់នោះគឺការយកចិត្តទុកដាក់ចំពោះអតិថិជន និងផ្តល់តម្លៃ សារសំខាន់ទៅលើរាល់ការនិយាយស្ដីរបស់អតិថិជន។
4.ពិភាក្សាបន្ថែមជាមួយនឹងអ្នកជំនាញ៖
ភ្នាក់ងារលក់អចលនវត្ថុគឺជាមនុស្សដែលអ្នកមិនអាចមើលរំលងបាននោះទេ ពីព្រោះថាពួកគេមានជំនាញមូលដ្ឋានច្បាស់ និងស្គាល់ពីកម្រិតអតិថិជន។ ពួកគេមានវិធីសាស្ត្រក្នុងការនិយាយ និងដឹងច្បាស់ពីអ្វីដែលអតិថិជនចង់បាន ដូចនេះការបង្កើនទំនាក់ទំនងជាមួយនឹងអ្នកជំនាញដែលជាភ្នាក់ងារស្របច្បាប់គឺជាការបង្កើនឱកាសក្នុងការលក់ផ្ទះរបស់អ្នកឲ្យកាន់តែឆាប់ដូចគ្នា។
សូមសាកល្បងនូវវិធីសាស្ត្រដូចដែលបានលើកឡើងខាងលើនេះ លោកអ្នកពិតជាអាចជំរុញការលក់ផ្ទះបានលឿនជាក់ជាមិនខាន៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ
៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤
ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/04/2026
ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។




វិថីហិរញ្ញវត្ថុ

















Account
Security
Favourite Content