តម្លៃប្រេងអាចឡើងថ្លៃដល់ ១០០ ដុល្លារក្នុងមួយបារ៉ែល ដោយសារជម្លោះមជ្ឈិមបូព៌ា

បរទេស៖ យោងតាមប្រភពពី CNN បានរាយការណ៍ថា ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយនៅមជ្ឈិមបូព៌ាកំពុងបង្កការរំខានដល់ការផ្គត់ផ្គង់ប្រេង ដោយតម្លៃប្រេងបានកើនឡើងដល់ ៩១ ដុល្លារក្នុងមួយបារ៉ែលកាលពីសប្តាហ៍មុន។

ស្របពេលនេះដែរ ប្រេងឆៅម៉ាក Brent មានតម្លៃ ៩២,១៦ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលប្រេងឆៅម៉ាក US West Texas Intermediate (WTI) មានតម្លៃ ៨៨,០៨ ដុល្លារក្នុងមួយបារ៉ែល។ ការកើនឡើងតម្លៃប្រេងនេះបន្ទាប់ពីមានភាពតានតឹងផ្នែកយោធានៅមជ្ឈិមបូព៌ា ប៉ុន្តែបានធ្លាក់ចុះមកវិញបន្ទាប់ពីមានការចេញផ្សាយថា សហរដ្ឋអាមេរិកឈានដល់កិច្ចព្រមព្រៀងដើម្បីបន្ធូរបន្ថយទណ្ឌកម្មលើវេណេស៊ុយអេឡា។

ទន្ទឹមនឹងនេះ អ្នកវិនិយោគព្រួយបារម្ភថា សង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស់អាចបង្កឱ្យមានជម្លោះកាន់តែទូលំទូលាយនៅក្នុងតំបន់សម្បូរប្រេង និងធ្វើឲ្យការផ្គត់ផ្គង់ប្រេងពិភពលោករឹតតែតឹងតែងថែមទៀត។ អ្នកវិភាគនៅ ANZ Research រំពឹងថា តម្លៃប្រេងអាចឡើងថ្លៃដល់ ១០០ ដុល្លារក្នុងមួយបារ៉ែល ដោយសារតែការកើនឡើងហានិភ័យក្នុងតំបន់ជម្លោះ។

យ៉ាងណាក៏ដោយ បើទោះបីជា អ៊ីស្រាអែល និងតំបន់ហ្គាហ្សាមិនមែនជាអ្នកផ្គត់ផ្គង់ប្រេងដ៏សំខាន់នោះទេ ប៉ុន្តែហានិភ័យចំពោះទីផ្សារប្រេងនឹងកើនឡើង ប្រសិនបើជម្លោះកាន់តែរីកធំ។ ប្រសិនបើអ៊ីរ៉ង់ចូលរួមក្នុងជម្លោះនេះដែរ​ ការផ្គត់ផ្គង់ប្រេងប្រហែល ២០ លានបារ៉ែលក្នុងមួយថ្ងៃអាចប្រឈមនឹងហានិភ័យនៃការរំខានដោយផ្ទាល់ និងតាមរយៈការដឹកជញ្ជូន។

Stephen Innes ដៃគូគ្រប់គ្រងនៅ SPI Asset Management បាននិយាយថា ហានិភ័យមជ្ឈឹមបូព៌ាកំពុងប៉ះពាល់ដល់តម្លៃទ្រព្យសកម្មជាសកល។ ប្រសិនបើជម្លោះអូសបន្លាយយូរនោះ វាអាចជះឥទ្ធិពលកាន់តែខ្លាំងលើការផ្គត់ផ្គង់ប្រេងពិភពលោកក្នុងរយៈពេលវែង ដោយប៉ះពាល់ដល់ទំនាក់ទំនងរវាងអារ៉ាប៊ីសាអូឌីត និងអ៊ីស្រាអែល រួមទាំងបង្កហានិភ័យធ្លាក់ចុះដល់ផលិតកម្មប្រេងអ៊ីរ៉ង់ ដែលនាំឱ្យតម្លៃប្រេងកើនឡើងបន្ថែមទៀតផងដែរ។ ចាប់តាំងពីខែមិថុនាមក តម្លៃប្រេងសកលបានឡើងថ្លៃរួចទៅហើយ ដោយសារអារ៉ាប៊ីសាអូឌីត និងរុស្ស៊ីបានកាត់បន្ថយផលិតកម្ម។

មិនត្រឹមតែប៉ុណ្ណោះ រូបិយប័ណ្ណអ៊ីស្រាអែលបានធ្លាក់ចុះជិត ៤ ភាគរយជាលើកដំបូងតាំងពីឆ្នាំ២០១៥។ ធនាគារកណ្តាលរបស់អ៊ីស្រាអែលបាននិយាយថា ខ្លួនគ្រោងនឹងលក់រូបិយប័ណ្ណបរទេសរហូតដល់ ៣០ ពាន់លានដុល្លារ ដើម្បីធ្វើឱ្យមានស្ថិរភាពជាមួយនឹងប្រាក់ដុល្លារ ដោយសារវាបានធ្លាក់ចុះយ៉ាងខ្លាំងបន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាស៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រាជរដ្ឋាភិបាលកម្ពុជា ចាប់ផ្ដើមសារជាថ្មីនូវកិច្ចការថែរក្សាមរតកដូនតា និងឈានទៅរៀបចំតំបន់បេតិកភណ្ឌអង្គរទាំងមូលឱ្យកាន់តែល្អប្រសើរជាងមុន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/01/2025

រាជរដ្ឋាភិបាលកម្ពុជា ចាប់ផ្ដើមសារជាថ្មីនូវកិច្ចការថែរក្សាមរតកដូនតា និងឈានទៅរៀបចំតំបន់បេតិកភណ្ឌអង្គរទាំងមូលឱ្យកាន់តែល្អប្រសើរជាងមុន

កាន់តែប្លែក អាជីវកម្មកែច្នៃប្រហុកពីសណ្ដែកសៀងធ្វើជាអាហារបួសដ៏មានរសជាតិ និងកំពុងមានការគាំទ្រ

ជំនួញ, ព្រឹត្តិការណ៍

• 17/01/2025

ដោយមានគំនិតកែច្នៃ និងយល់ពីតម្រូវការអ្នកហូបអាហារបួស ភោជនីយដ្ឋានមួយកន្លែងបានកែច្នៃផលិតប្រហុកពីសណ្ដែកសៀងដែលមានរសជាតិឆ្ងាញ់ និងពេញចិត្តអ្នកហូបបួសផ្ទាល់តែម្ដង

កម្ពុជា ត្រូវការថវិកា ២​ ៤២៨ប៊ីលានរៀល សម្រាប់ការទូទាត់ប្រាក់កម្ចី និងរំលស់បំណុលសាធារណៈ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/01/2025

រាជរដ្ឋាភិបាលមានតម្រូវការហិរញ្ញប្បទានក្នុងទំហំ ៤,២០% នៃ ផ.ស.ស. ដែលនឹងត្រូវបានគាំទ្រហិរញ្ញប្បទានក្នុងប្រទេស តាមរយៈការបោះផ្សាយមូលបត្ររដ្ឋក្នុងទំហំ ៥០០ ប៊ីលានរៀល សមមូលនឹងប្រមាណ ១២៣លានដុល្លារអាមេរិក

អ្នកអភិវឌ្ឍន៍​អចលនទ្រព្យ​មើលឃើញថា ទីផ្សារ​ខុនដូ​​នៅកម្ពុជា ​មានភាពទូលាយជាង​ទីផ្សារ​លំ​នៅឋានក្នុង​បុរី​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 17/01/2025

អ្នកអភិវឌ្ឍន៍​លំនៅឋាន​នៅកម្ពុជា​ បានមើលឃើញថា ទីផ្សារខុនដូមានភាពទូលាយជាងលំនៅឋាន​ក្នុង​បុរី ព្រោះ​ខុនដូអាចលក់​បានទាំង​ភ្ញៀវ​ខ្មែរ ​និង​ភ្ញៀវបរទេស​

តម្លៃប្រេងបន្តឡើងថ្លៃដល់កម្រិតខ្ពស់បំផុតលើសពី ២ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/01/2025

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ២,៦៤ ឬ ៨២,០៣ ដុល្លារក្នុងមួយបារ៉ែល ដែលជាតម្លៃខ្ពស់បំផុតចាប់តាំងពីខែសីហា ឆ្នាំ ២០២៤។ តម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃ ៣,២៨ ភាគរយ ឬ ៨០,០៤ ដុល្លារក្នុងមួយបារ៉ែល ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីខែកក្កដា។

ឆ្នាំ២០២៤ កំពង់ផែស្វយ័តភ្នំពេញប្រមូលចំណូលបានជាង៤១លានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/01/2025

កំពង់ផែស្វយ័តភ្នំពេញ ប្រមូល​ចំណូល​ដោយ​មិន​ទាន់​ធ្វើ​សវនកម្ម បានជាង ៤១ លានដុល្លារអាមេរិក ធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួនជាង៣៤ លានដុល្លារ កើនជាង ២០ភាគរយ

ក្រុមហ៊ុនចិន ចង់វិនិយោគលើថ្នាលបច្ចេកវិទ្យាឌីជីថល ជួយជំរុញភាពទាក់ទាញវិនិយោគទុនមកកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/01/2025

ក្រុមហ៊ុនដ៏ធំមួយរបស់ចិន ចង់វិនិយោគលើថ្នាលបច្ចេកវិទ្យាឌីជីថល ដែលជួយជំរុញការទាក់ទាញវិនិយោគទុននៅព្រះរាជាណាចក្រកម្ពុជា

ឆ្នាំ២០២៤ ទំហំទឹក​ប្រាក់​​​នៃ​ការ​ផ្លាស់​ប្តូរ​ទំនិញ​រវាង​​ប្រទេស​កម្ពុជា-ចិនបានកើន​​ដល់​កម្រិត​ខ្ពស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/01/2025

តាមទិន្នន័យអគ្គនាយកដ្ឋានគយឆ្នាំ២០២៤ សកម្មភាពនៃការនាំចូលនាំចេញទំនិញរវាងប្រទេស កម្ពុជា-ចិន សម្រេចបានទំហំទឹកប្រាក់សរុបជាង ១៥,១៩ ពាន់លានដុល្លារ

ប្រជាកសិករក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ស្នើសុំចូលជាសហគមន៍កសិកម្មទំនើប និងប្តូរចិត្តមកធ្វើស្រូវពូជសែនក្រអូបរបស់ខ្មែរជំនួសពូជស្រូវវៀតណាម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/01/2025

ប្រជាកសិករក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ស្នើសុំចូលជាសហគមន៍កសិកម្មទំនើប និងប្តូរចិត្តមកធ្វើស្រូវពូជសែនក្រអូបរបស់ខ្មែរជំនួសពូជស្រូវវៀតណាម

ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​ និង​សំណង់ នឹង​បញ្ចប់​ការ​វាស់វែង​ចុះបញ្ជី​ដីធ្លី​នៅអំឡុង​ខែមេសា ឆ្នាំ២០២៥​ ខាងមុខ​នេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 17/01/2025

ក្រសួង​រៀបចំដែន​ដី ​នគរូបនីយកម្ម​ និងសំណង់ ​នឹង​បញ្ចប់​ការ​វាស់វែង​ដីធ្លីទាំងស្រុង​នៅក្នុងខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ ហើយនឹង​បន្តសម្អាត​បញ្ហាដែលនៅ​សេសសល់