កម្ពុជា​បំពេញ​គ្រប់​លក្ខខណ្ឌ​ចាកចេញ​ពី ​LDC ​និង​ត្រៀម​ប្រកួតប្រជែង​លើ​ឆាក​អន្តរជាតិ​នៅ​ឆ្នាំ ​​២០២៩

​ភ្នំពេញ៖ កម្ពុជា​បាន​បំពេញ​គ្រប់​លក្ខខណ្ឌ​អន្តរជាតិ​សម្រាប់​ការ​ចាកចេញ​ពី​ចំណាត់ថ្នាក់​ប្រទេស​អភិវឌ្ឍន៍​តិចតួច ​(​LDC​)​ ​រួចរាល់​ហើយ​ ​ខណៈ​រាជ​រដ្ឋាភិបាល​បាន​សម្រេច​ជ្រើសរើស​យក​រយៈពេល​ ៥ ​ឆ្នាំ ​ដើម្បី​ត្រៀមខ្លួន​ចាកចេញ​នៅ​ឆ្នាំ​ ​២០​២៩ ​ក្នុង​គោលដៅ​ពង្រឹង​សមត្ថភាព​ប្រកួតប្រជែង​ ​និង​ត្រៀម​ទទួល​យក​បរិយាកាស​សេដ្ឋកិច្ច​ថ្មី​។

ថ្លែង​ក្នុង​វេទិកា​ ​«​ធុរកិច្ច​និង​វិនិយោគ​អន្តរជាតិ​កម្ពុជា​ ​២០២៦​» នា​ព្រឹក​ថ្ងៃ​ទី​ ​២៧​ ​ខែ​វិច្ឆិកា​ ​សម្ដេច​ធិបតី​ ហ៊ុន ម៉ាណែត ​នាយក​រដ្ឋមន្ត្រី​កម្ពុជា ​បាន​មានប្រសាសន៍​ថា​ ​កម្ពុជា​ត្រូវ​បាន​ចាត់​ចូល​ជា​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​១៩៩១​។ ​ក្រោយ​មក​ ​នៅ​ឆ្នាំ​ ​២០២១ ​កម្ពុជា​បាន​បំពេញ​លក្ខខណ្ឌ​វិនិច្ឆ័យ​ជា​លើក​ដំបូង​ ​ហើយ​ក្នុង​ការ​វាយតម្លៃ​លើក​ទី​ ​២ ​នៅ​ឆ្នាំ​ ​២០២៤​ ​ក៏​ត្រូវ​បាន​អនុម័ត​ឱ្យ​ចាកចេញ​ពី​ចំណាត់ថ្នាក់​នេះ​ផងដែរ​។

​សម្ដេចធិបតី​បាន​ឱ្យ​ដឹង​ថា​ ​បន្ទាប់ពី​ការ​វាយតម្លៃ​នៅ​ឆ្នាំ​ ​២០២៤​ ​កម្ពុជា​មាន​ជម្រើស​ពីរ​សម្រាប់​កំណត់​ពេលវេលា​ចាកចេញ​ ​គឺ​ការ​ប្រើ​រយៈពេល​ ៣​ឆ្នាំ ​ដើម្បី​ចាកចេញ​នៅ​ចុង​ឆ្នាំ​ ​២០២៧​ ​ឬ​ប្រើ​រយៈពេល​ ៥ ​ឆ្នាំ ​ដើម្បី​ចាកចេញ​នៅ​ឆ្នាំ​ ​២០២៩​។

​ក្រោយពី​ការ​សិក្សា​វិភាគ​យ៉ាង​ម៉ត់ចត់ ​និង​ពិគ្រោះ​យោបល់​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​ ​រាជ​រដ្ឋាភិបាល​បាន​សម្រេច​ជ្រើសរើស​យក​ជម្រើស​ទី ​២ ​ដើម្បី​ទុក​ពេលវេលា​បន្ថែម​សម្រាប់​រៀបចំ​ខ្លួន​ ​មុនពេល​ចូល​ទៅក្នុង​បរិយាកាស​ប្រកួតប្រជែង​ថ្មី​។

​សម្ដេចធិបតី​បាន​គូសបញ្ជាក់​ថា​ ​ការ​ពន្យារ​ពេល​ ២ ​ឆ្នាំ​បន្ថែម​នេះ​ ​មិន​មែន​ដើម្បី​បន្ត​ទទួល​បាន​ភាព​អនុគ្រោះ ​ឬ​ភាព​ស្រណុក​ស្រួល​នោះ​ទេ​ ​ប៉ុន្តែ​ជា​ការ​ប្រើប្រាស់​ពេលវេលា​ដើម្បី​ពង្រឹង​សមត្ថភាព​ជាតិ​ ​និង​ធានា​ថា​ ​កម្ពុជា​អាច​ប្រកួតប្រជែង​បាន​នៅពេល​បាត់បង់​អត្ថប្រយោជន៍​មួយចំនួន​ដែល​ទទួល​បាន​ក្នុងនាម​ជា​ប្រទេស​ LD​C ​ជាពិសេស​ការ​អនុគ្រោះ​ពាក់ព័ន្ធ​នឹង​ការ​នាំចេញ​។

​សម្ដេច​ធិបតី​បាន​លើកឡើង​ថា​ ​កម្ពុជា​មិន​អាច​បន្ត​រស់នៅ​ក្រោម​ចំណាត់ថ្នាក់​ជា​ប្រទេស​ក្រីក្រ ​ដើម្បី​ទទួល​បាន​ការ​អាណិត​អាសូរ ​និង​ភាព​អនុគ្រោះ​ជា​រៀងរហូត​នោះ​ទេ​ ​ប៉ុន្តែ​ត្រូវ​ខិតខំ​ពង្រឹង​សមត្ថភាព​ខ្លួនឯង​ ​ដើម្បី​ឈាន​ទៅ​ប្រកួតប្រជែង​ដោយ​មាន​ភាព​រឹងមាំ​។​ ​ការ​ចាកចេញ​ពី​ ​LDC ​ទោះបី​នឹង​នាំមក​នូវ​ការ​ប្រកួតប្រជែង​កាន់តែ​តឹង​រឹង​ក៏​ដោយ​ ​ក៏​អាច​ជំរុញឱ្យ​កម្ពុជា​បង្កើត​ឱកាស​ថ្មី​ៗ​ ​និង​ពង្រឹង​ការ​វិនិយោគ​ទាំង​ក្នុង​ស្រុក​ ​និង​ពី​បរទេស​ផងដែរ​។

​ជាមួយគ្នា​នេះ​ ​សម្ដេច​ធិបតី​បាន​បញ្ជាក់​ថា​ ​កម្ពុជា​បាន​បំពេញ​លក្ខខណ្ឌ​ទាំង​បី​ដែល​អង្គការ​សហ​ប្រជា​ជាតិ​ប្រើប្រាស់​សម្រាប់​វាយតម្លៃ​ការ​ចាកចេញ​ពី​ចំណាត់ថ្នាក់ LD​C ​រួចរាល់​ហើយ​។

​លក្ខខណ្ឌ​ទី​១ ​គឺ​ចំណូល​ជាតិ​សរុប​សម្រាប់​មនុស្ស​ម្នាក់​ ​(​Gross ​National ​Income per ​Capita​)​ ​ដែល​តម្រូវ​ឱ្យ​មាន​យ៉ាងតិច​ ​១​,​២​២២ ​ដុល្លារ​អាម៉េរិក​ ​ប៉ុន្តែ​កម្ពុជា​សម្រេចបាន​ ២​,​៧៥០ ​ដុល្លារ​អាម៉េរិក​នៅ​ឆ្នាំ​ ​២០២៦​។

​លក្ខខណ្ឌ​ទី​២ ​គឺ​សន្ទស្សន៍​ទ្រព្យ​មនុស្ស​ ​(​Human ​Asset ​Index​) ​ដែល​តម្រូវ​ឱ្យ​មាន​យ៉ាងតិច​ ​៦៦ ​ពិន្ទុ ​ខណៈ​កម្ពុជា​ទទួល​បាន​ ៧៧​,​៨ ​ពិន្ទុ​។ រី​ឯ​លក្ខខណ្ឌ​ទី​៣ ​គឺ​សន្ទស្សន៍​ភាព​ងាយរងគ្រោះ​ផ្នែក​សេដ្ឋកិច្ច​ ​និង​បរិស្ថាន ​(​Economic and ​Environmental ​Vulnerability Index​) ​ដែល​តម្រូវ​ឱ្យ​មាន​ពិន្ទុ​ក្រោម​ ​៣​២​ ​ខណៈ​កម្ពុជា​មាន​ត្រឹម​ ​២​២​,​១៥​ពិន្ទុ​។

​សម្ដេច​ធិបតី​បាន​បញ្ជាក់​ជា​ថ្មី​ថា​ ​ការ​កំណត់​ឆ្នាំ​ ​២០២៩ ​ជា​ពេលវេលា​ចាកចេញ​ពី​ ​LDC ​គឺជា​ការ​ទុកពេល​ឱ្យ​កម្ពុជា​រៀបចំ​មូលដ្ឋាន​ឱ្យ​បាន​រឹងមាំ ​ដើម្បី​ធានា​ថា​ ​កម្ពុជា​អាច​ឈាន​ចូល​ដំណាក់កាល​ថ្មី​នៃ​ការ​អភិវឌ្ឍ​ ​និង​ការ​ប្រកួតប្រជែង​អន្តរជាតិ​ដោយ​មាន​ការ​ត្រៀម​លក្ខណៈ​គ្រប់គ្រាន់​៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មន្ត្រី ក.ប.ប. ចុះពិនិត្យករណី «សាំងក្រហម» នៅ ៣ រាជធានី-ខេត្ត ព្រមានពិន័យដេប៉ូល្មើសចាប់ពី ៤ ដល់ ១០ លានរៀល

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/11/2026

ភ្នំពេញ ៖ ក្រោយទទួលបានមតិរិះគន់រឿងសាំងក្រហម ឬសាំងមិនមានគុណភាពគ្រប់គ្រាន់នៅលើបណ្តាញសង្គម មន្ត្រី នាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានចុះពិនិត្យទីតាំងលក់ប្រេងឥន្ធនៈមួយចំនួនក្នុងខេត្តកំពង់ធំ កណ្តាល និងរាជធានីភ្នំពេញ ដោយផ្តោតលើដេប៉ូចែកចាយបន្ត និងអនុវត្តការពិន័យអន្តរការណ៍ចាប់ពី ៤ លាន ដល់ ១០ លានរៀល តាមករណីជាក់ស្តែង។ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានប្រជាពលរដ្ឋមួយចំនួនបានបង្ហោះចែករំលែកបទពិសោធន៍របស់ខ្លួននៅលើបណ្តាញសង្គម(facebook)

កម្ពុជា​បំពេញ​គ្រប់​លក្ខខណ្ឌ​ចាកចេញ​ពី ​LDC ​និង​ត្រៀម​ប្រកួតប្រជែង​លើ​ឆាក​អន្តរជាតិ​នៅ​ឆ្នាំ ​​២០២៩

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/11/2026

កម្ពុជា​បាន​បំពេញ​គ្រប់​លក្ខខណ្ឌ​អន្តរជាតិ​សម្រាប់​ការ​ចាកចេញ​ពី​ចំណាត់ថ្នាក់​ប្រទេស​អភិវឌ្ឍន៍​តិចតួច ​(​LDC​)​ ​រួចរាល់​ហើយ​ ​ខណៈ​រាជ​រដ្ឋាភិបាល​បាន​សម្រេច​ជ្រើសរើស​យក​រយៈពេល​ ៥ ​ឆ្នាំ ​ដើម្បី​ត្រៀមខ្លួន​ចាកចេញ​នៅ​ឆ្នាំ​ ​២០​២៩ ​ក្នុង​គោលដៅ​ពង្រឹង​សមត្ថភាព​ប្រកួតប្រជែង​ ​និង​ត្រៀម​ទទួល​យក​បរិយាកាស​សេដ្ឋកិច្ច​ថ្មី​

អំបិល​ភ្នំ​ហិម៉ាឡៃ ​អាយុ​កាល​ ៦០០ លាន​ឆ្នាំ​ ​ជីក​នៅ​ប៉ា​គីស្ថាន នាំចេញ​ទៅ​ជាង​ ៨០ ​ប្រទេស​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/11/2026

អំបិល​ភ្នំ​ហិម៉ាឡៃ ​ដែល​មាន​ពណ៌​ផ្កា​ឈូក​ ​និង​ត្រូវ​បាន​លក់​ក្នុង​តម្លៃ​ខ្ពស់​ជាង​អំបិល​ធម្មតា​រហូតដល់​ ៣០ ​ដង​ ​កំពុង​ក្លាយជា​ផលិតផល​ពាណិជ្ជកម្ម​ដ៏​មាន​តម្លៃ​មួយ​នៅលើ​ទីផ្សារ​អន្តរជាតិ

បណ្តាប្រទេសដែលរងពន្ធគយចុងក្រោយរបស់លោក Trump ប្រតិកម្មឆ្លើយតបភ្លាមៗជាមួយអំណះអំណាងស្រដៀងគ្នា

Top News, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/11/2026

បរទេស ៖ ដៃគូពាណិជ្ជកម្មជាច្រើននៅក្នុងតំបន់អាស៊ី កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ បានបញ្ចេញប្រតិកម្មតវ៉ាចំពោះសំណើដំឡើងពន្ធគយចុងក្រោយរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដោយបដិសេធការចោទប្រកាន់របស់ទីក្រុងវ៉ាស៊ីនតោនដែលថាលើសចំណុះផលិតកម្មឧស្សាហកម្ម ខណៈប្រទេសទាំងនោះកំពុងស្វែងរកកិច្ចចរចាដើម្បីកាត់បន្ថយផលប៉ះពាល់ពីពន្ធដែលអាចនឹងកើតមានឡើង។ ប្រតិកម្មទាំងនេះបានកើតឡើងបន្ទាប់ពីរដ្ឋបាលលោក Trump ស្នើអត្រាពន្ធគយគោលចន្លោះពី ២០ ភាគរយ ទៅ ៤០ ភាគរយ លើដៃគូពាណិជ្ជកម្មសំខាន់ៗចំនួន

វិស័យសំណង់កម្ពុជានៅតែជាប្រភពចំណូល និងបង្កើតឱកាសការងារដល់ពលរដ្ឋ ទោះបីជួបបញ្ហាប្រឈម

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 27/11/2026

ទោះបីជា​ស្ថានភាពសំណង់ និងអចលនទ្រព្យ​នៅតែជួបបញ្ហា​ ប៉ុន្តែវិស័យសំណង់​នៅតែបន្តផ្ដល់​ឱកាសងារងារ និងជា​ប្រភពចំណូលសម្រាប់ទ្រទ្រង់ជីវភាព​ពលរដ្ឋ

តម្លៃនៃទំហំពាណិជ្ជកម្មជិត ៣០ពាន់លានដុល្លារ រវាងរុស្ស៊ី និងកាហ្សាក់ស្ថាន ត្រូវបានទូទាត់ជារូបិយប័ណ្ណជាតិ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/11/2026

បរទេស ៖ តម្លៃនៃទំហំពាណិជ្ជកម្មទ្វេភាគីរវាង រុស្ស៊ី និង កាហ្សាក់ស្ថាន ប្រមាណជិត ៣០ពាន់លានដុល្លារ ឬស្មើនឹង ៩៦ភាគរយ ត្រូវបានទូទាត់ជារូបិយប័ណ្ណជាតិនៃប្រទេសរៀងខ្លួន។ នេះបើតាមសេចក្ដីប្រកាសរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ក្នុងអំឡុងកិច្ចពិភាក្សាទ្វេភាគីជាមួយប្រធានាធិបតីកាហ្សាក់ស្ថាន លោក Kassym-Jomart Tokayev នាពេលកន្លងទៅនេះ។

កសិករ​អូស្ត្រាលី​កែសម្រួល​ប្រតិទិន​បង្កាត់​ពូជ​សត្វ​​ ដើម្បី​ទប់ទល់​នឹង​រលក​កម្ដៅ​មាន​រយៈពេល​យូរ​ជាង​មុន​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/11/2026

កសិករ​ចិញ្ចឹម​សត្វ​នៅ​តំបន់​ដាច់ស្រយាល​ភាគ​ខាង​លិច​រដ្ឋ​ ​Queensland ​ប្រទេស​អូស្ត្រាលី ​កំពុង​សាកល្បង​កែសម្រួល​ប្រតិទិន​កសិកម្ម​ដែល​បាន​អនុវត្ត​តាម​ប្រពៃណី​ជា​ច្រើន​ជំនាន់ ជាពិសេស​ពេលវេលា​បង្កាត់​ពូជ ​និង​បង្កើត​កូន​របស់​សត្វ​ ​ដើម្បី​ឆ្លើយតប​នឹង​ការ​កើនឡើង​នៃ​សីតុណ្ហភាព​ ​និង​រលក​កម្ដៅ​ដែល​អូសបន្លាយ​យូរ​ជាង​មុន​

កុំទាន់លក់គ្រឿងមាសដែលលោកអ្នកស្រលាញ់! ត្រូវការសាច់ប្រាក់បន្ទាន់ យកមាសដាក់ជាទ្រព្យធានានៅ អិលអូអិលស៊ី ទទួលបានសាច់ប្រាក់រហ័សយកទៅប្រើប្រាស់ តាមរយៈឥណទានមាសកើនទ្រព្យ អិលអូអិលស៊ី!

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 27/11/2026

ភ្នំពេញ ៖ គ្រឿងមាសជាទ្រព្យសម្បត្តិដ៏មានតម្លៃដែលប្រជាជនកម្ពុជាជាច្រើននិយមរក្សាទុក មិនថាសម្រាប់ពាក់លម្អខ្លួន ជាទ្រព្យសន្សំ ឬទុកជាទ្រព្យបម្រុងសម្រាប់អនាគតនោះទេ។ ប៉ុន្តែនៅពេលមានតម្រូវការហិរញ្ញវត្ថុកើតឡើង ដូចជាការចំណាយបន្ទាន់ក្នុងគ្រួសារ ការពង្រីកអាជីវកម្ម ឬតម្រូវការបង្វិលដើមទុនជាដើម ការលក់គ្រឿងមាសអាចជាជម្រើសដែលមនុស្សជាច្រើនគិតដល់មុនគេ។ ដើម្បីផ្តល់ជាជម្រើសហិរញ្ញវត្ថុដែលមានភាពងាយស្រួល រហ័ស និងមានសុវត្ថិភាព អិលអូអិលស៊ី បានផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុតាមរយៈ «ឥណទានមាសកើនទ្រព្យ» ដែលអនុញ្ញាតឱ្យអតិថិជនទទួលបានសាច់ប្រាក់យកទៅប្រើប្រាស់តាមតម្រូវការ ដោយមិនចាំបាច់លក់គ្រឿងមាសរបស់ពួកគាត់។ តាមរយៈ

ក្រុមហ៊ុន​ថៃ​ ​CP ​All ​ប្រកាស​បិទ​ 7​-​Eleven ​នៅ​កម្ពុជា​ ​ក្រោយ​បាត់បង់​សាខា​ជាង​ ​១០០ ​ត្រឹម​រយៈពេល​មួយ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/11/2026

ក្រុមហ៊ុន​ ​CP All ​របស់​ប្រទេស​ថៃ​ ​ដែល​ជា​អ្នក​ប្រតិបត្តិការ​បណ្តាញ​ហាង​លក់​រាយ 7​-​Eleven ​បាន​ប្រកាស​បិទ​ហាង​ទាំងអស់​នៅ​កម្ពុជា ​ចាប់​ពី​ថ្ងៃ​ទី​២៥​ ​ខែ​ធ្នូ ​ឆ្នាំ​២០២៦ ​បន្ទាប់ពី​ចំនួន​សាខា​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង ​ដោយ​បាត់បង់​សាខា​ចំនួន​ ​១០២ ​ក្នុង​រយៈពេល​ត្រឹមតែ​ ​១២ ​ខែ​