កម្ពុជា -វៀតណាម បានធ្វើការពង្រឹង និងពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសទាំង2មានកំណើនកើនឡើងដល់ជាង 2.69 ពាន់លានដុល្លារ ដោយក្នុងនោះ ប្រទេសកម្ពុជាបានបង្កើនការនាំចេញផលិតផលចំរុះទៅកាន់ទីផ្សារនៃប្រទេសវៀតណាមក្នុងទំហំទឹហប្រាក់ប្រមាណ 1.47ពាន់លានដុល្លារ ហើយប្រទេសវៀតណាមបាននាំយកនាំយកផលិតផលរបស់ខ្លួនចូលមកកាន់ទីផ្សារកម្ពុជាមានទំហំទឹកប្រាក់សរុបប្រមាណ 1.22ពាន់លានដុល្លារ។
យោងតាមទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA) បានដកស្រង់តួលេខពីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមបានឱ្យដឹងថា នៅក្នុងត្រីមានដំបូងនៃឆ្នាំ2021កន្លងទៅនេះ ចំពោះផលិតផលនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសវៀតណាមរួមមាន គ្រាប់ស្វាយចន្ទី 711 លានដុល្លារ, កៅស៊ូ 318.3 លានដុល្លារ, បន្លែ 13.3 លានដុល្លារ, ដែក និងសំណល់ដែក 10.7លានដុល្លារ។ ដោយឡែក ផលិតផលសំខាន់ៗដែលវៀតណាម នាំចូលកម្ពុជារួមមានដូចជា ដែក និងដែកថែប ប្រេងសាំង ផលិតផលវាយនភណ្ឌ និងសម្លៀកបំពាក់ ផលិតផលកសិកម្ម ដូចជាបន្លែ ត្រី សាច់ និងផ្លែឈើ ព្រមជាមួយនឹងសម្ភារៈប្រើប្រាស់ផ្សេងៗជាច្រើនទៀត។
កាលពីឆ្នាំ2020កន្លងទៅ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-វៀតណាម បានកើនឡើង3ដង ពោលគឺកើនពីជាង 1,827 លានដុល្លារអាមេរិកក្នុងឆ្នាំ2010 រហូតដល់ប្រមាណ 5.2 ពាន់លានដុល្លារអាមេរិកត្រឹមឆ្នាំ2019 ដែលជាចំនួនលើផែនការដែលបានគ្រោងទុក ដែលមានត្រឹម5ពាន់លានដុល្លារអាមេរិកតែប៉ុណ្ណោះ។ ដោយឡែកសម្រាប់តែឆ្នាំ2020កន្លងទៅ កម្ពុជាបាននាំចេញទំនិញទៅកាន់ទីផ្សារប្រទេសវៀតណាមមានទំហំទឹកប្រាក់ចំនួន 385,792,193 ដុល្លារ ខណៈដែលប្រទេសវៀតណាមបាននាំចូលទំនិញមកកាន់កម្ពុជាវិញក្នុងទំហំទឹកប្រាក់ ចំនួន2,633,806,223ដុល្លារ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/07/2026
ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party




វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content