ភ្នំពេញ៖ ដើម្បីបង្កើនភាពងាយស្រួលដល់សាធារណជនក្នុងការទទួលបានសេវាធានារ៉ាប់រង ធនាគារជាតិនៃកម្ពុជាបានអនុញ្ញាតឲ្យធនាគារចំនួន ២២ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ៤ ផ្តល់សេវា ប៊េងកាសួរេន (Bancassurance) តាមរយៈម៉ូលឌែលណែនាំអតិថិជន និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ១ ផ្តល់សេវា ប៊េងងកាសួរេន តាមរយៈម៉ូលឌែលភ្នាក់ងារ។

អគ្គនាយកត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា ឯកឧត្តម រ័ត្ន សុវណ្ណនរៈ បានថ្លែងថា ការគាំទ្រដល់ការអភិវឌ្ឍវិស័យធានារ៉ាប់រង និងការបង្កើនលទ្ធភាពទទួលបាន និងប្រើប្រាស់សេវាធានារ៉ាប់រង ធនាគារជាតិនៃកម្ពុជា បានដាក់ចេញនូវប្រកាសស្តីពីលក្ខខណ្ឌសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុក្នុងការធ្វើអាជីវកម្ម ប៊េងកាសួរេន ក្នុងគោលដៅកំណត់ក្របខណ្ឌបទប្បញ្ញត្តិសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុក្រោមឱវាទរបស់ធនាគារជាតិនៃកម្ពុជា ដែលមានបំណងប្រកបអាជីវកម្ម ប៊េងកាសួរេន អាចផ្តល់សេវា ប៊េងកាសួរេន ទៅកាន់អតិថិជនរបស់ខ្លួនក្រោមរូបភាពជាម៉ូលឌែលណែនាំអតិថិជន ឬម៉ូឌែលភ្នាក់ងារ។

ឯកឧត្តមបានថ្លែងថា គិតត្រឹមខែកញ្ញា ឆ្នាំ២០២១ ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឲ្យធនាគារចំនួន ២២ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ៤ ផ្តល់សេវា ប៊េងកាសួរេន តាមរយៈម៉ូលឌែលណែនាំអតិថិជន និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ១ ផ្តល់សេវាប៊េងងកាសួរេនតាមរយៈម៉ូលឌែលភ្នាក់ងារ។
ឯកឧត្តម រ័ត្ន សុវណ្ណនរៈ បានថ្លែងដូច្នេះថា៖
«ការអនុញ្ញាតឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុប្រកបអាជីវកម្ម ប៊េងកាសួរេន បានបង្កើនភាពងាយស្រួលដល់សាធារណជនក្នុងការទទួលបានសេវាធានារ៉ាប់រង ដូចជាសេវាធានារ៉ាប់រងសុខភាព សេវាធានារ៉ាប់រងអាយុជីវិត និងសេវាធានារ៉ាប់រងខ្នាតតូចដទៃទៀត តាមរយៈបណ្តាញចែកចាយ នៅតាមសាខារបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដែលមាននៅគ្រប់ទីតំបន់ក្នុងប្រទេសកម្ពុជា»
បន្ថែមពីនេះ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមួយចំនួន ក៏បានភ្ជាប់សេវាធានារ៉ាប់រង ឥណទានដែលផ្ដល់ដោយក្រុមហ៊ុនធានារ៉ាប់រងជាដៃគូជាមួយសេវាឥណទានរបស់អតិថិជនផងដែរ។ សេវាធានារ៉ាប់រងឥណទានផ្តល់នូវសំណាញ់សុវត្ថិភាពហិរញ្ញវត្ថុ (Financial Safety Net) ដែលនឹងធានាពីលទ្ធភាពទូទាត់សងបំណុលនៅពេលអតិថិជនជួបប្រទះបញ្ហាអាជីវកម្ម ឬបញ្ហាសុខភាពដែលប៉ះពាល់ដល់ប្រភពចំណូលក្នុងការទូទាត់សងឥណទានរបស់ខ្លួន ដើម្បីជៀសវាងការលក់ទ្រព្យធានា និងទូទាត់បំណុលរបស់អតិថិជន។ ជាការជំរុញកម្រិតបរិយាបន្នហិរញ្ញវត្ថុកម្ពុជា យុទ្ធសាស្ត្រជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥ រាជរដ្ឋាភិបាលបានអនុម័តដោយកំណត់នូវផែនការសកម្មភាពចំនួន ១១៥ ហើយក្នុងនោះមានផែនការសកម្មភាពចំនួន ២៣ ដែលត្រូវបានកំណត់ ដើម្បីគាំទ្រដល់វិស័យធានារ៉ាប់រងនៅកម្ពុជា តាមរយៈសកម្មភាពអាទិភាពចំនួន ០៤ រួមមាន ៖ ១/-ការបង្កើនការយល់ដឹង ពីការធានារ៉ាប់រងជាសាធារណៈ និងកិច្ចគាំពារអតិថិជន ២/-ការបង្កើនលទ្ធភាពទទួលបានសេវាធានារ៉ាប់រង និងបង្កើនបណ្តាញចែកចាយផលិតផលធានារ៉ាប់រង ៣/-ការបង្កើតប្រភេទផលិតផល ធានារ៉ាប់រងនិងធានារ៉ាប់រងកាតព្វកិច្ច និង ៤/-ការលើកទឹកចិត្តផ្នែកពន្ធដារដើម្បីជំរុញលទ្ធភាព ទទួលបានសេវាធានារ៉ាប់រង៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមប្រឹក្សាស្តង់ដារជាតិ អនុម័តស្តង់ដារកម្ពុជាចំនួន ៤៥ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងផ្នែកឧស្សាហកម្ម និងការធ្វើពាណិជ្ជកម្មអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/07/2026
ក្រុមប្រឹក្សាស្តង់ដារជាតិ អនុម័តស្តង់ដារកម្ពុជាចំនួន ៤៥ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងនៃឧស្សាហកម្ម និងការធ្វើពាណិជ្ជកម្មអន្តរជាតិ

ប៊ុលហ្ការី-អាល្លឺម៉ង់ ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត និងមនុស្សយន្ត
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/07/2026
លោកនាយករដ្ឋមន្ត្រីប៊ុលហ្ការី លោក Rumen Radev នៅសប្តាហ៍នេះ បានជួបពិភាក្សាការងារជាមួយតំណាងវិទ្យាស្ថានស្រាវជ្រាវ និងគ្រឹះស្ថានបោះពុម្ពផ្សាយធំៗរបស់ប្រទេសអាល្លឺម៉ង់ នៅទីស្ដីការគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សាអំពីការបន្តពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យឧស្សាហកម្មបច្ចេកវិទ្យាជាន់ខ្ពស់ នវានុវត្តន៍ និងការស្រាវជ្រាវវិទ្យាសាស្ត្រ

ធនាគារ ជីប ម៉ុង ធនាគារខ្មែរ ឈ្នះពានរង្វាន់ដ៏មានកិត្យានុភាពពីអន្តរជាតិធំៗចំនួន ២ សម្រាប់ឆ្នាំ២០២៦ ពីស្ថាប័ន Global Banking & Finance Review
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 14/07/2026
ធនាគារ ជីប ម៉ុង ធនាគារខ្មែរ ឈ្នះពានរង្វាន់ដ៏មានកិត្យានុភាពពីអន្តរជាតិធំៗចំនួន ២ សម្រាប់ឆ្នាំ២០២៦ ពីស្ថាប័ន Global Banking & Finance Review




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content