កំណើន​សហគ្រិន​កើនឡើងបានជួយ​ជំរុញឱ្យមានតម្រូវការអគារការិយាល័យកាន់តែខ្ពស់​

ភ្នំពេញ ៖ ក្នុង​រយៈ​ពេលប៉ុន្មានឆ្នាំចុងក្រោយ​នេះ កំណើនសហគ្រិន​នៅក្នុងប្រទេស​កម្ពុជា​បានកើនឡើង​ជា​បន្តបន្ទាប់ ជាក់​ស្ដែង​និសិ្សតដែល​បញ្ចប់​ការ​សិក្សា​ពី​សាកលវិទ្យាល័យ​នានា​បាន​ទៅបង្កើតអាជីវកម្ម​ និង​សហ​គ្រាស​ជាច្រើន​ដែលការ​បង្កើត​សហគ្រាស ​និងអាជីវកម្មទាំងនេះ ក៏បានជួយ​ដល់​ការ​បង្កើត​មុខ​របរ​ដល់​ប្រ​ជា​ពល​រដ្ឋ​​កម្ពុជា​ផងដែរ ខណៈដែលតម្រូវការអគារការិយាល័យជួលមានការកើនឡើង។

លោក​ ខេន ឡូ ប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃក្រុមហ៊ុន Cowell Banker Cambodia បានលើកឡើងថា​ កំណើន​នៃក្រុមហ៊ុន​ក្នុង និងក្រៅប្រទេស​នៅ​កម្ពុជា​បានធ្វើឱ្យ​មានតម្រូវការ​ជួល​លើការិយាល័យកើនឡើង ហើយកាលពីមុនម្ចាស់ក្រុមហ៊ុន​ភាគច្រើន​ជួលតែផ្ទះល្វែង ​​ឬវីឡា​សម្រាប់ធ្វើជាការិយាល័យ​របស់​ខ្លួន ប៉ុន្តែក្រោយមកក៏បានផ្លាស់​ទៅ​ជា​ជួល​ការិយាល័យ​នៅតាមអគារការិយាល័យ​ ។

លោកបន្តថា ៖

“ដោយសារតែមានក្រុមហ៊ុន​បរទេស​ជាច្រើន​ចូលមករកស៊ីនៅក្នុងប្រទេស​កម្ពុជា​ ក៏ត្រូវការរកការិយាល័យ​ស្តង់ដារ ជាពិសេស​ការិយាល័យ​កម្រិត​​ B និង A ហើយក៏ធ្វើការ​វិនិយោគ​លើ​ការអភិវឌ្ឍ​ការិយាល័យ​ទាំង​ពីរ​កម្រិត​នេះដែលមានការកើនឡើង​ដូចគ្នា​ផងដែរ។ ក្រុមហ៊ុនបរទេស​គេមក​បើក​ការិយាល័យ​នៅក្នុងប្រទេស​កម្ពុជា គេ​ត្រូវការ​ការិយាល័យ​ដែលស្តង់ដារ ដើម្បីឱ្យ​ភ្ញៀវរបស់គេ​មក​មាន​ទីតាំង​សម្រាប់ទទួល​ភ្ញៀវ មានកន្លែង​ប្រជុំ ជាដើម ហើយក្រោយៗមកទៀត​ក៏ក្រុមហ៊ុនក្នុងស្រុក​បាន​រក​ការិយាល័យ​បែបនេះដូចគ្នា​ផងដែរ”

លោក​ ខេន ឡូ​ ៖

“បានបន្ថែមថា ក្រៅពី​ក្រុមហ៊ុនឯកជន ក្នុង និងក្រៅប្រទេស​ដែល​ត្រូវ​ការ​នូវ​ការិយាល័យ​ស្តង់​ដារ​​បែបនេះ ក៏មានអង្គការ ស្ថាប័ន​អន្តរជាតិជាច្រើន​ទៀត ដែល​ចូលមកកម្ពុជា​ក៏មានតម្រូវការ​លើ​ជួល​ស្នាក់​​ការ​របស់ពួកគេ​ដែរ ហេតុដូច្នេះហើយ​ទើប​យើង​មើលឃើញថា​ ពីមួយឆ្នាំទៅមួយឆ្នំាតម្រូវការ​ការិយា​ល័យ​​ក្នុង​ប្រទេស​កម្ពុជា​កាន់តែមានកំណើន”

គួរកត់សម្គាល់ផងដែរថា ក្រោយពេល​ស្ថានភាពកូវីដ​១៩​ក្នុងប្រទេស​កម្ពុជាមានភាពធូរស្រាល​​ កំណើន​អាជីវកម្មរបស់​សហគ្រិន​ជាច្រើន​ចាប់ផ្ដើមមាន​សកម្មភាព​កើនឡើង​វិញជា​បន្តបន្ទាប់ ដែលជំរុញឱ្យ​តម្រូវការ​អចលនទ្រព្យ​​ផ្នែក​ពាណិជ្ជកម្ម​ ដូចជា​ទីតាំងអាជីវកម្ម​មានតម្រូវការ​កើនឡើង​ជា​ងមុន​វិញ​បន្តិច​ ហើយរំពឹងថា​នឹង​បន្ត​មាន​កំណើនឡើង​បន្ថែមទៀត​នៅពេលស្ថានភាពសេដ្ឋកិច្ច​សកល​បានប្រសើរ​៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិនិយោគិនមកពីប្រទេស​ចំនួន៣ ស្វែងយល់ពីសក្ដានុពល​ និង​ឱកាស​វិនិយោគ​នៅកម្ពុជា​​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

វិនិយោគិនមកពីប្រទេស​ជប៉ុន សិង្ហបុរី​​ និង​រដ្ឋបាល​ស្វយ័ត​ហុងកុងនៃសាធារណរដ្ឋ​ប្រជា​មានិតចិន បានមកស្វែងយល់ពីសក្ដានុពល និង​កាលនុវត្តភាព​លើការវិនិយោគនៅក្នុងប្រទេស​កម្ពុជា

សភា​ពាណិជ្ជកម្ម​កម្ពុជា​ ​និង​ អ.ប.ព ត្រៀម​ចុះ​ M​OU ​ពង្រឹង​តម្លាភាព ​និង​ទំនុកចិត្ត​វិនិយោគិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

សភាពាណិជ្ជកម្ម​កម្ពុជា​ ​(​ស.ព.​ភ​) ​និង​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ ​(​អ.ប.ព​) ​បាន​បើក​កិច្ច​ប្រជុំ​ពិភាក្សា​លើ​សេចក្តី​ព្រាង​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ ​(​MOU​)​ ​ស្តីពី​ ​«​កិច្ច​សហប្រតិបត្តិការ​ប្រឆាំង​អំពើ​ពុករលួយ​» ​ដើម្បី​ពង្រឹង​កិច្ច​សហការ​រវាង​ភាគី​ទាំង​ពីរ ​លើក​កម្ពស់​តម្លាភាព ​និង​បង្កើន​ទំនុកចិត្ត​របស់​ធុរជន ​និង​វិនិយោគិន

លោក ដូណាល់ ត្រាំ គំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរមិនធ្លាប់មានលើប្រទេសទាំងឡាយណាដែលជួយអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានគំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរដល់បណ្តាប្រទេសទាំងឡាយណាដែលផ្តល់ជំនួយ ឬធ្វើពាណិជ្ជកម្មជាមួយអ៊ីរ៉ង់

កម្ពុជា​ចុះ​បញ្ជី​ពូជ​ស្វាយចន្ទី​ ​៤​ ប្រភេទ​ ​ទប់ស្កាត់​ការ​លួច​ចម្លង ​និង​ការ​ប្រើប្រាស់​ដោយ​គ្មាន​ការ​អនុញ្ញាត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

កម្ពុជា​បាន​ចុះ​បញ្ជី​ទទួល​ស្គាល់ ​និង​ការពារ​សិទ្ធិ​លើ​ពូជ​ស្វាយចន្ទី​ក្នុង​ស្រុក​ចំនួន​ ៤​ ប្រភេទ​ ​ដើម្បី​ការពារ​ពូជ​ពី​ការ​លួច​ចម្លង​ ការ​ដូរ​ឈ្មោះ ​និង​ការ​យក​ទៅ​ប្រើប្រាស់​ដោយ​គ្មាន​ការ​អនុញ្ញាត ព្រមទាំង​ពង្រឹង​ការ​ទទួល​ស្គាល់​គុណភាព និង​ប្រភព​ដើម​របស់​ពូជ​កម្ពុជា​នៅ​ទីផ្សារ​អន្តរជាតិ

បំណុល​ជាតិ​អាម៉េរិក​កើន​ជិត​ ​១០​ ទ្រី​លាន​ដុល្លារ​ ​ក្នុង​រយៈពេល​ត្រឹម​ ​៤​ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

​បំណុល​ជាតិ​របស់​សហរដ្ឋ​អាម៉េរិក​បាន​កើនឡើង​ជិត​ ​១០​ ទ្រី​លាន​ដុល្លារ​ក្នុង​រយៈពេល​ត្រឹម​ ៤ ​ឆ្នាំ​ ​ខណៈ​បំណុល​សរុប​គិតជាទំហំទឹកប្រាក់ មាន​រហូត​ទៅ​ដល់ ​ ៤០​ ទ្រី​លាន​ដុល្លារ​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​

ការ​ដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវ​អាកាស​ចិន​កើន​ខ្លាំង ​ជំរុញ​ដោយ​ E​-​commerce ​និង​ AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

វិស័យ​ភស្តុភារ​កម្ម​ដឹកជញ្ជូន​តាម​ផ្លូវ​អាកាស​របស់​ចិន​បាន​បន្ត​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​ឆមាស​ទី​១ ​ដោយសារ​ការ​កើនឡើង​នៃ​ការ​ដឹកជញ្ជូន​ទំនិញ​បច្ចេកវិទ្យា​ខ្ពស់ ​និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ឆ្លង​ដែន

កម្ពុជា​ ​និង​ក្រុម​អឺរ៉ុប​ ប្តេជ្ញា​ពង្រឹង​កសិកម្ម​ធន់​នឹង​អាកាសធាតុ និង​ការ​អភិរក្ស​ជីវ​ចម្រុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា ​និង​ក្រុម​អឺរ៉ុប ​បាន​បង្ហាញ​ការ​ប្តេជ្ញា​រួម​ក្នុង​ការ​លើកកម្ពស់​កសិកម្ម​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ​ប្រព័ន្ធ​ស្បៀងអាហារ​ធន់ ការ​អភិរក្ស​ជីវ​ចម្រុះ ​និង​ការ​អភិវឌ្ឍ​ជនបទ​ប្រកប​ដោយ​បរិយាបន្ន​ ​ក្នុង​អំឡុង​បេសកកម្ម​ទៅកាន់​ខេត្ត​ភាគ​ឦសាន​កម្ពុជា

រដ្ឋាភិបាល កំពុងជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រដ្ឋាភិបាល ជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន ដើម្បីបង្កើនតម្លៃបន្ថែម

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក កើនឡើង ៥៨,២៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន ដើម្បីទប់ទល់នឹងវិបត្តិខ្វះខាតប្រេងឥន្ធនៈ