ភ្នំពេញ ៖ អភិបាលខេត្តក្រចេះបានលើកឡើងថា វិស័យឯកជន និងប្រជាជន គឺជាដៃគូរ និងកម្លាំងនៃការកសាងអភិវឌ្ឍន៍ប្រទេសជាតិដែលមិនអាចខ្វះបាន ជាពិសេសស្ថាប័នធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុផ្តល់កម្ចី ដើម្បីចូលរួមលើកស្ទួយ អភិវឌ្ឍន៍កម្រិតជីវភាពប្រជាជន និងចូលរួមអភិវឌ្ឍន៍នូវវិស័យសេដ្ឋកិច្ចនៅកម្ពុជា។

ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះបានមានប្រសាសន៍ថា សេដ្ឋកិច្ចកម្ពុជា បានទទួលរងឥទ្ធិពលពីការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលបានធ្វើឱ្យកំណើនសេដ្ឋកិច្ចធ្លាក់ចុះដល់អត្រាទាបបំផុតបន្ទាប់ពីទទួលបានកំណើនយ៉ាងខ្លាំងក្នុងរយៈពេលពីរឆ្នាំចុងក្រោយ ស្របជាមួយនឹងវិធានការរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញធនាគារជាតិនៃកម្ពុជា បានគ្រប់គ្រងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងអំឡុងពេលនៃវិបត្តិសុខភាព ពិភពលោកជំងឺកូវីដ-១៩ តាមរយៈការអនុវត្តនូវវិធានការ និងគោលនយោបាយផ្សេងៗ។

ឯកឧត្តម វ៉ា ថន បានថ្លែងបន្តថា វិធានការ និងគោលនយោបាយទាំងនោះមានដូចជា រក្សាស្ថិរភាពតម្លៃ និងអត្រាប្តូរប្រាក់ បង្កើនទុនបម្រុង អនុវត្តគោលនយោបាយរូបិយវត្ថុ ដើម្បីផ្តល់សន្ទនីយភាពដល់ប្រព័ន្ធធនាគារ និងគាំទ្រដល់សេដ្ឋកិច្ចរូបវ័ន្ត ពង្រឹងស្ថិរភាពហិរញ្ញវត្ថុ តាមរយៈការត្រួតពិនិត្យធនាគារ ផ្អែកលើទស្សនៈអនាគត ព្រមទាំងការពង្រឹងការត្រួតពិនិត្យ និងវាយតម្លៃហានិភ័យជាដើម។ បន្ថែមពីនេះរដ្ឋាភិបាលបានអនុញ្ញាតឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុរៀបចំគោលការណ៍ឥណទានឡើងវិញដើម្បីគាំទ្រដល់ប្រជាពលរដ្ឋ និងអាជីវកម្ម ដែលរងផលប៉ះពាល់ខ្លាំងពីការរីករាលដាលនៃជំងឺកូវីដ-១៩ និងលើកកម្ពស់ប្រព័ន្ធទូទាត់បែប contactless ដែលអាចជួយសម្រួល និងជំរុញសកម្មភាពសេដ្ឋកិច្ច ព្រមទាំងជួយទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងពេលជាមួយគ្នាផងដែរ។
ឯកឧត្តមបញ្ជាក់ថា ៖
“វិស័យឯកជន និងប្រជាជន គឺជាដៃគូរ និងកម្លាំងនៃការកសាងអភិវឌ្ឍន៍ប្រទេសជាតិដែលមិនអាចខ្វះបាន ហើយការជោគជ័យនៃធនាគារអេស៊ីលីដា គឺជាគម្រូជោគជ័យដល់ស្ថាប័នធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុក្នុងការផ្តល់កម្ចី ក្នុងការលើកស្ទួយនិងអភិវឌ្ឍន៍កម្រិតជីវភាពប្រជាជន និងចូលរួមអភិវឌ្ឍន៍នូវវិស័យសេដ្ឋកិច្ចនៅកម្ពុជា ស្រមតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា”
ជាមួយគ្នានេះ ឯកឧត្តមក៏បានស្នើសុំដល់ធនាគា និងស្ថាប័នមីក្រូហិរញ្ញវត្ថុទាំងអស់ សូមពិនិត្យតាមដានឲ្យបានម៉ត់ចត់ច្បាស់លាស់លើឯកសារពាក់ព័ន្ធលើការផ្តល់កម្ចី និងការសងត្រឡប់មកវិញប្រកបដោយនីតិវិធី ការយោគយល់ចរចា និងពន្យាពេលជូនប្រជាជន ជៀសវាងការប៉ះពាល់លើទ្រព្យប្រជាជន៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ប៊ុលហ្គារី នឹងអនុវត្តគម្រោងទំនើបកម្មយោធាសំខាន់ចំនួន ៩ តាមរយៈមូលនិធិអឺរ៉ុប SAFE
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/07/2026
រដ្ឋាភិបាលទីក្រុងសូហ្វៀ នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីប្រើប្រាស់មូលនិធិរបស់អឺរ៉ុបដែលការអនុម័តនេះនឹងផ្តល់ហិរញ្ញប្បទានដល់គម្រោងសំខាន់ៗចំនួន ៩ សម្រាប់ការធ្វើទំនើបកម្មនៃកងកម្លាំងយោធារបស់ប្រទេសប៊ុលហ្ការី

ពលរដ្ឋអាម៉េរិកកាន់តែច្រើនលែងមានជំនឿចិត្តលើប្រទេសអាម៉េរិកខ្លួនឯង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/07/2026
អាម៉េរិកកំពុងគ្របដណ្តប់ដោយក្តីបារម្ភយ៉ាងខ្លាំងពីសំណាក់សាធារណជនដែលជាជនជាតិអាម៉េរិកខ្លួនឯងចំពោះបញ្ហាជាច្រើនដូចជាលទ្ធិប្រជាធិបតេយ្យ ស្ថិរភាពសេដ្ឋកិច្ច និងឯកភាពជាតិ




វិថីហិរញ្ញវត្ថុ































































Account
Security
Favourite Content