ស្វែងយល់ពីព្រឹត្តិការណ៍សំខាន់ៗនៅក្នុងសង្គ្រាមរវាងអ៊ីស្រាអែល-ប៉ាឡេស្ទីន

បរទេស ៖ យោងតាមប្រភពពី CFR បានរាយករណ៍ថា កាលពីដើមខែតុលាកន្លងទៅនេះ សង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់នៅតំបន់ហ្កាហ្សាបានផ្ទុះឡើង ដែលកំពុងបង្កជាក្ដីព្រួយបារម្ភជាខ្លាំងសម្រាប់ប្រទេសផ្សេងៗនៅលើពិភពលោក។ តំបន់ហ្កាហ្សាគឺជាដីតូចមួយនៅលើសមុទ្រមេឌីទែរ៉ាណេដែលមានព្រំប្រទល់ជាប់ប្រទេសអេហ្ស៊ីបនៅភាគខាងត្បូង និងស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរប៉ាឡេស្ទីនពាក់កណ្តាលស្វយ័តតាំងពីឆ្នាំ១៩៩៣។

កាលពីដើមខែតុលាកន្លងទៅនេះ ក្រុមសកម្មប្រយុទ្ធហាម៉ាស់បានបាញ់គ្រាប់រ៉ុក្កែតចូលទៅក្នុងប្រទេសអ៊ីស្រាអែល ហើយបានវាយលុកតំបន់ទីប្រជុំជនអ៊ីស្រាអែលភាគខាងត្បូងដែលឆ្លងកាត់ព្រំដែននៃតំបន់ហ្គាហ្សា។ ការវាយប្រហារនេះបានសម្លាប់ និងបង្ករបួសដល់ប្រជាជនស្លូតត្រង់រាប់ពាន់នាក់។ នៅថ្ងៃទី៨ ខែតុលា គណៈរដ្ឋមន្ត្រីអ៊ីស្រាអែលបានប្រកាសជាផ្លូវការអំពីការធ្វើសង្រ្គាមប្រឆាំងនឹងក្រុមហាម៉ាស់ បន្ទាប់មកមានការណែនាំពីរដ្ឋមន្ត្រីការពារជាតិទៅកាន់កងកម្លាំងការពារអ៊ីស្រាអែល (IDF) ដើម្បីអនុវត្តការឡោមព័ទ្ធទាំងស្រុងទៅលើតំបន់ហ្គាហ្សា។ ចាប់តាំងពីពេលនោះមក ភាគីទាំងពីរបានបាញ់បោះគ្រាប់រ៉ុក្កែតស្ទើរតែរៀងរាល់ថ្ងៃ ហើយអ៊ីស្រាអែលបានបញ្ជាឱ្យជនស៊ីវិលប៉ាឡេស្ទីនជាងមួយលាននាក់នៅភាគខាងជើងហ្គាហ្សាជម្លៀសចេញមុនពេលមានការវាយប្រហារដែលអាចកើតមាន។ ទន្ទឹមនឹងនេះ តំបន់ហ្គាហ្សាកំពុងជួបប្រទះនឹងការខ្វះខាតទឹក ប្រេងឥន្ធនៈ និងការផ្គត់ផ្គង់ ចំពេលមានការរារាំងជំនួយរបស់អ៊ីស្រាអែល។ មិនត្រឹមតែប៉ុណ្ណោះ ជម្លោះនេះប្រឈមនឹងការរីករាលដាលក្នុងតំបន់មជ្ឈិមបូព៌ា ដោយសាវាអាចនឹងមានការវាយប្រហារឆ្លងព្រំដែនប្រទេសលីបង់ និងស៊ីរី។

ជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីនចាប់ផ្តើមកើតឡើងតាំងពីចុងសតវត្សរ៍ទី ១៩ មកម្ល៉េះ។ នៅឆ្នាំ១៩៤៧ អង្គការសហប្រជាជាតិបានអនុម័តសេចក្ដីសម្រេចលេខ ១៨១ ដែលជាផែនការបែងចែកអាណត្តិរបស់អង់គ្លេសលើទីកដីប៉ាឡេស្ទីនទៅជារដ្ឋអារ៉ាប់ និងជ្វីហ្វ។ នៅថ្ងៃទី១៤ ខែឧសភាឆ្នាំ១៩៤៨ រដ្ឋអ៊ីស្រាអែលត្រូវបានបង្កើតឡើង ហើយបង្កឱ្យមានសង្រ្គាមអារ៉ាប់-អ៊ីស្រាអែលជាលើកដំបូង។ នៅឆ្នាំ ១៩៤៩ សង្គ្រាមនេះបានបញ្ចប់ជាមួយដែលអ៊ីស្រាអែលជាអ្នកឈ្នះ ប៉ុន្តែប្រជាជនប៉ាឡេស្ទីន ៧៥០ ០០០នាក់ ត្រូវបានផ្លាស់ទីលំនៅ ហើយទឹកដីនេះត្រូវបានបែងចែកជា ៣ ផ្នែកគឺរដ្ឋអ៊ីស្រាអែល តំបន់ភាគខាងលិច (ទន្លេយ័រដាន់) និងតំបន់ហ្គាហ្សាស្ទ្រីប។

ក្រោយៗមក ភាពតានតឹងបានកើនឡើងជាបន្តបន្ទាប់នៅក្នុងតំបន់មជ្ឈិមបូព៌ា ជាពិសេសរវាងអ៊ីស្រាអែល និងអេហ្ស៊ីប ហ្ស៊កដានី និងស៊ីរី។ បន្ទាប់ពីវិបត្តិព្រែកជីកស៊ុយអេឆ្នាំ១៩៥៦ និងការលុកលុយរបស់អ៊ីស្រាអែលលើឧបទ្វីបស៊ីណាយ អេហ្ស៊ីប ហ្ស៊កដានី និងស៊ីរីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារទៅវិញទៅមកដោយរំពឹងថានឹងមានការចល័តទ័ពអ៊ីស្រាអែល។ នៅខែមិថុនា ឆ្នាំ១៩៦៧ បន្ទាប់ពីការធ្វើសមយុទ្ធជាបន្តបន្ទាប់ដោយប្រធានាធិបតីអេហ្ស៊ីប Abdel Gamal Nasser អ៊ីស្រាអែលបានវាយប្រហារមុនលើកងកម្លាំងអាកាសរបស់អេហ្ស៊ីប និងស៊ីរី ដោយចាប់ផ្តើមសង្រ្គាម ៦ ថ្ងៃ។ បន្ទាប់ពីសង្គ្រាម អ៊ីស្រាអែលបានទទួលការគ្រប់គ្រងទឹកដីលើឧបទ្វីបស៊ីណាយ និងហ្កាហ្សាស្ទ្រីបពីអេហ្ស៊ីប, តំបន់ West Bank និង យេរូសាឡឹមខាងកើតពីហ្សកដានី, និង Golan Heights ពីប្រទេសស៊ីរី។

៦ឆ្នាំក្រោយមក សង្រ្គាម Yom Kippur បានកើតឡើងដោយ អេហ្ស៊ីប និងស៊ីរីបានបើកការវាយប្រហារយ៉ាងភ្ញាក់ផ្អើលទៅលើអ៊ីស្រាអែល ដើម្បីទទួលបានទឹកដីដែលបាត់បង់របស់ពួកគេមកវិញ។ ជម្លោះ​នេះ​មិន​មាន​ផលចំណេញ​ច្រើនចំពោះភាគីទាំងបីនេះ​ទេ ប៉ុន្តែ​ប្រធានាធិបតី​អេហ្ស៊ីប Anwar al-Sadat បាន​ប្រកាស​សង្រ្គាម​ថា​ជា​ជ័យជម្នះ​សម្រាប់​អេហ្ស៊ីប។ ទីបំផុតនៅឆ្នាំ១៩៧៩ មានការចរចាសន្តិភាពជាបន្តបន្ទាប់ តំណាងមកពីប្រទេសអេហ្ស៊ីប និងអ៊ីស្រាអែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង Camp David ដែលជាសន្ធិសញ្ញាសន្តិភាពដែលបញ្ចប់ជម្លោះ ៣០ ឆ្នាំរវាងអេហ្ស៊ីប និងអ៊ីស្រាអែល។

ទោះបីជាកិច្ចព្រមព្រៀង Camp David បានធ្វើឱ្យទំនាក់ទំនងរវាងអ៊ីស្រាអែល និងប្រទេសជិតខាងមានភាពប្រសើរឡើងក៏ដោយ បញ្ហាជាមួយនឹងប៉ាឡេស្ទីននៅតែមិនទាន់ត្រូវបានដោះស្រាយនៅឡើយ។ នៅឆ្នាំ១៩៨៧ ប្រជាជនប៉ាឡេស្ទីនរាប់សែននាក់ដែលរស់នៅក្នុងតំបន់ West Bank និង Gaza Strip បានក្រោកឡើងប្រឆាំងនឹងរដ្ឋាភិបាលអ៊ីស្រាអែលដែលគេស្គាល់ថា ការបះបោររបស់ក្រុមសកម្មជនប៉ាលេឡេស្ទីនជាលើកដំបូង ឬ First Intifada។ កត្តិកាសញ្ញាទីក្រុងអូស្លូ I ឆ្នាំ១៩៩៣ បានយល់ព្រមលើជម្លោះបង្កើតក្របខ័ណ្ឌមួយសម្រាប់ប៉ាឡេស្ទីនដើម្បីគ្រប់គ្រងខ្លួនឯងនៅតំបន់ West Bank និង Gaza និងអនុញ្ញាតឱ្យមានការទទួលស្គាល់គ្នាទៅវិញទៅមករវាងអាជ្ញាធរប៉ាឡេស្ទីនដែលទើបបង្កើតថ្មី និងរដ្ឋាភិបាលរបស់អ៊ីស្រាអែល។ កត្តិកាសញ្ញាទីក្រុងអូស្លូ II នៅឆ្នាំ១៩៩៥ បានពង្រីកលើកិច្ចព្រមព្រៀងដំបូងដោយបន្ថែមបទប្បញ្ញត្តិដែលតម្រូវឱ្យមានការដកទ័ពអ៊ីស្រាអែលទាំងស្រុងពីទីក្រុងចំនួន ៦ និងក្រុងមួយចំនួនទៀតនៅតំបន់ West Bank ។

A protester waves a flag against a wall of Police officers during a ‘National March For Palestine’ in central London on November 25, 2023, calling for a ceasefire in the conflict between Israel and Hamas. (Photo by HENRY NICHOLLS / AFP)

នៅឆ្នាំ២០០០ ប៉ាឡេស្ទីននៅតែមានភាពសោកស្តាយចំពោះការគ្រប់គ្រងរបស់អ៊ីស្រាអែលលើតំបន់ West Bank។ បន្ទាប់មក ការបះបោររបស់ក្រុមសកម្មជនប៉ាលេឡេស្ទីនជាលើកទីពីរ ឬ Second Intifada បានកើតឡើងរហូតដល់ឆ្នាំ២០០៥។ ជាការឆ្លើយតបនៅឆ្នាំ២០០២ រដ្ឋាភិបាលអ៊ីស្រាអែលបានអនុម័តការសាងសង់របាំងការពារជុំវិញតំបន់ West Bank ទោះបីជាមានការប្រឆាំងពីតុលាការយុត្តិធម៌អន្តរជាតិ និងតុលាការឧក្រិដ្ឋកម្មអន្តរជាតិក៏ដោយ។ នៅឆ្នាំ២០០៦ បក្សពួកនិយមក្នុងចំណោមប្រជាជនប៉ាឡេស្ទីនបានផ្ទុះឡើង នៅពេលដែលក្រុមហាម៉ាស់បានឈ្នះការបោះឆ្នោតសភារបស់អាជ្ញាធរប៉ាឡេស្ទីន។ យ៉ាងណាមិញ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ក្នុងចំណោមប្រទេសដទៃទៀត មិនបានទទួលស្គាល់ជ័យជម្នះក្នុងការបោះឆ្នោតរបស់ក្រុមហាម៉ាសទេ ដោយសារពួកគេបានចាត់ទុកក្រុមហាម៉ាស់ជាអង្គការភេរវករ។  ក្រោយមក អំពើ​ហិង្សា​បាន​ផ្ទុះ​ឡើង​រវាង​ក្រុម​ហាម៉ាស់ និង​ក្រុម Fatah ចន្លោះឆ្នាំ២០០៦ ដល់ឆ្នាំ២០១១ ហើយបាន​រួបរួមគ្នាវិញ​ក្នុង​ឆ្នាំ២០១៤។ នៅក្នុងឆ្នាំ២០១៤ ការប៉ះទង្គិចគ្នានៅក្នុងទឹកដីប៉ាឡេស្ទីនបានធ្វើឱ្យមានការប្រឈមមុខដាក់គ្នាផ្នែកយោធា និងយោធារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់។ ក្រុមហាម៉ាស់បានបាញ់រ៉ុក្កែតជិតបីពាន់គ្រាប់ទៅលើអ៊ីស្រាអែល ហើយអ៊ីស្រាអែលបានសងសឹកដោយការវាយលុកដ៏ធំមួយនៅហ្គាហ្សា។ ការប៉ះទង្គិចគ្នាបានបញ្ចប់នៅចុងខែសីហា ឆ្នាំ២០១៤ ជាមួយនឹងការបញ្ឈប់ការបាញ់ប្រហារដែលសម្របសម្រួលដោយអេហ្ស៊ីប ប៉ុន្តែប្រជាជនអ៊ីស្រាអែល ៧៣ នាក់ និងប៉ាឡេស្ទីន ២ ២៥១ នាក់ត្រូវបានសម្លាប់។

បន្ទាប់ពីមានអំពើហឹង្សារវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនក្នុងឆ្នាំ២០១៥ ប្រធានាធិបតីប៉ាឡេស្ទីន Mahmoud Abbas បានប្រកាសថា ប៉ាឡេស្ទីននឹងលែងត្រូវបានចងដោយការបែងចែកទឹកដីដែលបង្កើតឡើងដោយកិច្ចព្រមព្រៀងអូស្លូ។ នៅឆ្នាំ ២០១៨ ប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាស្ទ្រីបបានធ្វើបាតុកម្មប្រចាំសប្តាហ៍នៅព្រំដែនរវាងហ្គាហ្សាស្ទ្រីប និងអ៊ីស្រាអែល។ ការ​តវ៉ា​ចុង​ក្រោយ​បាន​ធ្វើ​ឡើង​ស្រប​ពេល​ខួប​លើក​ទី​៧០​នៃ​ Nakba ដែល​បាតុករ ១៨៣ នាក់ត្រូវបានសម្លាប់ និងជាង ៦ ពាន់នាក់បានរងរបួសដោយសារគ្រាប់កាំភ្លើង។ បរិយាកាសនយោបាយដ៏តានតឹងបានបណ្តាលឱ្យវិលត្រឡប់ទៅរកភាពមិនចុះសម្រុងគ្នារវាងក្រុម Fatah គ្រប់គ្រងអាជ្ញាធរប៉ាឡេស្ទីននៅតំបន់ West Bank និង ក្រុមហាម៉ាស់គ្រប់គ្រងតំបន់ហ្កាហ្សា។

នៅខែឧសភាឆ្នាំ ២០១៨ ការប្រយុទ្ធគ្នាបានផ្ទុះឡើងម្តងទៀតរវាងក្រុមហាម៉ាស់ និងកងកម្លាំងការពារអ៊ីស្រាអែល IDF ដែលជាការប្រយុទ្ធគ្នាដ៏អាក្រក់បំផុតចាប់តាំងពីឆ្នាំ ២០១៤។ មុនពេលឈានដល់បទឈប់បាញ់ ពួកសកម្មប្រយុទ្ធនៅតំបន់ហ្គាហ្សាបានបាញ់រ៉ុក្កែតជាង ១០០គ្រាប់ចូលទៅក្នុងអ៊ីស្រាអែល។ អ៊ីស្រាអែល​បាន​ឆ្លើយតប​នឹង​ការ​វាយ​ប្រហារ​លើ​គោលដៅ​ជាង​ ៥០​នៅ​តំបន់​ហ្កាហ្សា​ក្នុង​អំឡុង​ពេល​ ២៤ ម៉ោង​។ ស្របពេលនោះដែរ រដ្ឋបាលអតីតប្រធានាធិបតីសហរដ្ឋអាមេរិក Donald J. Trump កំណត់ការសម្រេចកិច្ចព្រមព្រៀងអ៊ីស្រាអែល-ប៉ាឡេស្ទីនជាអាទិភាពគោលនយោបាយការបរទេស។ ក្នុងឆ្នាំ ២០១៨ រដ្ឋបាល Trump របស់អាមេរិក បានលុបចោលការផ្តល់មូលនិធិរបស់ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិ ដែលផ្តល់ជំនួយដល់ជនភៀសខ្លួនប៉ាឡេស្ទីន និងផ្លាស់ប្តូរទីតាំងស្ថានទូតអាមេរិកពីទីក្រុង Tel Aviv ទៅទីក្រុងយេរ៉ូសាឡឹម។ ការ​សម្រេច​ផ្លាស់​ប្តូរ​ស្ថានទូត​អាមេរិក​ត្រូវ​បាន​ទទួល​ដោយ​ការ​អបអរសាទរ​ពី​ថ្នាក់​ដឹកនាំ​អ៊ីស្រាអែល ប៉ុន្តែ​ត្រូវ​បានរិះគន់​ដោយ​មេដឹកនាំ​ប៉ាឡេស្ទីន និង​អ្នក​ដទៃ​ទៀត​នៅ​មជ្ឈិមបូព៌ា និង​អឺរ៉ុប។ អ៊ីស្រាអែលចាត់ទុកទីក្រុងយេរ៉ូសាឡឹមជារដ្ឋធានីពេញលេញខ្លួន ខណៈដែលប៉ាឡេស្ទីនទាមទារតំបន់យេរ៉ូសាឡឹមខាងកើតជារដ្ឋធានីនៃរដ្ឋប៉ាឡេស្ទីននាពេលអនាគត។

នៅខែតុលាឆ្នាំ ២០២០ តុលាការអ៊ីស្រាអែលបានកាត់ក្តីថា គ្រួសារប៉ាឡេស្ទីនជាច្រើនដែលរស់នៅក្នុង Sheikh Jarrah ដែលជាសង្កាត់មួយនៅតំបន់យេរ៉ូសាឡឹមខាងកើតត្រូវបណ្តេញចេញ។ នៅខែកុម្ភៈ ឆ្នាំ ២០២១ គ្រួសារប៉ាឡេស្ទីនជាច្រើននាក់មកពី Sheikh Jarrah បានដាក់បណ្តឹងឧទ្ធរណ៍ទៅកាន់សេចក្តីសម្រេចរបស់តុលាការ ដោយជំរុញឱ្យមានការតវ៉ាជុំវិញសវនាការលើបណ្តឹងឧទ្ធរណ៍ ការប្រយុទ្ធគ្នាតាមផ្លូវច្បាប់ជុំវិញកម្មសិទ្ធិអចលនទ្រព្យ និងការផ្លាស់ទីលំនៅដោយបង្ខំរបស់ជនជាតិប៉ាឡេស្ទីន។ នៅខែមេសា ឆ្នាំ ២០២១ ជនជាតិប៉ាឡេស្ទីនបានចាប់ផ្តើមធ្វើបាតុកម្មដើម្បីតវ៉ានឹងការបណ្តេញចេញនៅតាមផ្លូវនៃទីក្រុងយេរ៉ូសាឡឹម។ នៅដើមខែឧសភា បន្ទាប់ពីការសម្រេចរបស់តុលាការចំពោះការបណ្តេញចេញ ប៉ូលីសអ៊ីស្រាអែលត្រូវបានដាក់ពង្រាយកម្លាំងប្រឆាំងនឹងបាតុករ។ ក្រោយមក អំពើហឹង្សាបានផ្ទុះឡើងនៅវិហារអ៊ីស្លាម al-Aqsa នៅក្នុងទីក្រុងយេរ៉ូសាឡឺម ដោយប៉ូលីសអ៊ីស្រាអែលប្រើគ្រាប់បែកដៃ គ្រាប់កាំភ្លើងកៅស៊ូ និងកាណុងបាញ់ទឹកទៅលើក្រុមបាតុករ ដែលធ្វើឱ្យប្រជាជនប៉ាឡេស្ទីនរាប់រយនាក់រងរបួស។

ទន្ទឹមនឹងនោះ អំពើហិង្សារវាងភាគីទាំងពីរបានបន្តជាច្រើនថ្ងៃជាប់ៗគ្នានៅទូទាំងទីក្រុងយេរ៉ូសាឡឺម ដោយមានការប្រើប្រាស់កម្លាំងដ៍សាហាវរវាងប៉ូលិសអ៊ីស្រាអែល ក្រុមសកម្មប្រយុទ្ធហាម៉ាស់ និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនផ្សេងទៀតបានបាញ់រ៉ុក្កែតរាប់រយគ្រាប់ចូលទៅក្នុងទឹកដីអ៊ីស្រាអែល។ ជាការឆ្លើយតប អ៊ីស្រាអែល​បានទម្លាក់​គ្រាប់​បែក​ដោយ​កាំភ្លើង​ធំ និង​ការ​វាយ​ប្រហារ​តាម​អាកាស​ ដែលបាន​សម្លាប់​ជនជាតិ​ប៉ាឡេស្ទីន​ជាង ២០ នាក់​​នៅ​ហ្គាហ្សា។ តំបន់ហ្កាហ្សា គឺជាគោលដៅវាយប្រហាររបស់អ៊ីស្រាអែល ហើយខ្លួនបានពង្រីកយុទ្ធនាការពីលើអាកាស និងវាយប្រហារហេដ្ឋារចនាសម្ព័ន្ធមិនមែនយោធា រួមទាំងអគារលំនៅដ្ឋាន ទីស្នាក់ការប្រព័ន្ធផ្សព្វផ្សាយ និងមជ្ឃមណ្ឌលសុខាភិបាល។ ​នៅថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២១ អ៊ីស្រាអែល និងក្រុមហាម៉ាសបានព្រមព្រៀងគ្នាក្នុងការឈប់បាញ់គ្នា ដែលបង្រួបបង្រួមដោយអេហ្ស៊ីប ប៉ុន្តែភាគីទាំងពីរបានទាមទារជ័យជម្នះរៀងៗខ្លួន។ ប្រជាជនប៉ាឡេស្ទីនជាង ២៥០ នាក់ត្រូវបានសម្លាប់ និងជិត ២ ពាន់នាក់រងរបួស ហើយតំបន់ហ្គាហ្សាត្រូវបានប៉ាន់ប្រមាណថាការខូចខាតរាប់សិបលានដុល្លារ រួមទាំងជនជាតិប៉ាឡេស្ទីនជាង ៧២ ០០០ នាក់ត្រូវបានផ្លាស់ទីលំនៅដោយការប្រយុទ្ធគ្នា។

រយៈពេល៩ខែដំបូងនៃឆ្នាំ ២០២៣ ត្រូវបានកំណត់លក្ខខន្តិកៈដោយនិន្នាការស្ថិរភាពនៃការប៉ះទង្គិចគ្នានៅតំបន់ West Bank រួមទាំងការលុកលុយរបស់អ៊ីស្រាអែលស្ទើរតែរាល់ថ្ងៃ។ នៅក្នុងខែមិថុនា ឆ្នាំ ២០២៣ អ៊ីស្រាអែលបានអនុម័តការតាំងទីលំនៅថ្មីចំនួន ៥ ពាន់ខ្នង រួមជាមួយនឹងការតាំងទីលំនៅផ្សេងទៀតនៅក្នុងទឹកដីប៉ាឡេស្ទីន ត្រូវបានអ្នកជំនាញ និងស្ថាប័នអន្តររដ្ឋាភិបាលចាត់ទុកថាខុសច្បាប់ក្រោមច្បាប់អន្តរជាតិ។ យោធាអ៊ីស្រាអែលក៏បានបង្កើនប្រតិបត្តិការរបស់ខ្លួន រួមទាំងការវាយឆ្មក់វិហារ al-Aqsa ពីរដងក្នុងមួយថ្ងៃ និងការបាញ់មីស៊ីលចេញពីឧទ្ធម្ភាគចក្រនៅជំរុំជនភៀសខ្លួន Jenin ។ កាលពីខែឧសភា អ៊ីស្រាអែលបានប្រយុទ្ធជាមួយក្រុមសកម្មប្រយុទ្ធ Gazan អស់រយៈពេល ៥ថ្ងៃ ដោយមានការបាញ់កាំជ្រួចចម្រុះជិត ២០០០គ្រាប់ ដោយក្រុមហាម៉ាស់ និងកងកម្លាំងការពារអ៊ីស្រាអែល។ បន្ទាប់មកនៅខែកក្កដា អ៊ីស្រាអែលបានដាក់ពង្រាយទាហានជិត ២០០០នាក់ និងបានធ្វើការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកក្នុងការវាយឆ្មក់ទ្រង់ទ្រាយធំទៅកាន់ជំរុំជនភៀសខ្លួន Jenin នៅតំបន់ West Bank ដោយបានសម្លាប់ជនជាតិប៉ាឡេស្ទីន ១២ នាក់ និងរបួស ៥០ នាក់។ ក្រុមហាម៉ាស់បានឆ្លើយតបទៅនឹងការវាយឆ្មក់ដោយធ្វើការវាយប្រហារទៅលើទីក្រុង Tel Aviv និងបាញ់មីស៊ីលទៅកាន់អ៊ីស្រាអែលវិញ។

នៅថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ បន្ទាប់ពីការផ្ទុះសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ប្រធានាធិបតីអាមេរិក Joe Biden បានធ្វើសេចក្តីថ្លែងការណ៍យ៉ាងខ្លាំងអំពីការគាំទ្រដល់អ៊ីស្រាអែល និង ប្រកាសថាខ្លួននឹងបញ្ជូននាវាចម្បាំងជាថ្មី និងផ្លាស់ទីនាវាចម្បាំងនៅសមុទ្រមេឌីទែរ៉ាណេរបស់ខ្លួនឱ្យខិតទៅជិតអ៊ីស្រាអែល។ ទន្ទឹមនឹងនោះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានកោះហៅកិច្ចប្រជុំបន្ទាន់មួយដើម្បីពិភាក្សាអំពីអំពើហឹង្សាជាថ្មីនោះ សមាជិកទាំងនោះមិនបានចេញសេចក្តីថ្លែងការឯកភាពនោះទេ។ ក្រុមអន្តរជាតិបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុវត្ថិភាពរបស់ជនស៊ីវិលក្នុងប្រទេសអ៊ីស្រាអែល និងទឹកដីប៉ាឡេស្ទីន ក៏ដូចជាអ្នកដែលត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំងដោយពួកសកម្មប្រយុទ្ធនៅតំបន់ហ្គាហ្សា។ ក្នុងរយៈពេលពីរថ្ងៃដំបូងនៃការប្រយុទ្ធគ្នា ជនជាតិអ៊ីស្រាអែលប្រមាណ ៨០០នាក់ និងប៉ាឡេស្ទីន ៥០០នាក់ត្រូវបានស្លាប់ ហើយការកើនឡើងនៃការបាត់បង់អាយុជីវិតគឺជាកង្វល់ចម្បងនៅក្នុងជម្លោះ។

ស្របពេលនេះដែរ គេសង្ស័យថា អ៊ីរ៉ង់បានជួយគាំទ្រដល់ក្រុមហាម៉ាស់ និងក្រុមជ្រុលនិយមផ្សេងទៀតនៅទូទាំងមជ្ឈឹមបូព៌ា។ បន្ថែមពីលើការព្រួយបារម្ភថា ការវាយប្រហារគឺជាសញ្ញាមួយពីប្រទេសអ៊ីរ៉ង់ថា ខ្លួនបានត្រៀមលក្ខណៈដើម្បីបង្កើនឥទ្ធិពលអាក្រក់របស់ខ្លួននៅក្នុងជម្លោះមជ្ឈិមបូព៌ាផ្សេងៗ ដោយគេព្រួយបារម្ភថាក្រុមជ្រុលនិយមមួយផ្សេងទៀតដែលមានការគាំទ្រពីអ៊ីរ៉ង់គឺ ក្រុមហេសបូឡា អាចនឹងត្រូវបានទាញចូលទៅក្នុងសង្រ្គាមផងដែរ។ កាលពីថ្ងៃទី៩ ខែតុលា របាយការណ៍បានលេចចេញថា កងកម្លាំងការពារអ៊ីស្រាអែល IDF បានបាញ់ទៅលើគោលដៅនានាក្នុងប្រទេសលីបង់ ជាកន្លែងមូលដ្ឋានរបស់ក្រុមហេសបូឡា។ មិនត្រឹមតែប៉ុណ្ណោះ កិច្ចខិតខំប្រឹងប្រែងឆ្នាំ ២០២៣ របស់សហរដ្ឋអាមេរិក ដើម្បីជួយឈ្មួញកណ្តាលក្នុងកិច្ចព្រមព្រៀងរវាងអ៊ីស្រាអែល និងអារ៉ាប៊ីសាអូឌីត ត្រូវបានធ្លាក់ចូលទៅក្នុងភាពវឹកវរដោយសារជម្លោះក្នុងខែតុលានេះ។ លើសពីនេះផងដែរ អារ៉ាប៊ីសាអូឌីតបានតស៊ូមតិសម្រាប់សិទ្ធិ និងសុវត្ថិភាពនៃប្រជាជនអារ៉ាប់ និង ប៉ាឡេស្ទីននៅក្នុងអ៊ីស្រាអែល តំបន់ West Bank និង តំបន់ហ្កាហ្សា ។  ជម្លោះនៅខែតុលា ឆ្នាំ ២០២៣ រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស គឺជាការកើនឡើងភាពតានតឹងដ៏សំខាន់បំផុតនៃជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីនដែលកំពុងបន្ត៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាស៊ែបៃហ្សង់- កម្ពុជា ជំរុញកាលានុវត្តភាពវិនិយោគ និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/10/2026

ទីក្រុងបាគូ ៖ ក្នុងឱកាសអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងបាគូ សាធារណរដ្ឋ អាស៊ែបៃហ្សង់ នារសៀលថ្ងៃ១២ ខែតុលា ឆ្នាំ២០២៦ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 13/10/2026

ភ្នំពេញ ៖ ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបណ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវបានក្រុមហ៊ុន AMS (Apsara Media Services) សហការជាមួយក្រុមហ៊ុន New Theory Picture ចាក់បញ្ចាំងនៅតាមរោងភាពយន្តក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ តទៅ

ថ្ងៃសម្រាកភ្ជុំបិណ្ឌ ៣ ថ្ងៃ ឆ្នាំ២០២៦ ភ្ញៀវទេសចរ និងពលរដ្ឋក្នុងស្រុកចេញដើរលេងកម្សាន្តជាង ២,១៦ លានដងនាក់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/10/2026

ភ្នំពេញ ៖ ក្នុងរយៈពេល ៣ ថ្ងៃ​ នៃថ្ងៃឈប់សម្រាកនាអំឡុងពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៦ នៅទូទាំងប្រទេសកម្ពុជា មានទេសចរអន្តរជាតិ និងពលរដ្ឋក្នុងស្រុក ចេញដើរកម្សាន្តសរុបប្រមាណជាង ២,១លាន ដងនាក់ កើនឡើង ០.៨ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយក្នុងនោះ មានខេត្តចំនួន ៥

បុគ្គល​ ៤​ ​អាច​ជំនួស​តំណែង​លោក ​​Zelensky ក្រោយ​លោក​ Trump ​ជំរុញ​ការ​ផ្លាស់ប្តូរ​នយោបាយ​អ៊ុយក្រែន

បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត

• 13/10/2026

ការ​ពិភាក្សា​អំពី​បុគ្គល​ដែល​អាច​ជំនួស​លោក​ Volodymyr ​Zelensky ​ក្នុង​តំណែង​ប្រធានាធិបតី​អ៊ុយក្រែន ​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​កាន់តែ​ខ្លាំង ​បន្ទាប់ពី​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​បាន​លើកឡើង​ពី​តម្រូវការ​ឱ្យ​មាន​ការ​ផ្លាស់ប្តូរ​នយោបាយ​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែន​

រុស្ស៊ី​ដាក់​ឱ្យ​ប្រើ​ប្រព័ន្ធ​ ​AI ​ថ្មី​ ​សម្រាប់​បង្កើន​សមត្ថភាព​ដ្រូន​យោធា​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/10/2026

​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី ​បាន​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត ​(​AI​)​ ​ថ្មី​មួយ ​ដើម្បី​ផ្តល់​វីដេអូ​ពី​សកម្មភាព​ប្រយុទ្ធ​ជាក់ស្តែង​ដល់​ក្រុម​អ្នក​ផលិតដ្រូន​ក្នុង​ស្រុក​ ​សម្រាប់​យក​ទៅ​ហ្វឹកហាត់​ប្រព័ន្ធ​ ​AI ​របស់​ដ្រូន​យោធា

កម្ពុជា​ លើកទឹកចិត្តវិនិយោគិន​​អាស៊ែបៃហ្សង់ ​​មក​បំពេញទស្សនកិច្ច​​នៅកម្ពុជា​ ដើម្បី​​ឈ្វេង​យល់​ពីសក្ដា​នុពល​វិនិយោគ​ និងឱកាស​ធ្វើធុរកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/10/2026

ក្រោយ​ដំណើរទស្សនកិច្ច​របស់​សម្ដេចធិបតីហ៊ុន ម៉ាណែត​នៅប្រទេស​អាស៊ែ​បៃហ្សង់​ កម្ពុជារំពឹងថា​នឹងទទួលបាន​វិនិយោគិន​និងទេសច​រពីអាស៊ែបៃហ្សង់ចូលមក​​វិនិយោគនិងទស្សនា​

IMF បង្កើនការព្យាករសេដ្ឋកិច្ចពិភពលោក មានកំណើន ៣.១% ប៉ុន្តែព្រមានពីហានិភ័យវិនិយោគលើ AI និងកំណើនបំណុលជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/10/2026

IMF ព្យាករណ៍ថា សេដ្ឋកិច្ចពិភពលោកនឹងមានកំណើន ៣,១ ភាគរយនៅក្នុងឆ្នាំនេះ ដែលកើនឡើងពីព្យាករណ៍លើកមុន ៣ ភាគរយ។ អតិផរណាត្រូវបានរក្សាការព្យាករណ៍នៅកម្រិតដដែល ៤,៧ ភាគរយ

កម្ពុជា នឹងទទួលរង El Niño ៖ ក្រសួងចំនួន២ ជំរុញវិធានការបន្ទាន់ ដើម្បីគ្រប់គ្រង និងពង្រឹងសន្តិសុខទឹកសម្រាប់ប្រើប្រាស់ក្នុងរដូវប្រាំង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/10/2026

ភ្នំពេញ ៖ ជាការឆ្លើយតបនឹងគ្រោះរាំងស្ងួតដែលបង្កឡើងពី El Niño ក្រសួងឧស្សាហកម្ម បានជំរុញឱ្យប្រតិបត្តិករទឹកស្អាតប្រើប្រាស់បច្ចេកវិទ្យាឌីជីថល សហការជិតស្និទ្ធជាមួយភាគីជប៉ុន ដើម្បីបង្កើនប្រសិទ្ធភាព និងរៀបចំប្រព័ន្ធគ្រប់គ្រងទឹកស្អាតឱ្យបានរឹងមាំ ពង្រឹងសន្តិសុខទឹកស្អាត ខណ:ក្រសួងធនធានទឹកបានអំពាវនាវឱ្យប្រជាពលរដ្ឋប្រើប្រាស់ទឹកដោយសន្សំសំចៃ ថែរក្សាប្រភពទឹកទុកសម្រាប់ប្រើក្នុងរដូវប្រាំងខាងមុខដោយស្មារតីទទួលខុសត្រូវ និងប្រុងប្រយ័ត្នខ្ពស់។ នៅក្នុងសេចក្ដីប្រកាសផ្លូវការកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ ក្រសួងធនធានទឹក និងឧតុនិយម បានលើកឡើងថា ដោយផ្អែកលើការតាមដាន និងវិភាគលើស្ថានភាពវិវត្តន៍ប្រែប្រួលនៃសីតុណ្ហភាពនៅលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងលិច

កម្ពុជា-អាស៊ែបៃហ្សង់ ប្ដេជ្ញាបន្តពូនជ្រំ ជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងរីកចម្រើន

Top News, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/10/2026

រដ្ឋធានីបាគូ ៖ នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Ilham Aliyev ប្រធានាធិបតី នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូល នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA)

អាម៉េរិក ជប៉ុន និងរុស្ស៊ី ប្រជែងគ្នាវិនិយោគលើវិស័យប្រេង និងឧស្ម័នរបស់វៀតណាម ដែលស្ថិតនៅសមុទ្រចិនខាងត្បូង

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/10/2026

ក្រុមហ៊ុនថាមពលជប៉ុន អាម៉េរិក និងរុស្ស៊ី កំពុងប្រជែងគ្នាយ៉ាងសកម្មដើម្បីទទួលបានកិច្ចសន្យា និងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម ក្នុងការទទួលបានសិទ្ធិចូលទៅកាន់តំបន់ក្រៅឆ្នេរសមុទ្រដែលមានផលចំណេញខ្ពស់