ភ្នំពេញ ៖ ប្រជាពលរដ្ឋដែលមានជាប់សែស្រឡាយចិន ដែលភាគច្រើនអ្នករស់នៅរាជធានីភ្នំពេញ បាន និងកំពុងមមាញឹកក្នុងការរៀបចំតុបតែងផ្ទះ និងរៀបគ្រឿងរណ្ដាប់ត្រៀមសែនព្រេននៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ខាងមុខ ដែលជាថ្ងៃសែនចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន-វៀតណាម។

តាមការសង្កេត នៅតាមបណ្តាទីផ្សារនានាមិនថានៅក្នុងរាជធានីភ្នំពេញ ឬក៏តាមបណ្តាខេត្តនោះទេ គេឃើញថាទាំងពលរដ្ឋខ្មែរដែលជាប់សែស្រឡាយចិន-វៀតណាម ក៏ដូចជាអាជីវកម្មលក់ដូរកំពុងមានសកម្មភាពទិញលក់យ៉ាងរញឹករញ៉ី ដែលភាគច្រើនគឺគេជៀវគ្រឿងតុបតែងផ្ទះ និងគ្រឿងដង្វាយសម្រាប់ការសែនព្រេននាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣១ ខែមករា ដែលជាថ្ងៃសែន ហើយចាប់ពីថ្ងៃទី១ ទី២ និង៣ ខែកុម្ភៈ ឆ្នាំ២០២២ជាថ្ងៃចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន។

អ្នកស្រី លីម ស៊ូមួយ ជាអាជីវករលក់ដូរនៅម្ដុំបឹងសាឡាង បានប្រាប់ AMS ឱ្យដឹងថា មួយរយៈពេលចុងក្រោយនេះឃើញថាមានបងប្អូនប្រជាជនខ្មែរជាប់សែស្រឡាយចិនបាននាំគ្នាមកទិញរបស់របរប្រើប្រាស់សម្រាប់រៀបចំសែនយ៉ាងច្រើនកុះករ ដែលធ្វើឱ្យអ្នកស្រីលក់ស្ទើរតែមិនទាន់។
អ្នកស្រីបញ្ជាក់ថា ៖
“ឆ្នាំនេះដូចជាលក់ដាច់បានច្រើនជាងឆ្នាំកន្លងទៅ ញាប់ដៃញាប់ជើងណាស់លក់មិនចង់ទាន់ ឃើញថាប្រជាជនដែលគាត់ជាប់សែស្រឡាយចិន និងវៀតណាម មកទិញឥវ៉ាន់តែងផ្ទះ និងឥវ៉ាន់សែនច្រើន ហើយឥឡូវហ្នឹងឥវ៉ាន់ខ្លះអស់បណ្ដើរៗហើយ”
ទន្ទឹមគ្នានេះដែរ អ្នកស្រី ឆីវ ស៊ាង ជាអតិថិជន និងជាអ្នកដែលមានទំនៀមទម្លាប់សែនជារៀងរាល់ឆ្នាំផងដែរនោះបានឱ្យដឹងថា គាត់ទិញសម្ភារតុបតែងផ្ទះ និងគ្រឿងដង្វាយខ្លះៗ គឺដើម្បីត្រៀមសម្រាប់ថ្ងៃសែន កុំឱ្យពិបាករកទិញមិនទាន់ ឯគ្រឿងខ្លះទៀតគឺបងប្អូនដែលមកជួបជុំគ្នាទិញមកបន្ថែមទៀតផងដែរ។
អ្នកស្រីបន្តថា ៖
“ជារៀងរាល់ឆ្នាំឱ្យតែជិតដល់ថ្ងៃចូលឆ្នាំចិន គឺខ្ញុំតែងតែទិញគ្រឿងរៀបចំផ្ទះដូចជាចង្កៀងគោម បិទយ័ន្តថ្មីមុខផ្ទះ និងទិញសម្ភារសម្រាប់សែន ដូចជាក្រដាសសែន ទៀនធូប គឺយើងតែងតែទិញទុកមុនសម្រាប់ត្រៀមនៅផ្ទះយើង ហើយគ្រឿងផ្សេងទៀតនៅថ្ងៃសែនបងប្អូនមកពីឆ្ងាយក៏មានទិញមកខ្លះដែរ”
អ្នកស្រី ឆីវ ស៊ាង បន្ថែមថា ក្រៅពីនេះក៏មានត្រៀមជាគ្រឿងដង្វាយដូចជា ម្ហូបអាហារ នំចំណី ផ្លែឈើតាមចំណង់ចំណូលចិត្ត តួយ៉ាងសម្រាប់គ្រួសាររបស់គាត់ផ្ទាល់ តែងតែមានសែនដូជា ជ្រូកខ្វៃ ទាខ្វៃ និងនំពងទា ឬគេហៅថានំឡើងផងដែរ។

គួរបញ្ជាក់ថា ពីធីបុណ្យចូលឆ្នាំថ្មីប្រណៃណីចិនជាជំនឿមួយរបស់បងប្អូនប្រជាពលរដ្ឋខ្មែរជាប់សែស្រឡាយចិន តែងតែគោរពប្រណិប័តន៍នូវជំនឿ ក៏ដូចជាត្រណមផ្សេងៗ ក្នុងនោះមានដូចជា បិទយ័ន្ត និងព្យួរចង្កៀងគោមនៅមុខផ្ទះ លោតម៉ុងសាយ ការសែនព្រេន ដុតក្រដាសសែន អុចធូបនៅព្រះវិហារ ដាក់តាំងផ្កាអង្គាសីល៍ក្នុងផ្ទះ និងត្រណមផ្សេងៗនៅកំឡុងពេលចូលឆ្នាំរយៈពេល៣ថ្ងៃផងដែរ។
បុណ្យចូលឆ្នាំប្រពៃណីចិន គឺជាបុណ្យដ៏សំខាន់មួយ របស់បងប្អូនជនជាតិចិន ឬបងប្អូនជនជាតិខ្មែរ ដែលជាប់សែស្រឡាយចិន តែងតែប្រារព្ធជារៀងរាល់ឆ្នាំមិនដែលអាក់ខានឡើយ។ នៅឆ្នាំ២០២២នេះ ថ្ងៃសែនចូលឆ្នាំចិន ត្រូវចំថ្ងៃចន្ទ ទី៣១ ខែមករា។ សម្រាប់ថ្ងៃបុណ្យចូលឆ្នាំចិន រយៈពេល៣ថ្ងៃ គឺថ្ងៃទី០១, ០២ និង០៣ ខែកុម្ភៈ ឆ្នាំ២០២២។
បុណ្យចូលឆ្នាំចិន គឺជាពិធីបុណ្យដ៏សំខាន់មួយរបស់ជនជាតិចិន ដែលតែងតែប្រារព្ធឡើង នៅពេលផ្លាស់ប្តូរពីប្រតិទិនចាស់ចូលប្រតិទិនថ្មី របស់ប្រទេសចិន។ គេអាចហៅបុណ្យចូលឆ្នាំនេះថា ជាពិធីបុណ្យនិទាឃរដូវ ឬបុណ្យនៃរដូវផ្ការីក «Spring Festival»។ ម្យ៉ាងវិញទៀត ដោយសារតែប្រតិទិនរបស់ប្រទេសចិន រាប់តាមដំណើរច័ន្ទគតិ នាំឲ្យការប្រារព្ធពិធីបុណ្យចូលឆ្នាំនេះ សំដៅទៅលើបុណ្យព្រះខែ «Lunar New Year» ផងដែរ។ ពិធីនេះប្រារព្ធឡើងមានរយៈពេល១៥ថ្ងៃ គិតចាប់ពីថ្ងៃចុងក្រោយនៃឆ្នាំចាស់ រហូតដល់ថ្ងៃទី១៥ ខែទីមួយនៃឆ្នាំថ្មី ដែលថ្ងៃចុងក្រោយនេះ មនុស្សតែងតែធ្វើពិធីបង្ហោះគោម។
ដោយសារវាមានរយៈពេលរហូតដល់១៥ថ្ងៃ ធ្វើឲ្យពិធីបុណ្យនេះ ជាពិធីបុណ្យដែលមានរយៈពេលវែងជាងគេ ក្នុងចំណោមពិធីបុណ្យនានា នៅក្នុងប្រតិទិនរបស់ជនជាតិចិន។ ដោយឡែកកាលបរិច្ឆេទវិញ តែងតែផ្លាស់ប្តូរ ឬខុសៗគ្នាពីមួយឆ្នាំទៅមួយឆ្នាំ តែជាទូទៅវាស្ថិតនៅចន្លោះរវាងថ្ងៃទី២១ ខែមករា ដល់ថ្ងៃទី២០ ខែកុម្ភៈ។
បុណ្យចូលឆ្នាំចិន មានអាយុកាលរាប់សតវត្សរ៍មកហើយ ព្រមទាំងមានសារៈសំខាន់យ៉ាងខ្លាំង។ ពិធីបុណ្យនេះធ្វើឡើង ដើម្បីសម្តែងការគោរពដល់ទេវតា និង ជីដូនជីតាសាច់សារលោហិត។ វាត្រូវបានប្រារព្ធឡើង នៅក្នុងបណ្តាប្រទេស និងដែនដីមួយចំនួន ដែលសម្បូរជនជាតិចិនរស់នៅ ក្នុងនោះមានដូចជា ចិនដីគោក ហុងកុង ម៉ាកាវ តៃវ៉ាន់ សិង្ហបុរី ថៃ កម្ពុជា ឥណ្ឌូនេស៊ី ហ្វីលីពីន ក៏ដូចជានៅ China Towns ដែលស្ថិតនៅក្នុងបណ្តាប្រទេសមួយចំនួនផ្សេងៗទៀត នៅលើពិភពលោក។ ពិធីបុណ្យនេះ ត្រូវបានគេចាត់ទុកជា បុណ្យឈប់សម្រាកដ៏សំខាន់មួយ សម្រាប់ជនជាតិចិន ព្រមទាំងបានជះឥទ្ធិពលមួយផ្នែក ទៅលើវប្បធម៌នៃបណ្តាប្រទេសជិតខាងផងដែរ។ សម្រាប់ជនជាតិចិន បុណ្យចូលឆ្នាំជាឱកាសពិសេសសម្រាប់ក្រុមគ្រួសារ ក្នុងការជួបជុំ ដើម្បីបរិភោគអាហាររួមគ្នាជាពិសេស គឺអាហារពេលល្ងាច។ វាក៏ជាឱកាសសម្រាប់ជនជាតិចិន ក្នុងការបោសសម្អាតគេហដ្ឋានជាថ្មី ដើម្បីបណ្តេញរឿងមិនល្អ និងវិញ្ញាណអាក្រក់ ហើយទទួលយកសំណាងល្អនៅឆ្នាំថ្មី។ នៅតាមបង្អួច និងទ្វា គេតែងតែតុបតែងលំអជាមួយនឹងក្រដាស ឬកំណាព្យពីរប្រយោគ ដែលមានពណ៌ក្រហម តំណាងឲ្យ «សំណាងល្អ សុភមង្គល ទ្រព្យសម្បត្តិ និងអាយុយ៉ឺនយូរ»។
ក្រៅពីការសែនព្រេន នៅមានសកម្មភាពផ្សេងៗទៀត ដែលប្រជាជនចិននិយម ធ្វើនៅថ្ងៃចូលឆ្នាំមានដូចជា ការដុតផាវ ការចែកអាំងប៉ាវ ឬចំណីអាហារដល់គ្នាទៅវិញទៅមក។ តាមរយៈការលើកឡើង របស់បងប្អូនជនជាតិចិន បានបញ្ជាក់ថា
“ប្រសិនបើមនុស្សចំណាយ ឬចែករំលែកដល់អ្នកដទៃ កាន់តែច្រើននៅក្នុងឱកាសបុណ្យចូលឆ្នាំ នឹងនាំឲ្យ លាភហូរចូលគ្រួសារ របស់ពួកគេកាន់តែច្រើនដូចគ្នា”
យោងទៅតាមរឿងនិទាន និងរឿងព្រេងខ្លះទៀតបានឲ្យដឹងថា ការចាប់ផ្ដើមនៃពិធីបុណ្យចូលឆ្នាំចិន បានផ្ដើមឡើងជាមួយការវាយប្រយុទ្ធប្រឆាំងជាមួយសត្វក្នុងទេវកថា មានឈ្មោះថា «នៀន» មានន័យថា ឆ្នាំជាភាសាចិន។
នៅថ្ងៃទីមួយ ក្នុងឆ្នាំថ្មី «នៀន» បានមកខាំស៊ីពួកបសុសត្វ សូម្បីតែអ្នកភូមិក៏ដោយ ជាពិសេសគឺពួកក្មេងៗ។ ដើម្បីការពារខ្លួន ពួកអ្នកភូមិបានដាក់ចំណីអាហារ នៅមុខផ្ទះរបស់ពួកគេជា រៀងរាល់ដើមឆ្នាំ។ គេមានជំនឿថា បន្ទាប់ពី «នៀន» បានស៊ីចំណីអាហារ ដែលពួកគេដាក់ឲ្យរួចហើយ វានឹងមិនធ្វើបាប ខាំស៊ីប្រជាជនទៀតទេ។
គ្រាមួយអ្នកភូមិបានឃើញ «នៀន» មានភាពភ័យខ្លាច ជាមួយនឹងក្មេងៗ ដែលស្លៀកពាក់ពណ៌ក្រហម។ រួចហើយ អ្នកភូមិក៏នាំគ្នាយល់ថា «នៀន» ខ្លាចពណ៌ក្រហម។ ហេតុនេះហើយ នៅពេលដែលឆ្នាំថ្មីមកដល់ អ្នកភូមិនាំគ្នា បំពាក់គោមពណ៌ក្រហម និងបិទក្រដាសពណ៌ក្រហម នៅតាមទ្វារ និងបង្អួចផ្ទះរៀងៗខ្លួន។ អ្នកភូមិក៏បានប្រើផាវ ដើម្បីបណ្ដេញ «នៀន» ឲ្យទៅឆ្ងាយផងដែរ។ បន្ទាប់ពីពេលនោះមក «នៀន» ពុំបានមកក្នុងភូមិម្ដងទៀតឡើយ។ នៅចុងក្រោយ ហុងជុនឡាវស៊ូ ជាព្រះសង្ឃសាសនាតាវបុរាណម្នាក់ បានចាប់សត្វ «នៀន» នោះ។ សត្វ «នៀន» ក៏ខ្លាចទៅជាយានជំនិះរបស់ព្រះសង្ឃហុងជុនឡាវស៊ូទៅ។
សម្រាប់ប្រទេសដទៃទៀតនៅអាស៊ីក៏ប្រារព្ធរៀបចំពិធីបុណ្យចូលឆ្នាំនេះដែរ ទៅតាមប្រទេសរៀងៗខ្លួនដែរ។ ជាក់ស្តែង ប្រទេសកូរ៉េខាងត្បូង ក៏អបអរសាទរពិធីបុណ្យ Lunar New Year នេះដែរដោយហៅជាភាសាកូរ៉េថាជាពិធីបុណ្យ Seollal (음력 설랄)៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ
៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤
ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/04/2026
ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។




វិថីហិរញ្ញវត្ថុ




















Account
Security
Favourite Content