ពលរដ្ឋដែលរស់នៅលើភពផែនដីនឹងមានកំណើនរហូតទៅដល់ ៩ ៧០០លាននាក់នៅឆ្នាំ២០៥០ខាងមុខ ដែលជាតួលេខមួយត្រូវបានព្យាករណ៍ដោយអង្គការសហប្រជាជាតិ ហើយអ្នកជំនាញបានព្រមានថា តម្រូវការផលិតកម្មបែបម្ហូបអាហារនឹងមានចំនួនកើនឡើងដល់ទៅទ្វេដងផងដែរ។

កត្តាដូចដែលបានលើកឡើងខាងលើនេះបានក្លាយទៅជាចំណោទបញ្ហាមួយសម្រាប់មេដឹកនាំពិភពលោក ដែលត្រូវតែមានដំណោះស្រាយនិងបំពេញឲ្យបាននូវតម្រូវការចាំបាច់មួយនេះ។ មួយក្នុងចំណោមគំនិតច្នៃប្រឌិត និងដំណោះស្រាយថ្មីៗ ដែលអាចត្រៀមសម្រាប់អនុវត្តនាពេលខាងមុខនោះគេសង្កេតឃើញមានបច្ចេកវិទ្យាដ៏គួរឲ្យចាប់អារម្មណ៍មួយដែលអាចប្រតិបត្តិការរថយន្តត្រាក់ទ័រជាមួយនឹងសមត្ថភាពធ្វើការ និងបើកបរដោយស្វ័យប្រវត្តិ។

ជាបច្ចេកវិទ្យាថ្មីដែលត្រូវបានអភិវឌ្ឍ និងបង្កើតឡើងដោយក្រុមហ៊ុន John Deer ត្រាក់ទ័រកសិកម្មត្រូវបានកកើតឡើងជាមួយនឹងសមត្ថភាពដ៏អស្ចារ្យមិនចាំបាច់ត្រូវការអ្នកបើកបរ ឬបញ្ជានៅក្បែរឡើយដោយគ្រាន់តែប្រើប្រាស់កម្មវិធីទូរស័ព្ទ ឬ Mobile App ប៉ុណ្ណោះ។
ត្រាក់ទ័រកសិកម្មថ្មីនេះបំពាក់មកជាមួយនឹងកាម៉េរាដល់ទៅ ១២គ្រាប់ ដែលអាចត្រួតពិនិត្យ ស្កេន និងកំណត់ចំណាំទៅលើឧបសគ្គនានាក្នុងពេលកំពុងធ្វើការ និងបើកបរ។ កសិករអាចប្រើប្រាស់ App ក្នុងការបញ្ជាត្រាក់ទ័រកសិកម្មពីចំងាយបានយ៉ាងមានប្រសិទ្ធភាព។
ក្រុមហ៊ុនដដែលនេះធ្លាប់បានអះអាងថា ត្រាក់ទ័ររបស់ខ្លួនអាចដំណើរការការងារយ៉ាងជំនាញ និងច្បាស់លាស់បំផុត ហើយអត្រាខុសឆ្គងដែលអាចកើតឡើងមានទំហំត្រឹមតែ១អ៊ីញប៉ុណ្ណោះ។ កាន់តែអស្ចារ្យជាងនេះ ត្រាក់ទ័រកសិកម្មនេះអាចដំណើរការ ១០០ភាគរយជាមួយនឹងថាមពលអគ្គិសនី និងមិនមានការបំពុលអាកាសឡើយ។ ទោះបីជាយ៉ាងណាក្តី ត្រាក់ទ័រកសិកម្មគ្រាន់តែជាផ្នែកមួយនៃបច្ចេកវិទ្យាថ្មីដែលអាចប្រើប្រាស់សម្រាប់ការងារកសិកម្មតាមបែបបច្ចេកវិទ្យារបស់ John Deer ប៉ុណ្ណោះ ដោយក្រុមហ៊ុនក៏មានវត្តមាននៃបច្ចេកវិទ្យាធ្វើកសិកម្មដោយស្វ័យប្រវត្តិផ្សេងទៀត ដូចជាដ្រូន និងឧបករណ៍សម្លាប់សត្វល្អិតដោយប្រើប្រាស់កាំរស្មីឡាស៊ែរជាដើម៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
មេផ្សារមូលបត្រកម្ពុជា ពន្យល់ពីមូលហេតុដែលការជួញដូរភាគហ៊ុនសកម្មជាងប័ណ្ណបំណុល
ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 06/10/2026
ទីផ្សារមូលបត្រកម្ពុជា មានក្រុមហ៊ុនចុះបញ្ជីសរុបចំនួន ២៨ គិតត្រឹមខែកញ្ញា ឆ្នាំ២០២៦ និងបានប្រមូលទុនតាមរយៈយន្តការទីផ្សារជិតឈានដល់ ១ ពាន់លានដុល្លារ ស្របពេលសកម្មភាពជួញដូរប្រចាំថ្ងៃអាចឡើងដល់ ៤ លានដុល្លារ

ក្រុមការងារគម្រោង ICCAP ប្រជុំបើកដំណើរការគម្រោងជំនួយបច្ចេកទេសសម្រាប់គ្រឹះស្ថាន ខេមា
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 06/10/2026
ក្រុមការងារក្នុងគម្រោងបរិយាបន្នហិរញ្ញប្បទានអាកាសធាតុសម្រាប់សហគមន៍ងាយរងគ្រោះនៅតំបន់អាស៊ីប៉ាស៊ីហ្វិក (ICCAP) ជួបប្រជុំបើកដំណើរការគម្រោងជំនួយបច្ចេកទេសសម្រាប់គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ នៅការិយាល័យកណ្ដាលរបស់ គ្រឹះស្ថាន ខេមា

ឥណ្ឌាបារម្ភ ពាណិជ្ជកម្មអាម៉េរិក-ចិនធូរស្រាល អាចធ្វើឱ្យខ្លួនខាតឱកាសសេដ្ឋកិច្ច និងសន្តិសុខ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 05/10/2026
ឥណ្ឌាកំពុងបារម្ភថា ការធូរស្រាលនៃភាពតានតឹងពាណិជ្ជកម្មរវាងអាម៉េរិក និងចិន អាចធ្វើឱ្យខ្លួនខាតបង់ផលប្រយោជន៍សេដ្ឋកិច្ច និងខកខានឱកាសវិនិយោគសំខាន់ៗ





វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content