តើទណ្ឌកម្មសេដ្ឋកិច្ចទាំង៥កញ្ចប់កន្លងមកនេះធ្វើឲ្យរុស្សី ឬអាមេរិករងគ្រោះធ្ងន់ធ្ងរជាង?

បរទេស ៖ គិតចាប់តាំងតែពីការសម្រេចចិត្តបើកប្រតិបត្តិការយោធាពិសេសទៅលើប្រទេសអ៊ុយក្រែនកាលពីខែកុម្ភៈកន្លងមកប្រទេសរុស្ស៊ីក៏ចាប់ផ្តើមទទួលរងនូវទណ្ឌកម្មសេដ្ឋកិច្ចជាបន្តបន្ទាប់ពីបណ្តាប្រទេសលោកខាងលិចចំនួន៥លើកមកហើយ ខណៈដែលកញ្ចប់ទី៦កំពុងចាប់ផ្តើមដំណើរការនៅឡើយដោយសំដៅខ្លាំងទៅលើការបិទការនាំចេញប្រេង និងហ្គាសទាំងស្រុងរបស់រុស្ស៊ី។

ស្ថិតនៅក្នុងដំណាក់កាលមិនច្បាស់លាស់បែបនេះ តម្លៃប្រេងហ្កាស និងថាមពលនានាបានបន្តកើនឡើងឥតឈប់ឈរនៅតាមបណ្តាប្រទេសនានាលើសកលលោក ខណៈដែលនៅអាមេរិកវិញកំពុងជួបប្រទះបញ្ហាអតិផរណាអាក្រក់បំផុតមិនធ្លាប់មានរយៈពេល៤០ឆ្នាំចុងក្រោយ។

ថ្មីៗនេះវិទ្យាសា្ថន Democracy Institue របស់សហរដ្ឋអាមេរិកសហការជាមួយនឹងវេបសាយ Express.co.uk បានបើកការស្រាវជ្រាវ និងស្ទាបស្ទង់មួយទៅលើពលរដ្ឋអាមេរិកជាច្រើននាក់ចំពោះបញ្ហាដ៏រសើបមួយនេះ។ ជាលទ្ធផលតួលេខបានបង្ហាញថាពលរដ្ឋអាមេរិកដល់ទៅ៥៣ភាគរយជឿជាក់ថា ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងទៅនឹងប្រទេសរុស្ស៊ីទាំងអស់នោះកំពុងធ្វើឲ្យខូចខាតដល់សេដ្ឋកិច្ចរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនច្រើនជាងសេដ្ឋកិច្ចរបស់រដ្ឋាភិបាលទីក្រុងមូស្គ។

អ្នកចូលរួមធ្វើការបញ្ចេញមតិភាគច្រើនបានបាត់បង់ទំនុកចិត្តជាមួយនឹងប្រធានាធិបតីអាមេរិកលោក Joe Biden ខណៈដែលអ្នកបញ្ចេញមតិដល់ទៅ៤៣ភាគរយនិយាយថា ពួកគេសុខចិត្តឲ្យអ៊ុយក្រែនចាញ់សង្គ្រាមជាមួយនឹងប្រទេសរុស្ស៊ី ហើយ៥០ភាគរយថានឹងធ្វើការសម្រេចចិត្តឡើងវិញដើម្បីគាំទ្របក្សសាធារណៈនៅការបោះឆ្នោតពាក់កណ្តាលអាណត្តិនាខែវិច្ឆិកាខាងមុខ ខណៈដែល៤២ភាគរយថានឹងបោះឆ្នោតគាំទ្របក្សប្រជាធិបតេយ្យរបស់លោក Joe Biden ដដែល។

សម្រាប់កិច្ចការងារនយោបាយការបរទេសវិញ អ្នកចូលរួមមតិ៥៦ភាគរយបានយល់ឃើញថាសមត្ថភាពធ្វើការងាររបស់លោក Joe Biden គឺមិនមានប្រសិទ្ធភាពឡើយទល់នឹង៤០ភាគរយមានទំនុកចិត្តលើលោក Biden ហើយប្រមាណជា៣៨ភាគរយប៉ុណ្ណោះដែលនៅតែទុកចិត្តចំពោះការដឹកនាំប្រទេសរបស់លោក Biden ខណៈដែល៥២ភាគរយមិនសប្បាយចិត្តទៅនឹងការដឹកនាំរបស់ប្រធានាធិបតីរូបនេះ។

យោងតាមការចេញផ្សាយរបស់ rt.com ក៏បានសរសេរដែរថាកន្លងមករដ្ឋាភិបាលរបស់លោកប្រធានាធិបតីអាមេរិក Joe Biden តែងតែដាក់បន្ទុកនៃបញ្ហាកើនឡើងនៃការចំណាយរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋអាមេរិកបច្ចុប្បន្នគឺបណ្តាលមកពីប្រធានាធិបតីរុស្សីលោក Vladimir Putin ប៉ុន្តែជាក់ស្តែងការកើនឡើងទាំងនោះគឺបានកើតឡើងជាច្រើនខែមុនដែលរុស្សីបានបញ្ចូនទ័ពទៅដល់អ៊ុយក្រែនផង។ គួរឲ្យដឹងដែរថា រដ្ឋាភិបាលលោក Biden ក្រៅតែពីដាក់ទណ្ឌកម្មប្រឆាំងទៅនឹងធនាគារនិងវិស័យថាមពលរបស់រុស្សីហើយនោះខ្លួនក៏បានបន្តផ្តល់អាវុធទៅឲ្យប្រទេសអ៊ុយក្រែនចំនួនប្រមាណជា៤ពាន់លានដុល្លាររួចមកហើយ។ កាលពីខែមុនរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin បានសន្យាបន្តផ្តល់ហិរញ្ញវត្ថុសម្រាប់រដ្ឋាភិបាលក្រុងគៀវក្នុងការបន្តប្រយុទ្ធជាមួយនឹងរុស្សីដោយក្នុងនោះក៏កំពុងបានស្នើសុំកញ្ចប់ប្រាក់ ៣៣ពាន់លានដុល្លារសម្រាប់ជួយដល់អ៊ុយក្រែនដែលមាន ២០ពាន់លានដុល្លារសម្រាប់តែយោធាប៉ុណ្ណោះ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

Moody’s ផ្លាស់ប្ដូរការគិតចំពោះឥណទានជាតិកម្ពុជា ពីអវិជ្ជមានទៅស្ថិរភាព ក្រោយអាម៉េរិកលើកលែងពន្ធ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/04/2026

ទីភ្នាក់ងារវាយតម្លៃ Moody's កាលពីថ្មីៗនេះ បានកែប្រែទស្សនវិស័យរបស់ខ្លួនចំពោះឥណទានជាតិរយៈពេលវែងរបស់កម្ពុជា ពីអវិជ្ជមាន ទៅជាស្ថិរភាព បន្ទាប់​ពី​សហរដ្ឋអាម៉េរិក​បាន​លើកលែង​ពន្ធមួយ​ចំនួន​សម្រាប់ទំនិញនាំចូលពី​កម្ពុជា។

“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 12/04/2026

នាព្រឹកថ្ងៃទី១១ ខែមេសា​ ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពី​គណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)