កិច្ចប្រជុំកំពូល BRICS លើកទី ១៤ ដែលមានចិនធ្វើជាម្ចាស់ផ្ទះឆ្នាំនេះនឹងបញ្ចប់ទៅនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២នេះហើយ។ កិច្ចប្រជុំដែលនឹងផ្តោតលើកិច្ចសហប្រតិបត្តិការផ្ទៃក្នុងរវាងសមាជិករបស់ BRICS លើវិស័យនានា រួមមានដូចជា ការប្រឆាំងភេរវកម្ម ពាណិជ្ជកម្ម សុខភាព សុខាភិបាល បរិស្ថាន វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កសិកម្ម ការអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ព្រមទាំងសហគ្រាសធុនតូច និងមធ្យមផងដែរ។

នៅក្នុងកិច្ចប្រជុំនេះមានបណ្តាមេដឹកនាំរបស់ពិភពលោកផ្សេងទៀតក្រៅតែពីសមាជិករបស់ BRICS ដែលមានប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង កំពុងទន្ទឹងរង់ចាំលទ្ធផលនៃកិច្ចប្រជុំដ៏សំខាន់មួយនេះយ៉ាងខ្លាំង ពីព្រោះថារាល់ការសម្រេចចិត្តនានានឹងប្រាកដជាអាចធ្វើឲ្យមានឥទ្ធិពលខ្លាំងជាមិនខានចំពោះកិច្ចការងារអភិវឌ្ឍសេដ្ឋកិច្ចសកលលោក និងក្នុងពេលដែលបញ្ហាវិបត្តិជាច្រើនកំពុងបង្កភាពលំបាក និងកំពុងទាញសេដ្ឋកិច្ចពិភពលោកចូលទៅវិបត្តិសេដ្ឋកិច្ចជាសកល។

តើ BRICS មានចំណែក និងបទពិសោធយ៉ាងណាធៀបទៅនឹងសកលលោក?
បង្កើតឡើងតាំងតែពីឆ្នាំ២០០១ បច្ចុប្បន្ន BRICS មានប្រជាជនសរុបដល់ ៣,២ពាន់លាននាក់ ឬត្រូវជា៤០ភាគរយនៃចំនួនប្រជាជនសរុបទូទាំងពិភពលោក ខណៈដែល GDP មានរហូតទៅដល់១ភាគ៤នៃចំណែក GDP របស់សកលោក ជាពិសេសទំហំផ្ទៃដីដែលមានទៅដល់៣០ភាគរយនៃទំហំផ្ទៃដីពិភពលោកក្នុងពេលដែលសកម្មភាពជួញដូរពាណិជ្ជកម្មរបស់ខ្លួនក៏មានច្រើនដល់ទៅ១៨ភាគរយនៃសកម្មភាពរបស់ពិភពលោកជាប្រចាំឆ្នាំផងដែរ។
គិតត្រឹមពីឆ្នាំ២០០១ ដល់ឆ្នាំ២០១០ សមិទ្ធផលជាច្រើនដែល BRICS ទទួលបានរួមមានទាំងវិស័យកិច្ចសហប្រតិបត្តិការជាច្រើនដូចជាថាមពលសុខាភិបាលអប់រំបច្ចេកវិទ្យា និងក៏ដូចជាការប្រយុទ្ធប្រឆាំងទៅនឹងបទឧក្រិដ្ឋអន្តរជាតិនានាជាច្រើនទៀតផង។
កិច្ចប្រជុំលើកទី១១ដែលធ្វើឡើងកាលពីឆ្នាំ២០១៤ នៅប្រេស៊ីល BRICS ទទួលបានស្នាដៃដ៏ធំធេងមួយផ្សេងទៀតគឺជាការបង្កើតបាននូវធនាគារអភិវឌ្ឍ ឬ New Development Bank (NDB)ព្រមទាំងការបង្កើតបាននូវក្របខណ្ឌម្រាប់ការផ្តល់ការគាំទ្រតាមរយៈសាច់ប្រាក់ងាយស្រួលនិងត្រៀមទុកជាមុនហៅថា Contingent Reserve Arrangement (CRA)ដែលវាបានផ្តល់អត្ថប្រយោជន៍ជាច្រើនដោយផ្ទាល់ចំពោះពលរដ្ឋនៃប្រទេសទាំង៥ព្រមទាំងដោយប្រយោលចំពោះដៃគូអភិវឌ្ឍន៍របស់ខ្លួនជាច្រើនទៀត។
ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ NDB បានអនុម័តគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដល់ទៅ៧០គម្រោង និងគម្រោងអភិវឌ្ឍប្រកបដោយនិរន្តភាពផ្សេងទៀតសរុបមានទំហំដល់ទៅ ២៥,០៧ពាន់លានដុល្លារដែលក្នុងនោះឥណ្ឌាម្នាក់ឯងទទួលបានកម្ចីសម្រាប់គម្រោងចំនួន១៨តម្លៃប្រមាណជា៦,៩ពាន់លានដុល្លារ។
អស់រយៈពេលជាង២០ឆ្នាំមកនេះ BRICS បានដើរតួយ៉ាងសំខាន់រួចទៅហើយនៅក្នុងកិច្ចការងារអភិវឌ្ឍសេដ្ឋកិច្ចរបស់សកលតាមរយៈកិច្ចសហប្រតិបត្តិរួមគ្នាលើស្ទើរគ្រប់វិស័យ។ កិច្ចប្រជុំលើកទី១៤នេះត្រូវបានអ្នកជំនាញមើលឃើញថាគឺជាកិច្ចប្រជុំដែលកាន់តែមានភាពសារៈសំខាន់ថែមទៀតខណៈដែលវិបត្តិសកលជាច្រើនកំពុងកើតមានរួមទាំងអតិផរណាថាមពលដឹកជញ្ជូនជំងឺរាតត្បាត ជាពិសេសបញ្ហាអ៊ុយក្រែន និងរុស្ស៊ី។ គួរឲ្យដឹងដែរថា សេចក្តីថ្លែងការណ៍ដោយរដ្ឋាភិបាលក្រុងប៉េកាំងគិតត្រឹមថ្ងៃព្រហស្បតិ៍ម្សិលមិញនេះមានសរុប៧៥ចំណុចដែលភាគីទាំង៥ប្រទេសបានទទួលយករួមគ្នាដែលក្នុងនោះមានបុព្វកថាចំនួន៤ចំណុចការពង្រឹង និងកំណែទំរង់រដ្ឋាភិបាលសកល៩ចំណុចការប្រយុទ្ធប្រឆាំងកូវីដមាន៦ចំណុចការថែរក្សាសន្តិភាព និងសន្តិសុខមាន១៧ចំណុចការលើកកំពស់ និងងើបឡើងវិញនៃសេដ្ឋកិច្ចមាន១៥ចំណុចការពន្លឿនការអនុវត្តរបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពមាន១០ចំណុចការធ្វើឱ្យទំនាក់ទំនងរវាងប្រជាជន និងប្រជាជនកាន់តែស៊ីជម្រៅមាន៩ចំណុច និងការអភិវឌ្ឍស្ថាប័នសំខាន់ៗមាន៥ចំណុច៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អិលអូអិលស៊ីដាក់ដំណើរការ «ឥណទានមាសកើនទ្រព្យ» នៅសាខាខណ្ឌទួលគោក ដែលជាសាខាទី១០
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 17/07/2026
អិលអូអិលស៊ី (LOLC) ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា បាននិងកំពុងពង្រីកការផ្ដល់សេវាឥណទានថ្មី «ឥណទានមាសកើនទ្រព្យ» ទៅកាន់សាខារបស់ខ្លួនជាបន្ដបន្ទាប់។ ជាក់ស្ដែងនៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៦ អិលអូអិលស៊ី សាខាខណ្ឌទួលគោកបានក្លាយជាសាខាទី១០ ដែលផ្ដល់សេវា «ឥណទានមាសកើនទ្រព្យ» នេះ

ស្វែងយល់ពីឫសគល់ប្រវត្តិសាស្ត្រដែលសហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តមិនអាចផ្តួលរំលំរបបដឹកនាំអ៊ីរ៉ង់
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 17/07/2026
ក្រុមអ្នកវិភាគភូមិសាស្ត្រនយោបាយ គូសបញ្ជាក់ថា ការព្យាយាមប្រើប្រាស់សម្ពាធយោធា និង ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចនានាដើម្បីបង្ខំឱ្យអ៊ីរ៉ង់ផ្លាស់ប្តូររបបដឹកនាំគឺជារឿងដ៏លំបាកបំផុត ដោយសារតែរបបបច្ចុប្បន្នត្រូវបានកសាងឡើងនៅលើទ្រឹស្តីការពារខ្លួន និងការចងចាំដ៏ឈឺចាប់នៃការជ្រៀតជ្រែកពីបរទេសអស់រយៈពេលជាង ២ សតវត្សរ៍កន្លងមក

ចិនដើរមួយជំហានមុនក្រុមហ៊ុនលោក Elon Musk លើបច្ចេកវិទ្យាវះកាត់ដាក់បន្ទះឈីបភ្ជាប់ខួរក្បាល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 17/07/2026
ក្រុមគ្រូពេទ្យវះកាត់ជនជាតិចិនថ្មីៗនេះ បានទទួលជោគជ័យក្នុងការវះកាត់ដាក់ឧបករណ៍ភ្ជាប់ខួរក្បាលនឹងកុំព្យូទ័រ (BCI ឬ brain-computer interface) ជាលក្ខណៈពាណិជ្ជកម្មដំបូងគេបង្អស់លើពិភពលោកទៅលើអ្នកជំងឺម្នាក់




វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content