ទំហំពាណិជ្ជកម្មកម្ពុជាជាមួយទីផ្សារអន្តរជាតិក្នុងរយៈពេល៩ខែ កើនដល់ ៤១ពាន់លានដុល្លារ

ភ្នំពេញ ៖ នៅក្នុងរយៈពេល ៩ខែ ឆ្នាំ២០២២កន្លងទៅនេះ កម្ពុជាបានធ្វើពាណិជ្ជកម្មជាមួយទីផ្សារអន្តរជាតិសម្រេចបានក្នុងទំហំទឹកប្រាក់ ៤១ពាន់លានដុល្លារ កើនប្រមាណ ១៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយក្នុងនោះ ទីផ្សារចិនបានឈរនៅលំដាប់ទី១ ខណៈសហរដ្ឋអាមេរិកនៅលំដាប់ទី២  ហើយវៀតណាមឈនៅលំដាប់ទី៣។

យោងតាមរបាយការណ៍ដែលចេញផ្សាយដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កាលពីថ្ងៃដើមសប្ដាហ៍កន្លងទៅនេះបានឲ្យដឹងថា គិតចាប់ពីខែមករា ដល់​ខែកញ្ញា ពាណិជ្ជកម្មរបស់កម្ពុជាជាមួយទីផ្សារអន្តរជាតិមានទំហំទឹកប្រាក់ប្រមាណ ៤១ពាន់លានដុល្លារ កើនក្នុងអាត្រា ១៨% បើធៀបនឹងរយៈពេលដូចគ្នាកាល​ពី​ឆ្នាំមុន ដែលសម្រេចបានត្រឹម ៣៤ពាន់ដុល្លារ ។ ក្នុងនោះ កម្ពុជាបានសម្រេចការនាំចេញទំនិញទៅទីផ្សារអន្តរជាតិបានទំហំជាង ១៧ពាន់លានដុល្លារ កើន​ក្នុង​រង្វង់ ២២,១% ហើយការនាំចូលទំនិញពីដៃគូរពាណិជ្ជកម្មមកវិញក្នុងរង្វង់ទឹកប្រាក់ជាង ២៣ពាន់លានដុល្លារ កើនឡើងក្នុងអាត្រា ១៥,២% ។

ប្រទេសជាដៃគូរពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជាក្នុងការនាំចេញទំនិញរួមមានសហរដ្ឋអាមេរិកក្នុងទំហំប្រមាណ ៧ពាន់ដុល្លារ កើនក្នុងរង្វង់ ២៩,៤% ដែលឈរ​នៅលំដាប់ទី១។ ចំណែកជប៉ុនឈរនៅលំដាប់ទី២ ក្នុងទំហំប្រមាណ ៨៩៧លានដុល្លារ កើនក្នុងរង្វង់ ៨,៥% ។ តាមពីក្រោយដោយកាដាណានៅលំដាប់ទី៣ ក្នុង​ទំហំទឹកប្រាក់ជាង ៨៧៤លានដុល្លារ កើនបានអាត្រា ២២,២%។ ចំណែកចិនវិញធ្លាក់ចំណាត់ថ្នាក់ទី៤ វិញ ក្នុងទំហំជាង ៨៩៥លានដុល្លារ ធ្លាក់ចុះក្នុងអាត្រា ១៨,១% រួមនឹងបណ្តាប្រទេសនានាទៀត។

ដោយឡែក សម្រាប់ការនាំចូលវិញក្នុងរយៈពេល​ ៩ខែមកនេះ ប្រទេសចិននៅតែជាអ្នកនាំចូលទំនិញមកកម្ពុជាច្រើនជាងគេក្នុងទំហំទឹកប្រាក់ជាង ៧,៩ពាន់​លាន​ដុល្លារ កើនក្នុងរង្វង់ ១៤,១% ។ តាមពីក្រោយដោយថៃ ក្នុងទំហំប្រមាណ ៣ពាន់លានដុល្លារ កើនក្នុងអាត្រា ២៥,១%។ ចំណែកវៀតណាមឈរនៅលំដាប់ទី៣ ក្នុងរង្វង់ជិត ៣ពាន់លានដុល្លារ កើនឡើងរង្វង់ ៣៤,៥% ចំណែកសិង្ហបុរី ឈរនៅលំដាប់ទី៤ ក្នុងទំហំជាង ៣ពាន់លានដុល្លារដែរ តែធ្លាក់ចុះក្នុងអាត្រា ២១,៨% តាមពីក្រោយដោយតៃវ៉ាន់នៅចំណាត់ថ្នាក់ទី៥ មានទំហំប្រមាណ ៨១៧លានដុល្លារ កើនក្នុងអាត្រា ១៤,៥%។

លោក ចាន់ សុផល នាយកនៃមជ្ឈមណ្ឌលសិក្សាគោលនយោបាយ និងជាអ្នកជំនាញសេដ្ឋកិច្ចបានលើកឡើងថា ការនាំចេញមានការកើនឡើង ជាពិសេស​ទៅ​សហរដ្ឋអាមេរិក ដោយសារតម្រូវការផ្នែកសម្លៀកបំពាក់ក្នុងទីផ្សារអន្តរជាតិ។ ចំណែកការនាំចេញទៅប្រទេសចិនមានការថយចុះ ព្រោះ គោលនយោបាយ “សូន្យកូវីដ” ឬ “Zero COVID” របស់ចិន ដែលនាំឲ្យមានការប៉ះពាល់ដល់ការនាំចេញទៅប្រទេសនេះ។

អ្នកជំនាញសេដ្ឋកិច្ចរូបនេះបានសង្កត់ធ្ងន់ថា កំណើនពាណិជ្ជកម្មរបស់កម្ពុជាក្នុងរយៈពេល ៩ខែ មកនេះ ព្រោះស្ថានភាពប្រសើរឡើងវិញក្រោយការ​បើកចំហ​ប្រទេស​បន្ទាប់ពីវិបត្តិកូវីដ១៩ ដែលបានជំរុញខ្សែច្រវ៉ាក់ផលិតកម្មមួយផ្នែកនៅក្នុងស្រុក។ ក្រៅពីនោះ ដោយសារការប្រណាំងប្រជែងសេដ្ឋកិច្ចរបស់មហាអំណាច​បានរុញច្រានការផ្លាស់ប្តូរការវិនិយោគចាកចេញពីប្រទេសចិនមកតំបន់អាស៊ាន ក៏ជាហេតុផលធ្វើឲ្យមានកំណើនទំហំពាណិជ្ជកម្មនេះដែរ។

គួររំឭកដែរថា គិតត្រឹមខែសីហា ឆ្នាំ២០២២ កន្លងទៅ ការធ្វើពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាក្នុងរយៈពេល៨ខែ មានក្នុងទំហំទឹកប្រាក់សរុបប្រមាណ ៣៧,៤ពាន់លានដុល្លារ។ ខណៈការនាំចូលទំនិញមកកម្ពុជា គិតជាតម្លៃជាង ២១,៧៦ពាន់លានដុល្លារ និងការនាំចេញទំនិញទៅក្រៅប្រទេសវិញមានតម្លៃជាង ១៥,៦៤ពាន់លានដុល្លារ។ នេះបើយោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ អត្ថបទដោយ ៖ សំបាន ច័ន្ទដារ៉ា


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)