អឺរ៉ុប បំបែករឿងអាស្រូវពុករលួយដ៏ធំបំផុតមួយដែលមិនធ្លាប់មាន

បរទេស ៖ យោងទៅតាមប្រភពព័ត៌មានពី BBC បានរាយការណ៍ថា ជនសង្ស័យចំនួន ៤ នាក់ត្រូវបានចោទប្រកាន់នៅក្នុងការស៊ើបអង្កេត ដែលពាក់ព័ន្ធទៅនឹងករណីស៊ីសំណូកជាមួយនឹងរដ្ឋមួយនៅឈូងសមុទ្រនៅក្នុងសភាសហភាពអឺរ៉ុប។

អនុប្រធានសភាអឺរ៉ុប និងជាសមាជិកសភាហ្ក្រិចផង លោកស្រី Eva Kaili គឺជាជនសង្ស័យម្នាក់ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួនក្នុងសំណុំរឿង ដែលព្រះរាជអាជ្ញាបានចោទប្រកាន់ថា រដ្ឋឈូងសមុទ្រមួយបានព្យាយាមបង្ហាញឥទ្ធិពលរបស់ខ្លួនលើការសម្រេចចិត្តរបស់សភា តាមរយៈការបរិច្ចាគប្រាក់ ឬអំណោយ។ លោកស្រី Kaili ត្រូវ​បាន​ព្យួរ​ពី​តួនាទី​ជា​អនុប្រធាន​មួយ​រូប​ក្នុង​ចំណោម​អនុប្រធាន​ ១៤ ​រូបរបស់អឺរ៉ុប រួមទាំងព្យួរតួនាទីពីក្រុម​សង្គមនិយម និង​អ្នក​ប្រជាធិបតេយ្យ ហើយលោកស្រី​ក៏​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​គណបក្ស Pasok របស់​ហ្ក្រិចផងដែរ។

ប្រធានសភាអឺរ៉ុប អ្នកស្រី Roberta Metsola បានធ្វើដំណើរពីប្រទេសម៉ាល់តា ទៅកាន់ទីក្រុងប្រ៊ូសែលភ្លាមៗកាលពីល្ងាចថ្ងៃសៅរ៍កន្លងទៅនេះ ដើម្បីធ្វើជាសាក្សីក្នុងប្រតិបត្តិការចូលឆែកឆេរផ្ទះសមាជិកសភាដែលជាប់សង្ស័យ។

អ្នកនាំពាក្យរបស់លោកស្រី Metsola បាននិយាយថា៖​ អ្នកស្រី Roberta Metsola បានសម្រេចចិត្តព្យួរតួនាទីអ្នកស្រី Eva Kaili ដោយការអនុវត្តភ្លាមៗ ដែលរួមមានទាំងអំណាច ភារកិច្ច និងភារកិច្ចទាំងអស់ដែលពាក់ព័ន្ធ។ សភាអឺរ៉ុបនឹងឈរយ៉ាងម៉ឺងម៉ាត់ក្នុងការប្រឆាំងនឹងអំពើពុករលួយ និងកំពុងសហការយ៉ាងពេញលេញជាមួយក្រុមអ្នកស៊ើបអង្កេត។

សាច់ប្រាក់ដែលមានទំហំហែល ៦០០ ០០០ផោន (៦៣២ ០០០ដុល្លារ) ត្រូវបានប៉ូលិសបែលហ្ស៊ិករឹបអូសក្នុងការឆែកឆេរចំនួន ១៦ ដងក្នុងទីក្រុងប្រ៊ូសែលកាលពីថ្ងៃសុក្រកន្លងទៅនេះ រួមទាំងកុំព្យូទ័រ និង​ទូរសព្ទ​ដៃ​ក៏​ត្រូវ​បាន​គេ​យក​ទៅ​ពិនិត្យ​មើល​មាតិកា​របស់​ពួកវា​ដែរ និងមានការឃាត់ខ្លួនមនុស្ស​សរុប ​៦​ នាក់​ដើម្បី​សាកសួរ។

ការិយាល័យក្រុមព្រះរាជអាជ្ញារបស់ប្រទេសបែលហ្ស៊ិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ បុគ្គលចំនួន៤នាក់ត្រូវបានចាប់ខ្លួន ក្រោមការដឹកនាំការស៊ើបអង្កេតរបស់ចៅក្រមស៊ើបអង្កេតទីក្រុងប្រ៊ូសែល។ ពួកគេទាំងនោះត្រូវបានចោទប្រកាន់ពីបទចូលរួមប្រព្រឹត្តបទល្មើសនៅក្នុងអង្គការឧក្រិដ្ឋកម្ម ការលាងលុយកខ្វក់ និងអំពើពុករលួយ ហើយមនុស្សពីរនាក់ក្នុងចំណោម ៦ នាក់ត្រូវបានដោះលែង។

ក្រុមអ្នកស៊ើបអង្កេតបានសង្ស័យថា រដ្ឋឈូងសមុទ្រមួយបានជះឥទ្ធិពលលើការសម្រេចចិត្តផ្នែកសេដ្ឋកិច្ច និងនយោបាយរបស់សភាអស់រយៈពេលជាច្រើនខែ ជាពិសេសតាមរយៈការផ្តល់ជំនួយផ្សេងៗ។

ប្រទេសកាតា ក៏ត្រូវបានសង្ស័យក្នុងរឿងក្តីមួយនេះដែរ ប៉ុន្តែរដ្ឋាភិបាល​កាតា​បាន​បដិសេធថា៖ មិនដឹងពីព័ត៌មានលម្អិតណាមួយនៃការស៊ើបអង្កេតនោះទេ ហើយការអះអាងណាមួយដែលមិនបានចេញពីកាតា គឺជាការផ្តល់ព័ត៌មានខុសមួយ។ ទំនួលខុសត្រូវរបស់លោកស្រី Kaili ក៏មានឋានៈជាអនុប្រធានរួមនៃមជ្ឈិមបូព៌ា ហើយលោកស្រីក៏​ធ្លាប់​ជា​ខ្សែការពារ​កាតា​កាលពី​មុនផងដែរ។

នៅក្នុងសុន្ទរកថាមួយកាលពីខែមុនស្តីអំពីសិទ្ធិមនុស្សក្នុងអំឡុងព្រឹត្តិការណ៍ FIFA World Cup នៅប្រទេសកាតា នាងបានហៅប្រទេសនេះថាជា “អ្នកនាំមុខគេក្នុងសិទ្ធិការងារ” ដោយសារកាតាបានលុបចោល Kafala ដែលជាក្របខ័ណ្ឌច្បាប់ដែលប្រើនៅក្នុងរដ្ឋឈូងសមុទ្រជាច្រើន ប៉ុន្តែអង្គការសិទ្ធិមនុស្សប្រៀបធៀបវាថាជាទាសភាពសម័យទំនើប។ លោកស្រីក៏ធ្លាប់បានចោទប្រកាន់សមាជិកសភាសហភាពអឺរ៉ុបមួយមួយចំនួន ថាពួកគេបានរើសអើងប្រឆាំងនឹងកាតា។

ទោះជាយ៉ាងណាក្តី ក្រុមអ្នកស៊ើបអង្កេត Watchdogs និង គណបក្សប្រឆាំងបាននិយាយថា នេះគឺជារឿងអាស្រូវពុករលួយដ៏ធំបំផុតមួយដែលសភាអឺរ៉ុបមិនធ្លាប់បានឃើញ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)