កម្ពុជាកំពុងសិក្សាលទ្ធភាពសាងសង់ផ្លូវដែកល្បឿនលឿន ដើម្បីតភ្ជាប់ការដឹកជញ្ជូនផ្ទៃក្នុងឱ្យកាន់តែរឹងមុំា

ព្រះសីហនុ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាបានបង្ហើបប្រាប់ពីគម្រោងកម្ពុជាកំពុងសិក្សាទៅលើលទ្ធភាពសាងសង់ផ្លូវដែកល្បឿនលឿនដើម្បីតភ្ជាប់ពីទីក្រុងភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ និងព្រះខេត្តព្រះសីហនុទៅកាន់ខេត្តជាប់ព្រំដែន។ ការថ្លែងរបស់សម្ដេចនេះធ្វើឡើងនាឱកាសពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវលេខ១៤៦B តភ្ជាប់ទៅផ្លូវលេខ១៤៨ ក្នុងខេត្តព្រះសីហនុ។

ក្នុងឱកាសដដែលនេះ សម្ដេចបានថ្លែងថា បើសិនជាកម្ពុជាសម្រេចចិត្តថានឹងធ្វើផ្លូវដែកល្បឿនលឿននេះឡើងពិតមែន គឺមិនចំណាយពេលច្រើនពេកទេ ដោយសារតែកម្ពុជាមានផ្លូវដែកចាស់រួចស្រាប់ ដែលស្ថានភាពផ្លូវដែកចាស់នេះ សម្ដេចបានបញ្ជាក់ថា មិនអាចបម្រើឱ្យវិស័យសេដ្ឋកិច្ចបានទេ។

សម្ដេចបានគូសបញ្ជាក់ទៀតថា ៖

“ក្រៅពីនោះ យើងអាចមានផ្លូវដែកល្បឿនលឿននៅកន្លែងដទៃទៀត យើងត្រូវខិតខំធ្វើអំពីបញ្ហានេះ តភ្ជាប់ផ្ទៃក្នុងយើងឱ្យរឹងមុំាដើម្បីបម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ចសង្គម កាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋ ហើយការលំបាករបស់ប្រជាជននេះគឺចង់សំដៅថាចង់កាត់បន្ថយភាពក្រីក្រក្នុងចំណោមប្រជាជន និងបង្កើនប្រាក់ចំណូលសម្រាប់ប្រជាជនកម្ពុជា”

គួរបញ្ជាក់ថា ប្រទេសកម្ពុជាយើងមានផ្លូវដែក ៣ខ្សែរួមមាន៖

  • ខ្សែទី១ ភ្នំពេញ-អូរជ្រៅ(ប៉ោយប៉ែត)ជាប់ព្រំដែនប្រទេសថៃ៖ មានប្រវែង ៣៨៦គ.ម ត្រូវបានសាងសង់ឡើងពីឆ្នាំ១៩២៩ ដល់ឆ្នាំ១៩៤២ ។ ផ្លូវដែកនេះ ត្រូវបានបើកឱ្យដំណើរការឡើងវិញបណ្តោះអាសន្នកាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨ ។
  • ខ្សែទី២ ភ្នំពេញ-ព្រះសីហនុ(កំពង់ផែសមុទ្រ)៖ ឆ្លងកាត់ខេត្តកំពតមានប្រវែងសរុប ២៦៦ គីឡូម៉ែត្រ ត្រូវបានសាងសង់ពីឆ្នាំ១៩៦០ ដល់ឆ្នាំ១៩៦៩ ។ ផ្លូវដែកនេះ ត្រូវបានបើកឱ្យដំណើរការឡើងវិញ កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៦ ។
  • ខ្សែទី៣ ស្ថានីយភ្នំពេញ-ព្រលានយន្តហោះអន្តរជាតិភ្នំពេញ៖ មានប្រវែងសរុប ១០គីឡូម៉ែត្រ ត្រូវបានបើកឱ្យដំណើរការកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ ។ ដែលផ្លូវទាំង៣ខ្សែនេះនៅមិនទាន់មានលក្ខណៈទំនើបនៅឡើយ៕

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ចលនាពហិការទំនិញថៃរបស់ពលរដ្ឋខ្មែរមិនថមថយឡើយ ​

Uncategorized

• 24/07/2026

អស់រយៈពេលមួយឆ្នាំហើយ ការពហិការទំនិញថៃបានបង្ហាញប្រសិទ្ធផលយ៉ាងល្អ ជាមួយការបិទទ្វាររបស់ក្រុមហ៊ុនថៃ​នៅកម្ពុជា​ជាបន្តបន្ទាប់ និងការកើនឡើងនៃប្រជាប្រិយភាពរបស់ទំនិញក្នុងស្រុក

ភាគីពាក់ព័ន្ធ កំពុងរកដំណោះស្រាយ​ជំរុញ​ទេសចរក្នុង​ស្រុក​ ដើម្បីជំនួស​ទេសចអន្តរជាតិ​ដែល​កំពុង​ធ្លាក់​ចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ក្នុងរយៈពេល​៥ខែ ឆ្នាំ២០២៦នេះ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​បរទេស សរុបចំនួន ​១,៥៤លាននាក់​​ បើធៀបនឹង​រយៈពេលដូចគ្នា​ក្នុងឆ្នាំ ២០២៥ ធ្លាក់ចុះរហូតដល់ ៤៧,៨ភាគរយ

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានលើកឡើងថា ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

អាម៉េរិក កំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជា ប៉ុន្តែលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

អាម៉េរិកសម្រេចកំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជាក្រោមមាត្រា៣០១ ប៉ុន្តែផ្តល់ការលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

រដ្ឋបាល Trump ជំរុញឱ្យអារ៉ាប៊ី​សាអូឌីត ​ទទួលស្គាល់​អ៊ីស្រាអែល​ ដើម្បីអាច​ទទួលបាន​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ពី​អាមេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

កិច្ចព្រមព្រៀងជា​ប្រវត្តិសាស្ត្រ​ក្នុង​ការ​ផ្តល់​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ស៊ីវិល​អាមេរិក ​ទៅ​ឱ្យ​អារ៉ាប៊ី​សាអូឌីត ​នឹង​ត្រូវ​ផ្អែក​លើ​លក្ខខណ្ឌ​ដ៏​តឹងរ៉ឹង​មួយ​ ហើយ ​រដ្ឋាភិបាល​ទីក្រុង​រីយ៉ាត​​ នៃប្រទេសអារ៉ាប៊ី​សាអូឌីត ​ចាំបាច់​ត្រូវ​តែទទួលស្គាល់​អ៊ីស្រាអែលជាផ្លូវការ

កាណាដា នឹងបង្កើនការវិនិយោគលើវិស័យហិរញ្ញវត្ថុ និងធនាគារ បន្ថែមនៅកម្ពុជា នាបំណាច់ឆ្នាំ២០២៦

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ប្រទេសកាណាដា បានបង្ហាញពីផែនការពង្រីកការវិនិយោគទៅលើប្រតិបត្តិការវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជានាដំណាច់ឆ្នាំ២០២៦ខាងមុខនេះ

សហគ្រិនខ្មែរ ពង្រីកការគាំទ្រដល់សហគ្រិន ពង្រឹងភាពជាដៃគូ និងបង្កើនឱកាសទីផ្សារ​សម្រាប់​ផលិតផលខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/07/2026

ក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានរៀបចំកិច្ចប្រជុំ​លើក​ទី២០ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធី និងអនុម័តគំនិតផ្តួចផ្តើមសម្រាប់ទិសដៅការងារ​ដំណាក់កាលបន្ទាប់ សំដៅពង្រឹងប្រសិទ្ធភាពនៃការគាំទ្រសហគ្រិនភាពនៅកម្ពុជា

ឯកឧត្តម ​កៅ ​ថា​ច៖​ ​ការ​ប្រើប្រាស់​កម្ចី​វិនិយោគលើ​កសិកម្ម​មិន​មែន​ជា​កំហុស​ទេ ​បើ​មាន​ផែនការ​ផលិត​ ​និង​ការ​គ្រប់គ្រង​ហានិភ័យ​ច្បាស់លាស់​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

​ឯកឧត្តម​បណ្ឌិត​ ​កៅ ​ថា​ច ​អគ្គ​នាយក​ (​ARDB​) ​និង​ជា​ប្រធាន​សមាគម​បណ្តាញ​កសិករ​តេជោ ​បាន​គូសបញ្ជាក់​ថា​៖​ «​ការ​ខ្ចី​ប្រាក់​ពី​ស្ថាប័ន​ហិរញ្ញវត្ថុ​ដើម្បី​យក​ទៅ​វិនិយោគ​លើ​វិស័យ​កសិកម្ម​មិន​មែន​ជា​រឿង​ខុសឆ្គង​នោះ​ឡើយ​ ​បើ​មាន​ផែនការ​ផលិត​ ​និង​ការ​គ្រប់គ្រង​ហានិភ័យ​ ​នោះ​នឹង​ធ្វើឱ្យ​កសិករ​យើង​កាន់តែ​មាន​ជីវភាព​ធូរធារ ​អាច​រួចផុត​ពី​អន្ទាក់​បំណុល​»​

គម្រោង​វិនិយោគជាង ​៤៩០​ នៅខេត្តព្រះសីហនុ​ ជាមួយដើមទុន ​​៨,៤ពាន់​លានដុល្លារ ​​ទទួលបានការលើកទឹកចិត្តពិសេស​ពីរដ្ឋាភិបាល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

គម្រោងជាង ៤៩០ ដែលមានទីតាំងវិនិយោគនៅក្នុងខេត្តព្រះសីហនុ រាប់ទាំងគម្រោងដែលធ្លាប់ជាប់គាំង និងគម្រោងស្នើសុំវិនិយោគថ្មី ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាត និងផ្តល់ជូននូវគោលការណ៍លើកទឹកពិសេសក្រោមដើមទុនវិនិយោគសរុបប្រមាណ ៨,៤ពាន់លានដុល្លារ

ថាមពលស្អាត ក្លាយជាផ្នែកមួយនៃកំណើនសេដ្ឋកិច្ច និងការប្រកួតប្រជែងរវាងប្រទេសមហាអំណាច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 23/07/2026

ថាមពលស្អាតបានក្លាយជាវិស័យអាទិភាពដ៏លេចធ្លោ និងកំពុងមានការប្រកួតប្រជែងយ៉ាងខ្លាំងរវាងប្រទេសមហាអំណាច និងជំរុញដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួនចាប់យកមកអនុវត្តបន្ត