តម្លៃប្រេងនៅអាមេរិកបន្តឡើងថ្លៃជាង ២ ដុល្លារ ខណៈស្តុកប្រេងឆៅបានថយចុះប្រហែល ៣,១ លានបារ៉ែល

បរទេស ៖ យោងតាមប្រភពព័ត៌មានបរទេសមួយបានរាយការណ៍ថា តម្លៃប្រេងនៅអាមេរិកបានបន្តឡើងថ្លៃ បន្ទាប់ពីស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិកបានថយចុះប្រហែល ៣,១ លានបារ៉ែល។

ប្រេងឆៅរបស់ក្រុមហ៊ុន Brent បានបន្តឡើងថ្លៃ ១,១៥ ភាគរយ ឬ​ ស្មើរនឹង ៨០,៩២ ដុល្លារក្នុងមួយបារ៉ែល ចំណែកឯប្រេងឆៅរបស់ក្រុមហ៊ុន West Texas Intermediate (WTI) បានឡើងថ្លៃ ១,០៥ ភាគរយ ឬ​ ស្មើរនឹង ៧៧,០៣ ដុល្លារក្នុងមួយបារ៉ែល។ ម៉ាកប្រេងឆៅរបស់អាមេរិកដ៏ល្បីទាំងពីរនេះបានបន្តឡើងថ្លៃជាង ២ ដុល្លារបន្ថែមទៀត។ ការឡើងថ្លៃនេះក៏ត្រូវបានជំរុញដោយសារវិធានការអង្គការ OPEC+ ក្នុងការកាត់ន្ថយទិន្នផលបេ្រងផងដែរ ហើយ OPEC+ ទំនងនៅតែបន្តអនុវត្តវិធានការដ៏តឹងតែងនេះ។

គិតត្រឹមថ្ងៃព្រហស្បតិ៍ សប្ដាហ៍កន្លងទៅនេះ តម្លៃប្រេងបានកើនឡើងក្នុងរយៈពេល ៤ ថ្ងៃជាប់គ្នា រួមទាំងប្រេងឆៅ ប្រេងឥន្ធនៈ ប្រេងសាំង និង ស្តុកប្រេងរបស់សហរដ្ឋអាមេរិកត្រូវបានគេមើលឃើញកំពុងនៅក្នុងស្ថានភាពដ៏តឹងតែងមួយ។ ស្របពេលដែលមានព្រិលធ្លាក់ខ្លាំងនៅអាមេរិកឥឡូវនេះ បានធ្វើឱ្យកំណើននៃតម្រូវការប្រេងនៅសហរដ្ឋអាមេរិកមានការកើនឡើង។ នេះគឺជាបញ្ហាធំមួយដែលត្រូវបានគេព្យាករណ៍ថា អាមេរិកនឹងពន្យារពេលជើងហោះហើរ ។

ការឡើងថ្លៃតម្លៃប្រេងរបស់អាមេរិកបានបង្កជាការព្រួយបារម្ភដល់ចិនផងដែរ ស្របពេលដែលចិនកំពុងប្រឈមមុខនឹងការរីករាលដាលនៃករណីឆ្លងកូវីដ-១៩។ ចិនចាប់ផ្តើមបន្ធូរបន្ថយគោលនយោបាយគ្មានកូវីដរបស់ខ្លួនដោយបានរក្សាតម្លៃប្រេងមិនឱ្យឡើងថ្លៃ។ កាលពីខែវិច្ឆិកាកន្លងទៅនេះ ការនាំចូលប្រេងឆៅពីរុស្ស៊ីមកកាន់ចិនបានកើនឡើង ១៧ ភាគរយ ហើយក្រុមហ៊ុនចម្រាញ់ប្រេងរបស់ចិនបានប្រញាប់ប្រញាល់ធានាផលិតផលប្រេងបន្ថែមទៀតមុនពេលក្រុមប្រទេស G7 និង សហភាពអឺរ៉ុបកំណត់តម្លៃប្រេង។ នៅក្នុងឆ្នាំនេះ ការនាំចេញប្រេងរបស់រុស្ស៊ីបានធ្លាក់ចុះ ដោយសារការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប ដែលធ្វើឱ្យប្រទេសទាំងនោះងាកទៅរកអ្នកផ្គត់ផ្គង់ផ្សេងៗទៀតដូចជា អាមេរិក ជាដើម។ ទោះជាយ៉ាណាក្តី តម្លៃបេ្រង ឬ ថាមពលរបស់អាមេរិកមានតម្លៃថ្លៃជាងរុស្ស៊ី ដែលរឹតតែធ្វើឱ្យប្រទេសទាំងនោះអាចធ្លាក់ចូលក្នុងវិបត្តិសេដ្ធកិច្ច៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រដ្ឋាភិបាលដាក់ឲ្យអនុវត្តកម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែង បង្កើនពិពិធកម្ម និងពង្រឹងភាពធន់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចក្នុងបរិការណ៍សកល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/01/2026

រដ្ឋាភិបាលបានប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការនូវកម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែង បង្កើនពិពិធកម្ម និងពង្រឹងភាពធន់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចក្នុងបរិការណ៍សកល

លុយយ័ន កាន់តែមានតម្លៃ ខណៈដែលចិនអាចឈ្នះសង្គ្រាមពាណិជ្ជកម្មតាមរយៈរូបមន្តជំនួញថ្មីប្រេងដូរយកប្រាក់យ័ន និងមាស

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/01/2026

នៅក្នុងទីផ្សារថាមពលសកល ប្រទេសចិន បាន និងកំពុងពង្រឹងភាពជឿជាក់នៅលើទីផ្សារអន្តរជាតិកាន់តែខ្លាំងឡើងជាមួយនឹងអំណាចរបស់ប្រាក់យ័ន

កម្ពុជា-កាណាដា ពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/01/2026

កម្ពុជា និងកាណាដា ជួបពិភាក្សាអំពីកិច្ចសហប្រតិបត្តិការវិស័យសេដ្ឋកិច្ចដើម្បីត្រួសត្រាយផ្លូវសម្រាប់ពាណិជ្ជកម្មសេរីជាមួយដៃគូពាណិជ្ជកម្មសំខាន់ៗ

តម្លៃមាសឡើងថ្លៃជាង ៥ ៧០០ ដុល្លារក្នុងមួយតម្លឹង ដោយសារបញ្ហាភូមិសាស្រ្តនយោបាយរវាងអាម៉េរិក និងអឺរ៉ុបកាន់តែតានតឹងពាក់ព័ន្ធនឹងកោះ Greenland

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/01/2026

តម្លៃមាសឡើងថ្លៃដល់ជាង ៤ ៧៣៧ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ (មាសមានតម្លៃ ៥ ៩០០ ដុល្លារក្នុងមួយតម្លឹង និង ៥៩០ ដុល្លារក្នុងមួយជីនៅលើទីផ្សារកម្ពុជា)

IBC ៖ ទោះជាមានភាពមិនប្រាកដប្រជាលើបញ្ហាពន្ធគយ ការនាំចេញរបស់កម្ពុជា ឆ្នាំ២០២៥ កើនឡើងលើស ១៥%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/01/2026

បើទោះជាមានភាពមិនប្រាកដប្រជាលើបញ្ហាពន្ធគយ និងវិបត្តិសាកលក៏ដោយ ការនាំចេញរបស់កម្ពុជានៅឆ្នាំ២០២៥ បានកើនឡើងរហូតដល់ជាង១៥ភាគរយ

ពលរដ្ឋជនជាតិដើមភាគតិចខេត្តរតនគិរី ទទួលបានបណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 21/01/2026

ប្រជាពលរដ្ឋជនជាតិដើមភាគតិច នៅខេត្តរតនគិរី បានទទួលបណ្ណកម្មសិទ្ធិសម្គាល់ម្ចាស់អចលនវត្ថុសមូហភាពស្របច្បាប់ ក្រោយរង់ចាំអស់រយៈពេលជាច្រើនឆ្នាំ ក្រោមវត្តមាន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់

ក្រសួង​ដែនដី ផ្ដល់ស្នាមញញឹម​ដល់ជនជាតិភាគតិច​ក្នុង​ខេត្តក្រចេះ តាមរយៈការផ្ដល់​បណ្ណ​កម្មសិទ្ធិការពារទ្រព្យសម្បត្តិរបស់ខ្លួន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 21/01/2026

ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​ និងសំណង់ បានផ្ដល់ស្នាម​ញញឹម​ដល់ពលរដ្ឋ​ជនជាតិភាគតិច​ក្នុង​ខេត្តក្រចេះ តាមរយៈការផ្ដល់​បណ្ណកម្មសិទ្ធិដីធ្លីជូនពួកគាត់​

ក្រសួងរៀបចំដែនដី បញ្ចប់ក្តីកង្វល់ក្នុងសង្គមជាតិ ជុំវិញការកាន់កាប់ដីសហគមន៍របស់ជនជាតិដើមភាគតិច

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 20/01/2026

នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញចូលរួមក្នុងពិធីប្រគល់ប័ណ្ណសមូហភាពជូនសហគមន៍ជនជាតិដើមភាគតិច

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រោងបំពាក់ម៉ាស៊ីនថតស្វ័យប្រវត្តិឃ្លាំមើលសកម្មភាពសត្វផ្សោតទន្លេមេគង្គ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/01/2026

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រោងបំពាក់ម៉ាស៊ីនថតស្វ័យប្រវត្តិជាលើកដំបូង នៅដើមឆ្នាំ២០២៦នេះ សម្រាប់ឃ្លាំមើលសកម្មភាពរស់នៅរបស់សត្វផ្សោត

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អំពាវនាវឱ្យវិនិយោគិនចិនពិនិត្យលទ្ធភាពបោះទុនវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើនថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/01/2026

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អំពាវនាវឱ្យវិនិយោគិនចិនពិចារណា និងពិនិត្យលទ្ធភាពក្នុងការបោះទុនវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើនថែមទៀត

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី