វប្បធម៌នៃជនជាតិចិន ឬអាមេរិក អាចឆ្លុះបញ្ចាំងពីភាពខ្លាំងនៃសេដ្ឋកិច្ចរបស់គេរៀងខ្លួន

មហាអំណាចអាមេរិក និងចិន ក្នុងនាមជាអ្នកនាំមុខគេទាំងសេដ្ឋកិច្ច និងយោធា ដាច់ខាតមិនមែនកើតឡើងដោយចៃដន្យនោះទេ ពោលគឺបានមកពីកិច្ចខិតខំប្រឹងប្រែងប្រកួតប្រជែងនឹងខ្លួនឯងផង និងការប្រកួតក្នុងទីផ្សារផង។

សហរដ្ឋអាមេរិកដែលមាន GDP ប្រមាណជា ២៥៤​ ៦០០ពាន់លានដុល្លារ ហើយចិនមាន GDP ប្រមានជា ១២១ ០២០ពាន់លានដុល្លារត្រូវបានគេទទួលស្គាល់ថា គឺជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេបំផុតនៅលើពិភពលោក ទាំងវិធីសាស្រ្តគណនាតាមបែប Nominal និង PPP  ខណៈដែលអាមេរិកស្ថិតនៅលំដាប់កំពូលក្នុងបញ្ជីសម្រាប់ការគណនាបែប Nominal  ចំណែកចិនស្ថិតនៅលំដាប់កំពូលតាមបែប PPP ចាប់តាំងពីឆ្នាំ២០១៧មកម្ល៉េះ។

មានកត្តាជាច្រើនណាស់ដែលជំរុញឲ្យសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរមកដល់ចំណុចកំពូលនេះ ដែលក្នុងនោះកត្តាមនុស្ស ឬពលរដ្ឋរបស់ពួកគេរៀងខ្លួនគឺមានឥទ្ធិពលដ៏ធំបំផុតមួយ។ ពលរដ្ឋដែលប្រកបដោយចំណេះដឹងមានទំលាប់ធ្វើការងារខ្លាំង មានសមត្ថភាពដឹកនាំអាជីវកម្មធំៗព្រមទាំងរបៀបរស់នៅដ៏ល្អប្រសើរ គឺជាធាតុដ៏សំខាន់នៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ។

ពលរដ្ឋដែលមានជីវិតរស់នៅប្រកបដោយភាពថ្លៃថ្នូ និងមានទំលាប់ល្អក្នុងសង្គម គឺជាភាពចាំបាច់បំផុតក្នុងការទាញយកអត្ថប្រយោជន៍ពីការប្រកួតប្រជែងសេដ្ឋកិច្ចនៅក្នុងពិភពលោក។ ការធ្វើឲ្យប្រសើរឡើងនៃប្រព័ន្ធអប់រំ សុខភាព និងការបង្កើនទំលាប់នៃការអត់ឱនឱ្យគ្នា ការបង្កើតឱកាសដើម្បីធ្វើការជាសហគមន៍ នឹងធ្វើឲ្យវប្បធម៌ក្នុងសង្គមប្រកបដោយគុណភាពជីវិតព្រមទាំងអាចបង្កើនបាននូវសុខុមាលភាពទូទៅសម្រាប់ទាំងបុគ្គល និងសហគមន៍ទាំងមូលផងដែរ។

វប្បធម៌ជនជាតិអាមេរិក និងវប្បធម៌នៃជនជាតិចិនត្រូវបានគេយកមកប្រៀបធៀបលើចំណុចមួយចំនួន ដូចជាការប្រកបការងារ, ការប្រកបអាជីវកម្ម, ការប្រាស្រ័យទាក់ទងគ្នា ក៏ដូចជាពេលនៅជាមួយនឹងក្រុមគ្រួសារផងដែរ។

សម្រាប់ការងាររស់នៅក្នុងសង្គម ជនជាតិចិននិយមប្រាស្រ័យទាក់ទងគ្នាជាក្រុម ខណៈដែលជនជាតិអាមេរិកចូលចិត្តប្រើប្រាស់ពេលវេលា និងជីវិតដោយខ្លួនឯងដែលមានសេរីភាព ហើយវាបានធ្វើឲ្យមានការជះឥទ្ធិពលទៅលើការបំពេញការងារផងដែរ ពីព្រោះថាជនជាតិចិននឹងគិតគូរដល់ក្រុមការងារទាំងមូលជាជាងការគិតគូរសម្រាប់តែលទ្ធផលផ្ទាល់ខ្លួន នេះបើយោងតាមការប្រៀបធៀបនៅក្នុងគេហទំព័រ Country Navigator ។

ជនជាតិចិនតែងគោរព និងឲ្យតម្លៃមនុស្សដែលមានឋានៈខ្ពស់ជាងខ្លួន ទាំងកន្លែងការងារ និងនៅក្នុងក្រុមគ្រួសារ។ ពលរដ្ឋចិនមួយចំនួននិយមការរស់នៅក្នុងដំបូលផ្ទះតែមួយជាមួយនឹងជីដូនជីតា និងបងប្អូនសាច់ញាតិ ខុសពីពលរដ្ឋអាមេរិកដែលចូលចិត្តរស់នៅដាច់ដោយឡែកពីគ្នា។ ពលរដ្ឋអាមេរិកឲ្យតម្លៃទៅលើការបញ្ចេញមតិ ជាពិសេសព័ត៌មានទាំងឡាយណាដែលពាក់ព័ន្ធទៅនឹងសិទ្ធិរបស់ពួកគេសូម្បីតែការប្រើប្រាស់វត្ថុ ឬប្រើប្រាស់បណ្តាញទំនាក់ទំនង ឬសូម្បីតែឧបករណ៍ស្មាតវ៉ៃផង។

សម្រាប់ក្នុងវិស័យការងារ និងការប្រកបអាជីវកម្មវិញជនជាតិទាំងពីរនេះគឺមានទំនោរផ្ទុយគ្នាស្ទើរតែទាំងស្រុង ដោយជនជាតិអាមេរិកចូលចិត្តគិតអ្វីភ្លាមធ្វើភ្លាមមិនរង់ចាំ តែចាំបាច់ត្រូវតែលឿន និងមានប្រសិទ្ធភាព ប៉ុន្តែខុសពីជនជាតិចិន ដែលនិយមលើការប្រាស្រ័យគ្នាជាមុន ប្រើប្រាស់ពេលវេលាឲ្យបានយូរដើម្បីស្គាល់ចិត្តគ្នាជាមុន មុននឹងធ្វើការសម្រេចចិត្តនានា ជាពិសេសទៅលើការចាប់ដៃគូគ្នារកស៊ីជាមួយគ្នា និងធ្វើការងារក្នុងក្រុមហ៊ុនជាមួយគ្នា។ ទោះបីជាយ៉ាងណាក្តីពលរដ្ឋអាមេរិកក្តីពលរដ្ឋចិនក្តីគឺសុទ្ធតែទៅជាគំរូគួរឲ្យយកតំរាប់តាមពីព្រោះថាបច្ចុប្បន្នវប្បធម៍ទាំងពីរអាចបង្ហាញប្រាប់ពិភពលោកបានថាពួកគេបានខិតខំប្រឹងប្រែងអភិវឌ្ឍខ្លួនឯងផ្តោតសំខាន់ទៅលើការរីកចម្រើនក្នុងសង្គមជាធំដើម្បីធ្វើយ៉ាងណាឲ្យប្រទេសជាតិអាចទាញបានប្រយោជន៍បានច្រើនបំផុតតាមដែលអាចធ្វើបានពីសេដ្ឋកិច្ចសកល៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ធ្វើទស្សនកិច្ចនៅកូរ៉េខាងជើងរយៈពេល​ ២ថ្ងៃ ក្រោយអាក់ខាន ៧ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានទៅដល់ទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង ដើម្បីបំពេញដំណើរទស្សនកិច្ចផ្លូវការរយៈពេល ២ ថ្ងៃ ក្រោយអាក់ខានអស់រយៈពេល៧ឆ្នាំ

ទេសចរកម្ពុជា ទៅប្រទេសវៀតណាម​ កើន​ឡើងខ្លាំង ក្រោយជម្លោះព្រំដែនកម្ពុជា-ថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ភ្ញៀវទេសចរកម្ពុជា ​បាន​ឈរ​នៅ​លំដាប់ទី ៥ ក្នុងចំណោម​ទេសចរបរទេស​ដែល​បាន​ចូលទស្សនា​ប្រទេសវៀតណាម​ច្រើន​ជាង​គេបំផុត​ក្នុងរយៈ​ពេល ៥ ខែដំបូង​នៃ​ឆ្នាំ ២២០២៦នេះ ពោលគឺ​កើន​ឡើង​ ៤០ ភាគរយ ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាលពីឆ្នាំមុន

អ្នកជំនាញ ៖ កសិករគួរជីកស្រះក្បែរចំការដំណាំ ដើម្បីទទួលបានផលចំណេញជាប់ពេញមួយឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ទឹក គឺជាកត្តាដ៏សំខាន់មួយក្នុងការរស់នៅប្រចាំថ្ងៃ ក៏ដូចជាសម្រាប់តម្រូវការធ្វើកសិកម្មដែលមាននាទីក្នុងការស្រោចស្រពដំណាំគ្រប់ប្រភេទផងដែរ

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញសម្ពោធចង្កោមកម្មវិធីគាំទ្រសហគ្រិនភាព សម្រាប់គាំទ្រដល់សិស្ស-និស្សិត ធុរកិច្ចថ្មី កសិករខ្នាតតូច និង SME នៅខេត្តកំពង់ធំ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 08/06/2026

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញសម្ពោធចង្កោមកម្មវិធីគាំទ្រសហគ្រិនភាព សម្រាប់គាំទ្រដល់សិស្ស-និស្សិត ធុរកិច្ចថ្មី កសិករខ្នាតតូច និង សហគ្រាសធុនតូច និងមធ្យម នៅខេត្តកំពង់ធំ

តម្លៃមាស អាចហក់ឡើងមកវិញទៅដល់ ៧២០០ ដុល្លារ/មួយតម្លឹងក្នុងឆ្នាំ ២០២៦ នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

បន្ទាប់ពីតម្លៃមាសបានហក់ឡើងយ៉ាងគំហុករហូតដល់ ៦៤ ភាគរយ កាលពីឆ្នាំ ២០២៥ កន្លងមក លោហៈធាតុដ៏មានតម្លៃបំផុតនេះកំពុងស្ថិតនៅលើគន្លងទៅរកកំណើនជាប្រវត្តិសាស្ត្រម្តងទៀត

ការវាយប្រហារគ្នាថ្មីៗរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល ​រុញឱ្យតម្លៃប្រេងឡើងថ្លៃជិត ៣ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

តម្លៃប្រេងហក់ឡើងថ្លៃជិត ៣ ភាគរយ នៅក្នុងទីផ្សាអាស៊ី បន្ទាប់ពីអ៊ីរ៉ង់បានបាញ់មីស៊ីលជាច្រើនដងទៅកាន់អ៊ីស្រាអែល ដែលធ្វើឱ្យមានការធ្លាក់ចុះនៃក្តីសង្ឃឹមក្នុងការចរចាបញ្ចប់ជម្លោះ

ធីភីស៊ីភីហ្សា-TPC Pizza បង្ហាញវត្តមានដើម្បីផ្តល់ជូនសហគមន៍កាន់តែប្រសើរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 08/06/2026

ធីភីស៊ី ភីហ្សា-The Pizza Cambodia ក្រុមការងារបានធ្វើកិច្ចពិភាក្សាជាមួយ អង្គការផ្កាយសមុទ្រកម្ពុជា (ISF Cambodia) ក្នុងនាមជាដៃគូសហការគ្នាដើម្បីផ្តល់ជំនួយគាំទ្រអង្គការ

ហែលឆ្លងឧបសគ្គ ២០ឆ្នាំ៖ «បូទីកា» បង្ហាញភាពរឹងមាំក្នុងវិស័យសំណង់ និងប្តេជ្ញាចិត្តពង្រឹងសមត្ថភាពផលិត ដើម្បីឈានទៅរកការនាំចេញ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 08/06/2026

ហែលឆ្លងឧបសគ្គ ២០ឆ្នាំ៖ «បូទីកា» បង្ហាញភាពរឹងមាំក្នុងវិស័យសំណង់ និងប្តេជ្ញាចិត្តពង្រឹងសមត្ថភាពផលិត ដើម្បីឈានទៅរកការនាំចេញ

ចិញ្ចឹមក្ងានស្រែរកចំណូលបានច្រើនចូលគ្រួសារ និងមានទីផ្សារល្អថែមទៀត

ជំនួញ, ព្រឹត្តិការណ៍

• 08/06/2026

ជាទូរទៅក្ងានស្រែមួយក្បាល មានទម្ងន់ជាមធ្យមចន្លោះពី ៣.៥០ គីឡូក្រាមទៅដល់ ៥.០០គីឡូក្រាម មានតម្លៃចន្លោះពី ០៨ ម៉ឺនរៀលទៅដល់ ១២ ម៉ឺនរៀលក្នុងមួយក្បាល ដែលធ្វើឱ្យកសិកររកចំណូលបានច្រើន និងមានតម្រូវការទីផ្សារខ្ពស់ទៀតផង

កម្ពុជា-ចិន ជំរុញការតភ្ជាប់ប្រព័ន្ធបញ្ជរតែមួយ និងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យដើមកំណើតទំនិញតាមទម្រង់​អេឡិចត្រូនិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 05/06/2026

កម្ពុជា-ចិន ជំរុញការតភ្ជាប់ប្រព័ន្ធបញ្ជរតែមួយ និងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យដើមកំណើតទំនិញ តាមទម្រង់​អេឡិចត្រូនិក ដើម្បីពន្លឿន និងសម្រួលពាណិជ្ជកម្ម