ក្រសួងពាណិជ្ជកម្ម ​មាន​ផែនការ​បង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ឯកជន​កម្ពុជា ជំរុញ​ការលក់​ផលិតផល​កម្ពុជា​ទៅ​ទីផ្សារ​ចិន

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានលើកឡើងថា គោលបំណងនៃការដាក់ផែនការ និងយុទ្ធសាស្ត្រសមាហរណកម្ម ធ្វើពិពិធកម្មទីផ្សារ  ដើម្បីលើកកម្ពស់ការផ្សព្វផ្សាយ និងជំរុញការលក់ផលិតផលកម្ពុជានៅលើទីផ្សារប្រទេសចិនបន្ថែមទៀត ខណៈដែលក្រសួងបាន​មាន​ផែនការ​បង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ឯកជន​កម្ពុជា​ចំនួន ៥ ​ទីតាំងនៅ​ប្រទេស​ចិន ។

ឯកឧត្តម ប៉ាន សូរស័ក្តិ បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា ​បច្ចុប្បន្ន​ក្រសួង​កំពុង​រៀបចំ​រាយការណ៍​ស្តីពី​ការចុះពិនិត្យ​ទីតាំង​​​ជាក់ស្តែង ដើម្បី​បង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ឯកជន​កម្ពុជា​ចំនួន ៥ ទីតាំង​ ​ដើម្បី​លើកកម្ពស់​ការផ្សព្វ​ផ្សាយ និង​ជំរុញ​ការលក់​ផលិតផល​កម្ពុជា​ទៅ​ទីផ្សារ​ចិន​ថែមទៀត​ ខណៈដែលមជ្ឈ​មណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជាទាំងនោះមានទីតាំងនៅទីក្រុងឆាងឈុន ហាបីន ណានជីង ថាយយាន និងចឹងចូវនៃប្រទេសចិន។

តាមគម្រោងបង្កើតមជ្ឈ​មណ្ឌលពាណិជ្ជកម្មឯកជននៅក្នុង​ប្រទេស​ចិន នឹងត្រូវ​រៀបចំក្រោយពេលក្រសួង​បានសម្ពោធ​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ឯកជន​កម្ពុជា​នៅក្នុង​ក្រុង Atsugi នៃ​ខេត្ត Kanagawa ប្រទេស​ជប៉ុន ​ដើម្បី​ដាក់តាំង​បង្ហាញ និង​លក់​ផលិតផល​កម្ពុជា​ជា​អចិន្រ្ដៃ​យ៍ ​។​ ក្រសួងក៏បានរៀបចំថ្នាលទីផ្សារផ្សព្វផ្សាយ និងលក់ទំនិញ ដែលមានឈ្មោះថា Go4eCam និងកំពុងរៀបចំអនុស្សរណៈធ្វើកិច្ចសហការជាមួយក្រុមហ៊ុនឯកជន និងអ្នកដឹកជញ្ជូនតាមយន្តហោះ ដើ​ម្បីជំរុញការធ្វើម៉ាកទំនិញកម្ពុជា និងការលក់ទំនិញទៅប្រទេសចិន និងអាស៊ាន តាមរយៈការលើកទឹកចិត្តឱ្យមានការតភ្ជាប់ថ្នាលលក់ទំនិញរបស់កម្ពុជាជាមួយថ្នាលលក់ទំនិញល្បីៗរបស់ប្រទេសចិន និងប្រទេសក្នុងតំបន់ផងដែរ។​

​លោកឧកញ៉ា លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជាបានប្រាប់ ​AMS ​ថា ការបង្កើតតំណាងមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជានៅចិនកាន់តែច្រើន កាន់តែល្អ មិនមែនតែ៥នេះទេ ហើយអាចមានច្រើនជាងនេះ។ មិនត្រឹមតែដំណើរការ មជ្ឈមណ្ឌលពាណិជ្ជកម្មនោះទេ នៅថ្ងៃអនាគត ក៏មានដំណើរការការិយាល័យសភាពាណិជ្ជកម្មកម្ពុជានៅតាមនៅរដ្ឋគោលដៅដែលមានទំនាក់ទំនងសេដ្ឋកិច្ចរីកចម្រើនមួយចំនួន ហើយការបង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ឯកជន​កម្ពុជា​នៅ​តំបន់​សំខាន់ៗ​ក្នុងប្រទេស​ចិន​នឹង​ជួយ​ឱ្យ​ទំនិញ​កម្ពុ​ជាមាន​ទីផ្សារ​កាន់តែច្រើន​។

លោកឧកញ៉ា បានបញ្ជាក់ថា ៖

“ឥឡូវយើងបង្កើតនៅប្រទេសកាណាដា ទីក្រុងតូរ៉ុនតូ និងមានគម្រោងបង្កើតនៅក្រុងសិនដាយ ប្រទេសជប៉ុន ក្នុងខែកុម្ភៈខាងមុខ និងនៅម៉ុងរ៉េអាល់ប្រទេសកាណាដា នៅខែមេសាខាងមុខនេះដែរ ជាការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ហើយចំពោះមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជន អនាគតក៏មានបង្កើតនៅប្រទេសកូរ៉េផងដែរ។ ការិយាល័យសភាពាណិជ្ជកម្មក៏ដូចគ្នា ដោយយើងអាចបែងចែកការងារគ្នាធ្វើឱ្យកាន់តែច្រើន​កាន់តែល្អ”

លោកឧកញ៉ាបានគូសបញ្ជាក់ថា ៖

“បើយើងមានមជ្ឈមណ្ឌល យើងមានការិយាល័យតំណាងប្រទេសច្រើន គឺអាចផ្ដល់ព័ត៌មានទាន់សភាពការណ៍ឱ្យភាគីដៃគូពាណិជ្ជកម្មរបស់យើង។ ការបង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នៅក្រៅ​ប្រទេស​ គឺ​សុទ្ធតែ​ផ្តល់​ផលចំណេញ​សម្រាប់​សេដ្ឋកិច្ចកម្ពុជា ព្រោះ​ទីតាំង​ទាំងនោះ​នឹង​អាច​ត្រូវ​ប្រើប្រាស់​ជា​កន្លែង​ជួបពិភាក្សា និង​ផ្តល់ព័ត៌មាន​ពី​សក្តានុពល ​ឱកាស​វិនិយោគ ហើយក៏​ជា​កន្លែង​តាំង​លក់ ឬ​ផ្សព្វផ្សាយ​ផលិតផល​កម្ពុជា​ផងដែរ​”

​លោកឧកញ៉ា លឹម ហេង បាន​បន្ថែមថា ការបើក​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ឯកជន​ក្នុងប្រទេស​ចិន គឺ​ចាំ​បាច់ណាស់ ព្រោះ​ប្រទេសចិន​ធំ មាន​ប្រជាជន​ច្រើន ជាពិសេស​កម្ពុជា​ចិន​ក៏មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី ​ដែល​តាមរយៈ​កិច្ចព្រមព្រៀង​នេះ​នឹង​ជួយ​ទាក់ទាញ​អ្នកវិនិយោគ​ចិន​ឱ្យ​ចូលមក​បណ្តាក់ទុន​នៅ​កម្ពុជា​កាន់តែច្រើន​។​ ​តាម​ទិន្នន័យ​ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា-​ចិន ឆ្នាំ២០២២ មាន​ទឹកប្រាក់​សរុប ១១ ៦៨៦,១៦៤​ លាន​ដុល្លារ កើន ៤,៤​ភាគរយ​បើ​ធៀប​ឆ្នាំ​ ២០២១។ ​ក្នុងនោះ​ការនាំ​ទំនិញ​ពី​ប្រទេស​ចិន​មក​កម្ពុជា មាន១០ ៤៤៥,​៥៣៣​ លាន​ដុល្លារ កើន ៧,៩​ភាគរយ ចំណែក​ទំនិញ​នាំទៅ​ប្រទេស​ចិន ១ ២៤០​,៦៣​ លាន​ដុល្លារ ធ្លាក់ចុះ១៧,៩​ ភាគរយ​។ ​ឆ្នាំ២០២២ ​ ​កម្ពុ​ជាមាន​ឱនភាពជញ្ជីងពាណិជ្ជកម្ម​​ជាមួយ​ប្រទេស​​​​ចិន ចំនួន ៩ ២០៤,៩០៣​ លាន​ដុល្លារ​ ​​៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តំបន់​ជុំវិញព្រលានយន្តហោះតេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេស វិស័យលំនៅឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/10/2026

តំបន់​ជុំវិញព្រលានយន្តហោះអន្តរជាតិ​តេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេសលើ​លំនៅឋាន

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន

ក្រសួងការងារ និងសហភាពអឺរ៉ុប រួមគ្នាពង្រឹង និងលើកកម្ពស់ការអភិវឌ្ឍជំនាញបច្ចេកទេស ដើម្បីឆ្លើយតបតម្រូវការការងារឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/10/2026

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយសហភាពអឺរ៉ុប (EU) ប្រចាំកម្ពុជា បានសហការគ្នាពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (NTTI) និងវិស័យឯកជន ក្នុងការលើកកម្ពស់ការអភិវឌ្ឍជំនាញបច្ចេកទេស ការសិក្សាផ្អែកលើការងារ និងជំនាញទន់ ដើម្បីឆ្លើយតបតម្រូវការឧស្សាហកម្ម ព្រមទាំងផ្តល់ជាវេទិកាដល់តំណាងរាជរដ្ឋាភិបាល និយោជក គ្រឹះស្ថាន TVET និងនិស្សិត

ពីពលករចំណាកស្រុកទៅជាកម្លាំងសេដ្ឋកិច្ចក្នុងស្រុក៖ ឱកាសថ្មីសម្រាប់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/10/2026

ការវិលត្រឡប់របស់ពលករកម្ពុជាពីប្រទេសថៃក្នុងចំនួនដ៏ច្រើនបានបង្កើតសម្ពាធលើទីផ្សារការងារក្នុងស្រុក ប៉ុន្តែក៏កំពុងបើកឱកាសសម្រាប់កម្ពុជាក្នុងការបង្កើនធនធានមនុស្ស ពង្រឹងផលិតភាព និងជំរុញការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចទៅរកការងារដែលត្រូវការជំនាញនិងមានតម្លៃបន្ថែមខ្ពស់

រុស្ស៊ី ដំណើរការសេវាទូទាត់លុយគ្រីបតូជាសាច់ប្រាក់លើកដំបូងបំផុតរបស់ពិភពលោកក្នុងតម្លៃសេវាត្រឹមតែ ០,៣ភាគរយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប​រទេស ៖ ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុរុស្ស៊ី A7 បានប្រកាសដាក់ឱ្យប្រើប្រាស់សេវាកម្មទូទាត់ប្រាក់លើកដំបូងបំផុតរបស់ពិភពលោក ដែលអនុញ្ញាតឱ្យអតិថិជនផ្ទេរប្រាក់ឆ្លងប្រទេសដោយប្រើប្រាស់រូបិយប័ណ្ណគ្រីបតូ(Cryptocurrency)ជាមួយតម្លៃសេវាត្រឹមតែ ០,៣ភាគរយ។ យោងតាមការចេញផ្សាយរបស់កាសែត RT បានឲ្យដឹងថា ការបើកដំណើរការសេវាកម្មថ្មីដែលមានឈ្មោះថា A7 International នេះ បានជួយឱ្យក្រុមហ៊ុនអាចពង្រីកវិសាលភាពរបស់ខ្លួនទៅកាន់អន្តរជាតិបើទោះបីជាកំពុងរងទណ្ឌកម្មសេដ្ឋកិច្ចពីបណ្តាប្រទេសលោកខាងលិចក៏ដោយ។ តាមរយៈប្រព័ន្ធថ្មីនេះ អតិថិជនអាចទូទាត់ការផ្ទេរប្រាក់ជាប្រភេទរូបិយប័ណ្ណឌីជីថល USDT(ដែលជាប្រាក់គ្រីបតូមានតម្លៃថេរស្មើប្រាក់ដុល្លារអាមេរិក) ហើយអ្នកទទួលប្រាក់នឹងទទួលបានជាសាច់ប្រាក់តាមប្រព័ន្ធ SWIFT

លោក​ ​ត្រាំ​៖​ តៃវ៉ាន់​ព្រមទិញ​ឧស្ម័ន​LN​G ៣០​%​ ពី​គម្រោង​ Alaska ​និង​វិនិយោគ​ ៤​,​៤ ពាន់​លាន​ដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ថា​ ​កោះ​តៃវ៉ាន់​យល់ព្រមទិញ​ឧស្ម័ន​ធម្មជាតិ​រាវ ​(​LN​G​)​ ​ចំនួន​ ៣០​ ​ភាគរយ​ពី​គម្រោង​ Alaska LN​G ​និង​ត្រៀម​វិនិយោគ​ទឹក​ប្រាក់​ ​៤​,​៤ ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​គម្រោង​នេះ​

ទុន​ត្រឹម​ពី​ ​១០​-​១០០​ដុល្លារ​៖ ​តើ​អ្នក​វិនិយោគ​ថ្មី​អាច​ចាប់ផ្តើម​រក​ចំណូល​ពី​ផ្សារ​ហ៊ុន​កម្ពុជា​ដោយ​របៀប​ណា​?​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/10/2026

​សម្រាប់​មនុស្ស​មួយចំនួន​ តែង​គិត​ថា​ ​ការ​វិនិយោគ​លើ​ផ្សារ​ហ៊ុន​អាច​ត្រូវការ​ដើមទុន​ធំ ​និង​ចំណេះដឹង​ជ្រៅ​ជ្រះ ​ប៉ុន្តែ​អ្នក​ជំនាញ​ក្នុង​វិស័យ​មូលបត្រ​កម្ពុជា​យល់​ថា​ ​អ្នក​ចាប់ផ្តើម​ថ្មី​មិន​ចាំបាច់​មាន​ប្រាក់​ច្រើន​ទេ​ ​ដោយ​អាច​ចាប់ផ្តើម​ពី​ទឹក​ប្រាក់​ត្រឹម​ ​១០​ ​ទៅ​ ​១០០ ​ដុល្លារ ​ដើម្បី​ស្វែងយល់​ពី​ទីផ្សារ​ ​និង​បង្កើត​ទម្លាប់​សន្សំ​-​វិនិយោគ​ជា​ប្រចាំ

អាស៊ែបៃហ្សង់- កម្ពុជា ជំរុញកាលានុវត្តភាពវិនិយោគ និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/10/2026

ទីក្រុងបាគូ ៖ ក្នុងឱកាសអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងបាគូ សាធារណរដ្ឋ អាស៊ែបៃហ្សង់ នារសៀលថ្ងៃ១២ ខែតុលា ឆ្នាំ២០២៦ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 13/10/2026

ភ្នំពេញ ៖ ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបណ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវបានក្រុមហ៊ុន AMS (Apsara Media Services) សហការជាមួយក្រុមហ៊ុន New Theory Picture ចាក់បញ្ចាំងនៅតាមរោងភាពយន្តក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ តទៅ

ថ្ងៃសម្រាកភ្ជុំបិណ្ឌ ៣ ថ្ងៃ ឆ្នាំ២០២៦ ភ្ញៀវទេសចរ និងពលរដ្ឋក្នុងស្រុកចេញដើរលេងកម្សាន្តជាង ២,១៦ លានដងនាក់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/10/2026

ភ្នំពេញ ៖ ក្នុងរយៈពេល ៣ ថ្ងៃ​ នៃថ្ងៃឈប់សម្រាកនាអំឡុងពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៦ នៅទូទាំងប្រទេសកម្ពុជា មានទេសចរអន្តរជាតិ និងពលរដ្ឋក្នុងស្រុក ចេញដើរកម្សាន្តសរុបប្រមាណជាង ២,១លាន ដងនាក់ កើនឡើង ០.៨ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយក្នុងនោះ មានខេត្តចំនួន ៥