បច្ចេកវិទ្យា AI កំពុងដំណើរការកាន់តែស៊ីជម្រៅ និងស្ទើរតែគ្រប់វិស័យការងារដែលមនុស្សកំពុងធ្វើ

បរទេស ៖ សព្វថ្ងៃនេះ បច្ចេកវិទ្យា AI កំពុងមានដំណើរការកាន់តែស៊ីជម្រៅស្ទើរតែគ្រប់វិស័យ និងប្រតិបត្តិលើការងារផ្សេងៗជំនួសមនុស្ស ខណៈដែលល្បឿននៃបច្ចេកវិទ្យាកាន់តែលឿនជាងមុន កំពុងជំរុញដល់ការផ្លាស់ប្តូររបត់បែបបៃតង () និងជួយជំរុញឱ្យការចាប់យកជំនាញបែបបៃតងបន្ថែមនាពេលអនាគត។

យោងតាមរបាយការណ៍ដែលចេញផ្សាយដោយ Weforum បានរកឃើញថា ទីផ្សារការងារនាពេលអនាគតប្រមាណ ១ ភាគ ៤ ឬ ២៣ ភាគរយនៃការងារទាំងអស់នៅទូទាំងពិភពលោកនឹងផ្លាស់ប្តូរក្នុងរយៈពេល៥ឆ្នាំខាងមុខទៀត ខណៈដែលគេរំពឹងថា ការងារថ្មីប្រហែល ៦៩ លានកន្លែងនឹងត្រូវបានបង្កើតឡើង ហើយការងារដែលមានស្រាប់ប្រមាណ ៨៣ លានកន្លែងនឹងត្រូវលុបចោល។​ ការវិនិយោគក្នុងការផ្លាស់ប្តូរបែបបៃតង, ការពរង្រឹងជំនាញ និងការបង្កើនការយល់ដឹងរបស់អ្នកប្រើប្រាស់អំពីបញ្ហានិរន្តរភាពនឹងបង្កើតឱកាសថ្មីៗជាច្រើន។

នៅក្នុងពិភពបច្ចេកវិទ្យា ការផ្លាស់ប្តូរបែបបៃតង និងការអភិវឌ្ឍន៍ជំនាញក្នុងតំបន់នឹងមានសារៈសំខាន់ជាងអ្វីៗទាំងអស់។ ការវិនិយោគក្នុងការផ្លាស់ប្តូរបែបៃតងនេះ ក៏ដូចជាការបង្កើនការយល់ដឹងរបស់អ្នកប្រើប្រាស់អំពីបញ្ហានិរន្តរភាពនឹងជំរុញឲ្យមានឱកាសការងារថ្មីៗដូចជា ការងារវិស្វករផ្នែកថាមពលកកើតឡើងវិញ ការងារដំឡើងថាមពលពន្លឺព្រះអាទិត្យ វិស្វករជាប្រព័ន្ធ អ្នកជំនាញផ្នែកនិរន្តរភាព និងអ្នកជំនាញការពារបរិស្ថាន ដែលគេរំពឹងទុកថា ការងារទាំងនេះនឹងមានតម្រូវការខ្ពស់នៅពេលអនាគត។

សម្រាប់ប្រព័ន្ធអប់រំសព្វថ្ងៃនេះវិញ សម្រាប់ជំនាញផ្នែកវិភាគអន្តរបុគ្គល និងធ្វើការជាមួយបច្ចេកវិទ្យាដែលមានសារៈសំខាន់ ដើម្បីត្រៀមខ្លួនសម្រាប់អនាគតដែលផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ សម្រាប់ការបង្កើតគោលនយោបាយ​ រដ្ឋាភិបាលត្រូវតែមានតុល្យភាពក្នុងការគាំទ្រសម្រាប់ការច្នៃប្រឌិតជាមួយនឹងបទប្បញ្ញត្តិដើម្បីធ្វើឱ្យបច្ចេកវិទ្យាថ្មីមានសុវត្ថិភាព ព្រមទាំងគាំទ្របុគ្គលិកប្រកបដោយសុវត្ថិភាព ប្រព័ន្ធថែទាំ និងមជ្ឈមណ្ឌលការងារ ខណៈពេលដែលការវិនិយោគសំខាន់ៗនៅក្នុងប្រព័ន្ធជំនាញ ភាពជាដៃគូជាមួយវិស័យអប់រំ អាជីវកម្ម ត្រូវបានជំរុញ ដើម្បីមានការផ្លាស់ប្តូរ ជាពិសេស វិស័យកសិកម្ម និងការអប់រំ គឺជាផ្នែករីកចម្រើន និងអាចបង្កើនឱកាសការងារជាច្រើនកន្លែង។

សម្រាប់តែនៅក្នុងវិស័យអប់រំនឹងកើនឡើង​ប្រមាណ ៣ លានការងារ ហើយវិស័យកសិកម្មអាចនឹងកើនឡើងប្រមាណ ៤ លានការងារ ដែលជំរុញដោយផ្នែកប្រជាសាស្រ្ត និងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗនៅក្នុងវិស័យទាំងនេះ។ មិនត្រឹមតែប៉ុណ្ណោះ ភូមិសាស្ត្រសេដ្ឋកិច្ចថ្មីដែលបង្កើតឡើងដោយការផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់ និងការផ្តោតសំខាន់លើភាពធន់ឱ្យមានប្រសិទ្ធភាពក៏ត្រូវបានរំពឹងថានឹងបង្កើតកំណើនការងារជាច្រើន ជាពិសេសក្នុងតំបន់សេដ្ឋកិច្ចនៅអាស៊ី និងមជ្ឈិមបូព៌ា។ លើសពីនេះទៅទៀត បច្ចេកវិទ្យានឹងអាចធ្វើឲ្យអត្រាបុគ្គលិកបម្រើការងារធ្លាក់ចុះនៅតាមក្រុមហ៊ុនដោយសារការទទួលយកបច្ចេកវិទ្យាថ្មី។ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា និងម៉ាស៊ីន គេរំពឹងថានឹងមានស្វ័យភាពកាន់តែច្រើននាពេលអនាគត ហើយបញ្ញាសិប្បនិមិត្តអាចនឹងត្រូវបានអនុវត្តប្រហែល ៧៥ ភាគរយនៃប្រតិបត្តិការក្រុមហ៊ុន។ ស្របពេលជាមួយគ្នានេះដែរ គេរំពឹងទុកថា ការបាត់បង់ការងារភាគច្រើនទំនងជាប៉ះពាល់ដល់បុគ្គលិកធនាគារ អ្នកគិតលុយ ស្មៀន លេខាធិការ និងគណនេយ្យករជាដើម។ ទោះបីជាយ៉ាងណាក៏ដោយ ការគំរាមកំហែងដ៏ធំបំផុតចំពោះការងារនៅតែត្រូវបានគេមើលឃើញថាមិនមែនមកពីបច្ចេកវិទ្យានោះទេ ប៉ុន្តែមកពីការថយចុះនៃកំណើនសេដ្ឋកិច្ច ការកើនឡើងនៃតម្លៃនាំចូល និងកម្លាំងទិញកាន់តែខ្សោយក្នុងចំណោមអ្នកប្រើប្រាស់៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទីផ្សារ​លំនៅឋានតម្លៃមធ្យមនៅប៉ែកខាងត្បូងរាជធានីភ្នំពេញនៅតែមានតម្រូវការ​ពីពលរដ្ឋ​ដែលត្រូវការ​ពិត​ប្រាកដ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/06/2026

ទីផ្សារ​លំនៅឋាន​នៅប៉ែកខាងត្បូងរាជធានីភ្នំពេញ នៅតែមានតម្រូវការ​ពីប្រជាពលរដ្ឋ ខណៈអ្នកអភិវឌ្ឍន៍នៅតែបន្ត​សាងសង់ដើម្បី​ផ្គត់ផ្គង់ទៅតាមតម្រូវការជាក់ស្ដែង

ក្រុមហ៊ុន Samsung Electronics យកឈ្នះ Micron Technology ជាលើកដំបូងក្នុងការផ្គត់ផ្គង់ឈីប​រថយន្តលំដាប់ទី១ របស់ពិភពលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/06/2026

Samsung Electronics មានចំណែក ៤០ ភាគរយនៃទីផ្សារឈីបរថយន្តសរុបរបស់ពិភពលោកកាលពី២០២៥ ដែលកើនឡើងពី ៣៥ ភាគរយនៅក្នុងឆ្នាំ ២០២៤រ ចំណែកទីផ្សាររបស់ក្រុមហ៊ុនអាម៉េរិក Micron ធ្លាក់ចុះពី ៤០ ភាគរយទៅ ៣៥ ភាគរយដែលធ្លាក់មកនៅចំណាត់ថ្នាក់ទីពីរ។

អ្នកជំនាញវិស័យឯកជន និងរដ្ឋ ជំរុញឱ្យសហគ្រាសផលិតពង្រឹងគុណភាព ខណៈពលរដ្ឋបន្តពហិការឈប់ប្រើទំនិញថៃ

ជំនួញ, ព្រឹត្តិការណ៍

• 01/06/2026

ស្របពេលដែលពលរដ្ឋខ្មែរនាំគ្នាពហិការឈប់ប្រើផលិតផលថៃ និងបានងាកមកគាំទ្រផលិតផលក្នុងស្រុកវិញ ក្រុមអ្នកជំនាញក្នុងវិស័យឯកជន និងរដ្ឋ បានជំរុញឱ្យសហគ្រាសផលិតត្រូវគិតគូរពីគុណភាព ការវេចខ្ចប់ និងកក្តាតម្លៃ ​

អ្នកជំនាញអាជីវកម្មល្បីៗវ័យក្មេងក្នុងស្រុក ចែករំលែកចំណេះដឹង គំនិតថ្មី និងការបង្កើតម៉ាកយីហោខ្មែរឱ្យរឹងមាំ

ជំនួញ, ព្រឹត្តិការណ៍

• 01/06/2026

សូមជម្រាបថា វេទិកា Proudly-ខ្មែរ គឺជាកម្មវិធីសិក្ខាសាលាពេញមួយថ្ងៃ និងជាការតាំងពិព័រណ៍ផលិតផលខ្មែរ ដែលផ្សារភ្ជាប់យុវជនកម្ពុជា ជាមួយម្ចាស់អាជីវកម្ម និងម៉ាកយីហោ(Brand) ក្នុងស្រុកនានា

វិបត្តិភូមិសាស្ត្រនយោបាយ រុញច្រានការនាំចេញរថយន្តចិនយ៉ាងគំហុកទៅកាន់នូវែលសេឡង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/06/2026

ការកើនឡើងយ៉ាងគំហុកដល់ទៅ ៥០ ភាគរយនៃតម្លៃប្រេងសកល ដោយសារជម្លោះដ៏តានតឹងនៅមជ្ឈិមបូព៌ា បានជម្រុញឱ្យមានរលកនៃការនាំចេញរថយន្តពីប្រទេសចិនមកកាន់ប្រទេសនូវែលសេឡង់យ៉ាងច្រើនសន្ធឹកសន្ធាប់ដែលមិនធ្លាប់មានពីមុនមក

អាស៊ាន គ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថលក្នុងតំបន់ នាខែវិច្ឆិកា ខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/06/2026

ប្រទេសជាសមាជិកអាស៊ាន គ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថលក្នុងតំបន់ដ៏សំខាន់មួយនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៧ នៅខែវិច្ឆិកា បន្ទាប់ពីបញ្ចប់ការចរចាក្នុងសប្តាហ៍នេះ

សហគ្រិនខ្មែរ និងផ្សារអុីអន បញ្ចប់ពិព័រណ៍ផលិតផលក្នុងស្រុកលើកទី១១

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 01/06/2026

សហគ្រិនខ្មែរ ក្នុងកិច្ចសហការជាមួយផ្សារអុីអន (ខេមបូឌា) បានប្រកាសបិទបញ្ចប់ជុំទី១ នៃពិព័រណ៍ផលិតផលក្នុងស្រុកឆ្នាំ២០២៦ បន្ទាប់ពីបានដំណើរការអស់រយៈពេលពីរសប្តាហ៍ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី៣១ ខែឧសភា នៅគ្រប់សាខាទាំងបីនៃផ្សារអុីអន

ប្រព័ន្ធផ្សព្វផ្សាយ ដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំយកចំណេះដឹងហិរញ្ញវត្ថុទៅកាន់សាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 01/06/2026

ប្រព័ន្ធផ្សព្វផ្សាយ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំយកព័ត៌មានត្រឹមត្រូវ និងចំណេះដឹងហិរញ្ញវត្ថុទៅកាន់សាធារណជន ជាមួយនឹងការបកស្រាយបរិបទឱ្យងាយយល់ និងជួយឱ្យប្រជាពលរដ្ឋស្គាល់ទាំងឱកាស ហានិភ័យ សិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួន

ការធ្វើពហិការ​លើទំនិញថៃ គឺជាឱកាសល្អ​​បំផុត​សម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/06/2026

ប់តាំង​ពីយោធា​ថៃ​បានបើកការឈ្លានពាន​លើទឹកដីកម្ពុជា កាលពីអំឡុងខែឧសភា ២០២៥ រហូតដល់ពេលនេះ ពលរដ្ឋ​កម្ពុជា​ស្ទើរតែទូទាំ​ងប្រទេស​បាន​នាំគ្នាធ្វើពហិការ​លើ​ទំនិញរបស់ថៃ

អឺរ៉ុបពិន័យវេទិការលក់អីវ៉ាន់អនឡាញ Temu របស់ចិន ជាប្រាក់ជាង ២៣០ លានដុល្លារ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 29/05/2026

ហភាពអឺរ៉ុបពិន័យវេទិការលក់អីវ៉ាន់អនឡាញ Temu របស់ចិន ជាប្រាក់ ២០០ លានអឺរ៉ូ (២៣២ លានដុល្លារអាម៉េរិក) ដោយសារបំពាននឹងច្បាប់ហាមឃាត់លក់ផលិតផលខុសច្បាប់

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី