ការគ្រប់គ្រងហិរញ្ញវត្ថុគ្រួសារពិតជាសំខាន់ណាស់ក្នុងជីវិត ជាពិសេសបន្ទាប់ពីឆ្លងកាត់អាពាហ៍ពិពាហ៍ថ្មី ប៉ុន្តែវាក៏អាចបង្កជាបញ្ហាផងដែរ ប្រសិនបើយើងរៀបចំទុកដាក់មិនបានត្រឹមត្រូវ។
យោងទៅតាមប្រភពពី FWD បានបង្ហាញថា ដើម្បីទុកដាក់ហិរញ្ញវត្ថុសម្របទៅនឹងគោលដៅរបស់អ្នក គឺមានគន្លឹះសំខាន់ៗចំនួន ៧ យ៉ាងដែលអ្នកគួរយល់ដឹងពីការទុកដាក់ហិរញ្ញវត្ថុ។

១. ការរៀបចំថវិកាបម្រុង៖ កុំចំណាយលើសពីចំណូលដែលរកបាន និង រស់ទៅតាមលទ្ធភាព។ អ្នកគួររៀបចំថវិកាបម្រុងសម្រាប់ទុកប្រើប្រាស់ពេលមានអាសន្នណាមួយ ឬ នៅពេលអ្នកត្រូវការទិញអ្វីមួយ នោះអ្នកមានលុយរួចជាស្រេច។
២. ផ្តោតទៅលើតម្រូវការមូលដ្ឋានជាចម្បង៖ នៅពេលរៀបចំថវិកាបម្រុង អ្នកក៏ត្រូវទុកចំណែកគ្រប់គ្រាន់មួយសម្រាប់តម្រូវការចាំបាច់ដូចជា អាហារ ថ្លៃថ្នាំ ថ្លៃសាលា វិក្កយបត្រប្រចាំខែជាដើម ដែលជាតម្រូវការមូលដ្ឋានចំពោះជីវភាពរស់នៅប្រចាំថ្ងៃ។

៣. ការសន្សំសំចៃទុកសម្រាប់ពេលមានអាសន្ន៖ ពេលខ្លះមានឧបទ្ទវហេតុដែលមិននឹកស្មានដល់កើតឡើងដូចជា បញ្ហាសុខភាព និង ការជួសជុលសម្ភារៈផ្សេងៗ។ ការទិញប័ណ្ណធានារ៉ាប់រងធានា ក៏ជាមធ្យោបាយមួយដែលអាចធានាខ្លួនអ្នកពីភាពអាសន្នផងដែរ។
៤. ការទុកលុយនៅក្នុងធនាគារ៖ ជំនួសឱ្យការទុកលុយនៅផ្ទះ អ្នកក៏អាចផ្ញើរទុកនៅធនាគារដោយការបើកគណនីសន្សំប្រាក់។ វាមានសុវត្ថិភាព និង អាចជួយកាត់បន្ថយការចំណាយរបស់អ្នកផងដែរ។ វារឹតតែប្រសើរជាងនេះទៅទៀត បើសិនអ្នកកំណត់ពេលវេលាណាមួយក្នុងការដកប្រាក់ ដើម្បីធានាថាសុខុមាលភាពហិរញ្ញវត្ថុសម្រាប់អនាគត។
៥. បើកគណនីសន្សំរួម៖ ចំពោះគូស្វាមីភរិយាដែលរៀបការហើយ គួរតែបើកគណនីសន្សំរួមគ្នាដើម្បីឱ្យពួកគេទាំងពីរមានលទ្ធភាពប្រើប្រាស់ប្រាក់ក្នុងករណីមានអាសន្ន។ គូស្វាមីភរិយាខ្លះបើកគណនីពីរ ដោយមួយមានប្រាក់សន្សំពេលមានអាសន្ន និងមួយទៀតជាមួយការសន្សំជាលក្ខណៈគ្រួសារ។
៦. ការចេះវិនិយោគមួយចំណែកនៃប្រាក់ចំណូលរបស់អ្នក៖ ក្រៅពីការបង្កើតថវិកាបម្រុងសម្រាប់ពេលមានអាសន្ន និងការសន្សំក្នុងធនាគារ ការចេះវិនិយោគនឹងធ្វើឱ្យប្រាក់របស់អ្នកកើនឡើងបន្ថែមទៀត។ ការជ្រើសរើសវិនិយោគភាគហ៊ុនដែលអាចទុកចិត្តបាន ឬ ពិភាក្សាជាមួយអ្នកជំនាញហិរញ្ញវត្ថុ ដើម្បីដឹងបន្ថែមអំពីវា។ ៧. សន្សំសំចៃសម្រាប់ចំណាយលើវត្ថុមានតម្លៃ ឬ ការកំសាន្ត៖ អ្នកប្រាកដជាចង់បានគ្រឿងសម្ភារៈទំនើបៗ ឬ ចង់ធ្វើដំណើរកម្សាន្តផ្សេងៗ។ អ្នកគួរចេះសន្សំ ដើម្បីបំពេញបំណងប្រាថ្នារបស់អ្នក ឬ ទិញអ្វីដែលអ្នកចង់បាន។ វាក៏បង្រៀនយើងឱ្យចេះរៀបចំផែនការ និង គ្រប់គ្រងការចំណាយរបស់អ្នកផងដែរ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រសួងរៀបចំដែនដី កំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវសមរភូមិទៅតាមផែនទីឯកភាពការងាររបស់ខ្លួន ដើម្បីបន្តមរតកសុខសន្តិភាព
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 27/10/2026
ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវសមរភូមិទៅតាមផែនទីឯកភាពការងាររបស់ខ្លួន ដើម្បីបន្តមរតកសុខសន្តិភាពក្នុងក្របខណ្ឌក្រសួង និងធ្វើឱ្យមរតកនេះចាក់គ្រឹះក្នុងសង្គមកម្ពុជា ដោយបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជន ស្របទៅតាមការវិវត្តនៃរចនាសម្ព័ន្ធសេដ្ឋកិច្ច និងសង្គម។ សូមគូសបញ្ជាក់ថា សមរភូមិទាំង៧ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមមាន៖ ១. ការរៀបចំផ្ទះសំបែងឱ្យរៀបរយ៖

ហៃណាន ជំរុញការបង្កាត់ពូជស្រូវឆ្លាតវៃ ដោយប្រើបច្ចេកវិទ្យាហ្សែន និងស្វ័យប្រវត្តិកម្ម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 27/10/2026
បច្ចេកវិទ្យាតម្រៀបហ្សែនកម្រិតខ្ពស់ ការវិភាគម៉ូលេគុលក្នុងជាលិកា និងប្រព័ន្ធស្វ័យប្រវត្តិកម្មក្នុងមន្ទីរពិសោធន៍ កំពុងដើរតួនាទីសំខាន់ក្នុងការជំរុញការស្រាវជ្រាវស្រូវ និងការបង្កាត់ពូជឆ្លាតវៃនៅទីក្រុងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សានយ៉ា ខេត្តហៃណាន ដោយមានការគាំទ្រពីឧបករណ៍បច្ចេកវិទ្យារបស់ក្រុមហ៊ុន MGI Tech

អាម៉េរិកបារម្ភ ចិនបង្កើត «កងនាវាស្រមោល» បង្កប់តាមនាវាស៊ីវិលខ្នាតធំ សម្រាប់ផែនការលុកលុយកោះតៃវ៉ាន់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 27/10/2026
របាយការណ៍សម្ងាត់របស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ការពារជាតិអាម៉េរិក និងរូបភាពផ្កាយរណបដែលត្រូវបានបង្ហាញនាពេលថ្មីៗនេះ បានបង្កើនការព្រួយបារម្ភអំពីការពង្រីកកងនាវាស៊ីវិលរបស់ចិន និងលទ្ធភាពដែលនាវាទាំងនេះអាចត្រូវបានប្រើប្រាស់សម្រាប់ប្រតិបត្តិការយោធា ក្នុងករណីមានជម្លោះជុំវិញកោះតៃវ៉ាន់

ហៃណាន ពង្រីកមូលដ្ឋានអប់រំអន្តរជាតិ ខណៈតំបន់លីងសួយ លីអា ទាក់ទាញគ្រូ និងនិស្សិតជាង ១ ម៉ឺននាក់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 27/10/2026
តំបន់សាកល្បងនវានុវត្តន៍ការអប់រំអន្តរជាតិ លីងសួយ លីអា (Lingshui Li’an International Education Innovation Pilot Zone) នៅខេត្តហៃណាន ប្រទេសចិន បានទាក់ទាញលោកគ្រូ អ្នកគ្រូ និងនិស្សិតសរុបជាង ១ ម៉ឺននាក់ ខណៈតំបន់នេះកំពុងពង្រីកកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យល្បីៗចំនួន ៣០ ទាំងក្នុង និងក្រៅប្រទេស ដើម្បីគាំទ្រដល់ការអភិវឌ្ឍកំពង់ផែពាណិជ្ជកម្មសេរីហៃណាន





វិថីហិរញ្ញវត្ថុ

























































Account
Security
Favourite Content