Khmer Insider - S3:E19 - លោកស្រី តាន់ ស្រីពៅ ស្ថាបនិកសិប្បកម្មកាហ្វេ និងធ្យូងធម្មជាតិ
កម្មវិធី Khmer Insider រដូវកាលទី ៣ ៖ ភាគទី ១៩ – លោកស្រី តាន់ ស្រីពៅ ស្ថាបនិកសិប្បកម្មកាហ្វេ និងធ្យូងធម្មជាតិ
ទម្រាំបានកាហ្វេដ៍ឈ្ងុយឆ្ងាញ់មួយកែវ គ្រាប់កាហ្វេរាប់រយគ្រាប់ត្រូវបានឆ្លងកាត់ដំណើរការផលិតជាច្រើនដំណាក់កាលមាន ទាំងដាំដុះ ការប្រមូលផល ការទុកដាក់ ទាំងលីង និងកិនជាដើម ប៉ុន្តែរាល់ដំណើរការនីមួយៗសុទ្ធតែបន្សល់នូវកាកសំណល់ជានិច្ច។ ក្រោមហេតុផលចង់ចូលរួមចលនាថែរក្សាបរិស្ថាន និងបញ្ឈប់សកម្មភាពបំផ្លាញភពផែនដីដោយកាកសំណល់ ដែលជាភាសាអង់គ្លេស Zero Waste អ្នកនាង តាន់ ស្រីពៅ សហគ្រិនកាហ្វេ អាហ្គាប៉េ បាន កំណត់ចក្ខុវិស័យស្តារសង្វាក់ផលិតកម្មកាហ្វេរបស់ខ្លួនជាលក្ខណៈវិលជុំ ដោយផលិតកាហ្វេឲ្យអស់ពីលទ្ធភាព ។ ជាក់ស្ដែង ការងារជាប្រចាំរបស់អ្នកនាង តែងប្រមូលកសិផលដំណាំកាហ្វេពីប្រជាកសិករ រួចយកមកលីងវេចខ្ចប់លក់ជូនតំណាងចែកចាយជាស្រ្តី ដោយញែកកាហ្វេផ្សេង និងកាកសំណល់ផ្សេងធ្វើជាជីកំប៉ុស បន្ទាប់មកយកសំណល់កាកកាហ្វេដែលបានប្រើប្រាស់រួច កែច្នៃបន្តធ្វើជាធ្យូងបរិស្ថាន និងធ្យូងសរីរាង្គ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/07/2026
ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party




វិថីហិរញ្ញវត្ថុ











































































































Account
Security
Favourite Content