Description
កម្មវិធី Khmer Insider រដូវកាលទី ៣ ៖ ភាគទី៩ - លោក សា សូទី ម្ចាស់សិប្បកម្មកាំបិត SSTមុខរបរជាអ្នកផលិតកំាបិត ពូថៅ ស្ដាប់ទៅដូចជាសាមញ្ញ ប៉ុន្តែអាជីពមួយនេះត្រូវបានគេទទួលស្គាល់ថាជាការងារដ៏កម្រ និងមិនសូវមានអ្នកផលិតច្រើននោះទេនៅក្នុងប្រទេសកម្ពុជា ត្បិតថា ជំនាញនេះត្រូវទាមទារការអត់ធ្មត់ខ្ពស់បំផុត ព្រមទាំងមានភាពកែច្នៃឲ្យទាន់សម័យកាល។ យ៉ាងណាក្ដី ដោយសារតែមានមហិច្ឆតា និងការស្រឡាញ់ ជាពិសេសចង់ឲ្យប្រជាជនខ្មែរប្រើប្រាស់ផលិតផលក្នុងស្រុក លោក សា សូទី ដែលជាជាងកាំបិត មានភូមិឋាននៅក្នុងស្រុកដំបែរ ខេត្តត្បូងឃ្មុំ បានសំងំនៅក្នុងរោងជាងរបស់ខ្លួន ព្យាយាមយ៉ាងសម្រិតសម្រាំងផលិតកាំបិត និងពូថៅដោយផ្តោតលើគុណភាពជាចម្បង គួរឱ្យស្ញប់ស្ញែង៕

អំពី Khmer Insider
Khmer Insider ជាកម្មវិធីដែលផ្តោតសំខាន់លើការបំផុសគំនិតបង្កើតអាជីវកម្មថ្មី និងជំរុញឱ្យផលិតផលខ្មែរគ្រប់ទីកន្លែងរីកដុះដាលកាន់តែខ្លាំងនៅក្នុងសេដ្ឋកិច្ចកម្ពុជា។ តាមរយៈកម្មវិធីនេះ ក្រុមការងាររបស់យើងនឹងចុះទៅដល់គ្រប់ទីកន្លែងទាំងអស់នៅក្នុងប្រទេសដើម្បីដកស្រង់យកចំណេះដឹងជាច្រើនពាក់ព័ន្ធនឹងដំណើរការអាជីវកកម្មគ្រប់ប្រភេទនៅក្នុងប្រទេសដើម្បីជម្រាបជូនសាធារណជន ជាពិសេសសហគ្រិនជំនាន់ថ្មី។ គោលដៅសំខាន់របស់យើងគឺជំរុញឱ្យមានការគិតឱ្យបានស៊ីជម្រៅ (critical thinking) លើការបង្កើតអាជីវកម្ម ជំរុញឱ្យមានការបង្កើតសហគ្រាសធនតូច និងមធ្យម (SMEs) ឱ្យកាន់តែច្រើន និងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីសម្រេចគោលដៅអភិវឌ្ឍឱ្យក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។





វិថីហិរញ្ញវត្ថុ
Account
Security
Favourite Content