លោក បេ អុិញហ៊ាន – ម្ចាស់សិប្បកម្ម ស៊ូហ៊ាន

10:47 នាទី |  Added: 11.04.2023 |  0 views

Description

កម្មវិធី Khmer Insider រដូវកាលទី ៣ ៖ ភាគទី១១ - សិប្បកម្ម ស៊ូហ៊ានរបបអាហារមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សុខភាព តែកន្លងមកការស្វែងយល់ពីអាហារសុវត្ថិភាព និងឱ្យត្រូវវ័យ ហាក់នៅមានកម្រិតនៅឡើយក្នុងស្រទាប់មហាជន។ ហេតុនេះហើយ ទើបអាជីវកម្មស៊ូហ៊ានដែលជាអាជីវកម្មម្ហូបអាហារគិតគូរពីសុខភាពជាចម្បង បានកែច្នៃផលិតផលក្នុងស្រុកដែលមានស្រាប់ឱ្យក្លាយជាចំណីអាហារសុវត្ថិភាព មិនមានសារធាតុគីមីដើម្បីរក្សាទុក និងមានតម្លៃសមរម្យ ដើម្បីផ្តល់ជាជម្រើសថ្មីមួយសម្រាប់ប្រជាជនគ្រប់រូប។ ទោះបីមានផលិតផលត្រឹមតែ បង្អែមតៅហ៊ូ ទឹកសណ្តែក ទឹកសណ្តែកបាយតើយ (ស្លឹកតយ) ទឹកល្ពៅ និងចាប់ផ្តើមដំណើរការត្រឹមរយៈពេលខ្លី សិប្បកម្ម ស៊ូហ៊ាន នៅតែបន្តផលិតអាហារផ្សេងៗប្រកបដោយគុណភាព និងមានសុខភាពល្អ។

Khmer Insider

អំពី Khmer Insider

Khmer Insider ជាកម្មវិធីដែលផ្តោតសំខាន់លើការបំផុសគំនិតបង្កើតអាជីវកម្មថ្មី និងជំរុញឱ្យផលិតផលខ្មែរគ្រប់ទីកន្លែង​រីកដុះដាលកាន់តែខ្លាំងនៅក្នុងសេដ្ឋកិច្ចកម្ពុជា។ តាមរយៈកម្មវិធីនេះ ក្រុមការងាររបស់យើងនឹងចុះទៅដល់គ្រប់ទីកន្លែងទាំងអស់នៅក្នុងប្រទេសដើម្បីដកស្រង់យក​ចំណេះដឹងជាច្រើនពាក់ព័ន្ធនឹងដំណើរការអាជីវកកម្មគ្រប់ប្រភេទនៅក្នុងប្រទេសដើម្បីជម្រាបជូនសាធារណជន ជាពិសេស​សហគ្រិនជំនាន់ថ្មី។ គោលដៅសំខាន់របស់យើងគឺជំរុញឱ្យ​មានការគិតឱ្យបានស៊ីជម្រៅ (critical thinking) លើការបង្កើតអាជីវកម្ម ជំរុញឱ្យមានការបង្កើតសហគ្រាសធនតូច និងមធ្យម (SMEs) ឱ្យកាន់តែច្រើន និងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីសម្រេចគោលដៅអភិវឌ្ឍ​ឱ្យក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០​ និងក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។