Description
កម្មវិធី Khmer Insider រដូវកាលទី ៣ ៖ ភាគទី១០ - លោក គង់ ឈៀងឈុន ម្ចាស់សិប្បកម្ម គង់ កីស្ទើរតែគ្រប់ច្រកល្ហក គេ តែងប្រទះ ឃើញ ទូអាជីវកម្មលក់ កាហ្វេមាន ជាហូរហែ តាម ផ្លូវ សាធារណៈនិងទីប្រជុំជន។ ដោយសារមុខរបរនេះនៅរក្សាភាព ពេញនិយមនៅកម្ពុជា និងចំណាយដើមទុនជាមធ្យមពី១០០០ដុល្លារឡើងទៅ សិប្បកម្ម គង់ កី នៅតែអាចឈរជើងលើជំនាញឯកទេសផលិតទូអាជីវកម្មមិនក្រោម៣០ឆ្នាំ ពោលគឺតាំងពីឆ្នាំ ១៩៩០មកម្លេះ។ លោក គង់ ឈៀងឈុន ជាកូនមួយរូបក្នុងចំណោមកូន២នាក់ ដែលបានស្នងតំណែងពីឪពុក មានមហិច្ចតាខ្ពស់ចង់ពង្រីកសិប្បកម្មនេះឲ្យកាន់តែធំមានគ្រប់បណ្តាខេត្តក្រុង។ ជាពិសេសលោកចង់ បង្កើតជម្រើសជាច្រើនបែប ទាំងការរចនាទាន់សម័យកាល ទាំងទំហំ តម្លៃ ជូនអតិថិជនដែលអាចប្រកបរបរនៅទីតាំងរបស់ខ្លួន ដោយបង្កើនចំណូលបន្ថែមដល់គ្រួសារ និងបានចាកផុតពីបន្ទាត់ក្រីក្រ។

អំពី Khmer Insider
Khmer Insider ជាកម្មវិធីដែលផ្តោតសំខាន់លើការបំផុសគំនិតបង្កើតអាជីវកម្មថ្មី និងជំរុញឱ្យផលិតផលខ្មែរគ្រប់ទីកន្លែងរីកដុះដាលកាន់តែខ្លាំងនៅក្នុងសេដ្ឋកិច្ចកម្ពុជា។ តាមរយៈកម្មវិធីនេះ ក្រុមការងាររបស់យើងនឹងចុះទៅដល់គ្រប់ទីកន្លែងទាំងអស់នៅក្នុងប្រទេសដើម្បីដកស្រង់យកចំណេះដឹងជាច្រើនពាក់ព័ន្ធនឹងដំណើរការអាជីវកកម្មគ្រប់ប្រភេទនៅក្នុងប្រទេសដើម្បីជម្រាបជូនសាធារណជន ជាពិសេសសហគ្រិនជំនាន់ថ្មី។ គោលដៅសំខាន់របស់យើងគឺជំរុញឱ្យមានការគិតឱ្យបានស៊ីជម្រៅ (critical thinking) លើការបង្កើតអាជីវកម្ម ជំរុញឱ្យមានការបង្កើតសហគ្រាសធនតូច និងមធ្យម (SMEs) ឱ្យកាន់តែច្រើន និងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីសម្រេចគោលដៅអភិវឌ្ឍឱ្យក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។





វិថីហិរញ្ញវត្ថុ
Account
Security
Favourite Content