ម្ចាស់អាជីវកម្ម ចម្ការប្រហុក

11:43 នាទី |  Added: 22.02.2023 |  0 views

Description

កម្មវិធី Khmer Insider រដូវកាលទី ៣ ៖ ភាគទី៤ - អ្នកស្រី ជន់ វេត ម្ចាស់អាជីវកម្ម ចម្ការប្រហុកបន្ទាប់ពីបានផ្លាស់ទីលំនៅមកទីក្រុងភ្នំពេញ លោកស្រី ជន់ វេត ជាអ្នកសៀមរាបមួយរូប តែងតែនឹករឭកមុខម្ហូបប្រចាំតំបន់គឺ នំបញ្ចុកទឹកប្រហុក។ដោយហេតុថាលោកស្រីចូលចិត្តទទួលទានផង និងមិនសូវមានអាជីវកម្មអាហារប្រភេទនេះនៅភ្នំពេញផង លោកស្រីក៏ចាប់ផ្តើមបើក ហាងមួយដែលមានឈ្មោះថា ចម្ការប្រហុក ដោយយកវត្ថុធាតុដើមមកពីស្រុកកំណើត និងផលិតស្រស់ៗជារៀងរាល់ថ្ងៃ។ [rev_slider alias="grab-ads-1-11" slidertitle="Grab Ads1"][/rev_slider]

Khmer Insider

អំពី Khmer Insider

Khmer Insider ជាកម្មវិធីដែលផ្តោតសំខាន់លើការបំផុសគំនិតបង្កើតអាជីវកម្មថ្មី និងជំរុញឱ្យផលិតផលខ្មែរគ្រប់ទីកន្លែង​រីកដុះដាលកាន់តែខ្លាំងនៅក្នុងសេដ្ឋកិច្ចកម្ពុជា។ តាមរយៈកម្មវិធីនេះ ក្រុមការងាររបស់យើងនឹងចុះទៅដល់គ្រប់ទីកន្លែងទាំងអស់នៅក្នុងប្រទេសដើម្បីដកស្រង់យក​ចំណេះដឹងជាច្រើនពាក់ព័ន្ធនឹងដំណើរការអាជីវកកម្មគ្រប់ប្រភេទនៅក្នុងប្រទេសដើម្បីជម្រាបជូនសាធារណជន ជាពិសេស​សហគ្រិនជំនាន់ថ្មី។ គោលដៅសំខាន់របស់យើងគឺជំរុញឱ្យ​មានការគិតឱ្យបានស៊ីជម្រៅ (critical thinking) លើការបង្កើតអាជីវកម្ម ជំរុញឱ្យមានការបង្កើតសហគ្រាសធនតូច និងមធ្យម (SMEs) ឱ្យកាន់តែច្រើន និងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីសម្រេចគោលដៅអភិវឌ្ឍ​ឱ្យក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០​ និងក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។