Khmer Insider - S3:E24 - លោក លីម សីហា អ្នកគ្រប់គ្រងទូទៅ សិប្បកម្មធូបបូអាគ្រីហ្វូដ
កម្មវិធី Khmer Insider រដូវកាលទី ៣ ៖ ភាគទី ២៤ – លោក លីម សីហា អ្នកគ្រប់គ្រងទូទៅ សិប្បកម្មធូបបូអាគ្រីហ្វូដ
ដោយមើលឃើញកសិផលក្នុងស្រុកភាគច្រើនធ្វើការនាំចេញក្នុងទម្រង់ស្រស់ទៅកាន់ទីផ្សារក្រៅប្រទេសនោះ សាស្រ្តាចារ្យមួយរូបដែលមានជំនាញ និងបទពិសោធន៍ខាងកែច្នៃចំណីអាហារ និងផ្លែឈើ នៃសកលវិទ្យាល័យបាត់ដំបង បានរកវិធីសាស្ត្រកែច្នៃដើម្បីដោះស្រាយបញ្ហាមួយនេះ។ ជាក់ស្ដែង ម្រេច ដែលជាវត្ថុធាតុដើមដំបូង និងត្រូវបានសាស្រ្តាចារ្យរូបនេះ ចាប់អារម្មណ៍ និងសហការជាមួយសមាគមម្រេចខ្មែរធម្មជាតិសំឡូត ក្នុងការជ្រើសរើសម្រេចស្ទើរខ្ចី ឬមិនចាស់ជ្រុលមកធ្វើជាជ្រក់ម្រេចសំងួត ។ គ្រឿងផ្សំជំនាន់ថ្មីដែលផលិតនៅទឹកដីខេត្តបាត់ដំបងនេះ កំពុងក្លាយជាផលិតផលដ៏មានប្រជាប្រិយភាពសម្រាប់ប្រជាជនកម្ពុជា ដែលអាចដាក់បញ្ចូលក្នុងម្ហូបអាហារជាច្រើនមុខ និងបង្កើនរសជាតិបានយ៉ាងឆ្ងាញ់ពិសា។