Description
កម្មវិធី Khmer Insider រដូវកាលទី ៣ ៖ ភាគទី ១៧ - នាយកប្រតិបត្តិ និងស្ថាបនិកសហគ្រាសសង្គម SUDrain បច្ចប្បន្ននេះការកើនឡើងនូវអាគារខ្ពស់ៗ បុរីលំនៅដ្ឋាន និង រោងចក្រ-សហគ្រាស បានបញ្ចេញសំណល់ទឹកកខ្វក់ជាច្រើន។ ដោយមើលឃើញបញ្ហាទាំងអស់នេះ និងចង់បង្កើតដំណោះស្រាយជួយដល់សហគមន៍ រួមទាំងបរិស្ថានផងនោះ អតីតនិស្សិតបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកឧស្សាហកម្ម និងបរិស្ថាននៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងជាអតីតនិស្សិតជាប់អាហារូបរណ៍ផ្នែកវិស្វកម្មបរិស្ថាននៅប្រទេសហូឡង់ បានបង្កើតសហគ្រាសសង្គមមួយ ឈ្មោះថា SUDrian ដែលប្រើប្រាស់កាកសំណល់ស្រកីដូង សម្រាប់ប្រព្រឹត្តិកម្មទឺកកខ្វក់ ដើម្បីជួយពន្យារវដ្តនៃទឹក លើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍របស់យើងបរិស្ថាន និង ចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិផងដែរ។

អំពី Khmer Insider
Khmer Insider ជាកម្មវិធីដែលផ្តោតសំខាន់លើការបំផុសគំនិតបង្កើតអាជីវកម្មថ្មី និងជំរុញឱ្យផលិតផលខ្មែរគ្រប់ទីកន្លែងរីកដុះដាលកាន់តែខ្លាំងនៅក្នុងសេដ្ឋកិច្ចកម្ពុជា។ តាមរយៈកម្មវិធីនេះ ក្រុមការងាររបស់យើងនឹងចុះទៅដល់គ្រប់ទីកន្លែងទាំងអស់នៅក្នុងប្រទេសដើម្បីដកស្រង់យកចំណេះដឹងជាច្រើនពាក់ព័ន្ធនឹងដំណើរការអាជីវកកម្មគ្រប់ប្រភេទនៅក្នុងប្រទេសដើម្បីជម្រាបជូនសាធារណជន ជាពិសេសសហគ្រិនជំនាន់ថ្មី។ គោលដៅសំខាន់របស់យើងគឺជំរុញឱ្យមានការគិតឱ្យបានស៊ីជម្រៅ (critical thinking) លើការបង្កើតអាជីវកម្ម ជំរុញឱ្យមានការបង្កើតសហគ្រាសធនតូច និងមធ្យម (SMEs) ឱ្យកាន់តែច្រើន និងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីសម្រេចគោលដៅអភិវឌ្ឍឱ្យក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។





វិថីហិរញ្ញវត្ថុ
Account
Security
Favourite Content