ប្រធានគ្រប់គ្រងផ្នែកលក់ នៃខ្មុកល្ខោនខោល

12:04នាទី |  Added: 25.04.2023 |  1 views

Description

កម្មវិធី Khmer Insider រដូវកាលទី ៣ ៖ ភាគទី១៣ - លោក សួន តាមីង ប្រធានគ្រប់គ្រងផ្នែកលក់ នៃខ្មុកល្ខោនខោល តើអ្នកធ្លាប់បានដឹងទេថា ? ខ្មុកល្ខោនខោលតូចមួយ ប៉ុន្តែត្រូវចំណាយពេលរចនាមួយសប្តាហ៍ឯណោះ ដើម្បីអាចក្លាយជាវត្ថុអនុស្សាវរីយ៍បែបវប្បធម៌ និងអស្ចារ្យបាន។ ខ្មុកល្ខោនខោលតូច ដែលមានការរចនាយ៉ាងផ្ចិតផ្ចង់ និងសម្រិតសម្រាំងនេះ ត្រូវផលិតឡើងក្រោមស្នាដៃរបស់យុវជនមួយក្រុម ដែលដឹកនាំដោយលោក សួន តាមីង ប្រធានគ្រប់គ្រងផ្នែកលក់នៃខ្មុកល្ខោនខោល។ យ៉ាងណាក៏ដោយ បើទោះបីជាកាដូវប្បធម៌មួយនេះ មានទីផ្សារទាក់ទាញដល់ថ្នាក់ដឹកនាំអាស៊ាន អ្នកស្រឡាញ់វប្បធម៌ និងសិល្បៈបុរាណខ្មែរក៏ដោយ ប៉ុន្តែសហគ្រិនបែបអភិរក្សនិយមបានសង្កត់ធ្ងន់ថា ខ្មុកល្ខោនខោលតូច មិនអាចផ្គត់ផ្គង់ទៅតាមតម្រូវការទីផ្សារក្នុងទំហំធំបាននោះទេ ដោយសារកង្វះធនធានមនុស្ស និងសំភារៈវត្ថុធាតុដើម ដែលជាបញ្ហាប្រឈមក្នុងការផលិតខ្មុកល្ខោនខោល ដើម្បីឆ្លើយតបទីផ្សារ ទាំងក្នុង និងក្រៅស្រុក។យ៉ាងណាក៏ដោយ ដើម្បីជំនះឧបសគ្គទាំងនេះ លោក សួន តាមីង បានខិតខំប្រឹងប្រែងស្វែងរកវត្ថុធាតុដើមជារបស់ខ្មែរ រួមទាំងបង្ហាត់បង្រៀនដល់យុវជនជំនាន់ក្រោយ ដើម្បីឲ្យពួកគេមានភាពស្ទាត់ជំនាញ អាចពន្លឿនការងារនេះបានរហ័ស និងឆ្លើយតបតម្រូវការទីផ្សារបាន។

Khmer Insider

អំពី Khmer Insider

Khmer Insider ជាកម្មវិធីដែលផ្តោតសំខាន់លើការបំផុសគំនិតបង្កើតអាជីវកម្មថ្មី និងជំរុញឱ្យផលិតផលខ្មែរគ្រប់ទីកន្លែង​រីកដុះដាលកាន់តែខ្លាំងនៅក្នុងសេដ្ឋកិច្ចកម្ពុជា។ តាមរយៈកម្មវិធីនេះ ក្រុមការងាររបស់យើងនឹងចុះទៅដល់គ្រប់ទីកន្លែងទាំងអស់នៅក្នុងប្រទេសដើម្បីដកស្រង់យក​ចំណេះដឹងជាច្រើនពាក់ព័ន្ធនឹងដំណើរការអាជីវកកម្មគ្រប់ប្រភេទនៅក្នុងប្រទេសដើម្បីជម្រាបជូនសាធារណជន ជាពិសេស​សហគ្រិនជំនាន់ថ្មី។ គោលដៅសំខាន់របស់យើងគឺជំរុញឱ្យ​មានការគិតឱ្យបានស៊ីជម្រៅ (critical thinking) លើការបង្កើតអាជីវកម្ម ជំរុញឱ្យមានការបង្កើតសហគ្រាសធនតូច និងមធ្យម (SMEs) ឱ្យកាន់តែច្រើន និងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីសម្រេចគោលដៅអភិវឌ្ឍ​ឱ្យក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០​ និងក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។