ស្ថាបនិកក្រុមហ៊ុន សាមគ្គី ខសមេធីក ឯ.ក

11:28 នាទី |  Added: 28.02.2023 |  0 views

Description

កម្មវិធី Khmer Insider រដូវកាលទី ៣ ៖ ភាគទី៥ - អ្នកស្រី ម៉ៅ ស៊ីវហៀង ស្ថាបនិកក្រុមហ៊ុន សាមគ្គី ខសមេធីក ឯ.កជាការពិត រមៀត ខ្ញី ពន្លៃ គឺជាក្រុមរុក្ខជាតិដែលផ្តល់នូវអត្ថប្រយោជន៍យ៉ាងសំខាន់ក្នុងការថែរក្សាសុខភាព និងសម្រស់តាមបែបធម្មជាតិ។ ជាក់ស្ដែង បន្ទាប់ពីបានជាសះស្បើយ លើការសាកល្បងព្យាបាលជំងឺក្រពះជាមួយរុក្ខជាតិទាំងបីប្រភេទនេះអស់រយៈពេលជាច្រើនឆ្នាំរួចមក សហគ្រិនស្រ្តីម្នាក់បានសម្រេចចិត្តកែច្នៃពីមើមរុក្ខជាតិទៅជាម្សៅរុក្ខជាតិវិញ ដើម្បីជាផ្នែកមួយនៃរបបអាហារប្រចាំថ្ងៃផង ព្រមទាំងបានជួយលើកស្ទួយផលិតភាពអ្នកដាំដុះក្នុងប្រទេសកម្ពុជាផងដែរ។ [rev_slider alias="grab-ads-1-11" slidertitle="Grab Ads1"][/rev_slider]

Khmer Insider

អំពី Khmer Insider

Khmer Insider ជាកម្មវិធីដែលផ្តោតសំខាន់លើការបំផុសគំនិតបង្កើតអាជីវកម្មថ្មី និងជំរុញឱ្យផលិតផលខ្មែរគ្រប់ទីកន្លែង​រីកដុះដាលកាន់តែខ្លាំងនៅក្នុងសេដ្ឋកិច្ចកម្ពុជា។ តាមរយៈកម្មវិធីនេះ ក្រុមការងាររបស់យើងនឹងចុះទៅដល់គ្រប់ទីកន្លែងទាំងអស់នៅក្នុងប្រទេសដើម្បីដកស្រង់យក​ចំណេះដឹងជាច្រើនពាក់ព័ន្ធនឹងដំណើរការអាជីវកកម្មគ្រប់ប្រភេទនៅក្នុងប្រទេសដើម្បីជម្រាបជូនសាធារណជន ជាពិសេស​សហគ្រិនជំនាន់ថ្មី។ គោលដៅសំខាន់របស់យើងគឺជំរុញឱ្យ​មានការគិតឱ្យបានស៊ីជម្រៅ (critical thinking) លើការបង្កើតអាជីវកម្ម ជំរុញឱ្យមានការបង្កើតសហគ្រាសធនតូច និងមធ្យម (SMEs) ឱ្យកាន់តែច្រើន និងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីសម្រេចគោលដៅអភិវឌ្ឍ​ឱ្យក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០​ និងក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។