Description
កម្មវិធី Khmer Insider រដូវកាលទី ៣ ៖ ភាគទី១២ - សិប្បកម្មកាបូបស្បែក ហ្វាងតុង ក្រោយត្រលប់មកពីធ្វើការងារចំណាកស្រុកវិញ លោក ហង់ សុឃឿន ហៅឈ្មោះក្រៅ Fang Tong ដែលមានជំនាញ និងបទពិសោធន៍ខាងដេរកាបូប វ៉ាលីស៍ធំៗស្រាប់ ក៏មានបំណងចង់បើកអាជីវកម្មនៅស្រុកកំណើតនាខេត្តព្រៃវែង។ ប៉ុន្តែផលិតផលដូចជាវ៉ាលីស៍ធំៗ ហាក់មិនមែនជាតម្រូវការចាំបាច់របស់ប្រជាជនកម្ពុជានោះទេ ដូច្នេះលោកក៏បានសាកល្បងកែច្នៃស្បែកគោ ក្រពើ ទៅជាកាបូបដៃបុរស-នារី ស្បែកជើង និងខ្សែក្រវ៉ាត់ជាដើម យកមកដាក់លក់តាមប្រព័ន្ធអនឡាញ ហើយជាលទ្ធផលមានការបញ្ជាទិញហូរហែជារៀងរាល់ថ្ងៃ។ ជាងនេះទៅទៀត លោកបានបន្ថែមការរចនាជាឈ្មោះរបស់អតិថិជន យ័ន្ត ប្រាសាទអង្គរវត្ត និងរូបតំណាងខ្មែរផ្សេងៗ ប្រកបដោយគុណភាព និងមានតម្លៃសមរម្យ។

អំពី Khmer Insider
Khmer Insider ជាកម្មវិធីដែលផ្តោតសំខាន់លើការបំផុសគំនិតបង្កើតអាជីវកម្មថ្មី និងជំរុញឱ្យផលិតផលខ្មែរគ្រប់ទីកន្លែងរីកដុះដាលកាន់តែខ្លាំងនៅក្នុងសេដ្ឋកិច្ចកម្ពុជា។ តាមរយៈកម្មវិធីនេះ ក្រុមការងាររបស់យើងនឹងចុះទៅដល់គ្រប់ទីកន្លែងទាំងអស់នៅក្នុងប្រទេសដើម្បីដកស្រង់យកចំណេះដឹងជាច្រើនពាក់ព័ន្ធនឹងដំណើរការអាជីវកកម្មគ្រប់ប្រភេទនៅក្នុងប្រទេសដើម្បីជម្រាបជូនសាធារណជន ជាពិសេសសហគ្រិនជំនាន់ថ្មី។ គោលដៅសំខាន់របស់យើងគឺជំរុញឱ្យមានការគិតឱ្យបានស៊ីជម្រៅ (critical thinking) លើការបង្កើតអាជីវកម្ម ជំរុញឱ្យមានការបង្កើតសហគ្រាសធនតូច និងមធ្យម (SMEs) ឱ្យកាន់តែច្រើន និងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីសម្រេចគោលដៅអភិវឌ្ឍឱ្យក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។





វិថីហិរញ្ញវត្ថុ
Account
Security
Favourite Content